Mythical Bird

Cover Kor Juch
សង្គម

ពិធីកោរជុក ​ជាទំនៀមខ្មែរបុរាណ ​តែបែរជាត្រូវគេបំភ្លេចចោល ស្ទើរតែវិនាសបាត់បង់ទៅហើយ

ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា « កោរសក់ ឬកោរកំប៉ោយ »  ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។ គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ដោយសន្យាថ្វាយសក់ដើម្បីលាបំណន់ ឬគេអាចចាត់ទុកពិធីនេះថា ជាពិធីបង្កក់ឆ្មប់ផងដែរ។ ទោះបីជាការពិត អាចារ្យ ឬឪពុកម្តាយ គឺជាអ្នកកោរជុកឲ្យក្មេងៗ…

Cover Promoy
សង្គម

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា ​« អន្ទូញ​​» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី ​»  ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave)  ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ ​លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ​ខេត្តរតនគិរី ​មណ្ឌកគិរី ​និងស្ទឹងត្រែងជាដើម។ ជាក់ស្តែង ​បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ ​យកមកឆាក៏បាន ​យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ​ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន ​រ៉ែ ​និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។ តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖ ១. ​ជំនួយបេះដូង…

Cover Lumhae
ដើរកម្សាន្ត

ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន

កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ​ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ  ដងព្រែក ​និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស ​តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក ​« ក្នុងស្រុក​ » ​សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា  « លំហែកំពត »។ « លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ​ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ​ពិតជាមានទេសភាពប្លែក ​ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។ នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ​ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក…

Cover Angkor
ដើរកម្សាន្ត

រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តែដោយសារតែហេតុផលមួយចំនួន ​កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ​ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ ​បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ ​តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ ដោយបាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ មក​រា ឆ្នាំ…

Cover Phnom Srey
ដើរកម្សាន្ត

សួនកម្សាន្តបើកថ្មី « ម្លប់ស្នាយ​ស្រីឈូក » ក្បែរភ្នំស្រី កន្លែងសប្បាយបរិយាកាសបរិសុទ្ធ ​គួរតែទៅលេងឱ្យបានម្តងទើបដឹងថាកប់យ៉ាងណា

កំពង់ចាម៖ កំពង់ចាម ​គឺជាខេត្តដីក្រហមដីស្អិតមួយ ​ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ​ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។ ថ្មីៗនេះផងដែរ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកម្សាន្តយ៉ាងកុះករថា ​ជាទីកន្លែងកម្សាន្តបែបធម្មជាតិប្លែកនោះគឺ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ។ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ត្រូវបានគេដឹងថាមានទីតាំងល្អខ្លាំងណាស់​ មានភ្នំព័ទ្ធជុំវិញ មានបឹងទន្លេខ្យល់បក់ត្រសៀកៗពោរពេញទៅដោយបរិយាកាសបរិសុទ្ធ ​ជាពិសេសអាចថតរូបកម្សាន្តពេលថ្ងៃលិចដឹងតែអែមហ្មង​។ នៅក្នុងនោះផងដែរ ​កន្លែងកម្សាន្តមួយនេះ ​ថែមទាំងមានកញ្ចុះអង្គុយកម្សាន្តអារម្មណ៍ និងមានការបម្រើម្ហូបអាហារបែបស្រុកស្រែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យទៀតផង។ គួរឱ្យដឹងផងដែរថា សួនកំសាន្ត​ ម្លប់ស្នាយ​ ស្រីឈូក​ មានទីតាំង​នៅភូមិស្រឡៅ​ ឃុំអំពិល​ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម​…

Cover 7NG
ដើរកម្សាន្ត

កន្លែងកំសាន្តថ្មីមិនបាច់ទៅណាឆ្ងាយទេ នៅជិតបង្កើយ ស្ថិតនៅក្នុងឃុំវិហារសួគ៌យើងនេះតើ

កណ្តាល៖  ចង់បានទីកន្លែងកំសាន្តថ្មី ត្រូវបានគេដឹងថាមិនបាច់ទៅណាឆ្ងាយទេ ពោលគឺនៅជិតបង្កើយទីក្រុងភ្នំពេញតែម្តង ​នោះគឺ ​Resort  7NG  នៅវិហារសួគ៌។ ទីកន្លែងថ្មីនេះ ​ត្រូវបានគេដឹងថា ​ជារីហ្សតបែបលូមួយ ​ដែលមានកន្លែងស្នាក់នៅប្រណីត មិនចាញ់នៅតាមបណ្តាខេត្តនានានោះទេ ​ទេសភាពក៏ស្រស់បំព្រង ​ខ្យល់អាកាសបរិសុទ្ធ ពោលជាកន្លែងកម្សាន្តដែលលោកអ្នកអាចមកសម្រាកកម្សាន្តនាពេលទំនេរពីការងារបាន។ គួរឱ្យដឹងផងដែរថា រីហ្សត 7NG មួយនេះមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ តោះ ដើរលេង

Cover Kh Kbeng
សង្គម

គួរយល់ដឹង! ​តើកូនខ្មែរប៉ុន្មាននាក់ស្គាល់ពីការវិវឌ្ឍន៍នៃវិស័យសិល្បៈសំណង់ក្បឿនបុរាណខ្មែរ

ក្បឿងខ្មែរត្រូវបានគេដឹងថាមានជាយូរលង់ណាស់មកហើយ ​ដែលមានតាំងក្បឿនពីសំណង់ឈើ ​រហូតដល់ថ្ម និងតួប្រាសាទផងដែរ។ ​ដោយក្បឿងខ្មែរ ជាកេរមរតកមួយដូចគ្នាដែរនឹង ក្រណាត់សូត្រហូល ផាមួង ដែលសំគាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ មានអាយុកាលច្រើនណាស់មកហើយ ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាល ដំបូលផ្ទះ ដំបូលកុដ ដំបូលវិហារជាដើម។ ជាទូទៅក្បឿងខ្មែរបុរាណ មានរាងជាស្រកានាគ គឺតំណាងអោយខ្មែរដែលជាពូជនាគ ដោយខ្មែរយើងមានពាក្យគន្លាស់មួយថា (ក្បឿងពាក់ក្រាល) ជាដំបូល យើងអាចគន្លាស់ពាក្យនេះមកវិញគឺ (ក្បាលពាក់គ្រឿង)។ ជាធម្មតាប្រជាជនសាមញ្ញមិនមានលទ្ធិភាពនឹងពាក់គ្រឿងម្កុដនោះទេ។ ក្បាលពាក់គ្រឿង គឺតំណាងម្ដុដស្ដេច បឋមក្សត្រ។ ទីណាមានដំបូលប្រកក្បឿងខ្មែរដែលជាក្បឿងស្រកានាគនោះ ទីនោះឯងដែលផ្ដល់សុខដល់អ្នកដែលជ្រកក្រោមម្លប់ដំបូលគ្រឿង ដែលបុព្វបុរសខ្មែរបានសាងស្នាដៃនឹងបន្សល់ទុកនូវតម្លៃវប្បធម៌ សម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានសម្បត្តិកូនខ្មែរជំនាន់ក្រោយ។ តើលោកអ្នកយល់ពីសំណង់បុរាណខ្មែរបានប៉ុន្មានភាគរយដែរក្នុងនាមជាកូនខ្មែរ?…

Cover Ondet
ដើរកម្សាន្ត

ថ្មីប្លែកទៀតហើយ! ​រីហ្សតកោះអណ្តែតប្របមាត់ទឹកខេត្តកោះកុង ​ឃើញរូបចង់តែទៅគេងកម្សាន្តមួយយប់

កោះកុង៖ ខេត្តកោះកុង ​គឺជាខេត្តដែមដីកោះខណ្ឌចែកដោយសមុទ្រ ​និងដងព្រែកនានា  បង្កើតបានជាខេត្តដែលមានអំណោយផលទេសចរណ៍ផ្នែកផ្លូវទឹក​ ជួរភ្នំ ​ទឹកជ្រោះ និងព្រៃកោងកាង ​ស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍ ​ហើយរហូតមកដល់ពេលនេះក៏មានទីកន្លែងកម្សាន្ត ​និងរីហ្សតជាច្រើនបានបើកដំណើរការជាបន្តបន្ទាប់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកសម្រាកដើម្បីបំបាត់ក្តីនឿយហត់ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែងនៅក្នុងខេត្តកោះកុង ដែលត្រូវបានគេពេញនិយមទៅសម្រាកកម្សាន្តព្រោះតែមានបរិយាកាសស្រស់ស្អាត ​ស្ងប់ស្ងាត់ ​ជាមួយធម្មជាតិពិតៗនោះគឺ រីហ្សតកោះអណ្ដែត (Koh Andet Eco Resort)។ រីហ្សតកោះអណ្តែត ​គឺជារីហ្សតបែបអេកូមួយ ​ដែលមានសង់បន្ទប់ស្នាក់នៅបែបជនបទ ​ប្របមាត់ទឹក ​តែមានភាពស្រស់ស្អាតទំនើបនៅក្នុងផ្នែកបន្ទប់ខាងក្នុងមិនចាញ់សណ្ឋាគារទំនើបនានាឡើយ ពោលគឺបរិយកាសស័ក្តសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិពិតៗ ដើម្បីបន្ធរភាពតានតឹង…

Cover Cam
ដើរកម្សាន្ត

វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ ​បង្ហាញហេតុផលទាំង ​១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត

ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេក​​ទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌  ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ​ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ​ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ ​កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។ នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture  Trips  ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។ ទាំងនេះជាហេតុផលទាំង ​១៣យ៉ាងដែលវែបសាយបរទេស ​បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖ ១. ប្រាសាទអង្គរវត្ត៖ ​កម្ពុជាយើងមានប្រាសាទអង្គរវត្ត ​ជាប្រាសាទអច្ឆិរយៈ ​ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។ ២. ស្នាមញញឹម និងភាពរួសរាយ៖  ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ​ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ​ជាប្រជាជនមានភាពរួសរាយ ​និងចេះជួយយលអាសារគ្នាទៅវិញទៅមក។ ៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ​ឆ្នេរសមុទ្រ ​និងបណ្តុំកោះនៅស្រុកខ្មែរ​​ត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ…

Cover Old Khmer
សង្គម

ខ្មែរមិនស្គាល់ខ្លួនឯងឱ្យអ្នកណាមកស្គាល់? កម្របានឃើញមែន ​រូបភាពសិល្បៈវប្បធម៌របាំ និងជីវភាពរស់នៅរបស់ខ្មែរបុរាណក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ពិតជាអស្ចារ្យខ្លាំង

ប្រទេសកម្ពុជា ​គឺជាប្រទេសដែលមានប្រវត្តិរុងរឿងសម្បូរសប្បាយខ្លាំង ​ថែមទាំងជាជាចក្រភពដ៏ធំ និងរីកចម្រើនខ្លាំងមួយ ​ក្នុងចំណោមចក្រភពធំៗលើពីភពលោកផងដែរនាសម័យបុរាណ។ ភាពរុងរឿងរីកចម្រើន ទាំងជីវភាពរស់នៅ  អរិយធម៌ ​វប្បធម៌ និងសិល្បៈខ្មែរ នៅក្នុងសម័យមុន ​ត្រូវបានមនុស្សបុរាណបានចារនៅលើផែនចម្លាក់នានាលើប្រាសាទបុរាណដែលបន្តឱ្យកូនខ្មែរជំនាន់មុន។ ជាក់ស្តែងនៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបានចាប់ផ្តើមរីកចម្រើន ​ជាសំណាងល្អ ​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ​ត្រូវបានផ្តិតទុកនៅក្នុងម៉ាស៊ីនថតរបស់ពួកជនលោកខាងលិច ​ជាពិសេសគឺរបស់ជនជាតិបារាំងតែម្តង  ថែមទាំងបានរក្សាទុកជាឯកសារមកទល់បច្ចុប្បន្នផងដែរ។ នៅក្នុងនោះ ​រូបភាពទាក់ទងនឹងជីវភាព ការរស់នៅ  សិល្បៈ វប្បធម៌ និងរបាំខ្មែរ ត្រូវបានផ្តិតរូបទុកក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ​ត្រូវបានផ្សព្វផ្សាយឡើងវិញ ​ឃើញថាប្រទេសកម្ពុជាយើងពិតជាមានភាពរីកចម្រើន ទាំងការរស់នៅ ​និងសិល្បៈវប្បធម៌ផូរផង់រីកចម្រើនខ្លាំងមែនទែន…

Cover Neak
ដើរកម្សាន្ត

រឿងមួយចំនួនដែលកូនខ្មែរប្រហែលជាមិនធ្លាប់បានដឹងពី ​« ប្រាសាទនាគព័ន្ធ ​»

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។ ប្រាសាទនេះមានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ « ជ័យតដាក » (Jayatataka) ដែលបារាយណ៍នេះមានទទឹង ៩០០ម និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។…

Cover Flower
ដើរកម្សាន្ត

ឡូយកប់រដូវការចំការស្បៃរឿងជើងភ្នំសំពៅថ្មី ​សម្រាប់ថ្ងៃឆ្លងឆ្នាំស្អាតអស់ទាស់ ​ថែមទាំងមានកន្លែងជួបជុំគ្នាទល់ភ្លឺទៀត

បាត់ដំបង៖ ខេត្តបាត់ដំបង ​គឺជាខេត្តទេសចរណ៍ដ៏ល្បីមួយ ​ដែលមានទីកន្លែងប្រវត្តិសាស្រ្ត និងទេសភាពភ្នំតូចធំសម្រាប់ដើរកម្សាន្តស្ទើរតែរាប់មិនអស់ ​សុទ្ធតែមានភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយជាច្រើនកន្លែង។ នៅក្នុងនោះ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  ត្រូវបានគេដឹងថាជាកន្លែងកម្សាន្តដ៏ពិសេសមួយសម្រាប់អ្នកបាត់ដំបង ​និងអ្នកទេសចរណ៍មកពីគ្រប់ទិសទីផងដែរ ​ដោយទីនោះមានផ្ទៃដីទំហំធំដាំទៅដោយផ្កាស្បៃរឿងជាច្រើនដើម និងដើមផ្កាជាច្រើនដើមទៀត ផ្តល់នូវទេសភាពលឿងខ្ចីដូចក្រាលព្រំមាស។ ថ្មីៗនេះផងដែរ ​ចំការស្បៃរឿងត្រូវបានគេដាំលម្អថ្មី ​និងកាន់តែមានចំនួនច្រើនជាងមុន មានទេសភាពស្រស់ស្អាតមែនទែនដើម្បីស្វាគមន៍ភ្ញៀវមកកម្សាន្តនៅក្នុងរដូវការថ្មី ពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំតែម្តង។ នៅក្នុងនោះក្រៅពីមកថតរូបកម្សាន្ត ​នៅទីនោះថែមទាំងមានកន្លែងអង្គុយទទួលទានអាហារជុំគ្នាទាំងពេលថ្ងៃ ​និងជួបជុះមិត្តភក្តិឆ្លងឆ្នាំដាច់យប់ផងដែរ។ គួរឱ្យដឹងផងដែរថា ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  មានទីតាំងស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ( ចុះពីផ្លូវជាតិ ៥៧ ប្រហែល៥០០ម៉ែត្រ ស្របតាមសាលារៀន…

Cover KH
សង្គម

សំភារ:ប្រេីប្រាស់របស់ដូនតាខ្មែរយេីង ដែលកូនខ្មែរភាគច្រើនមិនស្គាល់ឈ្មោះ

ជាយូរលង់ណាស់មកហើយខ្មែរយើងតាំងពីដូនតាជំនាន់មុន ​បានបង្កើតឧបករណ៍ប្រើប្រាស់ និងសំភារៈប្រើប្រាស់ជាច្រើន ​ដើម្បីបង្ករភាពងាយស្រួលនៅក្នុងការប្រើប្រាស់ទុកដាក់សម្រួលជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងមកទល់បច្ចុប្បន្ន  សំភារៈមួយចំនួនត្រូវបានបាត់បង់ និងមិនសូវនិយមប្រើប្រាស់ដូចមុនឡើយ ​ដោយសារតែសម័យជឿនលឿន ឧបករណ៍ទំនើបមានការកើនឡើង  រហូតកូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់អត្តសញ្ញាណខ្លួនឯងផង  ដោយរបស់ប្រើប្រាស់មួយចំនួនមានប្រើតែនៅទីជនបទ ​ឬដាច់ស្រយាលតែប៉ុណ្ណោះ។ ដូច្នេះដើម្បីឱ្យកូនខ្មែរ មានការយល់ដឹង  និងស្គាល់ពីរបស់ប្រើប្រាស់ខ្មែរបុរាណ ​តោះ! មកស្គាល់ឈ្មោះសំភារៈប្រើប្រាស់បុរាណដូនតារបស់យើងទាំងអស់គ្នាខាងក្រោម ៖

Cover Maya
ដើរកម្សាន្ត

ប្តូរបរិយាកាសមកកម្សាន្តនៅលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ប្លែកស្រស់ស្រាយ មិនទៅណាឆ្ងាយនៅជិតនេះខាងអរិយក្សត្រសោះ

ជាការពិតណាស់សព្វថ្ងៃ ​មនុស្សចូលចិត្តការដើរកម្សាន្តដើម្បីបំបាត់ក្តីនឿយហត់  ស្ត្រេស ​និងចង់ទទួលបានភាពរីករាយផងដែរ ​ដូច្នេះហើយបានជាការដើរលេងតាមបណ្តាខេត្តដែលមានធម្មជាតិស្រស់ស្រាយក្លាយជាជម្រើសរបស់មនុស្សជាច្រើន ​តែសម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិផង  ចង់រស់នៅជីវភាពស្រុកស្រៃបែបសាមញ្ញផង ​តែមិនសូវមានពេលវេលាធ្វើដំណើរទៅឆ្ងាយនោះ « ​ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដ៏ពេញនិយមនោះគឺ  « Maya  Village  »។ Maya Village គឺជាលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាព្រមទាំងជួលនូវសេវាកម្មសម្រាកលំហែកាយផងដែរ ​ដោយសារតែកន្លែងស្នាក់នៅមួយនេះ មានការរៀបចំជាលក្ខណៈផ្ទះខ្មែរបុរាណជាច្រើនខ្នងដែលប្រមូលទិញពីគ្រប់ខេត្តក្រុង ទាំងតូចទាំងធំ ​យកមកកែច្នៃ ​តុបតែងបន្ថែម ឯផ្ទះខ្លះថែមទាំងមានអាយុ ៣០ ​ទៅ ​៥០ឆ្នាំផងដែរ សម្រាប់ភ្ញៀវស្នាក់កម្សាន្ត  គ្រាន់តែឈានជើងចូលអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ…

Cover Th
ដើរកម្សាន្ត

រឿងពិតដែលយើងត្រូវទទួលស្គាល់! គ្រាន់តែវត្តចំណាស់មួយនេះសោះ ថៃអាចរកចំណូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់

ដូចដែលយើងបានដឹងរួចមកហើយថា  វិស័យទេសចរណ៍គឺជាធនធានយ៉ាងសំខាន់ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន  ជាពិសេសថែមទាំងលើកមុខមាត់ប្រទេសទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកឱ្យដឹង  ឱ្យស្គាល់ពីប្រទេសទេសចរណ៍មួយនេះទាំងផ្នែកធនធានសម្បត្តិធម្មជាតិ  សិល្បៈ វប្បធម៌ និងកន្លែងកម្សាន្តពិសេសៗអស្ចារ្យផងដែរ។ ចំណូលពីវិស័យទេសចរណ៍នានានៅលើបណ្តាប្រទេសមួយចំនួនត្រូវបានគេដឹងថាមានចំនួនច្រើនដែលអាចជួយប្រជាជននៅក្នុងភូមិស្រុក និងតំបន់ទេសចរណ៍នោះបានឱ្យរស់ស្រួល។ ​ជាក់ស្តែងប្រទេសថៃវិញក៏ត្រូវបានគេដឹងថា ​មានសេសសល់ប្រាសាទ និងវត្តអារាមបុរាណច្រើនមិនចាញ់ប្រទេសយើងដែរ ​ដោយសូម្បីតែវត្តបុរាណតែមួយកន្លែងសោះធ្វើឱ្យប្រជាជនក្នុងតំបន់សុទ្ធតែមានការងារធ្វើ និងមានជីវភាពល្អប្រសើរតាមការលំហូរចូលសាច់ប្រាក់ទេសចរណ៍។ ហាក់មានការអាក់អន់ចិត្តចំពោះការរៀបចំវិស័យទេសចរណ៍កម្ពុជាមិនទាន់មានភាពល្អប្រសើរ ​ស្រាប់តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានចេញមុខរៀបរាប់នូវដំណើរកម្សាន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ជាមួយនឹងការប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាយើង ដែលលោកអ្នកគួរតែសាកត្រិះរិះពិចារណាទុកជាបទពិសោធន៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍បន្ត។ តាមរយៈគណនីហ្វេសប៊ុក Vannak Nheb បានរៀបរាប់ថា៖ « គ្រាន់តែវត្តចំណាស់មួយសោះ គេអាចរកចំនូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់ ចំណែកយើងមានដល់ប្រាសាទរាប់ភ្លេច តែមិនដឹងរកចំណូលតាមណាក្រៅតែពីតម្លើងតម្លៃសំបុត្រសម្រាប់ជនបរទេស.តម្លៃម្ហូប និងសេវាកម្មផ្សេងៗកាប់ស៊ីតាមមាត់..ផ្នត់គំនិតប្រជាជនគេគឺការចែករំលែកគ្នារស់ ចំណែកយើងដណ្តើមគ្នារស់..រដ្ឋគេទំនុកបម្រុងនិងគាំទ្រពេញទំហឹងទាំងវិស័យកសិកម្ម សុខាភិបាល…

Cover Mondul
ដើរកម្សាន្ត

សួនឧទ្យានថ្មី ​លើទឹកដីមណ្ឌលគិរី ​បោះតង់ក៏បាន អាំងសាច់ក៏បាន ​ទៅម្តងដឹងតែស្រស់ស្រាយប្លែក

ជាការពិតណាស់ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិដ៏សំខាន់ ដូចជាព្រៃភ្នំ ​ទេសភាពវាលទំនាបតូចធំបង្កើតជាបរិយាកាសស្រស់ស្រាយគួរជាទីមនោរម្យ  ដែលអាចបង្កើតជារីហ្សតស្នាក់នៅ ​និងកន្លែងកម្សាន្តសុទ្ធតែមានទស្សនីយភាព និងទេសភាពត្រជាក់ចិត្ត។ នៅក្នុងនោះផងដែរ ​ថ្មីៗនេះ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម ត្រូវបានគេដឹងថាជារីហ្សតដែលទើបតែបើកថ្មី តែទទួលបានការពេញនិយមមកលេងកម្សាន្តយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅសម្រាកលំហែកាយ នៅទីនោះយ៉ាងច្រើនកុះករ ដោយអាចជ្រើសជាផ្ទះរីហ្សតស្នាក់នៅក៏បាន ​បោះតង់ក៏បានសុទ្ធតែមានបរិយាកាសរីករាយដូចគ្នា។ នោះក៏ដោយសារតែ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានសួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ ​មានការតុបតែងកន្លែងកម្សាន្ត និងស្នាក់នៅកែច្នៃយ៉ាងប្លែកភ្នែក ​ជាពិសេសនៅពេលយប់ថែមទាំងអាចបោះតង់ គេងមើលផ្កាយ អាំងសាច់ជប់លៀងជាមួយគ្រួសារ និងមិត្តភក្តិ ​ព្រមទាំងមានការសម្តែងរបាំជនជាតិកំដរផងដែរ…

Cover Baseth
ដើរកម្សាន្ត

អត់ដែលដឹងសោះហ្មង! រមណីយដ្ឋានជន្លង់ម្លូ មានទេសភាពស្អាត ហើយកម្សាន្តសប្បាយកប់ នៅជិតភ្នំប្រសិទ្ធយើងនេះសោះ

នៅក្នុងខេត្តកណ្តាលម្តុំភ្នំប្រសិទ្ធ​​ គឺជាទឹកដីកម្សាន្តដែលនៅជិតទីក្រុងភ្នំពេញ ​សម្បូរភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្តមិនចេះដាច់ ​ដោយសារតែទីនោះមានជួរភ្នំ ​និងកន្លែងធម្មជាតិកម្សាន្តពោរពេញទៅដោយបរិយាកាសប្លែក ​ស្រស់ស្រាយ ថែមទាំងមិនចំណាយពេលយូរក្នុងការធ្វើដំណើរផងដែរ។ ជាក់ស្តែងថ្មីៗនេះ កន្លែងកម្សាន្តបង្កើតថ្មីមួយទៀតហើយ ​កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តស្ទើរតែមិនចេះដាច់នោះគឺ « រមណីដ្ឋានជន្លង់ម្លូ »។ រមណីដ្ឋានជន្លង់ម្លូ គឺជារមណីយដ្ឋានបង្កើតថ្មីដែលមានបរិយាកាសស្រស់ស្អាត ​ថ្មីប្លែក មានកន្លែងថតរូប ដែលមានទេសភាពល្អស្អាតស្រស់ត្រកាលអមដោយសួនផ្កាចម្រុះ មានអាងហែលទឹកលេងកម្សាន្តសម្រាប់ក្មេង និងមនុស្សពេញវ័យ មានជិះរ៉ត កង់លើអាកាស ជិះទាទឹក ជិះទូកលេង ស្ទូចត្រីយកធ្វើម្ហូបក៏បានឬយកទៅផ្ទះក៏បានដោយគិតគីឡូ។ នៅក្នុងនោះក៏មានកញ្ចុះសម្រាប់អង្គុយលេងក្បែរមាត់ទឹក ដោយអាចកំម៉ុងម្ហូបអាហារបែបជនបទ ​សុទ្ធតែមានរសជាតិឆ្ញាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ តម្លៃសមរម្យ រួមជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់…

Cover Mlech
ដើរកម្សាន្ត

មិនសាកមិនដឹង! រមណីយដ្ឋានធម្មជាតិម្លេច នៅជិតៗនេះតើ ​តែកន្លែងកម្សាន្តប្លែកសប្បាយកប់

នៅក្នុងប្រទេសកម្ពុជាយើង ​មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងណាស់សុទ្ធតែមានទេសភាពស្រស់ស្រាយ  ត្រជាក់ភ្នែក ​ត្រជាក់អារម្មណ៍ ​ដើម្បីកម្សាន្តសប្បាយរំសាយទុក្ខកង្វល់នានាបាន ​ដោយក្នុងនោះ នៅក្នុងខេត្តតាកែវ ព្រំប្រទល់ខេត្តកំពតមានកន្លែងកម្សាន្តបែបថ្មីមួយកន្លែងទៀតហើយទទួលបានការពេញនិយមពីភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមានឈ្មោះថា « រមណីយដ្ឋានធម្មជាតិម្លេច »។ « រមណីយដ្ឋានទំនប់ម្លេច »  នេះ ត្រូវបានគេដឹងថា មានទេសភាពធម្មជាតិបៃតងយ៉ាងស្រស់បំព្រង ជាមួយជួរភ្នំតូចធំ ទេសភាពព្រៃឈើតូចធំខៀវស្រងាត់ បៃតង និង ទឹកថ្លាឈ្វេងអាចហែលលេងបាន ​ពោលគឺជាទីកន្លែងកំសាន្តបែបធម្មជាតិដ៏ពេញនិយមដែលគ្រប់គ្នាប្រាថ្នាដូចជា ៖ -មានចំណតរថយន្តធំទូលាយ ដែលអាចចតរថយន្តបានរហូតដល់១៣០គ្រឿង -មានបំរើអាហារបែបខ្មែរ ជាពិសេសមាន់ស្រែដុតភ្លាមៗមានរសជាតិឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់មុខ ព្រមទាំងមានកាហ្វេគ្រាប់កិនភ្លាមៗ នាំចូលពីអុីតាលី…

Cover Color Cup
PR

រឿង ៤ យ៉ាងដែលមិនគួររំលង COLOR CUP សាខាគិរីរម្យទោះបីជាមេឃភ្លៀងក៏ដោយ

គ្រប់គ្នាបានស្គាល់រួចមកហើយអំពី ភោជនីយដ្ឋាន COLOR CUP ដែលជាប្រភេទ COMMUNITY PUB OUTDOOR SPACE ដែលបច្ចុប្បន្ននេះមានរហូតដល់ទៅ៣សាខា និងមានការរៀបចំតុបតែងបែបលក្ខណៈខុសៗគ្នា។ ថ្ងៃនេះពួកយើងនឹងលើកយក សាខាទី១ ដែលជាសាខាសំបូរទៅដោយ ស្រីស្អាត ប្រុសស្អាត ច្រើនកុះករ អ៊ូអរតែម្ដង ដែលវាមានទីតាំងនៅផ្លូវ ២៩២ កែងជាមួយ១០៥ តាមបណ្ដោយផ្លូវលូទឹកស្អុយ ជិតហាងបងម៉ាប់អ័យស្ទ័រ។ កាលឆ្នាំមុនម៉ូយៗ តែងតែត្អូញត្អែរថាពិបាកពេលមេឃភ្លៀង តែពេលនេះអស់បារម្ភហើយ មកដឹងរឿង៤យ៉ាងដែលអ្នកមិនគួររំលង ៖ ១. ដំបូលយក្ស បច្ចុប្បន្ន COLOR…

Cover Road
ទស្សនៈ

ជ្រើសផ្លូវមួយដឹងពីជោគវាសនា ផ្លូវអនាគតខាងមុខអ្នកនឹងទៅជាយ៉ាងណា

មនុស្សម្នាក់ៗសុទ្ធតែមានទិសដៅអនាគតរៀងៗខ្លួន តែគ្រាន់តែយើងមិនដឹងថាតើនៅថ្ងៃមុខជីវិតយើង បត់ឆ្វេង ឬបត់ស្តាំ រលូន ឬក៏ចេះតែជួបឧបសគ្គណាមួយ។ យ៉ាងណាមិញហ្គេមចិត្តសាស្រ្តខាងក្រោមនេះ​អាចផ្តល់ជាសញ្ញា​នៃ​អនាគត​របស់អ្នក។ សំណួរ៖ មានផ្លូវ ៣ នៅពីមុខអ្នក តើអ្នកនឹងជ្រើសរើសទៅតាមផ្លូវមួយណា? សូមជ្រើសរើសផ្លូវមួយ ដោយប្រើវិចារណញាណ ៖ បន្ទាប់ពីជ្រើសផ្លូវមួយរួច តោះយើងខ្ញុំនឹងបង្ហាញពីអនាគតរបស់អ្នកដូចខាងក្រោមនេះ ៖ A. ទិសដៅដែលមានសុវត្ថិភាព និងរឹងមាំជាងមុន ផ្លូវកោងតំណាងឱ្យចំណុចរបត់នៃជោគវាសនា ដែលត្រូវគិតឡើងវិញអំពីទិសដៅនៃជីវិត។ ទិសដៅខាងឆ្វេងតំណាងឱ្យអតីតកាល ដែលបានកន្លងផុត ហើយប្តូររបត់អ្វីដែលល្អប្រសើរជាងមុន តែប្រហែល​ជា​អ្នកត្រូវខំ​ប្រឹង​បន្តិច​ហើយ​ ។ ចាប់ពីពេលនេះតទៅ អ្នកអាចនឹងផ្លាស់ប្តូរផែនការជីវិតរបស់អ្នកថ្មី ចេះដឹងពីវិធីនៃជីវិតពិសេសថ្មី ដែលអាចនាំអ្នកទៅកាន់ទិសដៅសុវត្ថិភាព…

Cover Light
ប្លែកៗ

ចង់រាំក្រោមភ្លើងពណ៌មួយណា អាចដឹងថាអ្នកមានចំណុចពិសេសអ្វីដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍

តើអ្នកធ្លាប់ចង់ឡើងឆាកតន្ត្រី ឬចង់រាំនៅក្លឹបរាត្រីទេ? នៅថ្ងៃនេះ គ្រាន់តែអ្នកជ្រើសរើសឆាកភ្លើងពណ៌ ដែលអ្នកចង់រាំនោះ អ្នកអាចដឹងចំណុចពិសេសមួយនៅក្នុងខ្លួនអ្នក ដែលជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ។ សំណួរ៖  តើអ្នកចង់បានពន្លឺពណ៌អ្វីនៅលើឆាករបស់អ្នកក្នុងចំណោមភ្លើងពណ៌ទាំង ៤ ខាងក្រោមនេះ ? តើអ្នកជ្រើសរើសមួយណា? តោះមើលលទ្ធផលទាំងអស់គ្នា ៖ A. ជាមនុស្សឆេវឆាវ តែទៀងត្រង់ ប្រសិនបើអ្នកជ្រើសរើសពន្លឺ ” ក្រហម ” អ្នកជាមនុស្សមានមនោសញ្ចេតនាច្រើន ហើយអ្នកចូលចិត្តធ្វើរឿងដ៏អស្ចារ្យ។។ តែអ្នកជាមនុស្សដែលរាងឆេវឆាវបន្តិច តែមិនបានធ្វើឱ្យមនុស្សណាម្នាក់មានភាពក្តៅក្រហាយទេ ដែលជាហេតុធ្វើឱ្យអ្នកទទួលបានការចាប់អារម្មណ៍ថាអ្នកជា “មនុស្សឆេវឆាវ និងត្រង់” ពីអ្នកជុំវិញខ្លួន។ ពេលខ្លះអ្នកប្រហែលជាត្រូវតែចៀសវាងភាពឆេវឆាវខ្លះទើបជារឿងល្អ…