អ្វីដែលអ្នកឃើញមុនគេ អាចបង្ហាញថា អ្នកមិនអាចឃ្លាតឆ្ងាយពីអ្វី?

New Copy
ការផ្សាយពាណិជ្ជកម្ម

រូបភាពដែលអ្នកបានឃើញមុនគេ នឹងបញ្ជាក់បានបាន តើអ្វី ដែលអ្នកមិនអាចឃ្លាតឆ្ងាយបាន?

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក. កាហ្វេមួយកែវ / នៅក្នុងជីវិតរបស់អ្នកឃ្លាតមិនឆ្ងាយពី ៖ កម្លាំងជីវិត

ការផ្សាយពាណិជ្ជកម្ម

អ្នកគឺជាមនុស្សដើរក្នុងវិថីជីវិតដែលមិនឈប់សូម្បីតែមួយវិនាទី ហើយអ្នកមិនអាចឃ្លាតឆ្ងាយពីកម្លាំងជីវិតឡើយ  រឿងរ៉ាវដែលអ្នកតាមដានមានច្រើន កិច្ចការដែលអ្នកចង់ធ្វើក៏ច្រើនដែរ ឱ្យតែញុំាងឱ្យខ្លួនឯងរក្សាបានកម្លាំងជីវិតគ្រប់គ្រាន់ ទើបអ្នកអាចធ្វើរឿងនីមួយៗបានតាមលំដាប់លំដោយ និងមានរបៀបរៀបរយ។

នេះគឺជាលក្ខណៈនៃការរស់នៅរបស់អ្នក ក៏ជាគោលដៅនៃការរស់នៅរបស់អ្នកដែរ ឱ្យតែអ្នកហ៊ានតែឈប់នោះ អ្នកនឹងប្រែទៅជាខ្វល់ខ្វាយច្រើន យល់ថាបាត់បង់តម្លៃ។ អ្នកជាមនុស្សដែលធ្វើការងារមានការផ្តោតអារម្មណ៍ខ្លាំង បែបនេះងាយនឹងឱ្យអ្នកបង្ហាញពីភាពជាក់ស្តែងរបស់ខ្លួននៅក្នុងព្រំដែនណាមួយ។

ការផ្សាយពាណិជ្ជកម្ម

ខ. ខ្លាឃ្មុំមួយក្បាល / នៅក្នុងជីវិតរបស់អ្នកឃ្លាតមិនឆ្ងាយពី ៖ ភាពរីករាយ

អ្នកគឺជាមនុស្សម្នាក់មិនអាចឱ្យខ្លួនឯងរងការឈឺចាប់ឡើយ ទោះជានៅក្នុងជីវិតជួបបញ្ហាធំប៉ុនណា អ្នកក៏អាចខំប្រឹងធ្វើយ៉ាងណាឱ្យខ្លួនឯងបន្ធូរអារម្មណ៍បានដែរ ញុំាងឱ្យខ្លួនឯងស្វែងរកភាពរីករាយពិតប្រាកដ។ មធ្យោបាយដែលអ្នកដោះស្រាយបញ្ហា មិនមែនអ្នកទៅប្រឈមមុខនឹងបញ្ហានោះតែម្តងទេ តែអ្នកគិតជាមុនសិនធ្វើយ៉ាងណាឱ្យអារម្មណ៍ខ្លួនឯងកុំមានសម្ពាធខ្លាំងពេក ទើបរកមធ្យោបាយដោះស្រាយតាមក្រោយ។ មិនប្រកាន់មានះ មិនជំពាក់ចំពិន រក្សាភាពរីករាយ នេះប្រហែលជាទស្សនៈនៃការរស់នៅរបស់អ្នកហើយ។

ការផ្សាយពាណិជ្ជកម្ម

គ. មើលឃើញទាំងពីរ / នៅក្នុងជីវិតរបស់អ្នកឃ្លាតមិនឆ្ងាយពី ៖ មានម្ចាស់ការចំពោះខ្លួន

អ្នកគឺជាមនុស្សដែលមិនចូលចិត្តនៅក្រោមគេឡើយ ដូច្នេះអ្នកមិនចូលចិត្តនរណាមករៀបចំនិងចងរឹតអ្នកទេ។  នៅក្នុងជីវិតរស់នៅរបស់អ្នកអ្វីដែលអ្នកមិនអាចឃ្លាតឆ្ងាយបាន គឺជាភាពម្ចាស់ការ នេះគឺជាការទាមទារមូលដ្ឋានគ្រឹះក្នុងការរស់នៅរបស់អ្នក។ របៀបនៃការធ្វើកិច្ចការរបស់អ្នកគឺផ្សេងពីគេមិនចូលចិត្តធ្វើជាក្រុម ស្ទើរតែមិនយកតាមគំនិតគេឡើយ មានភាពជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន ផ្តល់ឱ្យអ្នកដទៃមានអារម្មណ៍ថាអ្នកក្អេងក្អាង។ អ្នកជាមនុស្សចូលចិត្តរំពឹងការគោរព និងទទួលស្គាល់ពីអ្នកដទៃ អ្នកក៏ចូលចិត្តរៀបចំការងារឱ្យមានរបៀបរៀបរយ ដើម្បីឱ្យរឿងគ្រប់យ៉ាងត្រូវបានអ្នកងាយស្រួលគ្រប់គ្រង៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ បក្សី ទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម