កុំយកការងារអូសបន្លាយដល់ថ្ងៃស្អែក ជារូបមន្តតែមួយគត់របស់ក្រុមហ៊ុន Exxon Mobil

New Copy
ការផ្សាយពាណិជ្ជកម្ម

ចំពោះការងារ ពួកយើងត្រូវមានទឹកចិត្តប្រកបដោយភាពខ្នះខ្នែង។ រឿងដែលអាចបញ្ចប់បានក្នុងថ្ងៃនេះដាច់ខាតកុំអូសបន្លាយដល់ថ្ងៃស្អែកឱ្យសោះ។

ឧទាហរណ៍ថា ៖ បើគ្រូពេទ្យយកការវះកាត់នៅថ្ងៃនេះទៅធ្វើនៅថ្ងៃស្អែក ប្រហែលជាអ្នកជំងឺត្រូវបាត់បង់ជីវិតជាមិនខាន។ បើក្នុងនាមជាលេខាគេម្នាក់យកឯកសារដែលត្រូវប្រគល់ក្នុងថ្ងៃនេះ ចាំប្រគល់ឱ្យថ្នាក់លើនៅថ្ងៃស្អែក នោះនឹងត្រូវថ្នាក់លើស្តីបបន្ទោស ឬមិនពេញចិត្ត។ បើចុងភៅយកម្ហូបពេលល្ងាចទៅធ្វើនៅស្អែក ប្រាកដជាធ្វើឱ្យគេឃ្លានគ្មានអ្វីហូប។ បើថ្នាក់ដឹកនាំយកការប្រជុំរុញទៅថ្ងៃស្អែក ប្រហែលជាការប្រជុំនេះអាចនឹងបាត់បង់ប្រសិទ្ធភាព និងធ្វើឱ្យបុគ្គលិកគ្រប់គ្នាមិនបានចូលរួមពេញលេញក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម

ការធ្វើការងារអូសបន្លាយ អាចផ្តល់ឱ្យគេមានអារម្មណ៍ថា ៖ ខ្លួនអ្នកគ្មានអារម្មណ៍ក្នុងខ្លួន ចូលចិត្តសម្អាងមើលស្រាលលើកិច្ចការ ក៏ធ្វើឱ្យគេយល់ថា អ្នកគិតតែខ្លួនឯង មិនខ្វល់ពីផលប្រយោជន៍រួម នៅអាចឱ្យគេយល់ថាអ្នកមានបំណងធ្វើឱ្យខូចការទៀតផង។ មិនថាការកើតឡើងដោយការភាន់ច្រលំមួយណានោះទេ សុទ្ធតែមិនគួរឱ្យកើតឡើយ។

អ្នកវិនិយោគទុនដ៏ល្បីឈ្មោះលោក John Marks Templeton បាននិយាយថា “ការងារថ្ងៃនេះបញ្ចប់ថ្ងៃនេះ ខ្ញុំគិតមិនចេញវិធីធ្វើការដែលល្អជាងនេះឡើយ”។ វាគឺជាវិធីដែលលំបាកមួយ ត្រូវការប្រើការតាំងចិត្តទៅតស៊ូ តែក៏ជាវិធីដ៏ល្អបំផុតផងដែរ។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០០៤ ក្នុងចំណោមក្រុមហ៊ុន៥០ ដែលដំណើរការល្អបំផុតនៅក្នុង Standard & Poor’s ដែលបានបោះពុម្ពដោយទស្សនាវដ្តី BusinessWeekនោះ គឺក្រុមហ៊ុនExxonMobil បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី Fortune Global 500 ។ ក្តារខៀនឌីជីថលដ៏លេចធ្លោមួយបានព្យួរស្ទើរគ្រប់ទីកន្លែងនៅក្នុងការិយាល័យរបស់ថ្នាក់ដឹកនាំក្នុងក្រុមហ៊ុននេះ ហើយនៅខាងលើបានសសរពាក្យ១ឃ្លាថា៖ “ដាច់ខាតកុំអូសបន្លាយ! បើខ្ញុំនៅអូសបន្លាយបន្តទៀត ខ្ញុំនឹងទៅជាយ៉ាងណា? បើយកការងារហួសបន្លាយទៅធ្វើថ្ងៃស្អែក ដូច្នេះនឹងមានរឿងអ្វីកើតឡើង? ដាច់ខាតកុំអូសបន្លាយឱ្យសោះ នេះគឺជាក្រុមសីលធម៌ (code of conduct) ដ៏សំខាន់មួយសម្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុននេះ”។

CEO របស់ក្រុមហ៊ុននេះបានបកស្រាយថា៖ “ ពេលដែលពួកយើងមិនអូសបន្លាយការងារ នោះពួកយើងអាចរស់នៅ និងកម្សាន្តដោយធូរស្រាល និងរីករាយបាន។ មធ្យោបាយតែមួយកត់ចៀសវាងពីការហួសបន្លាយនោះ គឺចាប់ផ្តើមសកម្មភាពគ្រប់ពេល ហើយការចាប់ផ្តើមសកម្មភាពគ្រប់ពេលនេះ អ្វីដែលចាំបាច់ដំបូងនោះគឺត្រូវយល់អំពីភាពសំខាន់នៃការងាររបស់ខ្លួនសិន។ ម្យ៉ាងទៀត អ្វីដែលត្រូវចង់ចាំនោះគឺ គ្មានអ្នកណាអាចទទួលរងការខូចខាតព្រោះតែភាពអូសបន្លាយរបស់យើងនោះឡើយ លទ្ធផលនៃការអូសបន្លាយមានតែយើងខ្លួនឯងជារាប់រង ។ បែបនេះ យើងអាចនៅក្នុងក្រុមហ៊ុនដ៏ធំមួយនេះ បានបង្កើតអព្ភូតហេតុមួយដោយបុគ្គលិកគ្រប់រូបមិនអូសបន្លាយការងារសូម្បីតែកន្លះវិនាទី។

ការផ្សាយពាណិជ្ជកម្ម

ជាក់ស្តែងព្រោះតែអនុវត្តបាននូវ “ការងារថ្ងៃនេះ បញ្ចប់ថ្ងៃនេះ” ដាច់ខាតពុំអូសបន្លាយពេល ដូច្នេះទើបក្រុមហ៊ុន ExxonMobil សម្រេចបាននូវសម្មិតិផលដូចសព្វថ្ងៃនេះ។ ការអូសបន្លាយពេល គឺជាជំងឺតែងរើឡើងរបស់មនុស្សភាគច្រើន ពួកគេមានគោលដៅ និងគម្រោងការងារល្អចំពោះអនាគត ស្ទើរតែមានផែនការទៅអនុវត្តតែម្តង ប៉ុន្តែគ្រាន់តែអូសបន្លាយពេលវេលាមិនទៅធ្វើតែប៉ុណ្ណោះ ពួកគេបានយកថ្ងៃដែលត្រូវធ្វើទៅធ្វើនៅថ្ងៃស្អែក ឬធ្វើនៅក្នុងថ្ងៃណាមួយនាថ្ងៃអនាគត ហើយបន្តទុកពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យថ្ងៃនេះកន្លងផុតទៅបាត់នៅចំពោះមុខ។ ពួកគេសុខចិត្តទន្ទឹងរង់ចាំផ្កាកុលាបរីកស្គុះស្គាយក្នុងសុបិន តែមិនព្រមក្តាប់ឱកាសក្នុងថ្ងៃនេះទៅប្រញាប់សាបព្រោះគ្រាប់ពូជទៅវិញ។

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“កិច្ចការថ្ងៃនេះបញ្ចប់ថ្ងៃនេះ មិនយកការងារអូសបន្លាយទៅថ្ងៃស្អែក ពាក្យ១ឃ្លានេះ” យើងបានស្តាប់ឮផ្ទាល់ត្រជាក់ឡើងស៊ាំទៅហើយ ប៉ុន្តែនៅមានមនុស្សជាច្រើននៅតែធ្វើមិនបាន ឧស្សាហ៍យករឿងដែលគួរធ្វើទៅបន្តអូសបន្លាយតទៅទៀត ដោយបណ្តែតបណ្តោយតាមអារម្មណ៍ខ្លួនឯង “ខ្ជិលធ្វើ”។
“ការអូសបន្លាយ” គឺជាសត្រូវធំបំផុតនៃការគ្រប់គ្រងពេលវេលា កិច្ចការតូចមួយឱ្យតែហ៊ានតែអូសបន្លាយពេលនឹងក្លាយទៅជាអំរែកដ៏ធ្ងន់ ។ សូម្បីតែកិច្ចការតូចក៏ហ៊ានអូសបន្លាយ ប្រាកដណាស់ក៏មិនអាចសម្រេចបានកិច្ចការធំដែរ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងច្បាប់គ្រប់គ្រងពេលវេលាមានច្បាប់ “Parkinson’s Law” មួយប្រការ យោងតាមច្បាប់មួយនេះមនុស្សតែងតែកែសម្រួលល្បឿនការងារទៅតាមពេលវេលាកំណត់នៃកិច្ចការ។នេះក៏អាចនិយាយបានថា បើមនុស្សម្នាក់ដឹងថាខ្លួនមានរយៈពេលមួយខែសម្រាប់បញ្ចប់កិច្ចការមួយ គេប្រាកដជាបន្ថយល្បឿនការងារដោយមិនដឹងខ្លួន ហើយយករយៈពេលមួយខែទៅប្រើនៅលើកិច្ចការមួយនេះតែម្តង ដោយមិនគិតខិតខំទៅបញ្ចប់វាមុនពេល ដើម្បីចំណេញពេលវេលាអ្វីឡើយ។ តែបើគេត្រូវបញ្ចប់ការងារមួយដូចគ្នា ដោយគ្រាន់តែមានរយៈពេលតែមួយអាទិត្យនោះ គេនឹងកែសម្រួលល្បឿនការងារ និងស្ថានភាពការងាររបស់ខ្លួន នឹងធានាថាខ្លួននៅក្នុងមួយសប្តាហ៍ នឹងប្រគល់ស្នាដៃដែលខ្លួនធ្វើរួចរាល់ដាក់ជូនភ្លៀវ ឬថ្នាក់លើឱ្យទាន់ពេលជាមិនខាន ។

ដ្បិតតែមនុស្សតែងមានទំនោរទៅរកភាពអូសបន្លាយ តែមិនមែនបានន័យថាទម្លាប់អូសបន្លាយពេលវេលានេះ គឺមិនអាចកែបាននោះទេ។ ជាដំបូង យើងត្រូវកំណត់ពេលវេលាសម្រាប់ខ្លួនយើង ដើម្បីបញ្ឈប់ខ្លួនយើងពីការអូសបន្លាយ។ បើមិនបន្ថែមការកំណត់ទេ មានរឿងជាច្រើនទោះមួយជីវិតនេះក៏ធ្វើមិនចប់ដែរ។ ដូច្នេះហើយ ពេលដែលធ្វើកិច្ចការងារអ្វីមួយ ត្រូវតែកំណត់ពេលវេលា ហើយនៅក្នុងពេលវេលាដ៏សក្តិសមបញ្ចប់កិច្ចការ ដាច់ខាតកុំយកកិច្ចការនោះអូសបន្លាយទៅថ្ងៃក្រោយឱ្យសោះ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងពេលវេលាដែលបានកំណត់ ត្រូវត្រៀមទុកចម្លោះពេលដែលអាចបត់បែន ឬសម្រាកបាន គម្រោងមួយដែលមានប្រសិទ្ធភាពជាក់លាក់ គួរតែមានបូករួមនឹងកិច្ចការដែលអ្នកចង់ធ្វើនោះ ហើយដែលជាកិច្ចការដែលអ្នកបញ្ចប់បានជាក់ស្តែង។ អ្នកទាំងអស់គ្នាច្បាស់ដឹងពី “Domino effect” ហើយមែនទេ? គ្រប់ Domino ជាច្រើនដែលតម្រៀមគ្នាជាជួរ ឱ្យតែមានគ្រប់ណាមិនប្រយ័ត្នដួលចុះនោះ គឺនឹងបណ្តាលឱ្យគ្រាប់ផ្សេងទៀតកើតមានឥទ្ធិពលខ្សែសង្វាក់ជាបន្តបន្ទាប់គ្នា ដួលតគ្នាពីមួយគ្រប់ទៅមួយគ្រប់។

ដូចគ្នានេះដែរ បើអ្នករៀបកាលវិភាគក្នុងមួយថ្ងៃពេញពេក ក្នុងចម្លោះពេលការងារនីមួយៗ សុទ្ធតែមិនអាចមានចន្លោះពេលគ្រប់គ្រាន់សម្រាប់បត់បែន ឬសម្រាកនោះ នឹងក្លាយទៅជាគ្រោះថ្នាក់ដូចគ្រាប់ Domino ដែលតតម្រៀបជាជួរញឹកគ្នានោះជាមិនខាន។ ឱ្យតែលេចចេញនូវបញ្ហាណាមួយ រាល់ការរៀបចំនៅខាងក្រោយ នឹងរងការជាប់ពាក់ព័ន្ធពីមួយទៅមួយ នោះរយៈពេលមួយថ្ងៃរបស់អ្នក នឹងរញ៉េរញ៉ៃតាមការប្រែប្រួលរបស់អ្នកហើយ។ ម្យ៉ាងទៀត នៅក្នុងបទពិសោធន៍ការងារកាលពីមុនដែលអ្នកធ្លាប់បានអនុវត្តន៍ ក៏ពិបាកចាប់អារម្មណ៍ពីបញ្ហាកើតឡើងដោយយថាហេតុដែរ តាមពិតទៅ រឿងដែលអាចកើតឡើងភ្លាមៗនោះ អាត្រាវាគឺខ្ពស់ខ្លាំងណាស់។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកកំណត់ពេលវេលាសម្រាប់បញ្ចប់កិច្ចការ អ្នកត្រូវបណ្តុះបណ្តាលឱ្យមានទម្លាប់ “ ការងារថ្ងៃនេះបញ្ចប់ថ្ងៃនេះ” អ្នកអាចសាកល្បងធ្វើតាមវិធីដែលរៀបរាប់ខាងក្រោមបាន ៖

៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. កត់បញ្ចីរាយនាមកិច្ចការដែលអ្នកគួរធ្វើភ្លាមៗ។ ចាប់ពីកិច្ចការដែលអាចបញ្ចប់ដោយងាយស្រួល និងក្នុងរយៈពេលខ្លី។

ការផ្សាយពាណិជ្ជកម្ម

២. រក្សាកម្ដៅ ៥ នាទី ទាមទារខ្លួនឯងឱ្យផ្ដោតទៅលើកកិច្ចការ ដែលធ្លាប់អូសបន្លាយដោយធ្វើតែក្នុងពេល ៥ នាទីមិនឱ្យដាច់ សារ៉េម៉ោងរោទិ៍ ៥ នាទីម្តង បន្ទាប់មកចាប់ផ្តើមប្រើប្រាស់ពេល ៥ នាទីនោះ ពេលដែលដល់ម៉ោងហើយ ឈប់សម្រាកបន្តិច ពេលនោះអ្នកអាចដកដង្ហើមវែងៗ ឬផឹកកាហ្វេសិន ដើម្បីប្រមូលអារម្មណ៍ធ្វើបន្តទៀត បន្ទាប់មកមើលអំពីលទ្ធផលខ្លួនឯងក្នុងរយៈពេល ៥ នាទីនេះ។ ហើយធ្វើសកម្មភាពនេះដដែលៗ រហូតដល់អ្នកមិនត្រូវការប្រើប្រាស់ម៉ោងរោទិ៍។

៣. ប្រើវិធីសាស្រ្តហាន់សាច់ក្រក ដែលហៅថាវិធីសាស្រ្តហាន់សាច់ក្រក គឺមិនត្រូវញុំាសាច់ក្រកម្តងឱ្យអស់នោះទេ ល្អបំផុត គឺត្រូវហាន់វាជាចំណិតតូចៗ ភ្លក្សរសជាតិសាច់ក្រកតូចៗនោះ។ ហេតុផលដូចគ្នានេះដែរ ក៏អាចយកមកប្រើក្នុងការងាររបស់អ្នកបានដែរ ៖ យកការងារមកបែងចែកជាប៉ុន្មានចំណែកតូចៗ បែងចែកសរសេរលម្អិតនៅលើក្រដាស បន្ទាប់មកយកចំណែកលម្អិតនីមួយៗទៅចែកជាប៉ុន្មានជំហាន ធ្វើយ៉ាងណាឱ្យជំហាននីមួយៗ អាចបញ្ចប់ការងារក្នុងថ្ងៃនេះឱ្យបាន។

ការផ្សាយពាណិជ្ជកម្ម

ពេលដែលចាប់ផ្តើមធ្វើជំហានថ្មី តែបើព្រោះតែមានការរវល់ត្រូវឈប់ពាក់កណ្តាល ឬធ្វើមិនទាន់ចប់ គួរគប្បីកុំទុកវាចោលដោយមិនបានកត់ចំណាំការងារនោះឱ្យសោះ។ បើដាច់ខាតត្រូវតែឈប់ពាក់កណ្តាលនោះ ល្អបំផុត គឺនៅពេលដែលបញ្ចប់បានជំហានមួយណាហើយ ត្រូវញុំាងឱ្យការងារនោះងាយស្រួលធ្វើបន្ត។ ប្រសិនបើអ្នកបានបញ្ចប់កិច្ចការណាមួយ ឬជំហានណាមួយនោះ សូមកុំភ្លេចផ្តល់រង្វាន់ខ្លះសម្រាប់ខ្លួនឯងផង។

៤. យកស្ថានភាពការងារទៅប្រាប់គេឱ្យច្បាស់លាស់។ ញុំាងឱ្យមនុស្សដែលយកចិត្តទុកដាក់នៅក្នុងកិច្ចការមួយនេះដឹងពីដំណើរការ និងរយៈពេលបញ្ចប់កិច្ចការដែលបានកំណត់ទុកមុន។ សូមប្រយ័ត្នពាក្យថា “កំណត់ទុកជាមុន” វាក្យស័ព្ទមួយនេះ អ្នកត្រូវចៀសវាងការប្រើពាក្យថា “គ្រោង” “សង្ឃឹម” ឬ “គួរតែ” មកបញ្ជាក់ពីដំណើររបស់អ្នកឱ្យសោះ។ ពីព្រោះពេលដែលប្រើពាក្យទាំងនេះ គឺរាប់ថាអ្នកបានបរាជ័យបាត់ទៅហើយ។ស្របពេលដែលបានប្រាប់គេ ក្រៅពីអាចញុំាងឱ្យអ្នកកាន់តែមានអារម្មណ៍ថា មានសម្ពាធអំពីកាលកំណត់ហើយនោះ រឿងដែលកាន់តែមានប្រយោជន៍ចំពោះអ្នកនោះ គឺអ្នកអាចមានឱកាសស្តាប់ពីយោបល់របស់អ្នកដទៃផងដែរ។

៥. មានតារាងការងារកត់ត្រារាល់កាលបរិច្ឆេទការងារទាំងអស់។ កត់ត្រាទុកនូវថ្ងៃចាប់ផ្តើម និងកាលបរិច្ចេទកំណត់ទុកជាមុន ព្រមទាំងកាលបរិច្ឆេទបញ្ចប់តាមជំហាននីមួយៗ។ ហើយកុំភ្លេចគោលការណ៍ហាន់សាច់ក្រកដែលបានរៀបរាប់ខាងលើ ៖ ត្រូវបែងចែកការងារជាជំហានៗដើម្បីបញ្ចប់។ មួយផ្នែកអាចកាត់បន្ថយសម្ពាធ មួយផ្នែកទៀតនៅអាចរក្សាសម្ពាធដែលសមស្របសម្រាប់ជម្រុញអ្នកដើម្បីឆ្ពោះទៅមុខ។

៦. រក្សាភាពស្រស់ថ្លា និងខួរក្បាលភ្លឺស្រឡះ។ អ្នកយល់ថាទំនេរគ្មានការងារ គឺធូរស្រាលណាស់មែនទេ? តាមពិតទៅ ប្រៀបបីដូចជាការធ្វើទុកបុកម្នេញទៅលើមនុស្សម្នាក់ដែលហត់ខ្លាំងម្នាក់អ៊ីចឹង។ មិនថាពួកគេសម្រេចចិត្តចាប់ផ្តើមសាជាថ្មីដោយការខិតខំជារៀងរាល់ថ្ងៃប៉ុនណាទេ ក៏មិនថាពួកគេប្រើវិធីអ្វីមកគេចវេះពីកាតព្វកិច្ចឡើយ រឿងដែលគួរធ្វើ នៅតែធ្វើ សម្ពាធគឺមិនអាចលុបបំបាត់ចោលដោយឯកឯងឡើយ។ តាមពិតទៅ តាមរយៈការខិតទៅជិតកាលបរិច្ឆេទបញ្ចប់ការងារ បានធ្វើឱ្យសម្ពាធកាន់តែកើនឡើងមិនចេះឈប់។
ដូច្នេះហើយ អ្នកដាច់ខាតកុំអូសបន្លាយពេលវេលាឱ្យសោះ យកកិច្ចការថ្ងៃនេះទុកទៅធ្វើនៅថ្ងៃស្អែក នោះគ្រាន់តែអាចឱ្យអ្នកមានសម្ពាធកាន់តែខ្លាំងប៉ុណ្ណោះ៕

អត្ថបទ ៖​ បក្សី ទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម