ចំណុចផ្ទុះទាំង ៥ នេះ មិនថាជាប្តី ឬប្រពន្ធទេ ដាច់ខាតកុំប៉ះពាល់ឱ្យសោះ ពុំដូច្នេះទេមុន និងក្រោយត្រូវតែចែកគ្នា

New Copy
ការផ្សាយពាណិជ្ជកម្ម

ក្នុងជីវិតមង្គលការ ការឈ្លោះគ្នា គឺជារឿងធម្មតាទៅហើយ។ ការឈ្លោះគ្នាដោយមានហេតុផល អាចធ្វើឱ្យយើងមានកិត្តយសថ្លៃថ្នូរ និងបន្ថែមមនោសញ្ចេតនានៅក្នុងនោះដែរ ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួត។ ប៉ុន្តែបើហ៊ានតែហួសដែនកំណត់ហើយនោះ ច្បាស់ជាជាន់លើតំបន់គ្រោះថ្នាក់ជាមិនខាន គឺងាយនឹងធ្វើឱ្យមនោសញ្ចេតនាប្រេះឆា ហើយបានធ្វើឱ្យជីវិតគូរស្រកររបស់អ្នកដូចរស់នៅឋាននរគអ៊ីចឹង ។

ទំនាក់ទំនងប្តីប្រពន្ធ ត្រូវតែតមចំពោះចំណុចទាំង ៥ នេះ ដាច់ខាតត្រូវប្រុងប្រយ័ត្ន ពុំដូច្នេះទេនឹងត្រូចែកផ្លូវគ្នាជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

១. កុំឈ្លោះគ្នានៅទីសាធារណៈក្នុងហ្វូងមហាជនឱ្យសោះ

ពាក្យចាស់ពោលថា៖ ភ្លើងក្នុងផ្ទះកុំនាំចេញទៅក្រៅ។ ទំនាក់ទំនងប្តីប្រពន្ធ ចៀសមិនផុតពីការប៉ះទង្គិចគ្នានោះទេ តែដាច់ខាត់កុំយកទៅបញ្ចេញ ឬទៅឈ្លោះគ្នានៅក្នុងហ្វូងមហាជនឱ្យសោះ។ តាមពិតទៅ អ្នកណាក៏ស្រលាញ់មុខមាត់ដែរ ជម្លោះបែបនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ កាន់តែធ្វើឱ្យអ្នកទាំងពីរមានទំនាស់កាន់តែខ្លាំងទៀត បណ្តាលឱ្យស្ថានភាពកាន់តែលំបាក។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀតធ្វើឱ្យអ្នកដទៃទស្សនារឿងរបស់អ្នកទាំងពីរដោយឥតគិតថ្លៃទៀតផង នឹងត្រូវបានទទួលការសើចចំអកពីសំណាក់មហាជន ធ្វើឱ្យអ្នកទាំងពីរពិបាកកាន់តែខ្លាំង ចុងក្រោយអ្នកទាំងពីរសុទ្ធតែជាអ្នកចាញ់។

អ្នកនិពន្ធម្នាក់បាននិយាយថា៖ “ថយមួយជំហានរាងខ្លួន មិនត្រឹមតែផ្តល់មុខមាត់ឱ្យដល់ដៃគូរទាំងសងខាងទេ ក៏ផ្តល់សេចក្តីថ្លៃថ្នូរដល់ខ្លួនឯងផងដែរ។ ការឈ្លោះគ្នាត្រូវមើលទីតាំង ទោះជាមានបញ្ហាអ្វីក៏ដោយ នៅចំពោះមុខមិត្តភ័ក្រ្ត និងអ្នកដទៃ ក៏ត្រូវផ្តល់មុខមាត់ដល់ដៃគូយើងបន្តិចដែរ មានរឿងអ្វីត្រលប់មកផ្ទះចាំនិយាយ វែកញ៉ែកគ្នា ។

ការផ្សាយពាណិជ្ជកម្ម
8748e43e8af857d30068fc6a2d28bffa
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. កុំឈ្លោះគ្នានៅចំពោះមុខកូន

នៅក្នុងជីវិតគ្រួសារ មានប្តីប្រពន្ធភាគច្រើននិយាយមិនស៊ីសង្វាក់គ្នាឡើយ នៅចំពោះមុខកូនៗតែងឈ្លោះគ្នា មានពេលខ្លះដល់ថ្នាក់ប្រើដៃជើងទៀតផង។ ហើយក៏មានម្តាយឳពុកខ្លះទៀត ពេលដែលឈ្លោះគ្នាម្តងៗ បានឱ្យកូនធ្វើជាអ្នកផ្តល់មតិវាយតម្លៃឱ្យខ្លួនទៀត ឱ្យឈរខាងខ្លួន ហើយទៅស្តីបណ្តោសឱ្យដៃគូម្ខាងទៀត។

ការផ្សាយពាណិជ្ជកម្ម

វិធី ឬទម្លាប់បែបនេះ ងាយនឹងឱ្យដួងចិត្តរបស់កូនដែលនៅតូច ដិតជាប់នូវស្រមោលងងឹតដ៏ជ្រៅ ក្លាយទៅជាការខ្វះក្តីស្រលាញ់ និងសន្តិភាពផ្លូវចិត្ត។ បណ្តាលឱ្យកូនពេលដែលធំឡើង អាចចម្លងទង្វើរបស់កូនបាន មិនងាយទទួលបានជីវិតមង្គលការដែលមានសុភមង្គលឡើយ។ ដូច្នេះហើយមិនថាប្តីប្រពន្ធមានទំនាស់អ្វីនោះទេ ក៏ត្រូវព្យាយាមចៀសឱ្យឆ្ងាយពីកូនៗ ចូលក្នុងបន្ទប់បិទទ្វារ ឬរកកន្លែងស្ងាត់ ដើម្បីនិយាយវែកញែកគ្នាឱ្យបានល្អ។

៣. កុំឈ្លោះគ្នានៅពេលដែលដៃគូម្ខាងទៀតកំពុងឈឺ ឬបាក់ទឹកចិត្ត

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលមនុស្សមានជំងឺ ឬជួបនឹងស្ថានភាពលំបាក ច្បាស់ជាធ្លាក់ទឹកចិត្តជាមិនខាន ស្ថិតក្រោមស្ថានភាពបែបនេះ អ្វីដែលត្រូវការបំផុតគឺជាការលួងលោម និងការលើកទឹកចិត្ត។ បើក្នុងអំឡុងពេលនេះអ្នកទៅឈ្លោះគ្នាជាមួយគេនោះ ឬក៏និយាយពាក្យដែលពិបាកស្តាប់ ស្តីបន្ទោសមុខក្រោយដល់គេ នោះកាន់តែបន្ថែមភ្លើង ធ្វើស្នេហាអ្នកទាំងពីរប្រេះឆាជាមិនខាន។

ដូច្នេះ ដាច់ខាតកុំនៅពេលដែលដៃគូយើងទន់ខ្សោយ ប្រើពាក្យអាក្រក់ស្តាប់និយាយទៅកាន់គេឱ្យសោះ បែបនេះគេហៅថាបើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។ ដែលហៅថាប្តីប្រពន្ធ អត្ថន័យដើម គឺជាទំនុកបម្រុងគ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញទៅមក។ ការឈ្លោះគ្នាមិនចេះបែងចែកស្ថានភាព មានតែធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែផុយស្រួល ឈានទៅរកការបែកបាក់តែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម
F41045960b9f1e0139731b37f25612f2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ឈ្លោះគ្នារឿងអ្វីនិយាយរឿងនោះកុំសើរើរឿងចាស់ៗ

មានប្តីប្រពន្ធជាច្រើន ឱ្យតែឈ្លោះគ្នាដឹងតែសើរើរឿងចាស់យកមកនិយាយ ចូលចិត្តយករឿងឥតបានការពីកន្លងទៅមកអង្រួនឱ្យកាន់តែមានបញ្ហា។ ដើមឡើយគ្រាន់តែជារឿងតូចតាចសោះ លទ្ធផលចុងក្រោយកាន់តែឈ្លោះកាន់តែស្មុគស្មាញ បណ្តាលឱ្យមានទំនាស់កាន់តែខ្លាំងទៅៗ តាមពិតទៅនេះជាទង្វើរតែខ្វះបញ្ញាខ្លាំងណាស់។

ការផ្សាយពាណិជ្ជកម្ម

មនុស្សពីរនាក់នៅជាមួយគ្នា គឺកសាងសុភមង្គលរួមគ្នា គួរតែឆ្ពោះទៅរកទិសដៅដែលល្អមួយ រឿងដែលកន្លងផុតទៅ កុំលើកយកមករំឭកម្តងហើយម្តងទៀតធ្វើអ្វី។ ក្តីស្រលាញ់ពិតប្រាកដ គឺការអធ្យាស្រ័យគ្នា អន់ឱនឱ្យគ្នា មិនមែនការសើរើរឿងចាស់ៗមកឈ្លោះគ្នានោះទេ។ កុំយករឿងមកលាយឡំគ្នា មានរឿងអ្វីនិយាយរឿងនោះទៅ ត្រូវជជែកគ្នាដោយស្ងប់អារម្មណ៍ទើបអាចដោះស្រាយបញ្ហាបាន ពុំដូច្នេះទេគឺជាការឡូឡាគ្មានហេតុផល ផ្ទុយទៅវិញជីវិតកាន់តែរញ៉េរញ៉ៃ។

៥. កុំនិយាយពាក្យណាដែលចាក់ដោតវាយប្រហារដល់ដៃគូរឮ

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងប្តីប្រពន្ធ មានពាក្យខ្លះអាចនិយាយ និងមិនអាចនិយាយ ពីព្រោះឱ្យតែបញ្ចេញអារម្មណ៍ហួសព្រំដែន ឬបាត់បង់ក្រឹត្យក្រមរបស់ខ្លួនហើយ នឹងងាយឱ្យមនោសញ្ចេតនាដើរដល់ផ្លូវបំបែកជាមិនខាន។ ពេលដែលប្រើពាក្យចាក់ដោត ជេរប្រទិច និងវាយប្រហារដល់ដៃគូយើង អ្វីដែលធ្វើឱ្យរងរបួសដល់គេនោះ មិនត្រឹមតែជាមនោសញ្ចេតនារបស់អ្នកទាំងពីរឡើយ ថែមទាំងជាការមិនគោរពដល់សេចក្តីថ្លៃថ្លូររបស់ដៃគូយើងទៀត។

ទោះជាទំនាក់ទំនងស្និទ្ធស្នាលយ៉ាងណាក៏ដោយ ក៏មិនអាចនិយាយពាក្យសម្ដីតាមតែចិត្តនឹកឃើញដែរ ដ្បិតតែថ្ងៃក្រោយអ្នកទាំងពីរបានត្រូវរ៉ូវគ្នាហើយក៏ដោយ ក៏អាចនៅក្នុងចិត្តបន្សល់ទុកនៅស្នាមរបួសដែលមិនអាចជាសះស្បើយឡើយ។ ជាពិសេសទៅទៀតនោះ ពាក្យថា “លះលែង” ពីរមាត់នេះ ដាច់ខាតកុំចេះតែនិយាយជាប់មាត់ឱ្យសោះ មិនដូច្នេះទេពេលដែលឆេវឆាវខ្លាំង អាចធ្វើការជ្រើសរើសកំហុសខុសឆ្គងជាមិនខាន នឹងធ្វើឱ្យខ្លួនឯងស្តាយក្រោយមួយជីវិត។

មានគេនិយាយថា អាពាហ៍ពិពាហ៍ដ៏ល្អបំផុត មិនមែនមួយជីវិតនេះមិនឈ្លោះគ្នានោះ ប៉ុន្តែឈ្លោះគ្នាហើយនៅតែអាចរស់នៅជាមួយគ្នាមួយជីវិតបាន។ ត្រូវក្តោប់ក្តាប់ឱ្យបានល្អនូវព្រំដែនរបស់ខ្លួន ចៀសឱ្យឆ្ងាយកុំប៉ះពាល់ចំណុចទាំង ៥ ខាងលើ ហើយអ្នកទាំងពីរត្រូវស្មោះត្រង់ និងគោរពគ្នា នោះទើបកាន់តែឈ្លោះគ្នា នោះកាន់តែយល់ចិត្តគ្នា៕

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម