រាល់ពេលមានអ្នកចែកឋាន មានពិធីជាច្រើនដែលត្រូវរៀបចំ ដោយក្នុងនោះ គេក៏បានរៀបចំគ្រឿងប្រដាប់ប្រដា ជូនចំពោះ សព ដែលចែកឋានទៅជាស្បៀងទៅកាន់សុគតិភពផងដែរ ដោយចាស់បុរាណឱ្យឈ្មោះថា « ស្រូវពន្លៃ » ។

« ស្រូវពន្លៃ » ដែលរៀបចំរណ្តាប់ជាច្រើននេះ សុទ្ធតែមានអត្ថន័យដែលអ្នកមិនទាន់ដឹងដូចជា ៖
– អង្ករ ៖ តំណាងអោយស្បៀង ធ្វើដំណើរទៅឆ្ងាយ
– ទៀន ៖ សម្រាប់បំភ្លឺទៅឆ្ងាយ
– ដូង ៖ តំណាងទឹកភ្លោះម្ដាយ អ្នកមានគុណ
– ចង្កៀង ៖ ឆេះ តំណាងអោយ ដួងព្រលឹង
– ចេក ៖ តំណាងអោយ ឆ្អឹងជំនី
– ស្រូវ ៖ នៅក្រោមតំណាងឱ្យគ្រាប់ពូជ យកទៅសាបព្រួសបន្តពូជ។

នេះបញ្ជាក់ថា ជនជាតិខ្មែរយើង សូម្បីតែនៅក្នុងពិធីបុណ្យសព ក៏ជាកាតព្វកិច្ចមួយមិនអាចខ្វះចន្លោះបានចំពោះក្រុមគ្រួសារនីមួយៗ។៕
ប្រភព៖ Chun Vang

