Mythical Bird

Cover Srok
ដើរកម្សាន្ត

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!

គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។ ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ​ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ​ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ ​នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។ ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។ រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក…

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Thom
ដើរកម្សាន្ត

កំពង់ធំជំរុំចិត្ត! កុំគិតថាអត់អីលេង កន្លែងកម្សាន្តច្រើនមិនខ្វះទេ!

កំពង់ធំ គឺជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែងក្រចេះ កំពង់ចាម កំពង់ឆ្នាំង  និង បឹងទន្លេសាបដែលសម្បូរទៅដោយភោគទ្រពធម្មជាតិច្រើនរាប់មិនអស់។ កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា និងមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ  បើនិយាយពិតំបន់ទេសចរណ៍សម្រាប់មកកម្សាន្តគឺមានទាំងផ្នែកប្រាសាទបុរាណ ​តំបន់ធម្មជាតិ និងតំបន់ភ្នំ ​បើគិតថាគ្មានអ្វីលេងលោកអ្នកកំពុងតែយល់ច្រលំធំហើយ។ ដូច្នេះថ្ងៃនេះ ​«ក្នុងស្រុក ​» ​សូមណែនាំតំបន់កម្សាន្តធំៗប្រចាំខេត្តកំពង់ធំដែលមានដូចជា៖ ១. ភ្នំសន្ទុក ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧…

Cover Bamboo
ដើរកម្សាន្ត

លែងភ័យរឿងមេឃក្តៅ ​គេងតែមួយយប់ក្បែរមាត់ទឹក​ ជាមួយរីហ្សតដ៏ស្រស់ស្អាតមួយនេះដឹងតែត្រជាក់ចិត្តហ្មង!

កំពត៖ អាកាសធាតុតែងតែមានការប្រែប្រួលមិនទៀងជារឿងធម្មតា ​សម្រាប់ខែនេះទោះបីជារដូវវស្សាក៏ពិតមែន តែអាកាសធាតុនៅក្តៅស្អុះស្អាប់នៅឡើយ ​ដែលធ្វើឱ្យអារម្មណ៍គ្រប់គ្នាហាក់មិនស្រណុកចិត្តទាល់តែសោះ។ ពេលនេះមិនបាច់បារម្ភរឿងអាកាសធាតុក្តៅនោះទេ ​«ក្នុងស្រុក  » សូមណែនាំរីហ្សតមួយកន្លែងដ៏សែនត្រជាក់ចិត្ត ​នៅជិតៗខេត្តកំពតយើងនេះទេ ​នោះគឺ Bamboo Bungalow ។ Bamboo Bungalow ​គឺជារីហ្សតបែបបឹងហ្គាឡូមួយ ​ដែលកំពុងតែពេញនិយមមានអ្នកមកស្នាក់កម្សាន្តមិនចេះដាច់ឡើយ ​ជាពិសេសគឺថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទានឈប់សម្រាក។ នោះក៏ដោយសារតែទីនោះ ​មានការសង់ផ្ទះស្នាក់នៅប្របនឹងមាត់ទឹកតែម្តងអាចធ្វើឱ្យអារម្មណ៍ត្រជាក់ស្រស់ថ្លា។ ​ ហើយកាន់តែពិសេស  នៅទីនោះថែមទាំងអាចជិះទូកមើលថ្ងៃលិច និងអំពិលអំពេក មានជួលម៉ូតូឱ្យជិះ ជួលកាយ៉ាក់ចែវលេងលើទឹកព្រែកថ្លា អាចស្ទូចត្រីកម្សាន្ត ថែមតាំងមានអាហារដ្ឋានបម្រើ ម្ហូបខ្មែរ…

Cover Resort
ដើរកម្សាន្ត

សាងភាពរ៉ូមែនទិក ជាមួយនឹងរីហ្សតទសវត្សរ៍  ៦០ មួយនេះ ​ដឹងតែឡូយកប់ហ្មង!

សៀមរាប៖ រីហ្សតនៅខេត្តសៀមរាប  បាននឹងកំពុងតែមានការកើនឡើងជាច្រើនកន្លែង  ដើម្បីបម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកស្នាក់នៅប្រកាបដោយផាសុកភាព និងរីករាយនៅក្នុងដំណើរកម្សាន្តនៅខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍លេខ១ ​ប្រចាំប្រទេសកម្ពុជា។ តែប្រសិនជាលោកអ្នកចង់ ​ស្នាក់នៅកន្លែងដែលស្រស់ស្អាតថ្មី ​ជាពិសេសមានការកែច្នៃបែបសម័យអតីតកាលទៀតនោះ ​«ក្នុងស្រុក ​» ​សូមណែនាំកន្លែងពិសេសថ្មីមួយ ​ដែលកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកស្នាក់នៅ នោះគឺ  « សណ្ឋាគារ Memoir Palace Resort & Spa »។ សណ្ឋាគារ Memoir Palace Resort & Spa គឺជាអគាររស្នាក់នៅដែលមានភាពទំនើប លាយឡំនឹងការរចនាម៉ូតបែបបុរាណ…

Cover Phe Samot
ដើរកម្សាន្ត

ចង់ផ្លាស់ប្តូរបរិយាកាសនៅកំពតទេ? បោះតង់លើវាលខ្សាច់ក៏បាន លើកញ្ចុះបណ្តែតទឹកក៏បាន ហើយបានញាំអាហារសមុទ្រស្រស់ៗបែបធម្មជាតិទៀត

កំពត៖ កំពត និងកែប ក្រៅពីមានទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត សូម្បីតែរីស្សតបែបធម្មជាតិក៏កកើតរីកច្រើនដូចផ្សិត សម្រាប់បម្រើអារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តដោយក្តីរីករាយផងដែរ។ តែសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបរិយាកាស ថ្ងៃនេះ ក្នុងស្រុក សូមណែនាំទីកន្លែងបង្កើតថ្មីមួយទៀតហើយធានាថ្មីប្លែក ហើយសប្បាយទៀតនោះគឺ « ផែសមុទ្ររីហ្សត»។ ដោយ ផែសមុទ្ររីហ្សត មានកន្លែងសម្រាប់ការបោះតង់ច្រើនសន្ថាន ដូចជាការបោះតង់លើវាលខ្សាច់ លើកញ្ចុះ ឬ នៅលើកញ្ចុះបណ្តែតលើទឹក ហើយថែមទាំងអាចរកគ្រឿងសមុទ្រស្រស់ៗ បែបធម្មជាតិ ដែលរកទិញបាននៅក្បែរៗកន្លែងស្នាក់នៅ ពីអ្នកនេសាទផ្ទាល់តែម្តងថែមទៀតផង។ ជាពិសេសលោកអ្នកថែមទាំងអាចជួបជុំជប់លៀង អាំងសាច់ ឬគ្រឿងសមុទ្រជប់លៀងនៅលើឆ្នេរខ្សាច់យ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ លោកអ្នកអាចស្វែងរក ផែសមុទ្រ រីសត ដែលមានទីតាំងស្ថិតនៅក្រោយវត្តកំពតចាស់…

Cover Rattanakiri
ដើរកម្សាន្ត

សម្រស់បឹងយក្សឡោមកម្ពុជាយើង ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ

ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។ នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។ ដោយនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ បឹងនេះ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី ដែលជាបឹងកកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។ នៅជុះវិញបឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។។ បឹងនេះមាន មានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់តែជ្រៅនោះឡើយ។ សម្រាប់អ្នកដែលទៅលេងខេត្តរតនគិរី មិនដែលរំលងឡើយនូវការកម្សាន្តបឹងយក្សឡោមមួយកន្លែងនេះ ដោយជិះពីក្រុងបានលុង ទៅបឹងយក្សឡោមមិនឆ្ងាយប៉ុន្មាននោះឡើយ …

Cover Pset
សង្គម

រកឃើញផ្សិតខ្មែរថ្មី​មួយប្រភេទ ល្បីថាចម្លែក ​តែមានរសជាតិឆ្ងាញ់​ និងកំពុងតែពេញនិយមខ្លាំង

មួយរយៈក្រោយមកនេះ ហាក់បីដូចជាមានអ្នកចាប់អារម្មណ៍ទៅលើផ្សិតព្រៃរបស់ខ្មែរយើងម្យ៉ាងដែលមានឈ្មោះថា ផ្សិតកែវ រីឯអ្នកខ្លះវិញក៏ហៅវាថាជាផ្សិតអង្គុញអណ្តែត ដោយសារតែវាមានរូបរាងស្រដៀងទៅហ្នឹងនំអង្គុញអណ្តែតរបស់ខ្មែរយើង​ តែសម្រាប់វិទ្យាសាស្ត្រវមានឈ្មោះពេញថា Calostoma insigne ។ ដោយផ្សិតមួយនេះមានរូបរាងចម្លែកខុសពីផ្សិតដទៃទៀត ហើយនៅក្នុងប្រទេសកម្ពុជាវាមានដុះនៅតែបរិវេណលើភ្នំ ឬ ជើងភ្នំក្នុងខេត្តមួយចំនួនតែប៉ុណ្ណោះក្នុងប្រទេសកម្ពុជាយើង ជាពិសេសភាគច្រើនវាដុះនៅក្រោមស្លឹកឈើងាប់។ ក្រៅពីមានរូបរាងខុសពីផ្សិតដទៃ វាក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរ រួមមានដូចជា គេទទួលទានឆៅ ចំណែកឯរសជាតិវិញគឺច្រុបៗឆ្ងាញ់ប្លែក។ ហើយជាទូទៅគេច្រើនញុំាវាដូចជាបង្អែមអញ្ចឹង ពោលគឺគ្រាន់តែចិតផ្សិតកែវ លាងទឹកឲ្យស្អាតដាក់ចូលចាន ដាក់ទឹកកក ថែមទឹកដោះគោ ឬស្ករពីលើ ដើម្បីឲ្យមានរសជាតិកាន់តែផ្អែមឆ្ងាញ់។ អ្វីដែលសំខាន់ផ្សិតប្រភេទនេះ ក៏មានដុះលូតលាស់នៅប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីផងដែរ៕ រក្សាសិទ្ធដោយ៖…

New Copy
សង្គម

ក្រៅពីការកំដរ នៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀត?

និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។ ១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។ ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ…

Thumbnail
សម្រង់

លោក ណាំ ប៊ុណ្ណារ័ត្ន វិលចូលផលិតកម្មTOWN វិញជាមួយស្នាដៃរបស់អ្នកនិពន្ធរឿងកំប្លែង (មានវីឌីអូ)

តារាចម្រៀងសម្លេងផ្អែម លោក ណាំ ប៊ុណ្ណារ័ត្ន បានវិលត្រលប់ចូលក្នុងផលិតកម្មទីក្រុងភាពយន្តសារជាថ្មីម្តងទៀត បន្ទាប់ពីបានចាកចេញអស់រយៈពេលជាយូរឆ្នាំ។ The sweet voice singer Mr. Nam Bunnarath came back in TOWN PRODUCTION again after he has been leaving this production for a long time. បញ្ជាក់ផងដែរថាកាលដែលលោក ណាំ…

New Copy
សង្គម

មូលដ្ឋានគ្រឹះនៃក្តីស្រលាញ់ ដែលគូស្នេហ៍គ្រប់រូបគួរមាន

“ក្តីស្រលាញ់” ងាយស្រួលប្រើមាត់វាចា ប៉ុន្តែពិបាកក្នុងការប្រើទង្វើមកស្តែងបង្ហាញ ហើយក្តីស្រលាញ់មួយនេះ មិនមែនឱ្យតែគេនិយាយពាក្យផ្អែមល្ហែមដាក់យើង ល្អចំពោះយើងដឹងតែគេស្រលាញ់យើងនោះទេ ព្រោះក្តីស្រលាញ់ គឺអាចបង្ហាញតាមរយៈសម្ដី និង ទង្វើច្រើនប្រភេទ ។ ជាពិសេសទៅទៀតនោះ ក្តីស្រលាញ់ពិត គឺជាក្តីស្រលាញ់ដែលចេញពីធម្មជាតិ ប្រើចរិតពិត ពាក្យពិត មិនមែនជាការលាក់ពុត ឬសម្តែងធ្វើជាល្អដាក់យើងក្នុងរយៈពេលខ្លីនោះឡើយ ម្យ៉ាងទៀត ក្តីស្រលាញ់ គឺកើតឡើងចេញពីដួងចិត្ត មិនមែនជាការទាមទារឡើយ។ ខាងក្រោមនេះគឺជាមូលដ្ឋានគ្រឹះនៃក្តីស្រលាញ់ដែលគូស្នេហ៍គ្រប់រួបគួរមាន និងត្រូវផ្តល់ឱ្យគ្នាទៅវិញទៅមក ។ ១. អាចទទួលយកភាពខ្វះខាតរបស់គ្នា រក្សានូវអារម្មណ៍ឆេវឆាវរៀងខ្លួន បើមិនចង់ឱ្យដំណើរស្នេហាមួយមានការនឿយហត់នោះ សូមគូស្នេហ៍ទាំងអស់កុំចេះតែទាមទារឱ្យដៃគូរបស់អ្នកជាមនុស្សល្អឥតខ្ចោះ អ្នកទាំងពីរត្រូវរៀនសូត្រទទួលយកភាពខ្វះខាតរបស់ដៃគូ និងខិតខំបំពេញភាពខ្វះខាតរបស់គ្នាទៅវិញទៅមក…

New
គ្រួសារ

ចេះតែឆ្ងល់ ហេតុអ្វីបានស្រលាញ់គេមិនបាន តាមពិតមនុស្សស្រីមាន ៣ ចំណុចនេះសោះ

ជាទូទៅ មិនថាបុរស ឬនារីណាឡើយ ឱ្យតែចាប់ផ្តើមមានចិត្តលើនរណាម្នាក់ហើយ តែងអង្កេត ឈ្វេងយល់ចិត្តរបស់គេ ចង់ដឹងពីដំណឹង ឬរឿងរ៉ាវរបស់គេ ប្រសិនជាអាចបង្កើតចំណងមិត្តភាពជាមួយគេកាន់តែលឿនកាន់តែល្អ។ ចម្លែកតែបុរសមួយចំនួន ហេតុតែតាមស្រលាញ់គេ ចេះតែចង់បានគេក្នុងរយៈពេលខ្លី ឬក៏ចូលចិត្តប្រើល្បិចស្នៀតមួយចំនួន ដើម្បីទាក់ចិត្តមនុស្សស្រី។ ដូចជាចូលទៅក្បែរខ្លួននាងធ្វើល្អដាក់នាង ឱ្យនាងមានអារម្មណ៍ថាខ្លួនជាមនុស្សប្រុសម្នាក់ដែលមានចិត្តល្អសប្បុរស លះបង់ថវិកា ពេលវេលា ឆាតទៅសួរនាងជារៀងរាល់ថ្ងៃ ឱ្យនាងមានអារម្មណ៍នឹកនាមកលើខ្លួន។ ប៉ុន្តែអ្នកត្រូវដឹងថា ដើម្បីយកចិត្តមនុស្សស្រីបាន ដាច់ខាតកុំប្រើវិធី ឬល្បិចស្នៀតឱ្យសោះ ព្រោះបច្ចុប្បន្ននារីៗគឺងាយឆាប់មើលដឹងពីចិត្តមនុស្សប្រុសណាស់ ប្រសិទ្ធភាពល្អបំផុតនោះគឺ ត្រូវប្រើចិត្តស្មោះមកដោះដូរ។ ១. មនុស្សស្រីភាគច្រើនចូលចិត្តសម្លឹងមើលថ្ងៃអនាគត មិនចូលចិត្តស្នេហារយៈពេលខ្លីនោះឡើយ បើមនុស្សប្រុសម្នាក់គ្រាន់តែចង់លេងសើចជាមួយមនុស្សស្រី គោលដៅដែលគេបានកំណត់នោះ…

New
គ្រួសារ

ចង់ដឹងថា នាងស្រលាញ់អ្នកឬអត់ មិនបាច់សួរនាងច្រើនទេ មើលតែចំណុចតូចៗទាំងនេះទៅដឹងហើយ

ពេលបុរសម្នាក់រាប់អានជាមួយនារីម្នាក់ គេតែងចង់ដឹងថា តើនាងស្រលាញ់ខ្លួនឬអត់ អ្វីដែលនារីម្នាក់នោះឆ្លើយ អាចជាអ្វីដែលខ្លួនចង់ស្តាប់ ពុំដូច្នេះទេ បុរសម្នាក់នោះក៏មិនអាចសួរបញ្ហាបែបនេះដែរ។ ប៉ុន្តែរាល់ពាក្យដែលនាងនិយាយ គឺសុទ្ធតែជាពាក្យពិតមែនទេ? ចុះបើមាត់ផ្សេងចិត្តផ្សឹងវិញនោះ តើនៅពេលនេះ បុរសគួរធ្វើដូចម្តេចទៅ? បើបុរសៗមិនចង់ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហាតែម្ខាងទេនោះ ចំពោះចម្លើយខ្លះក្នុងរឿងមនោសញ្ចេតនា គួរតែទៅឈ្វេងយល់ដោយខ្លួនឯង។ ហើយបើចង់ដឹងថា នាងស្រលាញ់អ្នកឬអត់ មិនបាច់សួរ ឬក៏សាកចិត្តនាងឡើយ គ្រាន់តែមើលចំណុចតូចៗទាំងនេះទៅបានហើយ តើអ្នកអាចយល់ដែរឬទេ? ១. ពេលដែលអ្នកចូលទៅក្បែរនាង នាងមិននិយាយអ្វីទាំងអស់ ប៉ុន្តែបានបង្ហាញទឹកមុខរីករាយ ពេលដែលនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ឬចាប់អារម្មណ៍នោះ ភាគច្រើនក្នុងចិត្តរបស់ពួកគេតែងបង្ហាញភាពស្និទ្ធស្នាលចង់ចូលទៅក្បែរនារីម្នាក់នេះ ដើម្បីទាញគន្លាតរបស់អ្នកទាំងពីរ។ ខាងប្រុស គឺត្រូវធ្វើការណាត់ជួបនាងមុនដើម្បីឱ្យទំនាក់ទំនងមួយនេះកាន់តែស្អិតរមួត និងចង់ដឹងពីចិត្តគំនិតនាងគិតចំពោះខ្លួនយ៉ាងណា…

Cover 333
សង្គម

មកដឹងពីអត្ថន័យស្រូវពន្លៃ ដែលគេចំណាំរៀបជាស្បៀងជូនសពទៅកាន់សុគតិភព

រាល់ពេលមានអ្នកចែកឋាន មានពិធីជាច្រើនដែលត្រូវរៀបចំ ដោយក្នុងនោះ គេក៏បានរៀបចំគ្រឿងប្រដាប់ប្រដា ជូនចំពោះ សព ដែលចែកឋានទៅជាស្បៀងទៅកាន់សុគតិភពផងដែរ ដោយចាស់បុរាណឱ្យឈ្មោះថា « ស្រូវពន្លៃ » ។ « ស្រូវពន្លៃ » ដែលរៀបចំរណ្តាប់ជាច្រើននេះ សុទ្ធតែមានអត្ថន័យដែលអ្នកមិនទាន់ដឹងដូចជា ៖ – អង្ករ ៖ តំណាងអោយស្បៀង ធ្វើដំណើរទៅឆ្ងាយ – ទៀន ៖ សម្រាប់បំភ្លឺទៅឆ្ងាយ – ដូង ៖ តំណាងទឹកភ្លោះម្ដាយ អ្នកមានគុណ…

Cover Smart
ទស្សនៈ

តោះ មកស្គាល់តារានិករ ដែលឆ្លាតបំផុត និងឆ្លាតតិចបំផុតទាំងអស់

នៅលើលោកនេះគ្មានអ្នកណាឆ្ងាតខ្លាំង ឬល្ងង់ខ្លាំង ១០គត់ គ្រប់រឿងទេ។ តែនៅក្នុងនោះ ក្នុងចំណោមតារានិករទាំង ១២ ត្រូវបានគេចាត់ចំនាត់ថ្នាក់ផ្សេងៗគ្នា ថាមានតារានិករដែលឆ្លាតវៃបំផុត និងឆ្លាតតិចបំផុតជាងគេផងដែរ។ ដូច្នេះមកតាមដានដានតារានិករ ដែលឆ្លាតបំផុត ទៅល្ងង់បំផុត តាមចំណាត់ថ្នាក់ខាងក្រោមនេះ ៖ ១. Scorpio (២៣ តុលា ដល់ ២១ វិច្ឆិកា) Scorpios ត្រូវបានគេចាត់ទុកថាជាតារានិករដែលឆ្លាតវៃបំផុត។ ពួកគេមានភាពមុះមុត និងមានប្រាជ្ញា ហើយពួកគេមិនងាយចាញ់បោកអ្នកដទៃឡើយ។ ពួកគេ​ជា​មនុស្ស​ដែល​ពូកែលើក​ទឹក​ចិត្ត​ខ្ពស់ និង​ពូកែ​ក្នុង​ការ​យល់​ដឹង​ពី​ពិភពលោក​ លើស​ពី​នេះ ពួក​គេ​ចូលចិត្តរៀនពីចំណេះដឹងថ្មីៗមិនឈប់ឈរឡើយ។ ២.…

Cover 1
PR

ចំណុចពិសេស ៥យ៉ាង ដែលអ្នកត្រូវដឹងពីស្រាបៀរ ABC Reserve

កាលពីកន្លងថ្មីៗនេះ ក្រុមហ៊ុន ABC ដែលជាម៉ាកយីហោដ៏ល្បីល្បាញទៅលើស្រាបៀរ ABC Extra Stout បានបង្ហាញពីផលិតផលថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve គឺដែលជាស្រាបៀរលាយវីស្គីរសជាតិស្រទន់ដ៏ប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា ។ ដ្បិតតែទើបនឹងបានចរាចរណ៍លើទីផ្សារត្រឹមតែរយៈពេលខ្លី តែ ស្រាបៀរ ABC Reserve បានផ្តល់បទពិសោធន៍រសជាតិថ្មីយ៉ាងប្រណីតទៅកាន់អតិថិជន និងធ្វើឱ្យរាល់ការជួបជុំកាន់តែរំភើបរីករាយទ្វេរដង។ ដោយនៅក្នុងនោះ ABC Reserve មានចំណុចពិសេសទាក់ទាញចំនួន ៥ ដែលអ្នកគួរតែដឹង និងត្រូវតែជ្រើសរើសសម្រាប់រាល់គ្រប់កម្មវិធីជួបជុំដ៏អស្ចារ្យរបស់លោកអ្នកដូចជា ៖ ១. ABC Reserve គឺជាផលិតផលកែច្នៃថ្មីរបស់ម៉ាកយីហោដ៏ល្បីល្បាញ…

Cover Pren
សេដ្ឋកិច្ច

« ជំនឿមេបាកាច់ឈឺ ឬដល់ស្លាប់ » និងពិធីសែនព្រេនជាកិច្ចពិធីឱ្យត្រូវតាមក្បួនខ្នាតខ្មែរពីបុរាណ

#  ជំនឿមេបាកាច់ តាមទំនៀមទម្លាប់ និងជំនឿដូនតាខ្មែរពីបុរាណ កូនចៅតែងតែមានព្រលឹងមេបា (ដូនតា ឪពុកម្តាយ) នៅតាមថែរក្សាជានិច្ច ដោយ ព្រលឹង មេបា តែងតែជួយឱ្យពរជ័យសិរីសួស្តីដល់កូនចៅណាដែលប្រព្រឹត្តត្រឹមត្រង់តាមគន្លងប្រពៃណីខ្មែរ និងតាមដំបូន្មានរបស់ឪពុកម្តាយ។ ប៉ុន្តែ ជួនកាលព្រលឹងនេះ ក៏ដាក់ទោសទណ្ឌចំពោះកូនចៅផងដែរ។ ដូច្នេះហើយ កាលណាមានមនុស្សក្នុងគ្រួសារឈឺ គេតែងតែប្រញាប់ទៅរកគ្រូទស្សន៍ទាយឱ្យដឹងថា តើឈឺដោយហេតុអ្វី ? #  រោគសញ្ញា និងមូលហេតុដែលនាំឱ្យមេបាកាច់ ជំងឺដែលសង្ស័យថាព្រលឹង មេបា ធ្វើនោះ គឺអស់កម្លាំងល្ហិតល្ហៃមិនចង់និយាយស្តី ជួនកាលអ្នកជំងឺតឹងទ្រូង មួម៉ៅដេកមិនលក់ ចេះតែនឹកកម្សត់អាណិតខ្លួនចង់យំម្តងៗក៏មាន។ ចំណុចដែលគួរឱ្យកត់សម្គាល់នោះ…

New Copy
ទស្សនៈ

អរគុណមនុស្សដែលផ្តល់ការលំបាកដល់ខ្ញុំ ខ្ញុំនឹងចងចាំ

មិនថានរណាទេ សុទ្ធតែសង្ឃឹមថា ខ្លួនឯងគ្រប់ការងារអាចរលូនជោគជ័យ មានគេស្រលាញ់រាប់អាន ជ្រោមជ្រែងគ្រប់កិច្ចការ។ តែអ្នកបានភ្លេចហើយថា តាមពិតទៅមនុស្សដែលផ្តល់លំបាកដល់អ្នក ទើបជាមនុស្សដែលបង្រៀនអ្នកឱ្យកាន់តែរឹងមាំ និងស្គាល់ពីតម្លៃរបស់ខ្លួនឯងកាន់តែច្បាស់។ ខាងក្រោមនេះគឺជារឿងពិតជាក់ស្តែងមួយនៅក្នុងសង្គមបច្ចុប្ប ៖ មានយុវជនម្នាក់ បានបញ្ចប់ថ្នាក់វិទ្យាល័យ តែក្នុងខ្លួនគេគ្មានជំនាញអ្វីសោះ ក៏បានទៅធ្វើការនៅក្នុងរោងពុម្ពមួយកន្លែង។ ការងាររបស់គេ គឺជាអ្នកបញ្ចូនទំនិញ គេចាំបាច់ត្រូវយកសៀវភៅដែលបានបោះពុម្ព និងកិបរួចបញ្ជូនឱ្យដល់ដៃរបស់ភ្ញៀវ។ មានថ្ងៃមួយ យុវជនម្នាក់នេះត្រូវបានថៅកែបញ្ជាឱ្យបញ្ជូនសៀវភៅ ៥០ បាច់ទៅការិយាល័យជាន់ទី ៧ នៃមហាវិទ្យាល័យមួយ។ នៅពេលដែលយុវជនម្នាក់នេះបានដឹកសៀវភៅទៅដល់មហាវិទ្យាល័យនោះហើយ ក៏ជញ្ជូនដាក់ក្បែរជណ្តើរយន្ត រង់ចាំជិះជណ្តើរយន្តបញ្ជូនទៅជាន់ទី៧។ ប៉ុន្តែ នៅពេលនោះមានសន្តិសុខម្នាក់បានដើរចូលមក ស្រែកគំហកខ្លាំងៗថា ៖…

New Copy
សង្គម

សន្តិភាពផ្លូវចិត្តដែលមនុស្សប្រុសត្រូវការ នៅក្នុងរឿងស្នេហា

នៅក្នុងរឿងស្នេហា យើងតែងនិយាយថា មនុស្សប្រុសគួរតែផ្តល់សនិ្តភាពផ្លូវចិត្តទៅឱ្យមនុស្សស្រីឱ្យបានច្រើន ទើបធ្វើឱ្យនាងទទួលអារម្មណ៍ថា ស្នេហាមួយនេះមានតម្លៃសម្រាប់នាង។ តាមពិតទៅ វាមិនមែនគ្រាន់តែជាកាតព្វកិច្ចរបស់មនុស្សប្រុសតែម្ខាងនោះទេ សូម្បីតែមនុស្សស្រីក៏ត្រូវបំពេញកាតព្វកិច្ចមួយនេះដែរ ព្រោះមនុស្សប្រុសក៏ត្រូវការសន្តិភាពផ្លូវចិត្តសម្រាប់ខ្លួនគេដែរ។ ស្នេហាគឺជារឿងរបស់មនុស្សពីរនាក់ តែបើមានតែមនុស្សម្នាក់ដែលលះបង់ ច្បាស់ណាស់ស្នេហាមួយនេះគ្មានសុភមង្គលឡើយ។ និយាយរួមទៅ សន្តិភាពផ្លូវចិត្តរបស់មនុស្សប្រុសដែលចង់បានពីដៃគូ គឺគ្មានអ្វីដែលពិបាកយល់នោះទេ មូលដ្ឋានសំខាន់ៗមានដូចខាងក្រោម ៖ ១. ស្នេហាមួយ និងមួយ រក្សាគន្លាតជាមួយមនុស្សប្រុសដទៃ មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ សុទ្ធតែសង្ឃឹមថា មនុស្សដែលខ្លួនស្រលាញ់ កុំទៅស្និទ្ធិស្នាលជាមួយមនុស្សផ្ទុយភេទពេក ដូចជាការនិយាយលេងសើចបែបលេបខាយ ឬក៏ជាសម្ដីបែបស្នេហា។ នៅក្នុងចិត្តរបស់មនុស្សប្រុស បើគេឃើញមនុស្សដែលខ្លួនស្រលាញ់ ទៅនិយាយស្និទ្ធិស្នាលជាមួយមនុស្សប្រុសដទៃ គេនឹងគិតថានាងមិនមែនមានទំនាក់ទំនងត្រឹមតែគេម្នាក់ឡើយ…

New
សង្គម

បើមនុស្សស្រី ហៅអ្នកនូវ ឃ្លាទាំង ៣ នេះ​បញ្ជាក់ថា អ្នកពិសេសណាស់សម្រាប់នាង

ពេលដែលចូលចិត្ត ឬស្រលាញ់មនុស្សម្នាក់ ច្បាស់ណាស់មនុស្សម្នាក់នេះគ្មាននរណាអាចជំនួសបានឡើយ ស្របពេលនោះដែរ យើងក៏សង្ឃឹមផងដែលថា គេក៏គិតដូចយើងដែរ។ ពេលដែលមនុស្សស្រីមានអ្នកនៅក្នុងចិត្ត ហើយនាងនឹងសម្តែងអាការៈចេញមកឱ្យយើងដឹងថា នៅក្នុងចិត្តនាងកំពុងតែមានយើង អ្វីដែលគួរឱ្យកត់សម្គាល់ ពេលដែលនាងនិយាយជាមួយអ្នកដទៃ គឺមានការគួរសម តែពេលដែលនិយាយជាមួយយើងវិញ គឺបង្ហាញភាពទន់ភ្លន់ និងអារម្មណ៍ស្និទ្ធស្នាល់យ៉ាងខ្លាំង ដូច្នេះពេលដែលមនុស្សស្រីហៅអ្នកនូវនាមស័ព្ទ ៣ ខាងក្រោមនេះ តាមពិតទៅគេបានទុកអ្នកជាមនុស្សពិសេសនៅក្នុងចិត្តគេបាត់ទៅហើយ។ ១. មនុស្សល្ងង់ បើមនុស្សស្រីចូលចិត្តហៅអ្នកថា “មនុស្សល្ងង់” តាមពិតទៅអ្នកមិនមែនល្ងង់ដូចពាក្យនាងហៅនោះទេ គឺនាងចង់បង្ហាញពីអារម្មណ៍សិទ្ធិស្នាល និងការចូលចិត្តមកលើអ្នក អាចនិយាយបានថានាងចូលចិត្តចរិត ភាពស្មោះត្រង់ និងអាប្បកិរិយារបស់អ្នកជាដើម។ មានពេលខ្លះទៀតនាងហៅអ្នកថា “មនុស្សល្ងង់” នៅអាចបង្ហាញថា…

Cover Khol
សង្គម

ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ ជាមួយ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២

ពិតជាពិសេស អស្ចារ្យ  និងដំបូងគេនៅកម្ពុជា ពេលនេះ សសយកស្វាយរៀង បានរៀបចំកម្មវិធីប្រកួតប្រជែងដ៏ធំមួយទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ នោះគឺ « កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២  » ។ បើយោងទៅតាមប្រភពពី សសយកស្វាយរៀង កម្មវិធីនេះគឺជាឱកាសដ៏អស្ចារ្យ ដែលបេក្ខជនក្រុមនឹងបានជួបជាមួយគណៈកម្មការ ក៏ដូចជាគ្រូបង្វឹកដោយផ្ទាល់ ដែលសុទ្ធសឹងជាវីរសិល្បករ សិល្បការិនីរបាំបុរាណ និងជាព្រឹទ្ធាចារ្យ ក៏ដូចជាសាស្រ្តាចារ្យមានបទពិសោធន៍យូរឆ្នាំ។ សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនក្រុមទូទាំង ២៥ រាជធានី-ខេត្ត ដែលមានចំណាប់អារម្មណ៍ចូលប្រកួត លក្ខន្តិកៈងាយស្រួល ដោយគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ…