ខ្សែវីឌីអូជ្រើសរើសតួអង្គទេពធីតាឆ្នាំនេះពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងមែនទែន(មានវីឌីអូ)
រយៈពេលមួយឆ្នាំទៅមួយឆ្នាំពិតជាលឿនមែនទែន ទើបចូលឆ្លងឆ្នាំថ្ងៃមុនសោះ ភ្លេចៗភ្នែកជិតដល់ថ្ងៃចូលឆ្នាំខ្មែរទៀតហើយ។ ជាទូទៅរៀងរាល់ឆ្នាំពេលប្រារព្ធពិធីផ្ទេរដំណែងទេពធីតាឆ្នាំថ្មីគឺតែងតែមានតួអង្គដើម្បីមកជំនួសជារៀងរាល់ឆ្នាំមិនដែលខានឡើយ។ ហើយមុនពេលដែលឈានដល់ការថតខ្សែវីឌីអូផ្ទេរដំណែងទេពធីតាឆ្នាំថ្មី ទូរទស្សន៍ជាតិកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុន FUN ENTERTAINMENT ដើម្បីផលិតកម្មវិធី ដើម្បីជ្រើសរើសតួអង្គទេពធីតាឆ្នាំថ្មីដែលមានឈ្មោះថា ធីតាឯកសង្ក្រាន្ត ។ ជាមួយគ្នានេះដែរយើងក៏សង្កេតឃើញខ្សែវីឌីអូប្រូម៉ូតជ្រើសរើសតួអង្គទេពធីតាឆ្នាំថ្មី សម្រាប់ឆ្នាំនេះគឺពិតជាមានភាពប្លែកនិងស្រស់ស្អាតខ្លាំងមែនទែន ដោយក្រុមអ្នកផលិតបានបង្កើតគំនិតថ្មីប្រើជាប្រភេទវីឌីអូបែប VFX ស្ទើរតែទាំងស្រុង។ ហើយខាងក្រោមនេះជាក្រុមការងារដែលបានផលិតខ្សែវីឌីអូមួយនេះឡើងមក៖ ១/ កញ្ញា តាំង ផេចង៉ – TANG Phechngor (Producer) ២/ លោក ខេន ភារម្យ – KHEN Phearum…




















