Mythical Bird

Cover Flory
ដើរកម្សាន្ត

តោះ​ ទៅលេងសួនផ្កានៅថៃម្តងមើល៍​ ថតប្លង់ណាក៏ស្អាត​ បើបានដៃគូទៀតស្វីតសន្លប់

ទៅលេងប្រទេសថៃ អ្នកប្រហែលជាគិតថាកន្លែងស្អាតៗ ដើរលេងសប្បាយៗមានតែនៅក្នុងទីក្រុងបាងកក ​ឬសប្បាយនឹងការដើរទិញអីវ៉ាន់ជាដើមមែនទេ? ជាការពិតណាស់​ ប្រទេសជិតខាងយើងមួយនេះ​ មានស្ថានភាព និងបរិយកាសអំណោយផលមិនខុសពីប្រទេសយើងប៉ុន្មានឡើយ​ ពិសេសក៏សម្បូរកន្លែងកម្សាន្តបែបទេសភាពធម្មជាតិ និងព្រៃភ្នំផងដែរ។​ ដោយថ្ងៃនេះយើងខ្ញុំនឹងណែនាំលោកអ្នកទៅកាន់ខេត្តដ៏ល្បីមួយកន្លែងនៅក្នុងប្រទេសថៃ នោះគឺ ​ខៅយ៉ៃ ដោយការធ្វើដំណើរមានចម្ងាយពីបាងកកត្រឹមតែ ​៣ម៉ោងប៉ុណ្ណោះ លោកអ្នកនឹងទទួលបានបរិយាកាសប្លែកត្រជាក់ស្រេបមិនខុសពីខេត្តមណ្ឌលគិរីខ្មែរយើងឡើយ។ ​ខៅយ៉ៃ​ Khaoyai បកប្រែជាភាសាខ្មែរថា ភ្នំធំ ​ដោយខេត្តនេះសម្បូរទៅដោយភ្នំធំៗតម្រៀបបន្តៗគ្នាគួរជាទីទស្សនាក្រៃលែង​ ជាពិសេសទីនោះក៏សម្បូររីហ្សតល្បីៗ រមណីយដ្ឋានស្រស់ស្អាត ពិសេសក៏មានសួនផ្កាសម្រាប់អ្នកចូលទស្សនាជាច្រើនកន្លែងទៀតផង។ ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅស្គាល់សួនផ្កាមួយកន្លែងដ៏ល្បីនៅខៅយ៉ៃ នោះគឺ Floryday Khaoyai ។ សម្រាប់សួនផ្កានេះ ក៏មានហាងកាហ្វេតូចច្រលឹងនៅខាងក្នុងទៀតផង​ សម្រាប់សំបុត្រចូលរួមគឺមានតម្លៃ​…

រើសម៉ូតផាត់ភ្នែកមួយដែល
ទស្សន៍ទាយ

រើសម៉ូតផាត់ភ្នែកមួយដែលអ្នកស្រឡាញ់ វានឹងទាយគ្រប់យ៉ាងពីអ្នក

តោះមកលេងហ្គេមចិត្តសាស្រ្តទាំងអស់គ្នា ដើម្បីទាយពីគ្រប់យ៉ាងរបស់អ្នកតាមរយះស្ទីលផាត់ភ្នែកដែលអ្នកស្រឡាញ់។ ដូច្នេះ តោះសាកមករើសស្ទីលផាត់ភ្នែកមួយ បន្ទាប់មកទៅមើលចម្លើយទាំងអស់គ្នា! ក.ចម្លើយ ១ អ្នកជាមនុស្សដែលមានភាពរស់រវើក និងតស៊ូក្នុងជីវិត។ ទោះបីជានៅលើផ្ទៃមុខ អ្នកបង្ហាញពីភាពរឹងរូសក៏ដោយ តាមពិតអ្នកមានបេះដូងផុយស្រួយ និងងាយឈឺចាប់ខ្លាំង។ អ្នកក៏ត្រូវការអ្នកណាម្នាក់ដើម្បី មើលថែ និងឱបអ្នកពេលអ្នកនឿយហត់ និងស្ថិតនៅក្រោមសម្ពាធ។ នៅពេលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ អ្នកនឹងមានអារម្មណ៍ថារស់នៅដោយសេរីភាព និងពោរពេញដោយសុភមង្គល។ ខ.ចម្លើយ ២ អ្នកជាមនុស្សម្នាក់ដែលមានរូបរាងគួរឱ្យទាក់ទាញ ឬ ពិសេសជាងគេ។ មិនថាអ្នកនៅទីណាទេ អ្នកតែងតែជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់។ មនុស្សគ្រប់រូបតែងតែយកចិត្តទុកដាក់ចំពោះអ្នក តាំងពីក្មេងរហូតដល់ចាស់។ ជាទូទៅ អ្នកគឺជាមនុស្សម្នាក់ដែលលេចធ្លោជាងគេ ទាំងបុគ្គលិកលក្ខណៈ…

Wip
ដើរកម្សាន្ត

កប់ខ្លាំង! Pub ថ្មី នៅទួលគោក WIP Zone ទើបតែបើកទេ តែការតុបតែង និងបរិយាកាសវិញប្លែកញាក់តែម្តង

ភ្នំពេញ៖ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ដោយសារតែសម្ពាធការងារ មនុស្សជាច្រើនតែងតែរកកន្លែងណាមួយដែលអាចបន្ធូរអារម្មណ៍ និងជួបជុំមិត្តភក្តិ ដើម្បីជជែកគ្នាលេង។ ក្នុងនោះយើងសង្កេតឃើញថា មាន Pub ជាច្រើន បានបើករីកដូចផ្សិត ដើម្បីបម្រើអារម្មណ៍ និងតម្រូវការរបស់មនុស្សទូទៅ។ តែថ្មីៗនេះ យើងសង្កេតឃើញថា នៅតំបន់ទួលគោកមាន Pub មួយកន្លែង ដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែ Pub WIP Zone (Work in process) មួយនេះ មានការតុបតែងខុសដាច់ពីគេតែម្តង ដែលជា Concept ដូចស្ទាយ៍បែបអគារ ឬ…

រើសត្បូង១_វានឹងប្រាប់ពី_“មិត្តប្រភេទណា”
ទស្សន៍ទាយ

រើសត្បូង១ វានឹងប្រាប់ពី “មិត្តប្រភេទណា” ដែលមិនល្អសម្រាប់អ្នក

គ្រប់មិត្តទាំងអស់ មិនមែនសុទ្ធតែជាមិត្តល្អសម្រាប់អ្នកនោះទេ ព្រោះក្នុងចំណោមនោះ មានមិត្តខ្លះដែលមិនចង់អោយអ្នកល្អជាងពួកគេនោះទេ ពេលខ្លះទៀតពួកគេច្រណែន លួចស្អប់ពីក្រោយខ្នងក៏មាន។ ដូចនេះសូមរើស ត្បូងគ្រីស្តាល់១ ដែលអ្នកស្រឡាញ់ រួចទៅមើលចម្លើយទាំងអស់គ្នាថាតើ មិត្តប្រភេទណា ដែលមិនល្អសម្រាប់អ្នក! ១.កាត A អ្នកជាមនុស្សងាយនឹងរងគ្រោះ ដូច្នេះវានឹងពិបាកសម្រាប់អ្នកក្នុងការអត់ធ្មត់ និងទទួលយកអំពើក្បត់ពីមិតភក្តិ។ ដូច្នេះហើយ អ្នកត្រូវចៀសវាងការបង្កើតមិត្តជាមួយមនុស្សមុខពីរក្លែងក្លាយ។ គាត់ប្រហែលជាមើលទៅផ្អែមល្ហែម និងសប្បាយចិត្តនៅចំពោះមុខអ្នក ដោយញញឹម ការសរសើរពីអ្នក។ ប៉ុន្តែនៅពីក្រោយខ្នងរបស់អ្នក ពួកគេនឹងផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចអាក្រក់។ ហេតុនេះអ្នកគួរតែជៀសអោយឆ្ងាយពីមិត្តប្រភេទនេះ បើមិនចង់អោយអាថ៌កំបាំងរបស់អ្នកត្រូវលាតត្រដាងឱ្យអ្នកខាងក្រៅដឹង។ ២.កាត B អ្នកចូលចិត្តធ្វើជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា ព្រោះវាជាមធ្យោបាយការពារខ្លួនអ្នកពីការភ័យខ្លាច…

រើសកាត_Tarrot_១_ដើម្បីដឹងពីជោគវាសនា
ទស្សន៍ទាយ

រើសកាត Tarrot ១ ដើម្បីដឹងពីជោគវាសនា ក្រោយការរៀបការរបស់អ្នក

អ្នកប្រាកដជាមិនអាចដឹងមុននោះទេថា ទៅថ្ងៃមុខបន្ទាប់ពីរៀបការហើយ ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា? តើជីវិតគូររបស់អ្នកប្រសើរ ឬ ជួបឧបសគ្គជាហូរហែរ? ដូច្នេះ បើចង់ដឹង សូមរើសកាត១ ក្នុងចំណោមកាតទាំង៤ ខាងក្រោម រួចទៅមើលចម្លើយទាំងអស់គ្នា! ១.កាត A វាហាក់បីដូចជាពេលវេលាដែលអ្នកទាំងពីរប្រាស្រ័យទាក់ទងគ្នាមិនច្រើនទេ ដូច្នេះកម្រិតនៃការយោគយល់គ្នាមិនស៊ីជម្រៅឡើយ។ វានឹងពិបាកសម្រាប់អ្នកក្នុងការដឹងថាតើភាគីម្ខាងទៀតកំពុងលាក់អ្វីមួយពីអ្នក ឬ អត់។ ទំនាក់ទំនងនេះនៅតែហាក់ដូចជាមិនមានអ្វីអាចហៅថាស្នេហាស៊ីជម្រៅនោះទេ។ កាតនេះក៏បង្ហាញថាអ្នកនឹងមិនសប្បាយចិត្តទេ ចំពោះចំណងអាពាហ៍ពិពាហ៍មួយនេះនា។ ២.កាត B ជាអកុសល វាពិតជាពិបាកណាស់សម្រាប់អ្នកទាំងពីរដើម្បីសាងសុភមង្គលជាមួយគ្នា។ ព្រោះអ្នកទាំងពីរមានមនោសញ្ចេតនាខ្លាំង និងងប់ងល់ ប៉ុន្តែរឹងរូសពេក ចូលចិត្តធ្វើតាមគំនិតខ្លួនឯងជាជាងស្តាប់ភាគីម្ខាងទៀត។ ប្រហែលជាពេលរៀបការដំបូង អ្នកទាំងពីរសប្បាយចិត្តខ្លាំងណាស់…

ជ្រើសត្បូង១_ដើម្បីដឹងពីការងារ
ទស្សន៍ទាយ

ជ្រើសត្បូង១ ដើម្បីដឹងពីការងារ នាពេលអនាគតរបស់អ្នក

ជ្រើសរើសត្បូង១ ក្នុងចំណោមត្បូងទាំង៣ខាងក្រោម នោះវានឹងប្រាប់អ្នកថា ចូលដល់ឆ្នាំថ្មី ការងាររបស់អ្នកនឹងទៅជាយ៉ាងណា? តើវារលូន ឬ ជួបឧបសគ្គ? តោះបើចង់ដឹង សូមរើសហើយទៅមើលចម្លើយទាំងអស់គ្នា! ១.កាត A កាត Tarot នេះបង្ហាញថាចាប់ពីពេលនេះរហូតដល់ឆ្នាំថ្មី អាជីពរបស់អ្នកនឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងជំហានថ្មីៗ។ ជាពិសេស ប្រសិនបើអ្នកធ្វើការក្នុងវិស័យច្នៃប្រឌិត អ្នកនឹងត្រូវបានទទួលស្គាល់ដោយចៅហ្វាយរបស់អ្នកចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់អ្នក។ ២.កាត B ការជ្រើសរើសកាត Tarot នេះបង្ហាញថាចាប់ពីពេលនេះរហូតដល់ឆ្នាំថ្មី អ្នកនឹងទទួលបានជំនួយជាច្រើនក្នុងការងាររបស់អ្នកពីមនុស្សស្រីម្នាក់។ ៣.កាត C កាត Tarot នេះបង្ហាញថាចាប់ពីពេលនេះរហូតដល់ចូលឆ្នាំថ្មី អ្នកត្រូវយកចិត្តទុកដាក់ពីរបៀបធ្វើឱ្យមានតុល្យភាពការងារ…

ស្នាមក្រយៅដៃអាចបង្ហាញពិតៗ
ទស្សន៍ទាយ

ស្នាមក្រយៅដៃ អាចបង្ហាញពិតៗពីភាពខ្លាំង និងអាជីពទៅថ្ងៃមុខរបស់អ្នក

ប្រសិនបើអ្នកនៅមិនទាន់រកឃើញថា ខ្លួនជាមនុស្សខ្លាំងបែបណា ឬ តើទៅថ្ងៃមុខនឹងមានអាជីពអ្វីនោះ អ្នកអាចមើលស្នាមក្រយៅដៃខាងក្រោម រួចមើលថាមួយណា ដូចរបស់អ្នកជាងគេ? នោះវានឹងប្រាប់ចម្លើយ ដែលអ្នកកំពុងតែចង់ដឹងនៅខាងក្រោម៖ A.ចម្លើយ ១ – លក្ខណៈ៖ អ្នកដឹកនាំល្អ, ក្លាហាន, រឹងមាំ, ស្អប់មនុស្សក្លែងក្លាយ។ – ភាពខ្លាំង៖ មានភាពស្មោះត្រង់, ម៉ឺងម៉ាត់, កើតមកជាអ្នកដឹកនាំ, មានសមត្ថភាពជួយអ្នកដទៃ និងមានទិសដៅច្បាស់លាស់។ – អាជីពសមស្រប៖ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនធំៗ ឬ ម្ចាស់អាជីវកម្មឯកជន។ B.ចម្លើយ ២ –…

គន្លឹះងាយៗ_ជួយអោយស្បែកប្រែពីស្ងួត
សុខភាព

គន្លឹះងាយៗ ជួយអោយស្បែកប្រែពីស្ងួត ក្លាយជាមានសំណើមឡើងវិញ

ស្បែកស្ងួត ត្រូវបានគេស្គាល់ថាជា xerosis ដែលជាជំងឺទូទៅមួយ កើតឡើងពីហេតុផលផ្សេងៗគ្នា។ ប៉ុន្តែភាគច្រើន ស្បែកស្ងួតគឺបណ្តាលមកពីកត្តាបរិស្ថានដែលធ្វើឱ្យស្បែកខះជាតិទឹក។ ហើយអត្ថបទនេះរៀបរាប់ពីវិធី ៦ យ៉ាងដើម្បីកែលម្អស្បែកស្ងួតរបស់អ្នក អោយប្រែទៅជាមានសំណើមឡើងវិញ! ១.ប្រេងដូង ប្រេងដូងមានលក្ខណៈសម្បត្តិក្នុងការផ្តល់សំណើម។ តាមរយៈការលុបបំបាត់ចន្លោះរវាងកោសិកាស្បែក សារធាតុ emollients ដែលមាននៅក្នុងប្រេងដូងអាចផ្តល់នូវសារធាតុរលោង។ ហេតុនេះហើយ វាជួយអោយស្បែកអាចមានសំណើម និងធ្វើឱ្យរលោងជាងមុន។ ២.អូមេហ្គា 3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម អសមត្ថភាពនៃរាងកាយរបស់អ្នក ក្នុងការជួសជុលកោសិកាដែលខូចខាតបណ្តាលមកពីការប៉ះពាល់នឹងសារធាតុរំញោចខាងក្រៅ គឺជាមូលហេតុធ្វើឲ្យស្បែកស្ងួត។ ដូច្នេះអ្នកគួរតែទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីការបំពុល និងជួយឱ្យរាងកាយរបស់អ្នកផលិតកោសិកាដែលមានសុខភាពល្អឡើងវិញ។ ដោយអ្នកអាចទទួលទានត្រីសាលម៉ុន និងអាហារសម្បូរអូមេហ្គា 3…

