ជ្រើសកាតមួយ ដឹងថាទៅផ្លូវណា ជាគន្លឹះដើម្បីសម្រេចភាពជោគជ័យ

ជ្រើសកាតមួយ ដឹងថាទៅផ្លូវណា ជាគន្លឹះដើម្បីសម្រេចភាពជោគជ័យ
ការផ្សាយពាណិជ្ជកម្ម

ល្បែងទាយប្រើមួយនេះ អាចទស្សន៍ទាយបានថា តើអ្នកគួរតែប្រើ “គន្លឹះដើម្បីសម្រេចបាននូវគោលដៅ” ។ ដោយកាតនីមួយៗអាចប្រាប់បានថាតើអ្នកត្រូវអនុវត្តគោលដៅរបស់អ្នកទៅតាមពេលវេលាណាមួយ ដូចជាបច្ចុប្បន្ន អតីតកាល និងអនាគតកាល។

20150327221922 Success Winning Inspirational
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តោះ មកមើលកាតខាងក្រោម ហើយជ្រើសរើសយកកាតមួយដែលអ្នកពេញចិត្ត៖

ការផ្សាយពាណិជ្ជកម្ម
Tarot Mokuhyokagi02
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទប់ពីជ្រើសរួច អានចម្លយខាងក្រោម ថាតើគន្លឹះមួយណាសាកសមក្នុងការសម្រេចគោលដៅរបស់អ្នក ៖

A: អនាគត

ការផ្សាយពាណិជ្ជកម្ម
A
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាតនេះបានបង្ហាញពីពេលអនាគត។ ដូច្នេះទាំងការអភិវឌ្ឍន៍ និងការខិតខំប្រឹងប្រែងនាពេលខាងមុខ នឹងក្លាយជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅរបស់អ្នក។ អ្នកអាចដាក់ផែនការទីអនាគតដោយសាកល្បងវិធីសាស្រ្ត និងគំនិតផ្តួចផ្តើមថ្មី ដោយមិនគិតពីវិធីសាស្រ្ត និងការបរាជ័យដែលយើងបានប្រើកន្លងមក។ បន្ថែមពីនោះ គន្លឹះក្នុងការសម្រេចគោលដៅរបស់អ្នកគឺត្រូវរក្សាភាពជឿជាក់ និងស្មោះត្រង់ ដោយមិនស្ទាក់ស្ទើរ ឬឈប់នៅកណ្តាលផ្លូវឡើយ។

 

ការផ្សាយពាណិជ្ជកម្ម

B: អតីតកាល

B
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាតនេះបានបង្ហាញឱ្យអ្នកនឹកទៅដល់អតីតកាល។ ដូច្នេះទាំងបទពិសោធន៍ និងការខិតខំប្រឹងប្រែងកន្លងមកនឹងជាគន្លឹះក្នុងការសម្រេចគោលដៅរបស់អ្នក។ វាក៏មានការរួមបញ្ចូលទាំងការចាប់ផ្តើមកន្លងមក និងការលើកទឹកចិត្តដែលបានបំភ្លេចចោលកាលពីមុនផងដែរ ដែលប្រហែលជាធ្វើឱ្យអ្នកមានអារម្មណ៍ថាអតីតកាលអាចល្អជាងពេលនេះ។ ដូច្នេះសាកគិតមើលតើ​អ្នក​បាន​ផ្លាស់​ប្តូ​រតាំង​ពី​ពេល​ណាមក ដែល​អ្នក​ចាប់​ផ្តើ​ម​ដំបូង​? តើ​អ្វី​ដែល​បាន​ធ្វើឱ្យអ្នកផ្លាស់​ប្តូ​រ​? ការក្រឡេកមើលខ្លួនអ្នកពីអតីតកាល និងការសួរខ្លួនឯងនូវសំណួរនានា នឹងក្លាយជាគន្លឹះក្នុងការសម្រេចគោលដៅរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

 

C:  បច្ចុប្បន្ននេះ

ការផ្សាយពាណិជ្ជកម្ម
C
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាតនេះបានបង្ហាញឱ្យអ្នកគិតដល់បច្ចុប្បន្ននេះ គឺមានន័យថាអ្នកគ្មានជម្រើសអ្វីក្រៅពីទទួលយកការពពិត និងអ្វីដែលអ្នកកំពុងតែមាននៅពេលនេះឡើយ។ ហើយគន្លឹះក្នុងការសម្រេចគោលដៅរបស់អ្នកនឹងស្ថិតនៅក្នុង “ពេលនេះ”។ សូមកត់សម្គាល់នូវអ្វីដែលអ្នកអាចធ្វើបានឥឡូវនេះ និងអ្វីដែលអ្នកមាននៅពេលនេះ ដូចជាទាំង​មុខ​តំណែង ចំណេះដឹង និង​បទពិសោធន៍​បច្ចុប្បន្ន​របស់​អ្នក។ ដូច្នេះ អ្នកមានគន្លឹះក្នុងការសម្រេចគោលដៅរបស់អ្នករួចហើយ ហើយគោលដៅគួរតែនៅទីនេះតែម្តង៕

ការផ្សាយពាណិជ្ជកម្ម