
ឱ្យតែមនុស្សប្រុសមើលអ្នកមិនចូលភ្នែក ទើបមានចេតនាធ្វើរឿងទាំង ៤ នេះ
នៅក្នុងរឿងស្នេហា ទាំងសងខាងត្រូវដាក់ចិត្តស្រលាញ់គ្នា មានតែបែបនេះទេ ទើបអាចឱ្យអ្នកទាំងពីរខិតរកគ្នាកាន់តែជិត។ បើមនុស្សម្នាក់លែងស្រលាញ់អ្នកហើយ នៅក្នុងរឿងស្នេហានេះ គឺគ្មានសុភមង្គលទេ ទោះជាអ្នកលះបង់គ្រប់យ៉ាង ក៏ការលះបង់នោះរកមិនឃើញតម្លៃឡើយ គឺជាស្នេហាដែលគ្មានសង្ឃឹមរកមិនឃើញទិសដៅ។ ស្នេហាប្រៀបដូចជាកាហ្វេថែមស្ករអ៊ីចឹង ថែមស្ករច្រើនពេកផឹកមិនឆ្ងាញ់ ថែមស្ករតិចពេកផឹកទៅល្វីង ឱ្យតែមនុស្សប្រុសម្នាក់មើលអ្នកមិនចូលភ្នែក ទើបគេមានចេតនាធ្វើរឿងទាំង ៤ នេះឡើង។ ១. មានបំណងនិយាយឱ្យរួចតែពីមាត់ បើគេស្រលាញ់អ្នក គេនឹងយកអ្នកដាក់ក្នុងចិត្ត រាល់ពាក្យដែលអ្នកនិយាយ គេនឹងយកចិត្តទុកដាក់ស្តាប់ ហើយចងចាំយ៉ាងច្បាស់លាស់ ប៉ុន្តែបើគេលែងស្រលាញ់ហើយ គឺគេមើលអ្នកលែងចូលភ្នែកហើយ គេនឹងនិយាយឱ្យតែរួចពីមាត់ ធ្វើឱ្យតែបាន។ ម្យ៉ាងទៀត គេយល់ថាអ្នកគួរឱ្យធុញ រអ៊ូរទាំ គេគ្មានចិត្តអំណត់ចំពោះអ្នកទៀតឡើយ…


















