រាល់ពេលដែលឈឺក្រពះ អ្នកគួរតែទទួលទានអាហារទាំងនេះ

រាល់ពេលដែលឈឺក្រពះ_អ្នកគួរតែទទួលទានអាហារទាំងនេះ
ការផ្សាយពាណិជ្ជកម្ម

ភាគច្រើនយើងតែងតែជួបប្រទះនឹងបញ្ហាឈឺក្រពះដោយសារតែក្រពះដំណើរការមិនល្អ ការពុលអាហារ មេរោគក្នុងក្រពះ ឬស្ថានភាពសុខភាពដូចជា ជម្ងឺរលាកពោះវៀនជាដើម។ ការឈឺក្រពះមិនគ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួតនោះទេ ប៉ុន្តែវាក៏អាចរួមបញ្ចូលនូវរោគសញ្ញាផ្សេងទៀតដូចជា រាគ រមួលក្រពើថែមទៀតផង។ ខណៈពេលដែលការឈឺក្រពះមានអាការៈធ្ងន់ធ្ងរ ក៏ប៉ុន្តែអ្នកអាចព្យាបាលវាដោយខ្លួនឯងនៅផ្ទះបាន។ ហើយខាងក្រោមនេះគឺជាការណែនាំមួយចំនួនទាក់ទងនឹងអាហារណាដែលល្អបំផុតសម្រាប់ដោះស្រាយបញ្ហាឈឺក្រពះ!

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.ប្រសិនបើអ្នកក្អួត ឬរាគ ចូរចាប់ផ្តើមទទួលទានជាមួយសារធាតុរាវ
សារធាតុរាវគឺជាវត្ថុងាយស្រួលបំផុតសម្រាប់រាងកាយរបស់អ្នកក្នុងការរំលាយអាហារ ព្រោះវាមិនបន្សល់ទុកនូវសំណល់ដែលមិនអាចរំលាយបាននៅក្នុងក្រពះរបស់អ្នក។ លើសពីនេះទៅទៀត ពួកវាជាមធ្យោបាយងាយស្រួលក្នុងការរក្សាជាតិទឹក ប្រសិនបើអ្នកកំពុងជួបប្រទះការបាត់បង់ជាតិទឹកដោយសាររាគ ឬក្អួត។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.សាកល្បងគ្រឿងទេសដូចជាខ្ញី ដើម្បីបំបាត់រោគសញ្ញា
ខ្ញីត្រូវបានប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយដើម្បីព្យាបាលបញ្ហារំលាយអាហារ ហើយវាមានប្រសិទ្ធភាពខ្លាំងណាស់ ជាពិសេសក្នុងការបំបាត់ការក្អួតចង្អោរ។ ការសិក្សាខ្លះថែមទាំងផ្តល់យោបល់ថាខ្ញីអាចមានប្រសិទ្ធភាពដូចថ្នាំប្រឆាំងនឹងការចង្អោរផងដែរ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


៣.ទទួលទានផ្លែឈើងាយរំលាយដូចជាចេក

កាបូអ៊ីដ្រាតគឺងាយស្រួលក្នុងការរំលាយ ប៉ុន្តែវាមិនបានផ្តល់វីតាមីន និងសារធាតុរ៉ែដែលរាងកាយរបស់អ្នកនឹងត្រូវការដើម្បីជាសះស្បើយពីការឈឺក្រពះនោះទេ។ ប៉ុន្តែការបន្ថែមផ្លែឈើទៅក្នុងរបបអាហាររបស់អ្នកអាចជាជម្រើសដ៏ល្អមួយដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែម។ នៅពេលជ្រើសរើសផ្លែឈើ យកល្អគួរតែប្រកាន់ជ្រើសផ្លែឈើណាដែលមានជាតិសរសៃទាប ព្រោះជាតិសរសៃធ្វើឱ្យដំណើរការរំលាយអាហាររបស់អ្នកយឺត និងបន្សល់ទុកនូវសំណល់នៅក្នុងបំពង់រំលាយអាហាររបស់អ្នក ដែលអាចធ្វើឱ្យពោះវៀនរបស់អ្នករលាក និងធ្វើឱ្យរាគកាន់តែធ្ងន់ធ្ងរ។

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤.ជៀសវាងអាហារចៀន និងទឹកដោះគោ រហូតដល់ជាសះស្បើយ
នៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ធូរស្រាលពីការឈឺក្រពះ អ្នកគួរតែចៀសវាងអាហារដែលសំបូរទៅដោយទឹកដោះគោ និងជាប្រភេទអាហារចៀន នេះគឺដោយសារតែក្រុមអាហារទាំងនេះជាទូទៅមានជាតិខ្លាញ់ខ្ពស់ ដែលអាចពន្យឺតដំណើរការក្រពះរបស់អ្នក៕

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម