
មនុស្សស្រីចរិតល្អ មើលយ៉ាងណាក៏នៅតែស្អាត
មនុស្សស្រីម្នាក់អាចមានរូបសម្រស់ស្រស់ស្អាត មិនប្រាកដថាមានចរិតល្អនោះទេ។ យ៉ាងណា ចរិតល្អ មានអត្ថប្រយោជន៍ចំពោះខ្លួន អ្នកដទៃ និងសង្គមយ៉ាងខ្លាំង។ ខាងក្រោមនេះនឹងរៀបរាប់អំពីលក្ខណៈមួយចំនួនរបស់មនុស្សស្រីល្អដែលមានចរិតល្អ។ ១. មនុស្សស្រីចរិតល្អ គឺមិនចេះខឹងផ្តេសផ្តាសឡើយ និយាយជារួមទៅ គឺត្រូវមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង ជាពិសេសមិនអាចយកកំហឹងជះទៅលើអ្នកដទៃផ្តេសផ្តាសឡើយ។ សង្គមបច្ចុប្បន្ន មនុស្សភាគច្រើននិយាយថាមនុស្សស្រីគួរតែខ្លាំងបន្តិច ទើបមិនទទួលរងការធ្វើបាបពីអ្នកដទៃ។ ប៉ុន្តែ ភាពខ្លាំងនេះតាំងពីដើមមកមិនមែនសម្ដីទៅលើការរករឿងឥតហេតុផល និងការបញ្ចេញកំហឹងខឹងផ្តេសផ្តាសនោះទេ។ បច្ចុប្បន្នគឺជាសង្គមនិតិរដ្ឋ រាល់កិច្ចការងារដែលយើងអនុវត្តន៍សុទ្ធតែត្រូវមានហេតុផលច្បាស់លាស់ ត្រូវធ្វើរឿងដែលខ្លួនគួរតែធ្វើ បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ មិនមែនចេះឈឺឆ្អាលរឿងគេច្រើនពេក ហើយខឹងអ្នកនេះអ្នកនោះដោយឥតមូលហេតុនោះឡើយ។ កាលពីមុនធ្លាប់ស្គាល់នារីម្នាក់ នាងមានរូបសម្រស់ធម្មតា ប៉ុន្តែនរណាក៏ដោយឱ្យតែរាប់អានជាមួយនាងសុទ្ធតែនិយាយថា នាងស្រស់ស្អាតខ្លាំងណាស់។ តាមពិតគឺចង់និយាយអំពីភាពស្រស់ស្អាតនៃដួងចិត្តរបស់នាង ពីព្រោះតាំងពីដើមមកមិនដែលឃើញនាងខឹងស្រែកឡូឡាផ្តេសផ្តាសឡើយ។មានពេលខ្លះ…




















