
ចំណុចផ្ទុះទាំង ៥ នេះ មិនថាជាប្តី ឬប្រពន្ធទេ ដាច់ខាតកុំប៉ះពាល់ឱ្យសោះ ពុំដូច្នេះទេមុន និងក្រោយត្រូវតែចែកគ្នា
ក្នុងជីវិតមង្គលការ ការឈ្លោះគ្នា គឺជារឿងធម្មតាទៅហើយ។ ការឈ្លោះគ្នាដោយមានហេតុផល អាចធ្វើឱ្យយើងមានកិត្តយសថ្លៃថ្នូរ និងបន្ថែមមនោសញ្ចេតនានៅក្នុងនោះដែរ ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួត។ ប៉ុន្តែបើហ៊ានតែហួសដែនកំណត់ហើយនោះ ច្បាស់ជាជាន់លើតំបន់គ្រោះថ្នាក់ជាមិនខាន គឺងាយនឹងធ្វើឱ្យមនោសញ្ចេតនាប្រេះឆា ហើយបានធ្វើឱ្យជីវិតគូរស្រកររបស់អ្នកដូចរស់នៅឋាននរគអ៊ីចឹង ។ ទំនាក់ទំនងប្តីប្រពន្ធ ត្រូវតែតមចំពោះចំណុចទាំង ៥ នេះ ដាច់ខាតត្រូវប្រុងប្រយ័ត្ន ពុំដូច្នេះទេនឹងត្រូចែកផ្លូវគ្នាជាមិនខាន។ ១. កុំឈ្លោះគ្នានៅទីសាធារណៈក្នុងហ្វូងមហាជនឱ្យសោះ ពាក្យចាស់ពោលថា៖ ភ្លើងក្នុងផ្ទះកុំនាំចេញទៅក្រៅ។ ទំនាក់ទំនងប្តីប្រពន្ធ ចៀសមិនផុតពីការប៉ះទង្គិចគ្នានោះទេ តែដាច់ខាត់កុំយកទៅបញ្ចេញ ឬទៅឈ្លោះគ្នានៅក្នុងហ្វូងមហាជនឱ្យសោះ។ តាមពិតទៅ អ្នកណាក៏ស្រលាញ់មុខមាត់ដែរ ជម្លោះបែបនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ កាន់តែធ្វើឱ្យអ្នកទាំងពីរមានទំនាស់កាន់តែខ្លាំងទៀត បណ្តាលឱ្យស្ថានភាពកាន់តែលំបាក។ ម្យ៉ាងទៀតធ្វើឱ្យអ្នកដទៃទស្សនារឿងរបស់អ្នកទាំងពីរដោយឥតគិតថ្លៃទៀតផង…




















