ពេលដែលជួបរឿងធ្វើឱ្យមួម៉ៅនៅក្នុងចិត្ត នោះតែងតែងាយកើតមានអារម្មណ៍អួរអាប់ ដ្បិតតែនៅក្នុងចិត្តបានដឹងហើយថា រឿងទាំងនេះតូចតាចប៉ុណ្ណោះ ក៏ស្ទើរតែដឹងហេតុផលអស់ហើយ តែមិនដឹងធ្វើយ៉ាងណាឱ្យខ្លួនឯងធូរស្រាលឡើងវិញបាន។ បើអ្នកមិនអាចឈរនៅជ្រុងម្ខាងសង្កេតចិត្តរបស់អ្នកបានទេ គឺពិបាកក្នុងការកែតម្រូវទង្វើរបស់អ្នកខ្លាំងណាស់ ដូច្នេះ តាមរយៈការធ្វើតេស្តចិត្តសាស្រ្តដើម្បីមកមើលថាចិត្តរបស់អ្នកថ្មីៗមានលក្ខណៈដូចម្តេច!

ក. ទឹកចិត្តអ្នកថ្មីៗនេះ ៖ រសាត់អណ្តែត
“ភ្នែក” គឺជាប្រភពសំខាន់បំផុតសម្រាប់ទទួលព័ត៌មានពីផ្នែកខាងក្រៅ បើអ្នកមើលក្នុងរូបនេះឃើញថាជា “ភ្នែក” នេះបញ្ជាក់ថា រឿងដែលអ្នកបានចាប់អារម្មណ៍តាមដានច្រើនខ្លាំងណាស់ ក៏បណ្តាលឱ្យចិត្តរបស់អ្នកថ្មីៗនេះរាងរសាត់អណ្តែតច្រើនផងដែរ។
ស្តែងបង្ហាញថា ពេលដែលអ្នកទទួលព័ត៌មានច្រើនពេក អ្នកមិនអាចបែងចែកបានអ្វីទៅដែលមានប្រយោជន៍សម្រាប់អ្នក ហើយមួយណាដែលជាព័ត៌មានសំរាមដែលគ្មានប្រយោជន៍។ ដូច្នេះហើយ បណ្តាលឱ្យអ្នកមានអារម្មណ៍ថា មិនដឹងធ្វើយ៉ាងណាទើបល្អ។
ឧទាហរណ៍ថា ៖ ចង់ធ្វើកិច្ចការមួយនេះ ប៉ុន្តែកិច្ចការមួយនោះនៅមិនទាន់ធ្វើហើយ ស្ទើរតែនៅមានកិច្ចការដែលសំខាន់ជាងនេះត្រូវទៅធ្វើ ។ អ្នកត្រូវការស្ងប់អារម្មណ៍ឡើងវិញ ដើម្បីរៀបចំការគិតឱ្យបានល្អ ធ្វើគម្រោងការឱ្យបានល្អ ការធ្វើតាមវិធីចាស់ដែលអ្នកធ្លាប់ធ្វើអាចនឹងគ្មានគំនិតថ្មីកើតឡើងមែន ប៉ុន្តែយ៉ាងហោចណាស់ក៏មិនអាចញុំាងឱ្យអ្នករសាត់អណ្តែងបែបនេះតទៅទៀតដែរ។
ខ/ ទឹកចិត្តអ្នកថ្មីៗនេះ ៖ មានសម្ពាធ
មិនថាអ្នកមើលឃើញប្រហោង ឬក៏ជាអណ្តូងនោះទេ សុទ្ធតែជាអារម្មណ៍ម្យ៉ាងដែលអ្នកយល់ថាកំពុងស្ថិតនៅក្នុងទីកន្លែងមួយដ៏តូចចង្អៀត នេះក៏ឆ្លុះបញ្ចាំងថា អ្នកថ្មីៗនេះមានសម្ពាធខ្លាំងណាស់ បណ្តាលឱ្យអ្នកសង្ឃឹមថាចង់រំដោះខ្លួនចេញ។ ប៉ុន្តែ គំនិតជំនឿនៅក្នុងខួរក្បាលរបស់អ្នកបានប្រាប់អ្នកថា អ្នកនៅមិនទាន់សម្រាកបានទេ អ្នកនៅតែប្រឹងបន្តទៅទៀត។
នេះហើយញុំាងឱ្យអ្នកបង្កើតនូវការវិវាទក្នុងចិត្តមួយ គឺចិត្តចង់សំរាកណាស់ដែលមិនសម្រាកបាន ចិត្តទាំងពីរនេះតែងប្រយុទ្ធគ្នា គឺបានកាត់បន្ថយកម្លាំងស្មារតីរបស់អ្នកដោយមិនដឹងខ្លួន នាំឱ្យអ្នកមានអារម្មណ៍ថាកាន់តែនឿយហត់ទៅៗ។ តាមពិតទៅ ពេលដែលចិត្តអ្នកចង់សម្រាកនោះ ដាច់ខាតគួរតែសម្រាកឱ្យបានល្អ ពុំដូច្នេះទេ សម្ពាធមួយនេះគឺនាំឱ្យអ្នកកើតមាននូវចរន្តនៃលក្ខណៈអាក្រក់មួយវិលទៅវិលមកមិនឈប់។
គ/ ទឹកចិត្តអ្នកថ្មីៗនេះ ៖ រស់រវើក
កម្លាំងស្មារតីរបស់អ្នកថ្មីៗនេះ ស្ទើរតែពេញលេញខ្លាំងមែនទែន រឿងដែលបានចាប់អារម្មណ៍ដានតាមក៏ច្រើនដែរ ចំពោះរឿងដែលថ្មីៗពោរពេញដោយភាពចង់ដឹងចង់ឮ នៅក្នុងចិត្តចង់ទៅរុករកអ្វីដែលថ្មីយ៉ាងខ្លាំង ដូច្នេះអ្នកមិនចង់រស់នៅដោយភាពស្ងប់ស្ងាត់ឡើយ អ្នកចង់ទៅស្វែងរកភាពភ្ញាក់ផ្អើលរំភើបខ្លះៗ។
ទឹកចិត្តរបស់អ្នកថ្មីៗនេះមានលក្ខណៈរស់រវើក នេះគឺអាចជម្រុញដល់គំនិតរបស់អ្នក នាំឱ្យអ្នកកើតមាននូវការគិតថ្មីៗប្លែកៗមួយចំនួន កុំធ្វើឱ្យឱកាសនេះរំលងផុតឱ្យសោះ ប្រហែលជាអ្នកគួរតែត្រៀមឱ្យបានរួចស្រេច យកគំនិតដែលអ្នកបាននឹកឃើញកត់ទុក។ ស្របពេលនោះដែរ ដើម្បីរក្សាស្ថានភាពរស់រវើកនេះ កុំភ្លេចរៀបចំកាលវិភាគឱ្យបានល្អផង។
ឃ/ ទឹកចិត្តអ្នកថ្មីៗនេះ ៖ ស្ងប់ស្ងាត់
ជីវិតរស់នៅ និងការងាររបស់អ្នកថ្មីៗនេះស្ទើរតែគ្មានអ្វីថ្មីនោះឡើយ សុទ្ធតែធ្វើតាមរឿងចាស់ៗពីមុនដដែលៗ ចិត្តអារម្មណ៍នឹងនរ ទឹកចិត្តស្ងប់ អ្វីៗដែលបានឃើញប្រៀបដូចជាខ្យល់ជំនោរត្រជាក់ទឹកស្ងប់។ ជីវិតរបស់អ្នកថ្មីៗនេះអាចនិយាយបានថា គ្មានព្យុះភ្លៀងគ្មានមេឃខៀវស្រងាត់អ្វីឡើយ គឺធម្មតាខ្លាំងណាស់។ តាមពិតទៅជីវិតសាមញ្ញទើបជាសុភមង្គលដ៏ពិតប្រាកដ បើអ្នកអាចនៅក្នុងជីវិតដ៏សាមញ្ញ ស្វែងរកអារម្មណ៍រ៉ូមែនទិក និងចេះស្កប់ស្កល់នោះ គឺអ្នកបានបន្ថែមឱ្យជីវិតរបស់អ្នកកាន់តែមានរស់ជាតិ៕
អត្ថបទ ៖ បក្សី ទេព / Knongsrok

