តេស្តចំណូលចិត្ត! ពេលញុំាកាហ្វេខ្មៅ តើអ្នកចូលចិត្តបន្ថែមអ្វីជាងគេ?

New Copy
ការផ្សាយពាណិជ្ជកម្ម

នៅពេលញុំាកាហ្វេខ្មៅ តើអ្នកចូលចិត្តបន្ថែមអ្វីជាងគេ? គ្រឿងដែលអ្នកបន្ថែម នឹងបង្ហាញឱ្យឃើញថា អ្នកជាមនុស្សបែបណាឱ្យពិតប្រាកដ។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

A/ បន្ថែមស្ករ

ការផ្សាយពាណិជ្ជកម្ម

ចរិតលក្ខណៈពិសេសរបស់អ្នក ៖ ស៊ីត្រជាក់មិនស៊ីក្តៅ ពេលខ្លះសុទិដ្ឋិនិយម ពេលខ្លះទៀតក៏ទុតិដ្ឋិនិយមដែរ ប៉ុន្តែចំពោះសន្តិភាពផ្លូវចិត្តមិនច្រើនទេ មានពាក្យខ្លះខ្លាចនិយាយខុសឆ្គងក៏មិនហ៊ាននិយាយដែរ ខ្លាចភាពរងការឈឺចាប់ រមែងតែងនិយាយថាខ្លួនមិនឯកោឡើយ តាមពិតទៅ គឺអផ្សុកខ្លាំងណាស់ នៅចំពោះមុខអ្នកមិនស្គាល់ មនុស្សនេះ មើលទៅរៀងសោះកក្រោះ នៅចំពោះមុខមនុស្សស្គាល់គ្នា លេងច្រើនដូចកូនក្មេង តែងតែបង្ហាញភាពរឹងមាំចេញមក តាមពិតទៅគឺទន់ជ្រាយទេ។

B/ បន្ថែមទឹកដោះគោ

ការផ្សាយពាណិជ្ជកម្ម

ចរិតលក្ខណៈពិសេសរបស់អ្នក ៖ ផ្ចង់អារម្មណ៍ណាស់ពេលដែលស្រលាញ់អ្នកណាម្នាក់ហើយ គឺប្រកាន់មានះមែនទែន នៅក្នុងចិត្តដាក់អ្នកណាក៏មិនចូលដែរ មិនសូវជាចូលចំណោមគេចុះឡើយ រៀងក្អេងក្អាង មានរបស់ជាច្រើនដែលមើលមិនចូលភ្នែក ចូលចិត្តនឹកនារឿងចាស់ៗ បើចូលចិត្តបទចម្រៀងណាហើយ តែងស្តាប់រាប់ឆ្នាំ ខ្លាចឯកោ នៅចំពោះមុខគេ តែងចូលចិត្តលេងសើចសប្បាយ ចូលចិត្តបង្ហាញថាខ្លួនរឹងមាំ ឱ្យគេស្រលាញ់អាណិត។

C/ មិនបន្ថែមអ្វីទាំងអស់

ការផ្សាយពាណិជ្ជកម្ម

ចរិតលក្ខណៈពិសេសរបស់អ្នក ៖ ចូលចិត្តគិតជំនួសគេ តែងតែចង់កែប្រែខ្លួនដើម្បីយកចិត្តគេ សម្បកក្រៅរួសរាយរាក់ទាក់ ក្នុងចិត្តស្វែងរកមជ្ឈដ្ឋានដែលសន្តិភាព ចំពោះមនុស្សដែលខ្លួនស្រលាញ់ ចូលចិត្តខឹងឆេវឆាវដាក់គេ ចំពោះអ្នកដទៃវិញ តែងតែចិត្តល្អដាក់គេ ហើយត្រូវបានគេសសើរថាខ្លួនជាមនុស្សល្អទៀតផង ខ្លាចបាត់បង់ បែរជាបង្ហាញចេញមកនូវភាពរឹងមាំឱ្យគេឃើញ ប៉ុន្តែក៏ស្រលាញ់មិត្តភ័ក្រ្តណាស់ដែរ មានមិត្តល្អជាច្រើនធ្លាប់បានដើរឆ្លងកាត់រឿងរ៉ាវរាប់មិនអស់ជាមួយគ្នា។

D/ មិនផឹកកាហ្វេខ្មៅទេ

ការផ្សាយពាណិជ្ជកម្ម

ចរិតលក្ខណៈពិសេសរបស់អ្នក ៖ ចូលចិត្តហូបខ្លាំងណាស់ រាងផ្តាច់ការ ចូលចិត្តហួងហែង ប៉ុន្តែក៏ទន់ភ្លន់ណាស់ដែរ តែងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រលាញ់ចូលចិត្ត ក៏មានការអត់ធ្មត់ច្រើនដែរ មានរឿងអ្វីតែងទុកក្នុងចិត្ត ហើយខ្លួនជាអ្នកទៅទទួលរ៉ាប់រង មិនចូលចិត្តឈ្លោះប្រកែក យល់ថាបើជារបស់ខ្លួនមិនចាំបាច់ទៅដណ្តើមឡើយ តែងតែបង្ហាញភាពរឹងមាំខ្លាំងក្លា ក្នុងចិត្ត គឺទន់ជ្រាយ និងឯកោខ្លាំងណាស់៕

អត្ថបទ ៖ បក្សី ទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម