ជំងឺទាំង៧ប្រភេទ ដែលស្តែងឡើងតាមរយៈក្លិនមាត់

ជំងឺទាំង៧ប្រភេទដែលស្តែងឡើងតាមរយៈក្លិនមាត់
ការផ្សាយពាណិជ្ជកម្ម

ពិតណាស់ ក្លិនមាត់មិនត្រឹមតែគួរឱ្យអាម៉ាសនោះទេ ថែមទាំងនាំឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដ៏ទៃទៀតផង។ ប៉ុន្តែអ្នកមិនគួរមើលរំលងបញ្ហាមួយនេះឡើយ ដោយសារវាអាចជារោគសញ្ញានៃជំងឺផ្សេងៗ។ នេះគឺជាជំងឺទាំង៧ប្រភេទដែលស្តែងឡើងតាមរយៈក្លិនមាត់៖

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.លើសជាតិស្ករ
ប្រសិនបើអ្នកទទួលទានចំណីអាហារដែលមានជាតិស្ករច្រើនឬក៏អ្នកមានជំងឺទឹកនោមផ្អែមស្រាប់ អ្នកអាចប្រឈមនឹងបញ្ហាក្លិនមាត់ខ្លាំង។ នៅពេលដែលកម្រិតជាតិស្ករកើនឡើងខ្លាំង រាងកាយរបស់អ្នកគ្មានលទ្ធភាពក្នុងការកម្ចាត់រាល់បាក់តេរីដែលនាំឱ្យមាត់ធំក្លិន។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.បញ្ហាមាត់ធ្មេញ
ប្រសិនបើអ្នកមានបញ្ហាធ្មេញពុក ក្លិនមាត់របស់អ្នកអាចនឹងមានការផ្លាស់ប្តូរ។ ធ្មេញពុកបាននាំឱ្យកាកសំណល់ចំណីអាហារចូលទៅក្នុងប្រហោងនោះ ធ្វើឱ្យធ្មេញកាន់តែងាយបាក់បែកនិងធំក្លិនអាក្រក់។ ដូចនេះ អ្នកគួរទៅធ្វើការពិគ្រោះសុខភាពមាត់ធ្មេញយ៉ាងតិច៦ខែម្តងជាមួយនឹងទន្តពេទ្យ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣.បញ្ហាផ្លូវដង្ហើម
ជំងឺទាក់ទងនឹងផ្លូវដង្ហើមផ្សេងៗដូចជាផ្តាសាយ ក្តៅខ្លួនជាដើមក៏ជាដើមហេតុនៃក្លិនមាត់ផងដែរ។ ជំងឺទាំងបានធ្វើឱ្យកំណកឬរាំងស្ទះខ្យល់នៅផ្លូវដង្ហើមដែលនាំឱ្យអ្នកព្យាយាមដកដង្ហើមតាមមាត់ធ្វើឱ្យមាត់ស្ងួតនិងមានក្លិនមិនល្អ។

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤.ថប់ដង្ហើមពេលគេង
ក្រោយពេលងើបពីដំណេកភ្លាមៗ នរណាៗក៏មានក្លិនមាត់មិនល្អដែរ។ នេះគឺដោយសាររាងកាយអ្នកផលិតទឹកមាត់មិនបានគ្រប់គ្រាន់នៅពេលដែលអ្នកកំពុងគេង។ អ្នកដែលមានបញ្ហាថប់ដង្ហើមពេលគេងឬស្រមុខ តែងព្យាយាមដកដង្ហើមតាមមាត់ដែលនាំឱ្យមាត់មានក្លិន។

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥.បញ្ហាច្រាលទឹកអាសុីតក្រពះ
អាហារដែលមិនត្រូវបានបំបែកត្រឹមត្រូវក្នុងក្រពះអាចបណ្តាលឱ្យអ្នកប្រឈមនឹងបញ្ហាច្រាលទឹកអាសុីតក្រពះ។ ទឹកអាសុីតក្រពះនោះផ្ទុកទៅដោយកាកសំណល់អាហារដែលមិនត្រូវបានបំបែកដែលអាចនាំឱ្យភាយក្លិនមិនល្អចេញមកតាមមាត់។

ការផ្សាយពាណិជ្ជកម្ម
6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦.លើសជាតិកាហ្វេអុីន
ការបរិភោគកាហ្វេជាប្រចាំឬបរិភោគលើសកម្រិតក៏អាចជាដើមហេតុនៃបញ្ហាក្លិនមាត់ផងដែរ។ មិនត្រឹមតែកាហ្វេនោះទេ សូម្បីតែភេសជ្ជៈដែលសម្បូរជាតិកាហ្វអុីនដូចជាភេសជ្ជៈប៉ូវកម្លាំងមួយចំនួនក៏អាចបង្កក្លិនមាត់ដែរ ដូចនេះអ្នកគួរតែកាត់បន្ថយ។

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧.ជំងឺថ្លើមនិងតំរងនោម
ប្រសិនបើអ្នកចាប់អារម្មណ៍ថាមាត់អ្នកមានក្លិនចម្លែកដូចជាក្លិនឆ្អាប វាអាចទាក់ទងនឹងបញ្ហាថ្លើមនិងតំរងនោមដំណើរការមិនបានល្អ ដូចនេះអ្នកគួរទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជាបន្ទាន់៕

ការផ្សាយពាណិជ្ជកម្ម
8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖​ បរទេស

ការផ្សាយពាណិជ្ជកម្ម