Mythical Bird

រើសរូបមួយ_អ្នកនឹងដឹងថាអ្នកណាខ្លះដែលអ្នក
ទស្សន៍ទាយ

រើសរូបមួយ អ្នកនឹងដឹងថាអ្នកណាខ្លះដែលអ្នកមិនអាចបំភ្លេចបាន

ជាទូទៅ នៅក្នុងជីវិតរបស់អ្នកគឺតែងតែមានមនុស្សមួយចំនួនដែលអ្នកត្រូវបំភ្លេចចោល ឬ ចាកចេញពីជីវិតរបស់ពួកគេ តែជាក់ស្តែងអ្នកមិនអាចបំភ្លេចពួកគេបានឡើយ។ ហើយបើចង់ដឹងថា អ្នកណាខ្លះដែលអ្នកបំភ្លេចមិនបាននោះ សូមរើសរូបមួយក្នុងចំណោមរូបបួនខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា! ១.ចម្លើយ A មនុស្សដែលអ្នកមិនអាចបំភ្លេចបាន គឺជាស្នេហាដំបូងរបស់អ្នក។ នោះជាមនុស្សដំបូងដែលអ្នកចូលចិត្ត។ ស្នេហាដំបូងក្នុងជីវិតគឺតែងតែស្រស់ស្អាត និងបង្កប់ជ្រៅក្នុងចិត្តយើងម្នាក់ៗ។ មិនថាពេលវេលាយូរទៅធ្វើឲ្យអ្នកបាត់បង់ការចងចាំ ឬ ភ្លេចឈ្មោះនរណាម្នាក់ក៏ដោយ តែស្រមោលម្នាក់នោះនឹងនៅតែលាក់ទុកក្នុងចិត្តអ្នករហូត។ ២.ចម្លើយ B មនុស្សដែលអ្នកមិនអាចបំភ្លេចបាន គឺសង្សារវ័យកុមាររបស់អ្នក។ មនុស្សម្នាក់នេះនៅជាមួយអ្នកតាំងពីកុមារភាពរហូតដល់ពេញវ័យ មិនមែនត្រឹមតែជាមិត្តភាពនោះទេ វាបានក្លាយជាមិត្តយល់ចិត្តតែម្នាក់។ ៣.ចម្លើយ C អ្នកមិនអាចបំភ្លេចមនុស្សដែលអ្នកបានព្យាយាមតាមញ៉ែគេ ប៉ុន្តែបរាជ័យ។ ប្រហែលជាដោយសារតែវាជាលើកទីមួយសម្រាប់អ្នកក្នុងការតាមស្រឡាញ់នរណាម្នាក់…

ទីតាំងស្នាមមុន
សង្គម

ទីតាំងស្នាមមុនរបស់អ្នក អាចបង្ហាញថាបណ្តាលមកពីកត្តាអ្វី

ជាធម្មតា មុខរបស់យើងគឺគេចមិនផុតពីការជួបបញ្ហាស្នាមមុនឡើយ តែខុសត្រង់ថាមុននោះកើតនៅតំបន់ណានៃបរិវេណមុខរបស់អ្នក? ព្រោះទីតាំងរបស់មុនទាំងនោះនឹងប្រាប់អ្នកថាវាកើតឡើង ឬ បណ្តាលមកពីកត្តាអ្វី? ១.កើតមុននៅត្រង់តំបន់គែមសក់របស់អ្នក មុននៅតំបន់គែមសក់របស់អ្នក មានឈ្មោះថា “pomade Acne” ដែលកើតមកពីផលិតថែរក្សាសក់ ឬ សារធាតុដែលមាននៅក្នុងសាប៊ូកក់សក់របស់អ្នក។ ដូច្នេះ ប្រសិនបើអ្នកតែងតែឃើញខ្លួនឯងមានមុននៅតាមគែមសក់ អ្នកត្រូវតែបញ្ឈប់ការប្រើផលិតផលនោះភ្លាម ឬ សាកល្បងប្រើប្រាស់ផលិតផលផ្សេងវិញ។ ២.កើតមុននៅលើថ្ពាល់របស់អ្នក វាមិនមែនគ្រាន់តែជាបញ្ហាមុនធម្មតាទេ ព្រោះថាវាកើតឡើងដោយសារតែបាក់តេរីពីទូរស័ព្ទរបស់អ្នក(ពេលអ្នកនិយាយទូរស័ព្ទប៉ះថ្ពាល់) ឬ មកពីបាក់តេរីនៅលើខ្នើយគេង និង កម្រាលពូករបស់អ្នក។ ហើយចំណុចសំខាន់មួយទៀតនោះគឺវាបណ្តាលមកពីអ្នកឧស្សាហ៍យកដៃប៉ះមុខពេក។ ៣.កើតមុននៅលើចង្ការរបស់អ្នក ប្រសិនបើអ្នកកើតមុននៅត្រង់តំបន់ចង្ការ នោះវាគឺបណ្តាលមកពីបញ្ហាបម្រែបម្រួលអ័រម៉ូន។ ជាធម្មតាវាកើតឡើងដោយសារតែមុខរបស់អ្នកចាប់ផ្តើមផលិតប្រភព androgensTrusted…

ចង់ដឹងថាអ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងណា
ទស្សន៍ទាយ

ចង់ដឹងថាអ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងណា សូមរើសរូបភាពមួយខាងក្រោម

គ្មានអ្នកណាអាចដឹងមុននោះទេថា តើយើងនឹងជួបស្នេហ៍ពិតនៅឯណា តែប្រសិនបើអ្នកចង់ដឹង សូមរើសរូបភាពមួយក្នុងចំណោមរូបទាំង៤ខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា! ១.ចម្លើយ A អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងធ្វើការ។ អ្នកគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះមិត្តរួមការងារនៅជុំវិញអ្នក ជាពិសេសអ្នកដែលតែងតែសហការ និងប្រាស្រ័យទាក់ទងជាមួយអ្នក។ ព្រោះក្នុងនោះប្រាកដជាមាននរណាម្នាក់ចាប់អារម្មណ៍/លួចស្រឡាញ់អ្នក។ ២.ចម្លើយ B អ្នកនឹងជួបស្នេហ៍ពិតនៅកន្លែងដែលទាក់ទងនឹងការសិក្សា និងការប្រឡង ដូចជាសាលារៀន ឬ វគ្គសិក្សាបន្ថែមជាដើម។ ប្រសិនបើអ្នកជាសិស្ស អ្នកគួរតែសង្កេតមើលមិត្តរួមថ្នាក់របស់អ្នក។ ហើយប្រសិនបើអ្នកធ្វើការនៅសាលាជាគ្រូបង្រៀន ឬ អ្នកធ្វើការនោះ ឱកាសខ្ពស់គឺមិត្តរួមការងាររបស់អ្នក។ ៣.ចម្លើយ C អ្នកនឹងជួបស្នេហ៍ពិតរបស់អ្នកនៅក្នុងទីតាំងដែលអ្នកមិនធ្លាប់ទៅពីមុន។ វាអាចជាភោជនីយដ្ឋាន ហាង ឬ នៅពេលអ្នកធ្វើដំណើរ។…

រើសបង្អួចមួយ_វានឹងប្រាប់ថាអ្វីដែលសំខាន់បំផុត
ទស្សន៍ទាយ

រើសបង្អួចមួយ វានឹងប្រាប់ថាអ្វីដែលសំខាន់បំផុតសម្រាប់អ្នកក្នុងពេលនេះ

តោះមកសាកល្បងរូបបង្អួចមួយក្នុងចំណោមបង្អួចទាំង៣ ដើម្បីទស្សន៍ទាយមើលថាបច្ចុប្បន្ននេះអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក។ សូមរើសដោយប្រុងប្រយ័ត្នហើយមកមើលចម្លើយខាងក្រោមទាំងអស់គ្នា! ក.ចម្លើយ A អាជីព ឬ គោលដៅហិរញ្ញវត្ថុរបស់អ្នកមានសារៈសំខាន់បំផុតសម្រាប់អ្នកនៅពេលនេះ។ អ្នកនឹងទម្លាក់គ្រប់យ៉ាងចោល ដើម្បីខិតខំអោយអស់ពីចិត្ត និង ផ្ដោតលើការងារដើម្បីទទួលបានជោគជ័យ។ ខ.ចម្លើយ B ស្នេហា និងមិត្តភាពគឺជារឿងពីរយ៉ាងដែលសំខាន់បំផុតសម្រាប់អ្នកក្នុងដំណាក់កាលនេះ។ អ្នកជាមនុស្សរួសរាយរាក់ទាក់ ស្វាហាប់ បើកចិត្តទូលាយ មានមនោសញ្ចេតនា ចូលចិត្តស្រមៃចង់បានស្នេហាដ៏ស្រស់ស្អាត មិត្តភាពយូរអង្វែង និងភាពស្មោះត្រង់។ គ.ចម្លើយ C គ្រួសារគឺជារបស់ដែលមានតម្លៃតែមួយគត់ដែលសំខាន់សម្រាប់អ្នកនៅពេលនេះ។ អ្នកគឺជាមនុស្សដែលមានទំនួលខុសត្រូវ ហើយតែងតែព្យាយាមបង្កើតជីវិតដ៏រីករាយទាំងការផ្គត់ផ្គង់សម្ភារៈ និងភាពស្និទ្ធស្នាលសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក៕ ប្រភព ៖ បរទេស

រើសសញ្ញា
ទស្សន៍ទាយ

រើសសញ្ញាមួយ នឹងបង្ហាញពីចំណុចគួរឱ្យសរសើរបំផុតក្នុងខ្លួនអ្នក

តោះ! សាកល្បងជ្រើសរើសរូបភាពមួយក្នុងចំណោមរូបភាពខាងក្រោម នោះវានឹងប្រាប់អ្នកអំពីចំណុចគួរឱ្យសរសើរបំផុតក្នុងខ្លួនអ្នក ដែលអ្នកមិនដែលចាប់អារម្មណ៍។ ក.ចម្លើយ ១ ( ពឹងលើខ្លួនឯង ) ខាងក្រៅអ្នកមើលទៅហាក់ដូចជាទន់ជ្រាយ ប៉ុន្តែការពិតអ្នកក្លាហានណាស់។ អ្នកជាមនុស្សឯករាជ្យ តែងតែដឹងក្នុងការដោះស្រាយរាល់បញ្ហារបស់អ្នក។ នៅពេលអ្នកមានបញ្ហា អ្នកព្យាយាមគិតរកវិធីដោះស្រាយ និងស្វែងរកដំណោះស្រាយដោយខ្លួនឯង ជំនួសឱ្យការភ័យស្លន់ស្លោ ហើយស្វែងរកនរណាម្នាក់ឱ្យជួយ។ អ្នកក៏ចូលចិត្តធ្វើការដោយឯករាជ្យជាងការងារជាក្រុមផងដែរ។ ខ.ចម្លើយ ២ ( គ្មានការភ័យខ្លាច ) ការភ័យខ្លាចមិនមាននៅក្នុងវចនានុក្រមរស់នៅរបស់អ្នកទេ។ អ្នកជាមនុស្សចូលចិត្តសប្បាយ និងក្លាហាន។ អ្នកចូលចិត្តសាកល្បងរបស់ថ្មី មានឆន្ទៈក្នុងការប្រថុយ ហើយអ្នកមិនខ្លាចការបរាជ័យនោះទេ ព្រោះអ្នកជឿថា “បរាជ័យជាមាតានៃភាពជោគជ័យ”។…

រើសរូបភាពមួយ
ទស្សន៍ទាយ

រើសរូបភាពមួយ ដើម្បីដឹងថាអ្នកនឹងមានស្នេហាប៉ុន្មានដង

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា សេចក្តីស្នេហាគឺជារឿងសំខាន់មួយសម្រាប់យុវវ័យគ្រប់រូបក្នុងការស្វែងរកដៃគូរជីវិតរបស់ពួកគេទៅថ្ងៃមុខ។ តែចំពោះរឿងស្នេហាគឺមនុស្សភាគច្រើនជួបប្រទះមិនតិចដងនោះទេក្នុងជីវិត ព្រោះពេលខ្លះជួបការបែកបាក់ ដោយមិនបានព្រាងទុក។ ដូច្នេះហើយសូមរើសរូបភាពមួយខាងក្រោម ដើម្បីដឹងថាអ្នកនឹងមានស្នេហាប៉ុន្មានដងក្នុងជីវិតនេះ! ក.កាតទី ១ ( ម្តង ) អ្នកមិនចូលចិត្តធ្វើទារុណកម្មខ្លួនឯងក្នុងពិភពស្នេហាទេ ព្រោះខ្លាចខ្ជះខ្ជាយពេលវេលា ឬ អ្នកគិតថាជួបច្រើនហើយបរាជ័យច្រើននឹងធ្វើឱ្យបាត់បង់ជំនឿលើស្នេហា។ ដូច្នេះអ្នកបន្តស្វែងរកដៃគូរយឺតៗ ប៉ុន្តែច្បាស់លាស់។ ឱកាសដែលអ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍គឺមានតែម្តងគត់។ យ៉ាងណាមិញ ជាមួយនឹងបទពិសោធន៍តិចពេក អ្នកនឹងស្ទើរតែមិនស្រណុកក្នុងរឿងស្នេហាឡើយ ប៉ុន្តែការមានមនុស្សម្នាក់ដែលជាស្នេហាដំបូង និងចុងក្រោយនេះ ពិតជាអស្ចារ្យមែន! ខ.កាតទី ២ ( ប្រហែលបីដង ) ស្នេហាដំបូងដ៏ល្ងង់ខ្លៅនឹងរក្សានៅក្នុងចិត្តរបស់អ្នក។ រីឯស្នេហាទីពីរគឺស៊ីជម្រៅ…

រើសបៀរ១សន្លឹក
ទស្សន៍ទាយ

រើសបៀរ១សន្លឹក នឹងដឹងថាក្នុងជីវិត តើអ្នកស្តាយពីរឿងអ្វីជាងគេ

អ្នកមិនអាចមើលឃើញជីវិតរបស់អ្នកទៅថ្ងៃខាងមុខនោះទេ ប៉ុន្តែអ្នកអាចដឹងពីតម្រុយខ្លះតាមរយះការទស្សន៍ទាយបើកសន្លឹកបៀរខាងក្រោម! ចូរបើកសន្លឹកបៀរមួយ រួចទៅមើលថាក្នុងជីវិត តើអ្នកនឹងស្តាយពីរឿងអ្វីជាងគេ? ក.កាតទី ១ ក្នុងពេលថ្មីៗនេះ ឬ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ អ្នកនឹងត្រូវញៀននឹងរឿងមួយចំនួន ដូចជាការលេងហ្គេម ឬ ធ្វើអ្វីមួយ។ ដែលរឿងទាំងនោះនឹងធ្វើអោយអ្នកខ្ជះខ្ជាយពេលវេលា និងប្រាក់របស់អ្នកយ៉ាងច្រើន។ ខ.កាតទី ២ នៅឆ្នាំក្រោយ អ្នកនឹងត្រូវប៉ះប៉ូវការងារ ទន្ទឹមនឹងនេះអ្នកនឹងជួបបញ្ហាច្រើន។ មនុស្សមួយចំនួន ឬ របស់របរមួយចំនួននឹងធ្វើឱ្យអ្នកបាត់បង់ថាមពលដ៏រីករាយ ក៏ដូចជាធ្វើឱ្យអ្នកបាត់បង់ហិរញ្ញវត្ថុផងដែរ។ ការខាតបង់ទាំងនេះងាយនឹងកើតចេញពីរឿងដ៏អាក្រក់ដែលអ្នកត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ។ គ.កាតទី ៣ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ អ្នកនឹងមានការងឿងឆ្ងល់ ព្រោះអ្នកមិនអាចស្វែងរកផ្លូវជីវិតផ្ទាល់ខ្លួនរបស់អ្នកបានទេ ម្យ៉ាងវិញទៀតអ្នកមិនបានរកឃើញគោលដៅរបស់អ្នកនោះឡើយ។…

ប្រភេទឈាម
សង្គម

តោះមកដឹងពីចរិតពិតរបស់មនុស្សម្នាក់ៗ តាមរយះប្រភេទឈាម

ប្រភេទឈាមអាចបង្ហាញបានយ៉ាងច្រើនអំពីធម្មជាតិរបស់មនុស្ស ជាពិសេសវាក៏អាចប្រាប់បានថាអ្នកជាមនុស្សបែបណា ចូលចិត្តអ្វី និងមានអត្តចរិតដូចម្តេច។ តោះមកមើលថាតើប្រភេទឈាមរបស់អ្នក បង្ហាញថាអ្នកជាមនុស្សបែបណា? ១.ប្រភេទ A មនុស្សដែលមានឈាមប្រភេទ A ជាធម្មតាមានទំនាក់ទំនងល្អ ចង់រស់នៅដោយសុខសាន្ត មិនមានចំណាប់អារម្មណ៍ចង់ក្លាយជាបុគ្គលលេចធ្លោ ឬ អ្នកដឹកនាំនោះទេ។ ពួកគេមានចិត្តល្អ សុភាព សាមញ្ញ ទទួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងមិនប្រកាន់ច្រើន។ ជាតួអង្គដែលតែងតែស្តាប់ តែងតែយល់ និងជាមិត្តដ៏អស្ចារ្យ។ ២.ប្រភេទ B ក្រុមឈាម B ជាមនុស្សដែលមានភាពរួសរាយ រាក់ទាក់ និងជាមនុស្សចូលចិត្តចេញក្រៅខ្លាំង។ ពួកគេសម្របខ្លួនបានយ៉ាងលឿនទៅនឹងបរិយាកាសថ្មី…

តារានិករទាំង_៣_ដែលចាយវាយខ្ជះខ្ជាយបំផុត
សង្គម

តារានិករទាំង៣ ដែលចាយវាយខ្ជះខ្ជាយបំផុត

ក្នុងចំណោមតារានិករទាំង១២ ត្រូវបានគេរកឃើញថាមានតែតារានិករចំនួន៣ តែប៉ុណ្ណោះដែលដែលចាយវាយខ្ជះខ្ជាយបំផុត។ តោះបើចង់ដឹងថាជាតារានិករណាខ្លះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា! ១.Libra ធម្មជាតិពីកំណើតរបស់ Libra គឺស្រឡាញ់ភាពស្រស់ស្អាត។ ជារឿយៗ ពួកគេចំណាយប្រាក់លើការថែទាំស្បែក សម្រស់ និងទិញផលិតផលដើម្បីធ្វើឱ្យពួកគេលេចធ្លោ ជាពិសេសការដើរទិញឥវ៉ាន់ ពេលខ្លះលោភលន់ ងាយជឿការផ្សាយពាណិជ្ជកម្ម ធ្វើឱ្យពួកគេចំណាយប្រាក់យ៉ាងច្រើន។ នេះគឺជាហេតុផលដែល Libra ជារឿយៗមិនសល់លុយនោះទេ។ ២.Aries Aries ចូលចិត្តអ្វីមួយហើយគឺត្រូវយកឲ្យបានភ្លាមៗ ដោយមិនគិតច្រើនទេ។ ពួកគេមិនចូលចិត្តខកខានអ្វីដែលពួកគេចូលចិត្តនោះទេ។ លើសពីនេះ Aries ក៏ងាយទទួលឥទ្ធិពលពីអារម្មណ៍រំភើបផងដែរ។ ៣.Leo Leo កើតមកដើម្បីជីវិតស្រស់បំព្រង ពួកគេតែងតែចូលចិត្តស្លៀកពាក់ចាយវាយជាងការសន្សំ។…

ពេលអ្នកចាស់ទៅនឹងក្លាយជាមនុស្សបែបណា
ទស្សន៍ទាយ

ពេលអ្នកចាស់ទៅនឹងក្លាយជាមនុស្សបែបណា? បើកសន្លឹកបៀរមួយដើម្បីដឹងពីវា

ធម្មតាមនុស្សយើងគឺមិនអាចមើលឃើញអនាគតបានទេ ជាពិសេសពេលដែលយើងចាស់ទៅ ថាយើងនឹងក្លាយជាមនុស្សបែបណា មានចរិតលក្ខណៈបែបណា? ដូច្នេះសូមជ្រើសរើសយកសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងថាអ្នកនឹងទៅជាយ៉ាងណាពេលអ្នកចាស់ទៅ! ១.សន្លឹកបៀរ A ( ចាស់ទុំ ចេះរីករាយនឹងជីវិតបានត្រឹមត្រូវ ) អ្នកជាមនុស្សដែលមានភាពឆ្លាតវៃខ្លាំង វ័យកាន់តែចាស់កាន់តែមានប្រាជ្ញា។ អាចនិយាយបានថា ចាស់ហើយ តែចិត្តមិនចាស់ទេ តែងតែចេះរក្សាជីវិតប្រកបដោយសុភមង្គល និងសុទិដ្ឋិនិយម ដូច្នេះហើយ ជីវិតចាស់របស់អ្នកនឹងពោរពេញដោយភាពរីករាយ ភាពសុខសាន្ត និងសម្រេចគ្រប់បំណងប្រាថ្នា។ ២.សន្លឹកបៀរ B ( អ្នកកាន់តែចាស់ អ្នកកាន់តែនិយាយច្រើន ) ប្រភេទមនុស្សដូចអ្នកមានចិត្តល្អ ចូលចិត្តចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយមនុស្សជាទីស្រឡាញ់។ តែទោះយ៉ាងណាក៏ដោយ…

រើសរូបមួយខាងក្រោម_អ្នកនឹងដឹងថា
សង្គម

រើសរូបមួយខាងក្រោម អ្នកនឹងដឹងថាទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាង

តើអ្នកដឹងទេថា មនុស្សម្នាក់ៗគឺសុទ្ធតែមានទិសហុងស៊ុយនាំលាភនាំសំណាងរបស់ខ្លួន។ ហើយប្រសិនបើអ្នកមិនដឹងនោះទេថាទិសមួយណាជាទិសហុងស៊ុយរបស់អ្នក សូមអ្នករើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ថាតើទិសហុងស៊ុយមួយណាជាទិសនាំលាភសំណាងរបស់អ្នក! ក.កាត Tarot ទី១ (ទិសខាងកើត) ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងកើត។ នេះគឺជាទិសដៅអំណោយផលរបស់អ្នក ដែលជួយអ្នកក្នុងការលើកកម្ពស់សក្តានុពលរបស់អ្នកបានយ៉ាងល្អ។ អ្នកក៏អាចទទួលបានការចាប់អារម្មណ៍ពីហ្វូងមនុស្ស មានឱកាសបង្ហាញពីភាពជាអ្នកដឹកនាំ និងការងារដ៏ល្អឥតខ្ចោះ ហើយត្រូវបានគ្រប់គ្នាកោតសរសើរថែមទៀតផង។ ដូច្នេះសូមដាក់គ្រែ តុសិក្សា តុ និងសង់ផ្ទះដែលប្រឈមមុខនឹងព្រះអាទិត្យរះ មិនត្រឹមតែធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្កើនសំណាងរបស់អ្នកទៀតផង។ ខ.កាត Tarot ទី២ (ទិសខាងជើង) ទិសដៅសំណាងរបស់អ្នកគឺ ទិសខាងជើង។ ដែលជាទិសនាំសំណាងនឹងឆ្ពោះទៅរកអ្នក។ ការជ្រើសរើសទិសដៅផ្ទះ ឬ…

ចុងឆ្នាំ_ទំនាក់ទំនងស្នេហារបស់ឆ្នាំទាំ៤
ទស្សន៍ទាយ

ចុងឆ្នាំ ទំនាក់ទំនងស្នេហារបស់ឆ្នាំទាំ៤នេះ នឹងជួបការប្រះស្រាំ

ក្នុងសត្វទាំង ១២ នេះ សត្វទាំង ៤ ខាងក្រោមនេះ នឹងមិនសូវមានទំនាក់ទំនងរលូនទេ ជាពិសេសទំនាក់ទំនងស្នេហាមានការពិបាក និងច្របូកច្របល់ខ្លាំងនៅរយះពេលចុងឆ្នាំនេះ!!! ១. ឆ្នាំខាល អារម្មណ៍របស់ឆ្នាំខ្លានៅពាក់ចុងឆ្នាំនេះមិនសូវល្អទេ ពួកគេងាយបាក់ទឹកចិត្ត និងពិបាកចិត្តគ្រប់រឿង។ ប្រសិនបើអ្នកនៅលីវ អ្នកនឹងងាយធ្លាក់ក្នុងអារម្មណ៍អាណិតខ្លួនឯង និងបាក់ទឹកចិត្ត ដោយសារតែអ្នករំពឹងច្រើនពេកពីទំនាក់ទំនងស្នេហានៅពេលដែលវាមិនល្អដូចដែលអ្នកចង់បាន។ ប្រសិនបើអ្នករៀបការហើយ អ្នកងាយនឹងឆាប់ខឹងនឹងការបង្ហាញពីផ្នែកដ៏អាក្រក់បំផុតនៃបុគ្គលិកលក្ខណៈរបស់អ្នក ដែលធ្វើឱ្យទំនាក់ទំនងធ្លាក់ចូលទៅក្នុងការប្រះស្រាំ។ ២. ឆ្នាំថោះ អារម្មណ៍របស់ទន្សាយនៅខែចុងក្រោយនៃឆ្នាំនេះមិនល្អទេ។ ពួកគេងាយនឹងមានភាពអសន្តិសុខ អន់ចិត្តដោយសារតែរឿងដែលមិនមានតម្លៃ។ ប្រសិនបើនៅលីវ អ្នកអាចនឹងពិបាករកមនុស្សដែលមានគំនិតដូចគ្នា ឬ ទស្សនៈជីវិតដូចគ្នា។ បើមានប្តី ឬ…

Cover St
ទស្សនៈ

ឆ្ងល់យូរហើយ​ បង្គោលផ្លូវទឹក ស្ទឹងត្រែង ទាំងនេះ គឺជាអ្វី?

រូបភាពនៃដែនបង្គោលនៅក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង ត្រូវបានគ្រប់គ្នាមានចម្ងល់ជាយូរមកហើយថាវាគឺជាអ្វី? នោះគឺជា បង្គោលដែនទឹកជ្រៅ ដែលបោះកាលពីសម័យអាណានិគម នៅក្នុងទន្លេមេគង្គ ស្ថិតនៅឃុំព្រះរំកិល។ ដោយសារតែស្ថានភាពទឹកនៅតំបន់នេះហូរខ្លាំងគួរឲ្យខ្លាចមិនថានៅរដូវប្រាំង ឬរដូវវស្សា។ មិនឆ្ងាយពីទីនេះ មានអន្លង់មួយកណ្តាលទន្លេមេគង្គដែលអាចមានជម្រៅរហូតជាង ៦០ម៉ែត្រ (សំដីអ្នករត់ទូក) ។ តោះមកដឹងបន្ថែមពីគោលបង្ហាញផ្លូវទឹក (ស្ទឹងត្រែង) # គោលបង្ហាញផ្លូវទឹក (ស្ទឹងត្រែង)  « មានមនុស្សមួយចំនួនឃើញរូបភាពនេះហើយឆ្ងល់ថាបង្គោលនេះគេហៅថាអ្វី? ហើយដាក់ដើម្បីអ្វី? ដោយមានអ្នកខ្លះថាបង្គោលព្រំដែន, អ្នកខ្លះថាបង្គោលសម្រាប់វាស់ជម្រៅទឹក ប៉ុន្តែការពិតទៅមិនមែនឡើយ » នេះជាសម្តីផ្គាល់របស់លោក ម៉ិញ ឡៃយ៉ា (MEGN LAI YA)…

តារានិករទាំង៤នេះមានចរិតស្លូតត្រង់បំផុត
សង្គម

មានដឹងអត់ថា តារានិករទាំង៤នេះមានចរិតស្លូតត្រង់បំផុត

តារានិករត្រូវបានគេដឹងថាអាចកំណត់ពីចរិក ឬ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បាន។ ក្នុងនោះផងដែរ ក្នុងចំណោមតារានិករទាំង១២ មានតារានិករចំនួន ៤ ដែលត្រូវបានគេដឹងថាមានចរិតស្លូតត្រង់ជាងគេ ដែលក្នុងនោះរួមមានដូចជា៖ ១.Cancer ភាពស្មោះត្រង់របស់ Cancer គឺមិនថាពួកគេប្រឈមមុខនឹងបញ្ហាអ្វីនោះទេ ពួកគេអាចរក្សាបេះដូងបើកចំហ និងវិជ្ជមាន។ បុគ្គលិកលក្ខណៈប្រភេទនេះអាចមើលទៅខុសបន្តិច ប៉ុន្តែតាមពិតគឺគួរឱ្យស្រលាញ់ និងគួរឱ្យយល់ស្របណាស់។ ពួកគេមិនចូលចិត្តមានគំនុំជាមួយភាគីម្ខាងទៀតទេ ហើយក៏មិនចេះខ្សឹបខ្សៀវ ឬ ពិនិត្យពិច័យ្យច្រើនដែរ។ ២.Pisces Pisces មានបុគ្គលិកលក្ខណៈសាមញ្ញ មិនគិតគូរ ឬ វិនិច្ឆ័យច្រើនឡើយ។ ពួកគេប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព បើកចំហរ ដោយស្នាមញញឹម និងបេះដូងដ៏បរិសុទ្ធ។…

រើសផ្ទះមួយ_ដើម្បីដឹងថាទំនាក់ទំនងអ្នក
ទស្សន៍ទាយ

រើសផ្ទះមួយ ដើម្បីដឹងថាទំនាក់ទំនងអ្នក និងគ្រួសារខ្វះខាតត្រង់ចំណុចណា

ជាទូទៅ គ្រប់គ្រួសារទាំងអស់មិនមែនសុទ្ធតែពោរពេញដោយក្តីស្រឡាញ់ និងការចុះសម្រុងនោះទេ ព្រោះពេលខ្លះការគិតរបស់អ្នកគឺខុសពីសមាជិកគ្រួសារក៏មាន ឬ ពេលខ្លះពួកគេចង់ឲ្យអ្នកធ្វើអ្វីដែលអ្នកមិនចងធ្វើក៏ថាបាន! ដូច្នេះ សូមរើសរូបផ្ទះមួយ ដើម្បីដឹងថាទំនាក់ទំនងអ្នក និងគ្រួសារខ្វះខាតត្រង់ចំណុចណា? ១.ចម្លើយ A ការគ្រប់គ្រងគ្រួសារដ៏តឹងរ៉ឹងធ្វើឱ្យអ្នកមានអារម្មណ៍ហាក់នៅឆ្ងាយពីពួកគាត់ ហើយក្លាយជាគិតអវិជ្ជមានបន្តិចម្តងៗ។ ហេតុផលអាចមកពីអ្នកមិនបានទទួលសេចក្តីស្រឡាញ់ពីឪពុកម្តាយរបស់អ្នក ឬ អ្នកតែងតែមិនយល់ស្របនឹងពួកគេ។ ដូច្នេះអ្នកមិនចង់ចែករំលែកអ្វីជាមួយពួកគេទេ។ អ្នកមានមហិច្ឆតាច្រើន ប្រាថ្នាចង់បានការយកចិត្តទុកដាក់ពីគ្រួសារ ហើយចង់និយាយដោយសេរីតាមការគិតរបស់អ្នក ជាជាងស្តាប់ឪពុកម្តាយ។ ប៉ុន្តែគ្រួសាររបស់អ្នកតែងតែដាក់សម្ពាធឱ្យអ្នកធ្វើតាមគំនិតរបស់ពួកគេ ទើបធ្វើឱ្យអ្នកមានអារម្មណ៍មិនសុខស្រួល តានតឹង និងដកខ្លួនចេញបន្តិចម្តងៗ។ ២.ចម្លើយ B កង្វះការប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារ។ អ្នកមានទំនោរប្រព្រឹត្តតាមសភាវគតិ ខ្វះវិន័យ និងមិនមានការគ្រប់គ្រងលើខ្លួនឯង។…

New Copy
ទស្សនៈ

មនុស្សខ្ញុំសាមញ្ញណាស់ មិនថាការរស់នៅផ្ទាល់ខ្លួន ឬការប្រព្រឹត្តិចំពោះអ្នកជុំវិញខ្លួនក៏ធម្មតា សាមញ្ញដែរ

– មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! ពាក្យបោកប្រាស់គេ ខ្ញុំមិនចេះនិយាយទេ រឿងបោកបញ្ឆោតគេ ក៏ខ្ញុំមិនចេះធ្វើដែរ។ រាប់អានជាមួយគេ ខ្ញុំមានអ្វីខ្ញុំនិយាយនឹង ធ្វើការឱ្យគេ ខ្ញុំនឹងប្រឹងប្រែងទៅបំពេញកិច្ចការងាររបស់ខ្ញុំឱ្យបានល្អ គោរពតួនាទីរបស់ខ្លួន។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ! រឿងល្បិចគេចកល ខ្ញុំមិនចេះធ្វើទេ ពាក្យនិយាយកាច់កុង ក៏ខ្ញុំមិនចេះនិយាយដែរ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំក៏មិនចេះចងគំនុំ មិនចេះចង់បានមុខមាត់ មិនចេះលួចចាក់ពីក្រោយខ្នង ដ្បិតតែខ្ញុំសម្ដីត្រង់ តែចិត្តខ្ញុំមិនអាក្រក់ទេ។ មនុស្សខ្ញុំទៀងត្រង់ ធ្វើការក៏ស្មោះត្រង់ដែរ ហើយមនុស្សដែលល្អដាក់ខ្ញុំដោយចិត្តពិត ខ្ញុំនឹងចងចាំគេក្នុងចិត្តអស់មួយជីវិត។ – មនុស្សខ្ញុំសាមញ្ញណាស់ រស់នៅក៏សាមញ្ញដែរ!…

New Copy
ប្លែកៗ

តេស្តចិត្តសាស្រ្ត ៖ ជ្រើសរើសឥន្ទធនូដែលអ្នកចូលចិត្តបំផុត អាចទាយដឹងថា មានរឿងល្អអ្វីដែលកើតឡើងចំពោះអ្នក

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដោយគ្រាន់តែជ្រើសរើសឥន្ទធនូមួយដែលអ្នកពេញចិត្តជាងគេ នោះនឹងអាចដឹងថា តើនឹងមានរឿងល្អអ្វីខ្លះ កើតឡើងចំពោះអ្នក? A. ឥន្ទធនូ A ថ្មីៗនេះ លាភសំណាងនឹងចូលមករកអ្នក ព្រោះប៉ុន្មានខែមកនេះ អ្នកមិនសូវមានសំណាងប៉ុន្មានទេ ធ្វើកិច្ចការតូចធំតែងជួបរឿងឈឺក្បាល និងបណ្តាលឱ្យអ្នកមានទុក្ខកង្វល់ច្រើន។ តែថ្មីៗនេះ អ្នកស្រាប់តែព្រោះតែរឿងខ្លះអាចធ្វើឱ្យអ្នកមានភាពរីកចម្រើនក្នុងដំណើរការងារ ឬមុខរបររបស់អ្នក ព្រោះកិច្ចការនោះអាចជាកិច្ចការដែលអ្នកទទ្ទឹងរង់ចាំជាយូរណាស់ហើយ ។ B. ឥន្ទធនូ B នៅក្នុងជីវិតជាក់ស្តែង អ្នករមែងចូលចិត្តចេញទៅមើលរឿងដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗ ជាពិសេសអ្នកចូលចិត្តដំណើរទេសចរណ៍ និងចូលចិត្តអារម្មណ៍ពេលដែលស្ថិតនៅក្នុងមជ្ឈដ្ឋានថ្មី។ នៅក្នុងដំណើរកម្សាន្តអ្នកថ្មីៗនេះ អាចញុំាងឱ្យអ្នកជួបនឹងរឿងល្អ ឬក៏មនុស្សដែលគួរឱ្យចាប់អារម្មណ៍ រឿងល្អមួយនឹងកើតមកលើខ្លួនអ្នក រឿងទាំងនេះអាចឱ្យអ្នកយល់ថាជីវិតរបស់អ្នកអាចបំពេញបន្ថែមនូវអ្វីដែលថ្មី…

New Copy
សង្គម

បើចង់ដឹងថា គេស្រលាញ់អ្នកពិត ឬក្លែងក្លាយ សួរតែ៣សំណួរនេះ គឺដឹងច្បាស់ហើយ

នៅក្នុងលោកនេះ អ្វីដែលពិបាកមើលដឹងបំផុតនោះគឺ ចិត្តមនុស្ស។ ចំណែកឯមនុស្សមួយចំនួនគេចូលក្នុងជីវិតយើងដើម្បីតែលេងសើចតែប៉ុណ្ណោះ តែយើងបែរជាចាត់ទុកជាស្នេហាពិតទៅវិញ។ នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះ មានពេលខ្លះយើងគ្មានពេលវេលាច្រើនដើម្បីទៅយល់ឱ្យច្បាស់ពីចិត្តរបស់មនុស្សម្នាក់បានឡើយ ដូច្នេះមានតែបណ្តោយតាមចិត្តខ្លួនឯង ហើយក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់គេ មិនអាចដកខ្លួនរួច។ ក៏មានមនុស្សខ្លះទៀត កាលពីចាប់ផ្តើមដំបូងយល់ចិត្តថ្នាក់ថ្នម ដល់ពេលទទួលបានហើយបែរជាមិនចេះក្តោបក្តាប់ទៅវិញ។ ក៏មានស្នេហាខ្លះទៀត អ្នកទាំងពីរស្រលាញ់គ្នាល្អូកល្អើនណាស់ តែពេលវេលាយូរៗទៅ ស្នេហាក៏សាបរលាប ពេលជួបមុខគ្នាស្ទើរតែគ្មានពាក្យនិយាយគ្នាផង។ ស្នេហាប្រៀបដូចជាការញុំាទឹកមួយកែវអ៊ីចឹង ត្រជាក់ ឬក្តៅខ្លួនឯងទើបដឹងច្បាស់ មានបុគ្គលខ្លះ តាមពិតទៅមិនមែនមិនដឹងថាដៃគូគេព្រងើយកណ្ដើយដាក់គេទេ គ្រាន់តែគេចេះតែកុហកខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ដឹងថា គេស្រលាញ់អ្នកពិតឬអត់ សួរតែ៣សំណួរខាងក្រោមនេះ អ្នកនឹងអាចដឹងចម្លើយបានយ៉ាងច្បាស់។ ១.  អាចមើលទូរសព្ទរបស់អ្នកបានទេ? មានមនុស្សមិនតិចទេ…

រើសបៀរមួយសន្លឹក
ទស្សន៍ទាយ

រើសបៀរមួយសន្លឹក វានឹងប្រាប់ថាតើអ្នកគួរបន្តអារម្មណ៍ស្នេហាចំពោះបុគ្គលនោះដែរទេ?

ប្រសិនបើពេលនេះអ្នកកំពុងតែលួចក្រាស់ ឬ តាមស្រឡាញ់នរណាម្នាក់ តែមិនដឹងថាគេមានចិត្តលើអ្នកវិញឬអត់ សូមអ្នកបើកបៀរមួយខាងក្រោមនោះវានឹងប្រាប់អ្នក ថា តើអ្នកគួរបន្ត ឬ បោះបង់អារម្មណ៍ស្នេហាចំពោះបុគ្គលនោះដែររឺទេ? តោះ ជ្រើសបៀរមួយរួចមកមើលចម្លើយទាំងអស់គ្នា! ១.កាត A កាតនេះបង្ហាញថាទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលនោះពិបាកខ្លាំង។ អ្នកត្រូវតែជម្នះការលំបាកជាច្រើន ដើម្បីទទួលបានលទ្ធផលល្អ។ ទោះបីជាមានការខកចិត្ត និងសម្ពាធជាច្រើននៅពេលនេះក៏ដោយ ក៏អ្នកមិនគួរបោះបង់វាចោលដែរ បើមិនដូច្នោះទេ អ្នកនឹងស្តាយក្រោយ។ ២.កាត B កាតនេះបង្ហាញថាបុគ្គលនោះរវល់ខ្លាំង ហើយវាហាក់ដូចជានៅក្នុងកាលវិភាគរបស់ពួកគេ អ្នកមិនមែនជាមនុស្សសំខាន់អញ្ជឹង។ គាត់តែងតែព្រងើយកន្តើយចំពោះអ្នក ដូច្នេះហើយអ្នកគួរតែស្វែងយល់អារម្មណ៍គាត់ឲ្យច្បាស់លាស់ ហើយសុំឱ្យដៃគូរបស់អ្នកធ្វើការកែប្រែ។ តែប្រសិនបើពួកគេនៅតែមិនផ្លាស់ប្តូរ អ្នកគួរតែជ្រើសរើសការបោះបង់ចោល។ ៣.កាត…

New Copy
សង្គម

៣ ចំណុចនេះ គ្រប់គ្រាន់អាចបញ្ជាក់ពីតម្លៃស្នេហារបស់ដៃគូ

ពេលមនុស្សពីរនាក់ស្រលាញ់គ្នា តែងស្រម៉ៃថាពួកគេអាចរស់នៅជាមួយគ្នាដោយមានសុភមង្គល។ តាមពិតទៅ ពេលស្រលាញ់គ្នា នៅជាមួយគ្នា ឱ្យតែអ្នកទាំងពីរមានចំណុចរួមគ្នាទាំង ៣ នេះ គឺគ្រប់គ្រាន់អាចបញ្ជាក់ថា អ្នកទាំងពីរស្គាល់ពីតម្លៃស្នេហារវាងគ្នា និងគ្នា តើចំណុចទាំង ៣ ណាខ្លះទៅ សូមអានចំណុចទាំង៣ខាងក្រោមនេះ៖ ១. មិនថាគិតដល់អ្វីទេ ចង់ចែករំលែកអារម្មណ៍ និងរឿងរ៉ាវជាមួយដៃគូមុនគេ ពេលមនុស្សពីរនាក់ស្រលាញ់គ្នា បើទាំងពីរនាក់ សុទ្ធតែមិនព្រមយករឿងរបស់ខ្លួនប្រាប់ទៅដៃគូទេ មិនព្រមមានទំនាក់ទំនងផ្សារភ្ជាប់លើផ្នែកដួងចិត្តទេ នេះបញ្ជាក់ថា អ្នកទាំងពីរមិនបានស្រលាញ់គ្នាពិតប្រាកដឡើយ។ ផ្ទុយមកវិញ បើអ្នកទាំងពីរស្រលាញ់គ្នា និងយល់ពីគ្នាច្បាស់ នៅពេលនេះ ពួកគេនឹងជជែកគ្នាដោយមានភាពស៊ីសង្វាក់គ្នា បើកចិត្តនិយាយប្រាប់គ្នាអំពីរឿងរបស់ខ្លួន សឹងតែរឿងតូចតាចដែលខ្លួនបានជួបប្រទះក្នុងជីវិតក៏យកមកប្រាប់គ្នាដែរ…

New Copy
តេស្តIQ

តេស្ត IQ ៖ តើក្មេងៗរូបណាដែលធ្វើឱ្យបែកថូផ្កា អាចទាយដឹងថា ផ្នែកមួយណាដែលគេមិនបានដឹងពីអ្នក

តោះមកធ្វើការជ្រើសរើសទាំងអស់គ្នា ៖ A. ជ្រើសរើស A ក្មេងប្រុស A នេះ មើលទៅហាក់ដូចជាមនុស្សដែលធ្វើឱ្យបែកថូផ្កា យោងតាមការជ្រើសរើសរបស់អ្នក អ្នកគឺជាមនុស្សដែលមើលសំខាន់ចំពោះរឿងរស់នៅប្រចាំថ្ងៃជាខ្លាំង ហើយគោរពតាមសំឡេងនៅក្នុងចិត្តរបស់ខ្លួនរហូតមក។ អ្នកមានការទទួលខុសត្រូវចំពោះការរស់នៅរបស់ខ្លួន និងចូលចិត្តដើរតាមខ្លឹមសារដើម និងភាពពិតជាក់ស្តែង។ អ្នកក៏មានប្រតិកម្មចំពោះអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នកដែរ ប៉ុន្តែដោយសារបែបនេះទើបអ្នកមានការរស់នៅដោយប្រុងប្រយ័ត្ន គឺអ្នកបានជ្រើសរើសការរស់នៅប្រកបដោយភាពស្ងប់ស្ងាត់ និងសុខសាន្ត។ B. ជ្រើសរើស B ក្មេងស្រី B ជាមនុស្សដែលមានទឹកមុខសើចសប្បាយជាងគេ អ្នកជ្រើសរើសយកនាងដោយសារអ្នកយល់ថាក្នុងគ្រោះមានលាភ។ អ្នកជាមនុស្សចេះបែងចែកល្អអាក្រក់ ឱ្យតែអ្នកយល់ថាត្រូវ គឺនិយាយថាត្រូវ យល់ថាខុស គឺនិយាយថាខុស មិនឈរលើភាពកណ្តាលឡើយ។…