គន្លឹះងាយៗដើម្បីអនុវត្តតាម
សម្រង់

គន្លឹះងាយៗដើម្បីអនុវត្តតាម ក្នុងការថែទាំភ្នែកអោយមានសុខភាពល្អ

ការថែរក្សាភ្នែកគឺចាំបាច់ណាស់ ព្រោះសុខភាពភ្នែកល្អមានសារៈសំខាន់សម្រាប់ការងារប្រចាំថ្ងៃ ដូចជាការបើកបរ ការអាន និងការប្រើប្រាស់កុំព្យូទ័រជាដើម។ ជាអកុសល មនុស្សជាច្រើនមើលរំលងសារៈសំខាន់នៃការថែរក្សាភ្នែក រហូតដល់ពេលខ្លះឈានដល់ភ្នែកមានបញ្ហាថែមទៀតផង។ ដូច្នេះបើចង់ថែទាំភ្នែកអោយមានសុខភាពល្អ អ្នកអាចអនុវត្តគន្លឹះសាមញ្ញមួយចំនួនខាងក្រោមនេះបាន! ១.ការពិនិត្យភ្នែកជាទៀងទាត់ រឿងដែលសំខាន់បំផុតមួយនៃការថែទាំភ្នែក គឺការពិនិត្យភ្នែកជាប្រចាំ។ គ្រូពេទ្យជំនាញបានណែនាំថា អ្នកត្រូវធ្វើការពិនិត្យភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ កាលណាអ្នកចាប់ផ្តើមពិនិត្យភ្នែកប្រចាំឆ្នាំនោះ ឱកាសនៃការរកឃើញជំងឺភ្នែកកាន់តែឆាប់កាន់តែល្អ។ ម្យ៉ាងទៀត ការពិនិត្យភ្នែកមិនមែនសម្រាប់តែមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិនិត្យភ្នែកប្រចាំផងដែរ។ ២.អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពភ្នែក ការទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវក៏ចាំបាច់សម្រាប់សុខភាពភ្នែកដែរ។ ដោយអាហារមួយចំនួនជួយដល់សុខភាពភ្នែក ខណៈពេលដែលអាហារផ្សេងទៀតអាចបំផ្លាញភ្នែករបស់អ្នកបាន។ ក្នុងនោះមានសារធាតុចិញ្ចឹមមួយចំនួនត្រូវបានបង្ហាញថាអាចជួយសុខភាពភ្នែក ដែលរួមមានដូចជា៖ – Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារការខូចខាតដល់ភ្នែកពីសារធាតុគីមី និងជាតិពុលដែលបង្កពីគ្រោះថ្នាក់ផ្សេងៗ។ –…

វិធីសាស្រ្ត_ដែលអ្នកគួរតែអនុវត្ត
សម្រង់

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន

ស្ត្រីដែលប្រាថ្នាចង់មានកូនគួរតែយកចិត្តទុកដាក់ខ្លាំងលើការញ៉ាំអាហារប្រចាំថ្ងៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវក្នុងឆ្នាំ 2020 បង្ហាញថា វីតាមីន និងសារធាតុចិញ្ចឹមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូន ដូចជាអាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា 3 ឬ DHA ជាដើម។ ម្យ៉ាងវិញទៀត ពួកគេអាចអនុវត្តជម្រើសអាហារដ៏ល្អបំផុតដូចខាងក្រោមនេះ៖ ១.ជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជានំបុ័ងគ្រាប់ធញ្ញជាតិ អង្ករសំរូប និងប៉ាស្តា) ២.ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ជាពិសេសសណ្តែក ៣.ជៀសវាងអាហារដែលមានជាតិខ្លាញ់អាក្រក់ ដូចជាអាហារចៀន ឬនំ ៤.ញ៉ាំខ្លាញ់ល្អបន្ថែមទៀតដូចជាផ្លែបឺរ គ្រាប់ធញ្ញជាតិ ឬត្រីខ្លាញ់ ៥.ជៀសវាងអាហារ និងភេសជ្ជៈមានជាតិស្ករ បង្អែម…

អត្ថប្រយោជន៍នៃទម្លាប់ហាត់
សុខភាព

អត្ថប្រយោជន៍នៃទម្លាប់ហាត់ប្រាណពេលព្រឹកប្រចាំថ្ងៃ

ការចំណាយពេលធ្វើលំហាត់ប្រាណពេលព្រឹក ជារៀងរាល់ថ្ងៃគឺជារឿងសំខាន់មួយដែលមិនត្រូវមើលរំលងនោះឡើយ។ ដោយវាផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងរាងកាយ រួមទាំងទម្លាប់ល្អ សន្សំពេលវេលា និងជួយអោយស្រស់ស្រាយពេញមួយថ្ងៃ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗទាំង៤ ដែលបានមកពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃពេលព្រឹក៖ ១.មិនមានការរំខានទេ ហាត់ប្រាណពេលព្រឹកព្រលឹមម៉ោង 4 ទៅ 6 ព្រឹក ទោះបីយូរ ឬ តិចក៏ដោយ នឹងមិនមានការរំខានដូចពេលល្ងាច និងពេលយប់នោះទេ។ ហាត់ប្រាណនៅពេលព្រឹក ទោះបីអ្នកចូលចិត្ត ធ្វើនៅទីសាធារណៈ ឬ សួនច្បារក៏ដោយ មិនសូវមានមនុស្សច្រើននោះទេ ដែលអាចជួយឱ្យអ្នកផ្តោតអារម្មណ៍លើការហាត់ប្រាណបានច្រើន។ អ្នកអាចជ្រើសរើសការជិះកង់ ការដើរ ការរត់ ឬសកម្មភាពផ្សេងទៀតដែលសាកសមសម្រាប់អ្នកក្នុងការហាត់។…

គ្រោះថ្នាក់ណាស់!_ពេលកុមារគ្រុនក្តៅ
សម្រង់

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល

គ្រុនក្តៅតែងតែកើតមានចំពោះក្មេងតូចៗគ្រប់រូប ហើយសីតុណ្ហភាពអាចឡើងដល់ ៣៨អង្សាសេ ឬខ្ពស់ជាងនេះ។ នៅពេលដែលកុមារមានគ្រុនក្តៅ ឪពុកម្តាយតែងតែចង់ឱ្យសីតុណ្ហភាពចុះត្រជាក់យ៉ាងឆាប់រហ័ស ព្រោះខ្លាចកូនប្រកាច់ ឬ ខូចខួរក្បាលជាដើម។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនមានគ្រុនក្តៅ ឪពុកម្តាយខ្លះអាចប្រើវិធីខុសមកព្យាបាលកូន ដោយកំហុសទាំងនោះមានដូចជា៖ ១.ជូតកុមារដោយទឹកត្រជាក់ ឬ ទឹកកក វេជ្ជបណ្ឌិតផ្នែកជំងឺកុមារបាននិយាយថា ការជូតរាងកាយរបស់កុមារដោយទឹកត្រជាក់ ឬ ទឹកកក ដើម្បីឱ្យសីតុណ្ហភាពកូនត្រជាក់លឿន គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាអាចបណ្តាលឱ្យប្រកាច់បាន។ សីតុណ្ហភាពរាងកាយអាចឡើងដល់ 39 អង្សាសេ។ ដូចនេះជំនួសមកវិញ ឪពុកម្តាយអាចប្រើទឹកក្តៅប្រហែល 30 អង្សាសេ (ត្រូវតែទាបជាងសីតុណ្ហភាពរាងកាយរបស់កុមារ) មកជូតលើរាងកាយរបស់កុមារ…

ផលប៉ះពាល់ទាំង៥
សុខភាព

ផលប៉ះពាល់ ៥យ៉ាង ដែលបណ្តាលមកពីការប្រើប្រាស់ដបទឹកប្លាស្ទិក

ដបប្លាស្ទិកមានផ្ទុកសារធាតុគីមី និងបាក់តេរីជាច្រើនដែលអ្នកមិនដឹង ហើយវាមិនត្រឹមតែប៉ះពាល់ដល់គុណភាពបរិស្ថានប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ ខាងក្រោមនេះជាផលប៉ះពាល់មិនល្អ៥យ៉ាងដែលបង្កឡើងដោយការប្រើដបទឹកផ្លាស្ទិច៖ ១.ផលប៉ះពាល់លើប្រព័ន្ធភាពស៊ាំរបស់មនុស្ស បើអាចធ្វើបាន អ្នកមិនគួរទុកទឹកផឹកក្នុងដបប្លាស្ទិកទេ ព្រោះសារធាតុគីមីក្នុងផ្លាស្ទិចអាចឆ្លងដល់រាងកាយ ក៏ដូចជាសារប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ នោះវាជាឱកាសសម្រាប់មេរោគ និងជំងឺចូលទៅក្នុងខ្លួនរបស់អ្នក។ ២.នាំឱ្យកើតមហារីកថ្លើម និងបន្ថយចំនួនមេជីវិតឈ្មោល សារធាតុគីមីមួយឈ្មោះថា Phthalates ដែលមាននៅក្នុងដបទឹកប្លាស្ទិក អាចបង្កបញ្ហាដ៏ធំដល់សុខភាពមនុស្សបាន ដូចជាបង្កអោយមានមហារីកថ្លើម និងការថយចុះចំនួនមេជីវិតឈ្មោលជាដើម។ ដូច្នេះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសកាត់បន្ថយ ឬឈប់ប្រើដបទឹកផ្លាស្ទិចឱ្យបានឆាប់កាន់តែល្អ។ ៣.បង្កើត BPA ទន្ទឹមនឹងនេះ សារធាតុគីមីដូចជា Biphenyl A អាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់អ្នកដូចជា…

ចង់ដឹងថាគេចាប់អារម្មណ៍
ទស្សន៍ទាយ

ចង់ដឹងថាគេចាប់អារម្មណ៍អ្នកដោយសារអ្វី សូមជ្រើសរើសរូបគំនូរ១

ជាធម្មតា តែងតែមានមនុស្សចូលចិត្ត ឬ គិតថាអ្នកទាក់ទាញ តែប្រហែលអ្នកមិនដឹងច្បាស់នោះទេថា ចរិតបែបណារបស់អ្នក ដែលអាចធ្វើអោយពួកគេស្រឡាញ់ ឬ ចូលចិត្តអ្នកបែបនេះ! តោះ បើចង់ដឹង មកលេងហ្គេមចិត្តសាស្រ្តខាងក្រោមទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសរូបគំនូរ១ វានឹងប្រាប់ចម្លើយទៅកាន់អ្នក! ១.ចម្លើយ A បុគ្គលិកលក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺតែងតែមិនសូវខ្វល់ខ្វាយ និងមិនគិតច្រើនពេកនោះទេ។ អ្នកចូលចិត្តនិយាយត្រង់ និងមិនចេះលាក់លៀម។ សរុបមក ចំណុចទាំងនេះ ធ្វើឱ្យអ្នកមើលទៅមិនស្មុគ្រស្មាញ និងជាមនុស្សដែលគិតងាយ ធ្វើងាយ! ២.ចម្លើយ B បុគ្គលិកលក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺការគិតវិជ្ជមាន…

តារានិករ_ទាំង១២_នឹងជួបស្នេហា
ទស្សន៍ទាយ

តារានិករ ទាំង១២ នឹងជួបស្នេហាក្នុងអំឡុងពួកគេមានវ័យទាំងនេះ

អ្វីដែលស្រស់ស្អាតបំផុតក្នុងជីវិតគឺការជួបមនុស្សត្រឹមត្រូវនៅពេលដែលត្រឹមត្រូវ។ ដូច្នេះតើពេលវេលាល្អរបស់តារានិករស្ថិតនៅអំឡុងពេលណាទើបអាចជួបស្នេហាពិតបាន? តោះបើចង់ដឹង សូមមើលចម្លើយខាងក្រោមទាំងអស់គ្នា! ១.Aries ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Aries គឺវ័យ ២០-២៧ ឆ្នាំ។ ដូច្នេះហើយអាយុ ២០-២៧ ជាពេលវេលាដ៏សមគួរបំផុតសម្រាប់តារានិកររូបនេះជួបស្នេហាពិត ព្រោះពួកគេមានភាពចាស់ទុំជាង។ ២.Taurus ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Taurus គឺវ័យ ២៥-៣០ឆ្នាំ។ ដូច្នេះហើយ ក្រោយអាយុ ២៥ ឆ្នាំ នៅពេលដែលអាជីពរបស់ពួកគេរលូនបន្តិចម្តងៗ ពួកគេអាចជួបមនុស្សត្រឹមត្រូវ ដូច្នេះហើយពួកគេមិនមានសម្ពាធសូវច្រើនទេ។ ៣.Gemini ស្នេហាដ៏ស្រស់ស្អាតបំផុតរបស់ Gemini គឺនៅអាយុ ២៦-៣២ ឆ្នាំ។…

ឪពុកម្តាយត្រូវដឹង_គួរតែថែទាំក្រពះពោះវៀនរបស់កុមារ_ដោយវិធី_៤_យ៉ាងនេះ
សម្រង់

ឪពុកម្តាយត្រូវដឹង គួរតែថែទាំក្រពះពោះវៀនរបស់កុមារ ដោយវិធី ៤ យ៉ាងនេះ!

ក្រពះពោះវៀនមានសុខភាពល្អ ឬ អត់អាស្រ័យលើបាក់តេរីក្នុងពោះវៀន ហើយបាក់តេរីល្អច្រើននឹងជួយឱ្យពោះវៀនមានសុខភាពល្អ។ តើបាក់តេរីល្អក្នុងពោះវៀនជួយដល់ប្រព័ន្ធរំលាយអាហារ សុខភាពទូទៅ និងការអភិវឌ្ឍខួរក្បាលរបស់កូនដោយរបៀបណា? តើឪពុកម្តាយគួរធ្វើដូចម្តេចដើម្បីជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនរបស់កូន? ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីគន្លឹះ ៤យ៉ាង ដើម្បីថែរក្សាក្រពះពោះវៀនរបស់កុមារ! ១.គន្លឹះក្នុងការថែរក្សាសុខភាពក្រពះពោះវៀនរបស់កូនអ្នក ឪពុកម្តាយអាចថែរក្សាសុខភាពក្រពះពោះវៀនរបស់កុមារដោយផ្តល់អាហារដែលសម្បូរទៅដោយបាក់តេរីល្អ (ប្រូបាយអូទិក) ដូចជាទឹកដោះគោជូរ គីមឈី ឬ ផ្លែបឺរជាដើម។ ដែលអាហារទាំងនេះអាចបង្កើន និងរក្សាតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបានល្អ។ ២.ទទួលទានសារធាតុ Fiber Fiber គឺជាជាតិសរសៃពីអាហារដូចជា សណ្តែក បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាដើម ដែលវាជួយឱ្យបាក់តេរីល្អក្នុងក្រពះពោះវៀនលូតលាស់បានល្អ។ ដូច្នេះ…

រើសរូបភាពមួយដើម្បី_តេស្តបុគ្គលិក
ទស្សន៍ទាយ

រើសរូបភាពមួយដើម្បី តេស្តបុគ្គលិកលក្ខណៈប្រចាំថ្ងៃរបស់អ្នក

ជ្រើសរើសវត្ថុដែលអ្នកឃើញច្បាស់បំផុតក្នុងចំណោមរូបភាពទាំងបីខាងក្រោម! បន្ទាប់ពីរើសរូបភាពហើយ ចូរទៅចម្លើយទាំងអស់គ្នា! A.ចម្លើយ ១ អ្នកជាមនុស្សដែលតែងតែមានឥរិយាបថស្ងប់ស្ងាត់ និងមានស្ថិរភាពល្អក្នុងការដោះស្រាយស្ថានការណ៍លំបាក និងបញ្ហាលំបាក ជាពិសេសតែងតែមានគំនិតប្លែកៗដែលគ្មាននរណាអាចគិតដូចបាន។ អ្នកក៏ជាមនុស្សសកម្មខ្លាំងផងដែរ ដែលតែងតែបង្កើតបរិយាកាសកក់ក្តៅ និងរីករាយសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះអ្នកត្រូវបានគេស្រឡាញ់រាប់អានខ្លាំងណាស់។ B.ចម្លើយ ២ អ្នកជាមនុស្សសុទិដ្ឋិនិយម ដែលមានជីវិតពោរពេញដោយភាពសប្បាយរីករាយ តែងតែសាទរ និងលះបង់ពេលវេលាចំពោះមនុស្សជុំវិញខ្លួន។ អ្នកចូលចិត្តចូលរួមក្នុងសកម្មភាពក្រៅផ្ទះ ហើយតែងតែបង្ហាញខ្លួនឯងយ៉ាងសកម្មនៅកន្លែងដែលមានមនុស្សច្រើន ដូច្នេះហើយអ្នកមានភាពទាក់ទាញខ្លាំងចំពោះអ្នកដទៃ។ អ្នកក៏មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ អាចយកឈ្នះចិត្តមនុស្ស និងដឹងពីរបៀបដឹកនាំក្រុមថែមទៀតផង។ C.ចម្លើយ ៣ អ្នកជាមនុស្សចិត្តល្អ និងចេះគិតគូរ ហើយពោរពេញដោយក្តីស្រឡាញ់ និងការខ្វល់ខ្វាយចំពោះអ្នកដទៃ។ អ្នកណាដែលជួបការលំបាកគឺអ្នកតែងតែគាំទ្រ…

ឪពុកម្តាយ_មុននឹងអោយកូនញុំា
សង្គម

ឪពុកម្តាយ មុននឹងអោយកូនញុំារបស់ផ្អែម គួរតែដឹងពីឥទ្ធិពលអាក្រក់ពីវា

ផ្អែកលើការសិក្សាមួយនៅសាកលវិទ្យាល័យ California-Riverside បានបង្ហាញថា ការញ៉ាំផ្អែមច្រើនពេក ដូចជាស្ករគ្រាប់ នំខេក បង្អែម ភេសជ្ជៈ និងការ៉េម អាចផ្លាស់ប្តូរតុល្យភាពរវាងបាក់តេរីល្អ និងអាក្រក់នៅក្នុងពោះវៀនរបស់កុមារជារៀងរហូត ព្រោះបាក់តេរីអាចលូតលាស់ទាំងស្រុងនៅពេលកុមារអាយុ 5 ឆ្នាំឡើងទៅ។ ម៉្យាងវិញទៀត ការទទួលទានជាតិស្ករច្រើនពេកអាចបណ្តាលឱ្យរលាកដល់រាងកាយ និងពោះវៀន ហើយពីមួយថ្ងៃទៅមួយថ្ងៃ កុមារនឹងមានជំងឺមួយដែលហៅថា ជំងឺអូតូអ៊ុយមីន ដែលបង្កបញ្ហាធំដល់ស្បែក ឬ ហៅថា អាឡែកស៊ីជាដើម។ ក្រៅពីនេះវាក៏អាចបង្កទៅជា៖ ១.ផលប៉ះពាល់នៃការរីកលូតលាស់បាក់តេរីអាក្រក់នៅក្នុងពោះវៀន ពោះវៀនដែលមានសុខភាពល្អ គឺជាតុល្យភាពនៃបាក់តេរីល្អ 80% និងពោះវៀនអាក្រក់ 20% ។…

ងូតទឹកជារៀងរាល់ថ្ងៃ
សម្រង់

ងូតទឹកជារៀងរាល់ថ្ងៃ ក៏មានគ្រោះថ្នាក់ចំពោះរាងកាយយើងដែរ

មានមនុស្សតិចណាស់ដែលដឹងថាការងូតទឹកជារៀងរាល់ថ្ងៃគឺមានឥទ្ធិពលអវិជ្ជមានខ្លាំងដល់រាងកាយរបស់យើង ព្រោះតាមពិតទៅ យើងមិនចាំបាច់ងូតទឹករាល់ថ្ងៃពេកទេ។ ម្យ៉ាងទៀត ការងូតទឹកជារៀងរាល់ថ្ងៃគឺជះឥទ្ធិពលអាក្រក់សម្រាប់សុខភាពរាងកាយរបស់យើង ជាពិសេសគឺទៅលើស្បែក។ ១.មូលហេតុ ការងូតទឹកជារៀងរាល់ថ្ងៃអាចបំផ្លាញស្បែករបស់អ្នកដោយមិនដឹងខ្លួន និងជាពិសេសវាបណ្តាលឱ្យយើងឧស្សាហ៍បែកញើសគ្មានមូលហេតុ។ ២.គ្មានភាពស៊ាំ ដោយសារតែរាងកាយរបស់យើងមានទាំងបាក់តេរីល្អ និងបាកតេរីអាក្រក់ប្រមូលផ្តុំគ្នា។ ដូច្នេះ ការងូតទឹកជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យបាក់តេរីទាំងអស់ក្នុងខ្លួនយើងត្រូវបានកម្ចាត់ចោល និងមិនមានភាពស៊ាំចំពោះរាងកាយឡើយ។ ៣.ធ្វើឱ្យស្បែកស្ងួតនិងគ្រើម ងូតទឹកជារៀងរាល់ថ្ងៃ ឬ ងូតទឹក 3-4 ដងក្នុងមួយថ្ងៃ ដោយប្រើសាប៊ូ ឬផលិតផលផ្សេងៗ នឹងធ្វើឱ្យទឹកហួតចេញពីរាងកាយ និងទាញសំណើមពីរាងកាយផងដែរ។ សម្រាប់ការងូតទឹកត្រឹមត្រូវ គឺវាអាស្រ័យលើប្រភេទស្បែករបស់អ្នកថាតើស្អាត ឬ មិនស្អាត ហើយវាក៏អាស្រ័យលើកត្តាជាច្រើនដូចជា សីតុណ្ហភាព…

មានដឹងអត់_ពណ៌កែវភ្នែករបស់អ្នក
សង្គម

មានដឹងអត់ ពណ៌កែវភ្នែករបស់អ្នកអាចប្រាប់ថាអ្នកជាមនុស្សបែបណា

តាមរយៈការស្រាវជា្រវបែបវិទ្យាសាស្ត្រមួយចំនួន អំពីការភ្ជាប់ពណ៌ភ្នែកទៅនឹងបុគ្គលិកលក្ខណៈរបស់មនុស្ស គឺបានទទួលជោគជ័យក្នុងកម្រិតមធ្យមមួយហើយ។ ទោះបីជាមនុស្សភាគច្រើនមានភ្នែកពណ៌ត្នោតក៏ពិត ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅតែបន្តសិក្សាពីវា។ តោះ! ឥឡូវមកមើលថាពណ៌ភ្នែក អាចកំណត់អត្តចរិតរបស់មនុស្សបែបណាខ្លះ៖ ១.គួរឱ្យទុកចិត្ត មនុស្សដែលមានភ្នែកពណ៌ត្នោត (ដែលប្រហែល 80% នៃចំនួនប្រជាជន) ត្រូវបានគេរកឃើញថាមានភាពជឿជាក់ ឆ្លាតវៃ និងចិត្តល្អជាងអ្នកដែលមានភ្នែកពណ៌ផ្សេង។ ដូច្នេះ មនុស្សប្រភេទនេះភាគច្រើនពិតជាមានភាពរួសរាយរាក់ទាក់ ឬ គួរឱ្យទុកចិត្តបាន។ ២.ច្នៃប្រឌិត ការច្នៃប្រឌិតហាក់ដូចជាភាគច្រើនជាប់ទាក់ទងនឹងមនុស្សដែលមានកែវភ្នែកពណ៌បៃតង។ តែនេះគឺគ្រាន់តែសម្តៅទៅលើមនុស្សភាគច្រើនដែលមានភ្នែកពណ៌បៃតងប៉ុណ្ណោះ វាមិនបានបញ្ជាក់ថាអោយតែមានភ្នែកពណ៌បៃតងគឺសុទ្ធតែមានភាពច្នៃប្រឌិតនោះទេ។ ៣.សម្ពាធ មនុស្សដែលមានភ្នែកពណ៌ត្នោត លាយបៃតង ( hazel eyes) គឺជាមនុស្សដែលពូកែទប់ទល់ទៅនឹងសម្ពាធ។ ពួកគេក៏ជាមនុស្សដែលមានចំណង់ខ្លាំង…

រឿងដែលអ្នកត្រូវដឹងអំពីជំងឺធ្លាក់ទឹកចិត្ត
សម្រង់

រឿងដែលអ្នកត្រូវដឹងអំពីជំងឺធ្លាក់ទឹកចិត្ត (Major Depressive Disorder)

ជំងឺធ្លាក់ទឹកចិត្តត្រូវបានចាត់ថ្នាក់ថាជាជំងឺផ្លូវចិត្ត ដែលវាអាចត្រូវបានពិពណ៌នាថាជាអារម្មណ៍សោកសៅ ការបាត់បង់ ឬកំហឹងដែលរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ ជាធម្មតា ការធ្លាក់ទឹកចិត្តគឺពាក់ព័ន្ធនឹងការស្អប់ខ្លួនឯង ឬ ការបាត់បង់ទំនុកចិត្តលើខ្លួនឯង។ តាមរយៈការស្រាវជ្រាវ មនុស្សជួបប្រទះការធ្លាក់ទឹកចិត្តតាមរបៀបផ្សេងៗគ្នា ដែលវាអាចរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក ធ្វើឱ្យបាត់បង់ពេលវេលា និងលែងចង់ធ្វើអ្វីទាំងអស់។ វាក៏អាចមានឥទ្ធិពលលើទំនាក់ទំនង និងស្ថានភាពសុខភាពរ៉ាំរ៉ៃមួយចំនួនផងដែរ។ ដោយក្នុងនោះ ស្ថានភាពដែលអាចកាន់តែអាក្រក់ឡើងដោយសារជំងឺធ្លាក់ទឹកចិត្តរួមមានដូចជា៖ + ជំងឺរលាកសន្លាក់ + ជំងឺហឺត + ជំងឺសរសៃឈាមបេះដូង + មហារីក + ជំងឺទឹកនោមផ្អែម + និងធ្វើអោយធាត់លើសទម្ងន់ជាដើម អ្នកត្រូវដឹងថា អារម្មណ៍សោកសៅគឺជារឿងធម្មតានៃជីវិត។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍សោកសៅ…