
៣ឃ្លា ដែលគួរចងចាំ និងរំឭក ក្នុងពេលដែលអ្នកខឹង
តើនរណាមិនចេះខឹងនោះ? ឱ្យតែមានអារម្មណ៍ តែងមានកំហឹង! ឱ្យតែមានការខ្វល់ខ្វាយ តែងមានកំហឹងដោយមិនដឹងខ្លួន! ឱ្យតែមានការជួបជុំ តែងមានកំហឹងដោយសារសម្ដីដោយចេតនា និងអចេតនា កំហឹងដែលនៅក្នុងចិត្ត តាមពិតទៅ គឺព្រោះតែរងភាពឈឺចាប់ ព្រមទាំងក្នុងចិត្តមិនអាចរំសាយបាន។ បើយើងខ្វល់ពីមនុស្សម្នាក់ខ្លាំងពេក ហើយម្នាក់នោះធ្វើរឿងអ្វីមួយឱ្យយើងឈឺចាប់ នោះយើងនឹងមានអារម្មណ៍ខឹងនិងតូចចិត្ត។ ភាពខុសគ្នានៃការឋិតនៅរវាងភាពជាក់ស្តែង និងការស្រមើស្រមៃ ក៏អាចឱ្យយើងកើតមានកំហឹងបានដែរ។ ការខឹងនេះជាអាវុធលាក់មុខអាចបណ្តាលឱ្យខូចសុខភាពដោយមិនដឹងខ្លួន ប៉ុន្តែទោះជាដឹងហើយថា ការខឹងធ្វើឱ្យខូចសុខភាព ក៏នៅតែមិនអាចប្រាប់ខ្លួនឯងមិនខឹងបានដែរ ដូច្នេះពាក្យទាំង ៣ ឃ្លាខាងក្រោមនេះ អាចយកមកលួងលោមខ្លួនអ្នកនៅពេលដែលអ្នកកំពុងកើតចិត្តខ្លាំងបាន។ ១. មនុស្សមិនខ្វល់ពីអ្នក គ្មានតម្លៃឱ្យអ្នកខឹងឡើយ កុំមានកំហឹងដោយសារតែមនុស្សមិនខ្វល់ពីអ្នក នរណាដឹងថាគេមានចេតនាឬអត់នោះ។ មានមនុស្សខ្លះ…




















