Mythical Bird

សញ្ញាដែលកើតឡើងនៅពេលអ្នកបាន
គ្រួសារ

សញ្ញាដែលកើតឡើងនៅពេលអ្នកបានរកឃើញដៃគូរជីវិត

យើងទាំងអស់គ្នាកំពុងតែរង់ចាំស្នេហាពិតរៀងខ្លួន ដោយមិនដឹងថាម្នាក់នោះនឹងមកដល់ពេលណានោះទេ។ ប៉ុន្តែអ្នកអាចសង្កេតសញ្ញាទាំងនេះបាន ព្រោះសញ្ញាទាំងនេះនឹងកើតឡើងនៅពេលអ្នកបានរកឃើញដៃគូរជីវិតពិត! ខាងក្រោមនេះគឺជាសញ្ញាចំនួនដែលអ្នកអាចសង្កេតមើលបាន៖ ១. អ្នកដឹងពីអ្វីដែលពួកគេកំពុងគិត អ្នកបានឈានដល់ចំណុចមួយនៅក្នុងទំនាក់ទំនង ដែលអ្នកអាចប្រាប់ពីអ្វីដែលពួកគេកំពុងគិត ដោយគ្រាន់តែសម្លឹងមើលការបញ្ចេញមតិរបស់ពួកគេ អ្នកថែមទាំងអាចប្រមើលមើលប្រតិកម្មរបស់ពួកគេបានយ៉ាងត្រឹមត្រូវថែមទៀតផង។ ២. ការឈឺចាប់របស់គេក៏ជាការឈឺចាប់របស់អ្នក គ្មានអ្វីអាចភ្ជាប់មនុស្សពីរនាក់បានច្រើនជាងការឈឺចាប់នោះទេ។ អ្នកដឹងថាអ្នកបានជួបស្នេហាពិតរបស់អ្នក នៅពេលដែលអ្នកអាចមានអារម្មណ៍ឈឺចាប់របស់គ្នាទៅវិញទៅមក ឬ អ្នកអាណិតគេអស់ពីចិត្ត ។ ម្យ៉ាងទៀតអ្នកនឹងចែករំលែកអារម្មណ៍របស់ពួកគេ និងលើកទឹកចិត្តគេអំឡុងពេលគេជួបភាពសោកសៅ ឬ ការលំបាក។ ៣. អ្នកគោរពភាពទន់ខ្សោយរបស់គ្នាទៅវិញទៅមក យើងទាំងអស់គ្នាមានគុណវិបត្តិមួយចំនួន អាចកែប្រែបាន ឬមិនអាចកែប្រែបាន ប៉ុន្តែចំពោះមនុស្សម្នាក់នោះ អ្នកនឹងមិនខ្វល់ពីចំណុចខ្វះខាតរបស់គេនោះទេ។ អ្នកទាំងពីរប្រៀបដូចជាបំណែកផ្ដុំរូប បំពេញនូវចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក។…

ស្តាប់កាសច្រើនពេក
សង្គម

ស្តាប់កាសច្រើនពេក ប្រយ័ត្នជួបគ្រោះថ្នាក់ដោយមិនដឹងខ្លួន!

មនុស្សជាច្រើនតែងតែស្តាប់កាសនៅអំឡុងពេលធ្វើការ ឬ នៅពេលធ្វើដំណើរទៅកន្លែងណាមួយ។ ប៉ុន្តែប្រហែលជាពួកគេមិនដឹងនោះទេថា កាសដែលស្តាប់នោះអាចបង្កគ្រោះថ្នាក់ដល់ត្រចៀកជាខ្លាំង និងថែមទាំងធ្វើឲ្យពួកគេជួបនូវបញ្ហាជាច្រើនទៀតផង។ យោងតាមវិទ្យាសាស្ត្រ មនុស្សភាគច្រើនដែលមានអាយុ 30 ឆ្នាំគួរតែអាចឮសំឡេង 17 គីឡូហឺត ដែលមានន័យថាពួកគេអាចលឺសម្លេងមូសដែលហើរមកជិតបាន។ ប៉ុន្តែមកដល់បច្ចុប្បន្នមានមនុស្សវ័យក្មេងកាន់តែច្រើនដែលមិនអាចស្តាប់ឮនៅក្នុងកម្រិតនេះទេ។ យើងទាំងអស់គ្នាមានកោសិកាស្តាប់ 15,000 នៅពេលកើត ប៉ុន្តែនៅពេលដែលយើងបាត់បង់មួយ វាមិនអាចស្តារឡើងវិញបានទេ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា បញ្ហាបាត់បង់កោសិកានេះកើតឡើងដោយសារការស្តាប់កាសញឹកញាប់។ ការឡើងអាចម៍ត្រចៀកក៏កើតឡើងដោយសារស្តាប់កាសផងដែរ ព្រោះវាបានបញ្ឈប់ក្រមួនចេញពីរន្ធត្រចៀកតាមបែបធម្មជាតិ។ ផ្ទុយទៅវិញ ត្រចៀករបស់អ្នកអាចនឹងស្ទះ ដែលអាចនាំឱ្យត្រចៀកមានមេរោគកាន់តែច្រើន។ ជាងនេះទៅទៀត កាសស្តាប់ត្រចៀកដើរតួនាទីដូចជាកប្បាស ហើយអាចរុញអាចម៍ត្រចៀកចូលជ្រៅទៅក្នុងរន្ធត្រចៀក ដែលអាចបណ្តាលឱ្យឈឺត្រចៀក និងវិលមុខផងដែរ។ ប្រសិនបើអ្នកពាក់កាសស្តាប់ត្រចៀក…

វិធីសាស្រ្តច្នៃប្រឌិត
ទស្សនៈ

វិធីសាស្រ្តច្នៃប្រឌិត ដើម្បីកាត់បន្ថយថ្លៃចំណាយនៅពេលអ្នកមានកូន

ជាទូទៅសម្ភារៈរបស់ទារកគឺមានតម្លៃថ្លៃ ហើយយើងត្រូវការវាច្រើនមុខមែនទែនសម្រាប់កូនជាទីស្រឡាញ់របស់យើង។ ដូច្នេះប្រសិនបើអ្នកមានគម្រោងចង់បានកូនតែខ្លាចអស់លុយច្រើន អ្នកអាចសាកវិធីនេះបាន ដើម្បីសន្សំសំចៃ និងកាត់បន្ថយថ្លៃចំណាយបានមួយភាគធំ។ ១.ប្រើខ្នើយធម្មតាជំនួសឱ្យខ្នើយពិសេស នៅពេលដែលក្បាលពោះរបស់អ្នកកាន់តែធំ អ្នកអាចជួបប្រទះនូវរោគសញ្ញាមិនល្អមួយចំនួន ដូចជាឈឺត្រគាក ឬខ្នងជាដើម។ ការប្រើខ្នើយបន្ថែមនឹងផ្តល់នូវភាពងាយស្រួល និងអាចកាត់បន្ថយអារម្មណ៍ឈឺចាប់ទាំងនេះ។ ប៉ុន្តែដូចផលិតផលសម្ភពភាគច្រើនដែរ ខ្នើយទាំងនោះមានតម្លៃថ្លៃណាស់ ដូច្នេះអ្នកអាចប្រើខ្នើយធម្មតាជំនួសបាន ដោយដាក់វានៅចន្លោះជើងរបស់អ្នក ព្រោះវាអាចនឹងមានប្រសិទ្ធភាពដូចគ្នាដែរ ហើយថែមទាំងជួយអ្នកក្នុងការបន្ធូរបន្ថយការហើម និងការឈឺជើងទៀតផង។ ២.ជ្រើសរើសប្រេងសម្រាប់ចម្អិនអាហារជំនួសឱ្យក្រែមថ្លៃៗ នៅពេលអ្នកមានផ្ទៃពោះ រាងកាយរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរដ៏មិនគួរឲ្យជឿ ហើយនៅពេលដែលស្បែកនៅលើក្បាលពោះរបស់អ្នកបន្តលាតសន្ធឹង អ្នកអាចនឹងវិវត្តន៍ទៅជាស្នាមសង្វារ។ ហើយស្នាមទាំងនេះគឺមិនងាយនឹងកម្ចាត់ទេ ហើយការលាបប្រេងគឺអាចជួយការពារវាបាន។ មានផលិតផលថែរក្សាស្បែកជាច្រើននៅលើទីផ្សារដែលអះអាងថាអាចបំបាត់ស្នាមសង្វារបានទាំងស្រុង ប៉ុន្តែភាគច្រើនពួកគេមានតម្លៃថ្លៃណាស់។ ដូចនេះអ្នកអាចសាកល្បងប្រើប្រេងសម្រាប់ចម្អិនអាហារដូចជាប្រេងអូលីវ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជំរុញចលនាឈាមរត់…

ចិត្តសាស្រ្ត_រើសកែវមួយ
ទស្សន៍ទាយ

ចិត្តសាស្រ្ត រើសកែវមួយដើម្បីដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់

បើសិនអ្នកកំពុងតែមានស្នេហា តើអ្នកចង់ដឹងទេថាស្នេហារបស់អ្នកនឹងនៅតែផ្អែមល្ហែម ឬជូរចត់? តោះបើចង់ដឹងសូមរើសយកកែវមួយក្នុងចំណោមកែវខាងក្រោម នោះអ្នកនឹងដឹងថាស្នេហារបស់អ្នកនឹងផ្អែមល្ហែម ឬជូរចត់ទៅថ្ងៃមុខ? ១.កែវ A ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរនឹងមានភាពស្រដៀងគ្នាជាច្រើន មិនថាចំណង់ចំណូលចិត្ត និងគំនិត។ បុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរនឹងបង្កើតបានជាស្នេហាដ៏ស្រស់ស្អាត និងចុះសម្រុងគ្នា។ ដូច្នេះហើយ លទ្ធភាពដែលអ្នក និងបុគ្គលនោះនៅជាមួយគ្នា គឺខ្ពស់ណាស់ ឬអាចលើសពីនេះទៅទៀតគឺការមានផ្ទះជាមួយគ្នាក៏ថាបាន។ ២.កែវ B ប្រសិនបើអ្នកកំពុងមានស្នេហា គឺអាចនឹងមានភាពរកាំរកូសខ្ពស់ ហើយមិនត្រឹមតែបញ្ហាស្នេហាទេ សូម្បីតែការសិក្សា/ការងារក៏មិនសូវល្អចំពោះអ្នកដែរ។ ប្រហែលអ្នកទាំងពីរត្រូវនៅឆ្ងាយពីគ្នាមួយរយៈដើម្បីស្ងប់ចិត្ត កុំព្យាយាមស្រែកដាក់គ្នាដោយកំហឹង។ ប្រសិនបើអ្នកកំពុងនៅលីវ រឿងរ៉ាវស្នេហាបន្ទាប់របស់អ្នកនឹងមានភាពយឺតយ៉ាវ ឬ គ្មានសោះតែម្តង។ ៣.កែវ…

ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខ
ទស្សន៍ទាយ

ចិត្តសាស្រ្ត រើសឧបករណ៍មួយនឹងដឹងថា៥ឆ្នាំទៅមុខអ្នកជាអ្នកមាន ឬ ក្រ

ចូលរើសយកឧបករណ៍មួយក្នុងចំណោម ឧបករណ៍ខាងក្រោម ដើម្បីទស្សន៍ទាយមើលថា ទៅ៥ឆ្នាំខាងមុខអ្នកនឹងក្លាយជាអ្នកមាន ឬ ក៏អ្នកក្រ។ ដោយឧបករណ៍ដែលអ្នកត្រូវរើសមានដូចជា៖ ក.ខ្លុយ ខ.ហ្គីតា គ.វីយូឡុង ឌី.ព្យាណូ ក.រើសយកខ្លុយ ក្នុងរយៈពេល៥ឆ្នាំ អ្នកនឹងកាន់តែជោគជ័យ និងមានជីវិតកាន់តែប្រសើរ។ អ្នកមានបុគ្គលិកលក្ខណៈរឹងមាំ ជាពិសេសតែងតែខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីរស់នៅក្នុងជីវិតដ៏សម្បូរបែប ដែលជាហេតុធ្វើឲ្យអ្នកជោគជ័យក្នុង៥ឆ្នាំខាងមុខ។ អ្នកតែងតែជឿជាក់លើភាពខ្លាំងរបស់ខ្លួន និងតែអតែគិតថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់អ្នក។ ខ.រើសយកហ្គីតា អ្នកជាមនុស្សមានចិត្តស្ងប់ មានសន្តិភាព។ អ្វីក៏ដោយដែលអ្នកធ្វើ អ្នកគឺតែងតែបានរៀបចំផែនការយ៉ាងម៉ត់ចត់ និងគូរវាសទុកជាមុន។ ហេតុនេះហើយអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តអ្វីមួយនោះឡើយ។ ប៉ុន្តែក្នុងនោះ អ្នកនឹងខកខានឱកាសក្នុងការរកលុយជាច្រើនដង ដូច្នេះហើយ ក្នុងឆ្នាំខាងមុខ…

ទារកដែលមាន IQ ខ្ពស់
សង្គម

ទារកដែលមាន IQ ខ្ពស់ ត្រូវបានគេដឹងថាកើតនៅក្នុងកំឡុងម៉ោងទាំងនេះ

ជាធម្មតាទារកគឺមិនអាចកំណត់បាននោះទេ ថាពួកគេនឹងកើតមកនៅម៉ោងប៉ុន្មាន ព្រោះវាអាស្រ័យទៅលើទារកផ្សេងៗគ្នា។ ប៉ុន្តែតើអ្នកឹដងទេថា ប្រសិនបើកូនរបស់អ្នកកើតនៅក្នុងកំឡុងពេលទាំង៤នេះ គឺត្រូវបានគេសន្មតថាពួកគេនឹងមាន IG ខ្ពស់ជាងទារកទូទៅ ហើយកំឡុងម៉ោងទាំងនោះគឺរួមមានដូចជា៖ ១.ទារកកើតនៅចន្លោះម៉ោង ៣-៥ រសៀល ទារកដែលកើតនៅម៉ោងនេះតាំងពីតូចគឺមានភាពឆ្លាតវៃ មានប្រាជ្ញាវាងវៃ និងអាចក្លាយជាមនុស្សពូកែទៅថ្ងៃអនាគត។ ទារកកើតម៉ោងនេះក៏នឹងមានចិត្តបត់បែន ឆាប់សម្របខ្លួនបាន និងមានញ្ញាណទីប្រាំមួយដ៏រឹងមាំ។ ២.ទារកកើតនៅចន្លោះម៉ោង ៥-៧ ព្រឹក ទារកដែលកើតនៅម៉ោងនេះមានភាពល្អូកល្អឺន ប្រតិកម្មរហ័ស និងមានការទទួលយកបានល្អ។ ពួកគេជាអ្នកវិនិច្ឆ័យ ឆ្លាតវៃ រហ័សរហួន។ IQ ខ្ពស់គឺជាលក្ខណៈរបស់ទារកដែលកើតនៅក្នុងកំឡុងម៉ោងនេះ។ លើសពីនេះទៀត ពួកគេមានទេពកោសល្យ មានគុណធម៌…

បើចង់ដឹងថាឆ្នាំ២០២៣
ទស្សន៍ទាយ

សូមរើសបាច់ផ្កាមួយ បើចង់ដឹងថាឆ្នាំ២០២៣ អ្នកនឹងជួបស្នេហាបានប៉ុន្មានដង

ប្រសិនបើអ្នកមានពិធីមង្គលការ តើអ្នកនឹងជ្រើសរើសបាច់ផ្កាមួយណាសម្រាប់ថ្ងៃពិសេសរបស់អ្នក? ក្នុងចំណោមបាច់ផ្កា A B C D អ្នកអាចរើសបាច់ផ្កាដែលអ្នកស្រឡាញ់មួយដើម្បីដឹងថានៅឆ្នាំ ២០២៣ អ្នកនឹងជួបស្នេហាបានប៉ុន្មានដង? រើសយកបាច់ផ្កា A ក្នុងស្នេហា អ្នកជាមនុស្សក្លាហាន និងសកម្ម ដូច្នេះប្រសិនបើអ្នកបានជួបមនុស្សដែលអ្នកចូលចិត្ត អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការដេញតាមម្នាក់នោះឡើយ។ បើទោះបីជាម្នាក់នោះនៅតែមិនចូលចិត្តអ្នកក៏ដោយ អ្នកនឹងមិនមានអារម្មណ៍សោកសៅ ឬខកចិត្តនោះទេ ផ្ទុយទៅវិញអ្នកមានមោទនភាពក្នុងការធ្វើវាអស់ពីសមត្ថភាពរបស់អ្នកហើយ ដូច្នេះវាគ្មានពាក្យថាការសោកស្តាយចំពោះអ្នកទេ។ ក្នុងឆ្នាំខាងមុខនេះ អ្នកនឹងនៅតែមានស្មារតីក្នុងការស្វែងរកមនុស្សថ្មី។ រើសយកបាច់ផ្កា B ប្រហែលជាអារម្មណ៍របស់អ្នកចំពោះឆ្នាំក្រោយនឹងដូចគ្នានឹងឆ្នាំមុនៗដែរ ពោលគឺគ្មានការចង់បានស្នេហាទេ។ ដូចក្មេងជំនាន់ក្រោយជាច្រើនដែរ អ្នកយល់ថាស្នេហា និងអាពាហ៍ពិពាហ៍ពិតជាធុញទ្រាន់ និងមានបញ្ហា។…

តារានិករទាំង ៣នេះ
ទស្សន៍ទាយ

តារានិករទាំង ៣នេះ មិនយូរមិនឆាប់នោះទេនឹង ក្លាយជាអ្នកមាន

មនុស្សគ្រប់គ្នាចង់ក្លាយជាអ្នកមាន និងមានជីវភាពធូរធារទៅថ្ងៃមុខ ប៉ុន្តែជាដំបូងអ្នកត្រូវមើលសិនថាតើអ្នកមានអំណោយផលពីកំណើតដែរឬទេ ព្រោះថាបើអ្នកជាតារានិករក្នុងចំណោមតារានិករទាំង៣នេះ មិនយូរមិនឆាប់នោះទេនឹង ក្លាយជាអ្នកមានមិនខាន! ១.Virgo បុគ្គលិកលក្ខណៈរបស់ Virgo គឺមានភាពល្អឥតខ្ចោះ និងមានភាពល្អិតល្អន់។ ដោយសារតែភាពល្អឥតខ្ចោះបែបនេះហើយ ទើបពួកគេធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគោលដៅរបស់ពួកគេ ដោយតាំងចិត្តមិនមើលរំលងព័ត៌មានលម្អិតណាមួយឡើយ។ ដោយសារភាពល្អិតល្អន់របស់ពួកគេ ពួកគេតែងតែរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន សូម្បីតែការរៀបចំផែនការទុកជាមុន។ លើសពីនេះទៅទៀត Virgos គឺជាមនុស្សដែលឱ្យតម្លៃពេលវេលា ពួកគេដឹងពីអ្វីដែលពួកគេគួរចំណាយពេលវេលារបស់ពួកគេ និងរបៀបដើម្បីធ្វើវាឱ្យមានប្រសិទ្ធភាពបំផុត។ ហេតុនេះហើយទើបទៅថ្ងៃមុខ តារានិករមួយនេះនឹងអាចសម្រេចក្តីប្រាថ្នា ជាពិសេសនឹងក្លាយជាមនុស្សដែលមានស្តុកស្តម្ភថែមទៀតផង។ ២.Aries Aries មានទំនុកចិត្ត ស្វាហាប់ រឹងមាំ និងមានស្មារតីមិនខ្លាចការលំបាក ដែលធ្វើឱ្យ…

វិធីងាយៗអាចធ្វើនៅផ្ទះខ្លួនឯងបាន
ទស្សនៈ

វិធីងាយៗអាចធ្វើនៅផ្ទះខ្លួនឯងបាន ដើម្បីកម្ចាត់សត្វមូស

អ្នកខ្លះគិតថាសត្វមូសងាយស្រួលក្នុងការកម្ចាត់ តែតាមពិតនោះវាគឺមិនស្រួលដូចការគិតនោះទេ ព្រោះមូសតែងតែលាក់ខ្លួននៅបរិវេណជាច្រើននៅក្នុងផ្ទះរបស់អ្នក ឬ សូម្បីតែនៅជុំវិញរបស់អ្នក។ ហេតុនេះហើយទើប ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីវិធីងាយៗអាចធ្វើនៅផ្ទះខ្លួនឯងបាន ដើម្បីកម្ចាត់សត្វមូស! ១.ប្រើប្រភពស្ករ និងដបជ័រ របស់ដែលត្រូវការ៖ ដបប្លាស្ទិក 2 លីត្រ និងរបស់ផ្អែមដូចជាស្ករ ឬ ទឹកឃ្មុំក៏បាន។ របៀបធ្វើវា៖ ដំបូងអ្នកត្រូវកាត់ផ្នែកខាងលើនៃដប ហើយដាក់គ្រឿងផ្សំដែលអ្នកបានជ្រើសរើសចូល។ បន្ទាប់មកអ្នកត្រូវដាក់ផ្នែកខាងលើនៃដប ចូលទៅក្នុងដបវិញ តែត្រូវដាក់បញ្ច្រាស។ បន្ទាប់មកជម្រើសដ៏ល្អបំផុតគឺដាក់វានៅកន្លែងងងឹតនៅក្នុងបន្ទប់របស់អ្នក ហើយរង់ចាំឱ្យមូសចូលទៅជិតវា។ ស្ករ ឬ ទឹកឃ្មុំនឹងទាក់ទាញពួកវា ហើយពួកវានឹងជាប់នៅបាតដប។ ២.ប្រើដបជ័រ និងកាសែតមួយចំនួន របស់ដែលត្រូវការ៖…

ដឹងថាអ្នកជួបសំណាងអាក្រក់
ទស្សន៍ទាយ

ដឹងថាអ្នកជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ ដោយគ្រាន់តែរើសស្រោមមុខមួយ

ជាធម្មតាតើអ្នកជឿលើរឿងទស្សន៍ទាយទេ? ហើយតើអ្នកចង់ដឹងទេថាខ្លួននឹងជួបសំណាងអាក្រក់ និងបរាជ័យរឿងអ្វីខ្លះ? តោះបើចង់ដឹង ចូររើសស្រោមមុខមួយក្នុងចំណោមស្រោមមុខខាងក្រោមទាំងអស់គ្នា! ស្រោមមុខទី ១ អ្នកងាយនឹងប្រឈមនឹងហានិភ័យ និងបរាជ័យនៅលើផ្លូវរកលុយ។ នៅពេលអ្នកចាប់ផ្តើមធ្វើការលើគម្រោងដំបូង អ្នកហាក់ដូចជាពូកែ ។ ប៉ុន្តែប្រហែលដោយសារអ្នកគ្មានសំណាង អ្នកនឹងធ្លាក់ខ្លួនដោយសារតែការមិនប្រុងប្រយ័ត្ន។ នៅពេលជួបរឿងអ្វីមួយ អ្នកងាយនឹងធ្វើខុស ហើយនាំទៅរកភាពបរាជ័យ ដោយសារតែភាពឆេវឆាវរបស់អ្នក ។ ស្រោមមុខទី ២ អ្នកងាយនឹងប្រថុយប្រថាន និងបរាជ័យក្នុងការពង្រីកទំនាក់ទំនង រក្សាទំនាក់ទំនងក្នុងសង្គម និងផ្ទាល់ខ្លួន។ អ្នកមិនពូកែក្នុងការប្រាស្រ័យទាក់ទងនោះទេ លើសពីនេះទៅទៀត បុគ្គលិកលក្ខណៈរបស់អ្នកគឺជាមនុស្សនិយាយត្រង់ ងាយនឹងប្រមាថអ្នកដទៃដោយមិនដឹងខ្លួន។ អ្នកមិនទន់ជ្រាយ ឬឆ្លាតគ្រប់គ្រាន់ ក្នុងការផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ។…

Cover C2
សម្រង់

លោក ឃឹម សុច័ន្ទវិរៈ សហគ្រិន Color Cup Cambodia រៀបចំកម្មវិធីមនុស្សធម៌ ដើម្បីស្នាមញញឹមនៅបឋមសិក្សា ឡៅកា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃ ៨​ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ឃឹម សុចន្ទ័វិរះ ដែលជាសហគ្រិនរបស់ខឡឺខាប់ បានសហការគ្នាជាមួយ Minimalist Café ក៏ដូចជា លោក ជន​រតនះ ម្ចាស់កម្មវីធី ព្រឺរោម ក៏ដូចជា Morish Collagen Cambodia , Domak Restaurant ,Kravin Inn , Check-in បានសហការគ្នា អំពាវនាវដល់ សប្បុរសជន…

តោះមកមើលថា ត្រចៀក
ទស្សន៍ទាយ

តោះមកមើលថា ទម្រង់នៃត្រចៀករបស់អ្នកអាចនឹងទទួលបានស្នេហាបែបណា?

ធម្មតាត្រចៀករបស់យើងគឺមានទម្រង់ខុសៗគ្នា ហើយតើក្នុងចំណោមទម្រង់ត្រចៀកខាងក្រោមនេះមួយណាដូចរបស់អ្នកជាងគេ? តោះមកមើលថាតើទម្រង់ត្រចៀករបស់អ្នកនឹងទទួលបានសេចក្តីស្រឡាញ់បែបណាទៅថ្ងៃមុខ! ត្រចៀកទី១ រូបរាងត្រចៀកធំទូលាយបង្ហាញឱ្យឃើញថាអ្នកជាមនុស្សរួសរាយរាក់ទាក់ និងចូលចិត្តហោះហើរទៅគ្រប់ទីកន្លែង។ ហើយដំណើរផ្សងព្រេងគឺជាអ្វីដែលអ្នកតែងតែស្វែងរកក្នុងជីវិត។ រីឯនៅក្នុងសេចក្ដីស្រឡាញ់ អ្នកមានទំនោរស្វែងរកមនុស្សដូចអ្នក ដើម្បីស្វែងរកបទពិសោធន៍គួរឱ្យចាប់អារម្មណ៍គ្រប់ប្រភេទ។ លក្ខណៈពិសេសនៃទម្រង់ត្រចៀកបែបនេះក៏បង្ហាញឱ្យឃើញថាអ្នកជាប្រភេទមនុស្សដែលមិនដែលនៅលីវ នៅពេលដែលស្នេហាចាស់របស់អ្នកត្រូវបានបញ្ចប់ អ្នកនឹងរកឃើញដៃគូថ្មីឆាប់ៗនេះ។ ត្រចៀកទី២ ត្រចៀកវែង និងតូចចង្អៀតបង្ហាញឱ្យឃើញថា ក្នុងស្នេហាអ្នកពិតជាតឹងរ៉ឹងជាមួយនឹងអារម្មណ៍ ឬតែងតែបារម្ភអំពីសកម្មភាពតូចៗរវាងអ្នក និងដៃគូរ។ អ្នកជាមនុស្សមិនសូវពូកែនិយាយ អ្នកគិតមុននឹងធ្វើអ្វីមួយ និងជាមនុស្សដែលកក់ក្តៅបំផុត។ អ្នកក៏យល់ និងគោរពឯកជនភាពរបស់ដៃគូរផងដែរ ដោយអ្នកមិនដែលគ្រប់គ្រង ឬ ប្រច័ណ្ឌហួសហេតុពេកនោះទេ ហើយអ្នកនឹងបើកឲ្យដៃគូរធ្វើអ្វីដែលពួកគេចូលចិត្ត ឬគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ត្រចៀកទី៣ ត្រចៀកតូចបង្ហាញឱ្យឃើញថាក្នុងស្នេហាអ្នកជាមនុស្សស្លូតត្រង់ ចិត្តល្អ…

រើសសន្លឹកបៀមួយ
ទស្សន៍ទាយ

រើសសន្លឹកបៀមួយ ដើម្បីដឹងថាអ្នកណានឹងដាក់សម្ពាធលើអ្នកក្នុងខែនេះ?

គ្រាន់តែរើសសន្លឹកបៀមួយក្នុងចំណោមសន្លឹកបៀទាំង៤ខាងក្រោម នោះអ្នកនឹងដឹងថាអ្នកណានឹងធ្វើឲ្យអ្នកជួបរឿងតានតឹង ឬ ពិបាកនៅក្នងខែនេះ! កាតទី១ មនុស្សដែលនឹងដាក់សម្ពាធលើអ្នកនៅថ្ងៃអនាគត គឺឪពុកម្តាយរបស់អ្នក ព្រោះពួកគេអាចនឹងជំរុញអ្នកឱ្យរៀបការឆាប់ៗ។ ពួកគេថែមទាំងព្រួយបារម្ភថាអ្នកនឹងមិនអាចរកគូស្នេហ៍បានដោយខ្លួនឯង ហេតុនេះហើយពួកគេនឹងតែងតែសួរអ្នកពីរឿងនេះ ដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង និងហតិចិត្តខ្លាំង។ កាតទី២ មនុស្សដែលអ្នកត្រូវប្រយ័ត្នក្នុងពេលអនាគតដ៏ខ្លីខាងមុខគឺជាអ្នករួមការងារក្នុងក្រុមហ៊ុនរបស់អ្នក។ ព្រោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេអាចនិយាយអាក្រក់ពីអ្នកពីក្រោយខ្នង ឬអាក្រក់ជាងនេះទៅទៀត ដោយប្រើល្បិចចាក់អ្នកពីក្រោយខ្នង ធ្វើឱ្យអ្នកខូចកេរ្តិ៍ឈ្មោះក្នុងក្រុមហ៊ុន។ ពួកគេមានអារម្មណ៍ថាអន់ជាងអ្នកចំពោះប្រសិទ្ធភាពការងារ ប៉ុន្តែមិនដឹងពីរបៀបទម្លាក់អ្នកចុះក្រោម ដូច្នេះពួកគេនឹងប្រើល្បិចដើម្បីធ្វើបាបអ្នក។ កាតទី៣ អ្នកនឹងឈ្លោះគ្នាជាមួយមិត្តភក្តិ ចំពោះបញ្ហាលុយកាក់។ ប្រសិនបើអ្នកខ្ចីប្រាក់ពីគេអោយមិត្តភក្តិជិតស្និទ្ធ សូមឱ្យពួកគេសរសេរលិខិតសន្យាដើម្បីជៀសវាងផលវិបាកនាពេលអនាគត។ កាតទី៤ អ្នកដែលដាក់សម្ពាធលើអ្នក គឺជាបងប្អូនបង្កើតរបស់អ្នក ព្រោះនៅពេលពួកគេអស់លុយ ពួកគេនឹងចាប់ផ្តើមស្វែងរកអ្នកដើម្បីខ្ចីលុយ…

អាថ៌កំបាំងរបស់រាងកាយមនុស្ស
ប្លែកៗ

អាថ៌កំបាំងរបស់រាងកាយមនុស្ស ដែលអ្នកមិនធ្លាប់ដឹងពីមុន

ថ្វីបើវិទ្យាសាស្ត្រជឿនលឿនក៏ដោយ ក៏នៅតែមានផ្នែកថ្មីៗនៃរាងកាយដែលគេកំពុងតែរកឃើញ ហើយមានលក្ខណៈពិសេសជាច្រើននៃរាងកាយរបស់មនុស្សដែលត្រូវបានរកឃើញតែនៅក្នុងមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបង្ហាញថារាងកាយរបស់យើងមានលក្ខណៈមិនដូចគ្នាឡើយ ដែលក្នុងនោះមានដូចជា៖ ១.ក្រឡើតព្រែក ក្រឡើតបម្រើមុខងារយ៉ាងសំខាន់ក្នុងការជួយយើងឱ្យញ៉ាំ និងផឹកទឹក។ ទោះយ៉ាងណាក៏ដោយ មាន 2% នៃប្រជាជនមានក្រឡើតព្រែក ដែលវាជាលក្ខណៈកម្រមួយ។ ហើយក្រឡើតព្រែកនេះត្រូវបានគេស្គាល់ថាជា bifid uvula វាច្រើនតែជាជម្ងឺមកពីតំណពូជ ហើយវាអាចបណ្តាលឱ្យមានការពិបាកក្នុងការរំលាយអាហារ និងការនិយាយជាដើម។ ហើយសម្រាប់ករណីធ្ងន់ធ្ងរជាងនេះ គឺតម្រូវឲ្យមានការព្យាបាល ឬការវះកាត់ជាដើម។ ២.រសជាតិបន្ថែម មនុស្សខ្លះកើតមកមានលកខណៈពិសេស ដោយពួកគេមានរសជាតិច្រើនជាងមនុស្សធម្មតា ហើយត្រូវបានគេហៅថា supertasters ។ ដោយពួកគេមានសមត្ថភាពងាយនឹងទទួលបានរសជាតិជូរចត់ក្នុងអាហារដូចជា កាហ្វេ សូកូឡា ប្រូខូលី…

New Copy
សុខភាព

ផ្លែឈើទាំង ៦ មុខ ទាំងឆ្ងាញ់ ទាំងល្អបំផុតសម្រាប់សុខភាព និងសម្រស់

យើងទាំងអស់គ្នាដឹងហើយថាផ្លែឈើផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែ តែយើងតែងតែមើលរំលងអត្ថប្រយោជន៍សុខភាពដ៏មានឥទ្ធិពលនៃការរួមបញ្ចូលពួកវានៅក្នុងរបបអាហាររបស់យើង។ ដោយរាល់ការទទួលទានផ្លែឈើបន្ថែមជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 7% យោងតាមការស្រាវជ្រាវ។ លើសពីនេះទៅទៀត មានផ្លែឈើមួយចំនួនដែលអាចការពារ និងបន្ថយអាការៈនៃជម្ងឺមួយចំនួនដូចជា៖ ១.ផ្លែឆឺរីអាចការពារការឈឺសន្លាក់ ប្រសិនបើអ្នកមានការឈឺចាប់សន្លាក់ អ្នកគួរតែបន្ថែមឆឺរី (cherries) ទៅក្នុងរបបអាហាររបស់អ្នក។ ដោយសមាសធាតុនៅក្នុងផ្លែឈើពណ៌ក្រហមដ៏ឆ្ងាញ់នេះហៅថា anthocyanins អាចកាត់បន្ថយការរលាក។ លើសពីនេះទៅទៀត ការសិក្សាមួយចំនួនបានបង្ហាញថាវាក៏ជួយអ្នកពីជំងឺរលាកសន្លាក់ផងដែរ។ ២.ឪឡឹកអាចកាត់បន្ថយការរមួលក្រពើ ឪឡឹកគឺជាអាហារសម្រន់ដ៏អស្ចារ្យ មានតម្លៃសមរម្យ ដែលអាចទទួលទានមុនហាត់ប្រាណ និងក្រោយពេលហាត់ប្រាណ។ ហើយបរិមាណទឹកខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូនៅក្នុងផ្លែឪឡឹកអាចនាំឱ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត វាមានផ្ទុកប៉ូតាស្យូម ដែលអាចកាត់បន្ថយការរមួលក្រពើថែមទៀតផង។ ៣.ផ្លែបឺរអាចការពារស្បែក…

Cover 168
ដើរកម្សាន្ត

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង

ចង់ទទួលទានអាហារឆ្ងាញ់ៗស្រូបខ្យល់អាកាសមាត់ទន្លេត្រជាក់ស្រស់ស្រាយអារម្មណ៍ មិនខ្វះទេនៅក្បែរៗទៅក្រុងភ្នំពេញយើងហ្នឹង ​ហើយកន្លែងដែល ​«ក្នុងស្រុក» ​សូមណែនាំនោះគឺហាង «អាហារដ្ឋានម្ហូបជាតិ168» ដែលមានទីតាំងនៅតំបន់ព្រែកលៀបជិតៗនេះឯង។ «អាហារដ្ឋានម្ហូបជាតិ168» ជាកន្លែងទទួលទានអាហារដែលមានលក្ខណៈកញ្ចុះជាប់មាត់ទឹក មានតុ មានកន្លែងអង្គុយផ្ទាល់ដី ដែលមានខ្យល់អាកាសល្អជាប់មាត់ទន្លេ អាចចាក់ភ្លេង ច្រៀងលេងយ៉ាងសប្បាយរីករាយ ​ជាពិសេសម្ហូបកម្មង់បែបជនបទស្រុកស្រែសុទ្ធតែឆ្ងាញ់ៗពិសាជាប់ចិត្តគ្រប់មុខ  ជាមួយតម្លៃសមរម្យផងដែរ។ ក្រៅពីទទួលភ្ញៀវមកទទួលទានកម្សាន្តលំហែអារម្មណ៍ «អាហារដ្ឋានម្ហូបជាតិ168» ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិក កម្មវិធីជួបជុំផ្សេងៗ ទៀតផង ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងទេ។ គួរឱ្យដឹងផងដែរថា «អាហារដ្ឋានម្ហូបជាតិ168»  មានទីតាំងនៅព្រែកលៀប ផ្លូវជាតិ 6A ចុះតាមរបងវត្តវារិន្ទព្រែកលៀប ប្រមាណជា ​៤០០ ម៉ែត្រ បើជិះប្រហែល១០នាទីពីភ្នំពេញតែប៉ុណ្ណោះ…

ចំណុចដែលអាចសង្កេតបានថា
គ្រួសារ

ចំណុចដែលអាចសង្កេតបានថា អាពាហ៍ពិពាហ៍របស់អ្នកនឹងមិនស្ថិតស្ថេរយូរអង្វែងទេ

មនុស្សគ្រប់គ្នាសុទ្ធតែចង់បានស្នេហា និងជីវិតអាពាហ៍ពិពាហ៍ដែលផ្អែមល្ហែមពេញមួយជីវិត ប៉ុន្តែប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងចំណុចទាំងប៉ុន្មានខាងក្រោមនេះ នោះគឺបានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងប្រឈមជាមួយការបែកបាក់ ឬ មិនស្ថិតស្ថេរយូរអង្វែងនោះទេ! ១.គូស្នេហ៍ថ្មីថ្មោងស្រឡាញ់គ្នាខ្លាំងពេក ដំបូងៗស្នេហារបស់គូរស្នេហ៍នីមួយៗគឺសុទ្ធតែមានពណ៌ផ្កាឈូក បាត់គ្នាមិនបានសូម្បីតែមួយជំហាន ក៏ប៉ុន្តែក្រោយពីរស់នៅជាមួយគ្នាច្រើនឆ្នាំ ភាពផ្អែមល្ហែមទាំងនោះក៏ចាប់ផ្ទើមថយចុះ រីឯចរិតពិតរបស់ពួកគេនឹងចេញមកម្តងបន្តិចៗ ទើបធ្វើឲ្យពួកគេយល់ថាស្នេហារបស់ពួកគេគឺល្អបានតែដំបូងនោះទេ។ ២.ចូលចិត្តដំឡើងសម្លេង ស្នេហាអាចបែកបាក់ភាគច្រើនគឺតាមរយះការសន្ទនា ឬ សម្តីដែលគូរស្នេហ៍និយាយគ្នា។ ជាពិសេសប្រសិនបើពួកគេនិយាយចង់ត្រូវរៀងខ្លួន និងឈានដល់ថ្នាក់មានទម្លាប់និយាយស្រែកៗ ឬ តម្លើងសម្លេងដាក់គ្នាទៅវិញទៅមក។ ៣.ការចិញ្ចឹមបីបាច់របស់ម្តាយ មានការសិក្សាដែលបង្ហាញថា គូស្នេហ៍ភាគច្រើនចម្លងអាកប្បកិរិយារបស់ឪពុកម្តាយ ជាពិសេសម្តាយរបស់ពួកគេ។ សង្គមវិទូបានសិក្សាពីអាកប្បកិរិយារបស់មនុស្ស 7,000 នាក់ ហើយបានរកឃើញថាប្រសិនបើម្តាយលែងគ្នាទៅមានទំនាក់ទំនងថ្មី ជាញឹកញាប់ (មិនថាវាជាអាពាហ៍ពិពាហ៍ ឬគ្រាន់តែជាការរួមរស់ជាមួយគ្នា)…

ការពិតអំពីរាងកាយរបស់មនុស្សស្រី
សង្គម

ការពិតអំពីរាងកាយរបស់មនុស្សស្រី ដែលមិនសូវមានអ្នកដឹង

យើងបានដឹងរួចមកហើយថារាងកាយរបស់ស្ត្រីគឺមានលក្ខណៈពិសេសជាងរាងកាយរបស់បុរស។ ហើយថ្ងៃនេះ យើងនឹងចែករំលែកការពិតដ៏អស្ចារ្យបន្ថែមទៀតដែលនឹងបង្ហាញពីការពិតអំពីរាងកាយរបស់មនុស្សស្រី ដែលមិនសូវមានអ្នកដឹង! ១.ករបស់ស្ត្រីគឺអាចផ្លាស់ទីបាន បើអ្នកស្រែកហៅមនុស្សស្រី ឬ មនុស្សប្រុសនោះ អ្នកនឹងឃើញថា បុរសនឹងបែរខ្លួនទាំងមូលរបស់ពួកគេងាកមករកអ្នក តែស្ត្រីគឺគ្រាន់តែងាកក្បាលមកប៉ុណ្ណោះ។ ហេតុផលនោះគឺដោយសារតែសម្ព័ន្ធសាច់ដុំនៅក្នុងរាងកាយរបស់ស្ត្រីមានសភាពយឺតជាងមនុស្សប្រុស។ ២.ស្ត្រីមានការស្តាប់ដ៏រវាសនៅពេលគេង ស្ត្រីមានភាពរវាសចំពោះសំលេងរំខាននៅពេលពួកគេគេង ដូច្នេះពួកគេនឹងត្រូវបានភ្ញាក់ឡើងដោយសារសម្លេងផ្សេងៗ ប៉ុន្តែគឺចំពោះតែសំឡេងដែលមានសំឡេងខ្ពស់ប៉ុណ្ណោះ។ យ៉ាងណាមិញ ហេតុផលនេះហើយដែលធ្វើឲ្យស្ត្រីងាយនឹងមានបញ្ហាដំណេកជាងបុរស។ ៣.ស្ត្រីមានហេតុផលច្រើនជាងបុរស ទោះបីជាមានមតិទូទៅដែលថាស្ត្រីមានមនោសញ្ចេតនាច្រើន ហើយបុរសមានហេតុផលច្រើនក៏ដោយ តែការពិតគឺផ្ទុយស្រឡះ។ ដោយក្នុងនោះខួរក្បាលរបស់ស្ត្រីមាន cortices ក្រាស់ជាងបុរស ដោយ Cortex ក្រាស់នេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការយល់ដឹងខ្ពស់ និងភាពឈ្លាសវៃ។ ៤.ស្ត្រីមានសមត្ថភាពបង្កើតភាពស្អិតរមួតជាមួយអ្នកដទៃ មូលហេតុគឺដោយសារតែស្ត្រីមានកម្រិតអុកស៊ីតូស៊ីនខ្ពស់ ដែលអុកស៊ីតូស៊ីននេះគឺជាអរម៉ូនស្នេហា(អារម្មណ៍នៃការស្រឡាញ់)។…

រើសរូបមួយខាងក្រោម
ទស្សន៍ទាយ

រើសរូបមួយខាងក្រោម នឹងប្រាប់ថាក្នុងជាតិនេះអ្នកអាចជួបគូរស្នេហ៍ពីជាតិមុនដែរឬទេ

បើរើសរូបទី ១ គូស្នេហ៍អតីតកាលរបស់អ្នកនឹងលែងលេចមុខក្នុងជីវិតអ្នកក្នុងជាតិនេះទៀតហើយ។ ទោះបីបង្ហាញខ្លួនក៏អ្នកទាំងពីរមិនមានឱកាសជួបមុខគ្នាដែរ។ សរុបមក ចំណងស្នេហ៍រវាងអ្នកទាំងពីរបានបញ្ចប់ជាយូរមកហើយ។ កាលពីជាតិមុនរបស់អ្នក អ្នករងទុក្ខច្រើនពេកដោយសារតែស្នេហារបស់អ្នកចំពោះមនុស្សម្នាក់នោះ ដូច្នេះអ្នកជ្រើសរើសបំភ្លេចគេ ហើយបន្តរស់នៅក្នុងជីវិតរបស់អ្នកដោយសន្តិភាព។ ក្នុងជីវិតនេះ អ្នកមានជីវិតជារបស់ខ្លួន មានមិត្តល្អ មានអ្នកស្រឡាញ់ និងគោរពរាប់អានជាច្រើន ហើយអ្នកនឹងរស់នៅក្នុងជីវិតដែលសប្បាយរីករាយណាស់។ បើរើសរូបទី ២ ស្នេហាអតីតកាលរបស់អ្នកពិតជាធ្វើឱ្យអ្នកសប្បាយចិត្តខ្លាំងណាស់ ទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលនោះគឺជាទំនាក់ទំនងដ៏ស៊ីជម្រៅ។ ដូច្នេះហើយ ជោគវាសនារវាងអ្នកទាំងពីរមិនទាន់ចប់នៅឡើយទេ។ វាសនាបានរៀបចំឱ្យអ្នកទាំងពីរមកជួបគ្នាម្តងទៀតក្នុងជាតិនេះ ។ ហេតុនេះហើយកុំរត់គេចពីវាសនានេះអី ម្យ៉ាងទៀតបើអ្នកមិនទាន់បានជួបមនុស្សក្នុងសុបិនទេ អ្នកគួរតែត្រៀមខ្លួនទៅ! ព្រោះម្នាក់នោះនឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយទំនាក់ទំនងក្នុងជាតិនេះរវាងអ្នកទាំងនេះនឹងមានភាពផ្អែមល្ហែមជានិរន្ត៍។ បើរើសរូបទី ៣ ក្នុងជាតិមុន…

មូលហេតុសំខាន់ៗដែលធ្វើឱ្យ
សង្គម

ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យមនុស្សស្រីចាកចេញពីបុរសដែលខ្លួនស្រលាញ់

បើមនុស្សស្រីមានស្នេហា វាអាចហាក់ដូចជានាងនឹងផ្តល់ឲ្យដៃគូនូវអ្វីទាំងអស់ដែលនាងមាន។ ប៉ុន្តែវាក៏មានដែនកំណត់ផងដែរ ហើយនៅពេលដែលនាងអស់ការទ្រាំទៀត នោះនាងនឹងចាកចេញ ទោះបីជានាងស្រឡាញ់បុរសម្នាក់នោះខ្លាំងក៏ដោយ ហើយខាងក្រោមនេះគឺជាមូលហេតុចម្បង៖ ១.ខំប្រឹងតែគេមិនមើលឃើញ នៅពេលដែលស្ត្រីម្នាក់កំពុងគិតអំពីការបែកគ្នាជាមួយនឹងមនុស្សជាទីស្រលាញ់របស់នាង ភាគច្រើនមកពីនាងបានព្យាយាមគ្រប់សព្វបែបយ៉ាងរួចមកហើយ ដើម្បីរក្សាទំនាក់ទំនងមួយនេះ។ ប៉ុន្តែការខំប្រឹងរបស់នាងបែរជាដៃគូមើលមិនឃើញ និងថែមទាំងត្អូញត្អែរថានាងរករឿងច្រើនថែមទៀតផង។ ២.គាត់បោះបង់អ្នកដើម្បីដើរលេងជាមួយមិត្តភក្តិ នាងមិនសប្បាយចិត្តនោះទេ នៅពេលដែលមិត្តប្រុសតែងតែទុកនាងចោលឲ្យនៅម្នាក់ឯង ជាពិសេសពេលចុងសប្តាហ៍ ហើយពេលនាងខលក៏មិនខ្ចីលើក ឬ ចោទថានាងរំខានដល់សប្បាយរបស់គេថែមទៀតផង។ ហេតុផលនេះហើយដែលធ្វើឲ្យនាងយល់ថា នាងមិនមានអ្វីសំខាន់នៅក្នុងជីវិតដៃគូររបស់នាងសោះតែម្តង។ ៣.គាត់ធ្វើឲ្យនាងសង្ស័យច្រើន បើគាត់ធ្វើដូចជាមានអ្វីបិទបាំង វានឹងធ្វើឲ្យនាងយល់ថាគាត់មិនមានភាពស្មោះត្រង់ ធ្វើឲ្យនាងមិនទុកចិត្ត និងគិតច្រើន រហូតដល់នាងហត់លែងចង់ដឹងលឺអ្វីពីអ្នកទៀត។ ៤.គាត់មិនដែលនៅជិតអ្នកនៅពេលដែលអ្នកត្រូវការគាត់ខ្លាំង នៅពេលដែលគាត់មិនមានវត្តមាននៅពេលដែលនាងចង់និយាយអំពីរឿងក្នុងចិត្ត ឬ ពេលដែលនាងជួបទុក្ខលំបាក…

មុននឹងមានកូនលើកទី២
សង្គម

មុននឹងមានកូនលើកទី២ អ្នកម្តាយគ្រប់រូបត្រូវដឹងពីរឿងទាំងនេះ

អំឡុងពេលមានផ្ទៃពោះ ស្បូនរបស់អ្នកត្រូវពង្រីកទំហំជិត 500 ដងក្នុងរយៈពេល 9 ខែ ហើយបន្ទាប់មកត្រឡប់ទៅទំហំដើមរបស់វាវិញ។ ហើយស្ត្រីជាច្រើនថែមទាំងមានការចុះខ្សោយនៃការចងចាំ និងការភ័ន្តច្រឡំអំឡុងពេលមានផ្ទៃពោះថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ស្រ្តីជាច្រើននាក់នៅតែស្ម័គ្រចិត្ដឆ្លងកាត់ការមានកូនលើកទីពីរ ឬសូម្បីតែលើកទីបី។ ប៉ុន្តែសូមចាំថាការមានផ្ទៃពោះលើកទីពីរគឺខុសពីលើកទីមួយ ហើយបើចង់ដឹងថាខុសគ្នាបែបណា សូមអានបន្ត៖ ១.ការមានផ្ទៃពោះលើកទីពីរអាចធ្វើឱ្យអ្នកនឿយហត់ជាងមុន ការមានផ្ទៃពោះដំបូងរបស់អ្នកគឺជាពេលវេលាដ៏ពិសេសមួយក្នុងជីវិត ហើយអ្នកទទួលបានការលួងលោមជាច្រើនពីដៃគូ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ប៉ុន្តែនៅក្នុងការមានផ្ទៃពោះលើកទីពីរ អ្នកត្រូវមានទំនួលខុសត្រូវក្នុងការថែទាំកូនដំបូង ដូច្នេះហើយអ្នកប្រហែលជាមិនមានពេលច្រើនសម្រាប់ខ្លួនឯងដូចពីមុននោះទេ។ លើសពីនេះ រាងកាយរបស់អ្នកនឹងរងឥទ្ធិពលដោយអរម៉ូនមួយហៅថាប្រូហ្សេស្តេរ៉ូន ដែលធ្វើឲ្យមានការផ្លាស់ប្តូរទាំងរាងកាយ និងសូម្បីតែការសម្រាលកូន។ ម្យ៉ាងទៀត ផលរំខាននៃអរម៉ូននេះគឺធ្វើឲ្យអ្នកអស់កម្លាំង និងនឿយហត់ជាងមុន។ ២.ការសម្រាលគឺខុសពីលើកទី១ បទពិសោធន៍ការសម្រាលក៏អាចខុសគ្នាពីការមានផ្ទៃពោះលើកទីមួយផងដែរ។…