
ចង់បំបាត់ស្ត្រេស និងការឈឺចាប់ អ្នកអាចសាកល្បងវិធីទាំង៧យ៉ាងនេះបាន
បើអ្នកចង់ធូរស្រាលភ្លាមៗពីភាពតានតឹង និងការឈឺចាប់ដោយមិនបាច់លេបថ្នាំ អ្នកគួរតែសាកល្បងវិធីព្យាបាលធម្មជាតិទាំងនេះ ដោយចំណាយពេលមិនដល់ ៥ នាទីផង និងមានប្រសិទ្ធភាពបំផុត។ ១.ប្រើទឹកកកលើតំបន់ដែលរងផលប៉ះពាល់ ការប្រើទឹកកកគឺជាការព្យាបាល ដែលត្រូវបានគេប្រើប្រាស់មកជាយូរហើយ និងមានប្រសិទ្ធភាពបំផុត ដើម្បីជួយព្យាបាលការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយរបស់អ្នក។ វាអាចមានប្រយោជន៍ក្នុងការស្នំលើរបួស ក៏ដូចជាការរលាក និងហើមដែលអាចកើតមាន។ ២.ម៉ាស្សាកណ្តាលចិញ្ចើមដើម្បីបំបាត់ភាពតានតឹង ម៉ាស្សានៅតំបន់កណ្តាលចិញ្ចើមគឺជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានអារម្មណ៍ធូរស្រាលបណ្តោះអាសន្នដែលបណ្តាលមកពីការឈឺចាប់ ភាពតានតឹងគ្រប់ប្រភេទ និងការថប់បារម្ភចេញពីរាងកាយរបស់អ្នក។ ៣.ម៉ាស្សាត្រចៀករបស់អ្នក ចំណុចមួយទៀតដែលអាចជំរុញដើម្បីបំបាត់ភាពតានតឹង និងការថប់បារម្ភពីរាងកាយគឺមានទីតាំងនៅត្រចៀករបស់អ្នក។ គេស្គាល់ថាវាជាចំណុចទ្វារសួគ៌ា ដូច្នេះការម៉ាស្សាត្រចៀករបស់អ្នកដោយ ថ្នមៗនឹងជួយដោះស្រាយភាពតានតឹងបានភ្លាមៗ។ ៤.លាបទឹកខ្ញី ដើម្បីបំបាត់ការឈឺត្រចៀក ការប្រើទឹកខ្ញី ក៏អាចបំបាត់ការឈឺត្រចៀកបានដែរ តែត្រូវប្រាកដថាលាបតែជុំវិញផ្នែកខាងក្រៅនៃត្រចៀកប៉ុណ្ណោះ។ ហើយក្នុងនោះ ខ្ញីគឺមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចជួយបំបាត់ការឈឺត្រចៀកបានយ៉ាងលឿនបំផុត។…




















