
ឱសថទិព្វទាំងនេះ អាចជួយបំបាត់អាការៈក្រោយស្រវឹងបាន
អាការៈក្រោយពេលស្រវឹង (Hangover) គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនតែងជួបប្រទះដោយសារវាបានរំខានដល់ការងារនិងការធ្វើសកម្មភាពប្រចាំថ្ងៃ។ នេះគឺរាល់វិធីសាស្រ្តល្អបំផុតក្នុងការបំបាត់អាការៈក្រោយស្រវឹង៖ ១.ខ្ញី ខ្ញីមិនត្រឹមតែជួយដល់ដំណើរការក្រពះនោះទេ ថែមទាំងជាឱសថទិព្វក្នុងការបំបាត់អាការៈក្រោយស្រវឹងទៀតផង។ អ្នកអាចសាកល្បងទំពារខ្ញីមួយចំណិតឬដាំជាតែផឹកក៏បាន រួចអ្នកនឹងទទួលបានលទ្ធផលភ្លាមៗ។ ២.ក្រូចឆ្មារ នៅពេលអ្នកទទួលទានស្រា វានាំឱ្យកម្រិត pH មានការផ្លាស់ប្តូរនិងឡើងជាតិអាសុីតជាងមុន។ ដូចនេះ ការទទួលទានទឹកក្រូចឆ្មារគឺមានអត្ថប្រយោជន៍ក្នុងការរក្សាតុល្យភាពក្នុងរាងកាយហើយបំបាត់ភាពចង្អោរដែលបណ្តាលមកពី Hangover។ ៣.ផ្លែចេក វិធីសាស្រ្តដែលងាយស្រួលនិងលឿនបំផុតនោះគឺផ្លែចេក។ ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជំនួយដល់រាងកាយឱ្យដំណើរការបានល្អ។ វាថែមទាំងសម្បូរនូវជាតិស្ករធម្មជាតិដែលជួយបង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក នាំឱ្យបំបាត់នូវការឈឺក្បាល វិលមុខជាដើម។ ៤.ទឹកឃ្មុំ ដោយសារតែការទទួលទានជាតិស្ករនាំឱ្យបំបាត់នូវអាការៈក្រោយស្រវឹង ការទទួលទានទឹកឃ្មុំគឺជាជម្រើសល្អបំផុត។ ទឹកឃ្មុំគឺជាប្រភេទស្ករធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពថែមទាំងជំនួយដល់សុខភាពទៀតផង៕ ប្រភព ៖ បរទេស




















