
ទស្សទាយវាសនាតាមរយៈចង្អូរមាត់របស់មនុស្ស
ជាធម្មតាគេអាចកំណត់លក្ខណៈសម្បត្តិរបស់មនុស្សតាមរយៈចំណុច ឬផ្នែកណាមួយនៃរាងកាយ ដោយផ្អែកទៅលើបទពិសោធន៍នៃការសង្កេត និងទស្សនៈផ្សេងៗ។ Philtrum គឺជាចង្អូរដែលលាតសន្ធឹងនៅខាងក្រោមច្រមុះ និងខាងលើបបូរមាត់ខាងលើរបស់អ្នក។ តោះមកដឹងពីការទស្សទាយវាសនាតាមរយៈ របស់ចង្អូរមាត់របស់មនុស្ស៖ ១.វែង អ្នកគួរតែគិតអំពីការចាប់ផ្តើមអាជីវកម្ម ធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគលើទីផ្សារភាគហ៊ុន។ អ្នកមានសំណាងល្អក្នុងការរកស៊ី ការគ្រប់គ្រង ព្រមទាំងមានភាពមុតស្រួច និងមានទេពកោសល្យក្នុងវិស័យនេះ។ ទៅថ្ងៃអនាគតអ្នកនឹងមានសំណាងក្នុងរឿងលុយកាក់ មិនបាច់បារម្ភពីបញ្ហានេះឡើយ។ ២.ខ្លី អ្នកជាមនុស្សដែលមិនលោភលន់ចំពោះវត្ថុសម្ភារៈ ហើយមិនផ្តោតលើបញ្ហាលុយកាក់ពេកឡើយ។ អ្នកគិតថាលុយមិនអាចទិញសុភមង្គលបានទេ ដូច្នេះជំនួសឱ្យការព្យាយាមរកលុយរាប់ពាន់លាន អ្នកឱ្យតម្លៃលើសុភមង្គល រស់នៅដោយរីករាយ ធ្វើអ្វីដែលអ្នកចង់ធ្វើ។ ទៅថ្ងៃអនាគត អ្នក មិនសូវមានភាពសម្បូរបែប ប្រណិត នោះទេ…




















