ការថែរក្សាភ្នែកគឺចាំបាច់ណាស់ ព្រោះសុខភាពភ្នែកល្អមានសារៈសំខាន់សម្រាប់ការងារប្រចាំថ្ងៃ ដូចជាការបើកបរ ការអាន និងការប្រើប្រាស់កុំព្យូទ័រជាដើម។ ជាអកុសល មនុស្សជាច្រើនមើលរំលងសារៈសំខាន់នៃការថែរក្សាភ្នែក រហូតដល់ពេលខ្លះឈានដល់ភ្នែកមានបញ្ហាថែមទៀតផង។ ដូច្នេះបើចង់ថែទាំភ្នែកអោយមានសុខភាពល្អ អ្នកអាចអនុវត្តគន្លឹះសាមញ្ញមួយចំនួនខាងក្រោមនេះបាន!

១.ការពិនិត្យភ្នែកជាទៀងទាត់
រឿងដែលសំខាន់បំផុតមួយនៃការថែទាំភ្នែក គឺការពិនិត្យភ្នែកជាប្រចាំ។ គ្រូពេទ្យជំនាញបានណែនាំថា អ្នកត្រូវធ្វើការពិនិត្យភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ កាលណាអ្នកចាប់ផ្តើមពិនិត្យភ្នែកប្រចាំឆ្នាំនោះ ឱកាសនៃការរកឃើញជំងឺភ្នែកកាន់តែឆាប់កាន់តែល្អ។ ម្យ៉ាងទៀត ការពិនិត្យភ្នែកមិនមែនសម្រាប់តែមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិនិត្យភ្នែកប្រចាំផងដែរ។

២.អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពភ្នែក
ការទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវក៏ចាំបាច់សម្រាប់សុខភាពភ្នែកដែរ។ ដោយអាហារមួយចំនួនជួយដល់សុខភាពភ្នែក ខណៈពេលដែលអាហារផ្សេងទៀតអាចបំផ្លាញភ្នែករបស់អ្នកបាន។ ក្នុងនោះមានសារធាតុចិញ្ចឹមមួយចំនួនត្រូវបានបង្ហាញថាអាចជួយសុខភាពភ្នែក ដែលរួមមានដូចជា៖
– Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារការខូចខាតដល់ភ្នែកពីសារធាតុគីមី និងជាតិពុលដែលបង្កពីគ្រោះថ្នាក់ផ្សេងៗ។
– វីតាមីន E ជួយពង្រឹងសរសៃឈាមក្នុងភ្នែក កាត់បន្ថយហានិភ័យនៃការខូចខាតសរសៃឈាម។
– អាស៊ីតខ្លាញ់អូមេហ្គា 3 កាត់បន្ថយការហើមភ្នែក។

៣.ការប្រើវ៉ែនតាការពារ
វ៉ែនតាការពារ ត្រូវបានប្រើដើម្បីការពារការរបួសភ្នែកដូចជាការក្រហាយភ្នែក ឬ រលាកភ្នែក។ វ៉ែនតាក៏ត្រូវបានគេប្រើដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺដូចជា keratitis (ការឆ្លងមេរោគនៃកញ្ចក់ភ្នែក) ផងដែរ។ ម្យ៉ាងទៀត មានវ៉ែនតាការពារមួយចំនួន ដែលត្រូវបានរចនាឡើងដើម្បីការពារពីកាំរស្មី UV ព្រោះវាជាកត្តាហានិភ័យសម្រាប់ជំងឺភ្នែកឡើងបាយ ការចុះខ្សោយនៃភ្នែក និងព្រិលភ្នែកជាំដើម។

៤.គន្លឹះដើម្បីកាត់បន្ថយភាពតានតឹងភ្នែកពីឧបករណ៍ឌីជីថល
ភាពតានតឹងភ្នែកបណ្តាលមកពីឧបករណ៍ឌីជីថល ត្រូវបានគេសំដៅទៅលើ រោគសញ្ញាដែលបណ្តាលមកពីការប្រើប្រាស់ ទូរស័ព្ទ ឬ កុំព្យូទ័រ ។ វាជាជំងឺមួយដែលអាចបណ្តាលឱ្យមានរោគសញ្ញាមិនស្រួលដូចជា ភ្នែកព្រិលមើលមិនច្បាស់ ឈឺក្បាល និងស្ងួតភ្នែក។ វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមួយនេះ តាមរយៈ
– ការដាក់ទីតាំងអេក្រង់កុំព្យូទ័រអោយឆ្ងាយពីភ្នែករបស់អ្នក
– ប្រើកញ្ចក់អេក្រង់ពណ៌ ដើម្បីកាត់បន្ថយពន្លឺពណ៌ខៀវ និងការពារភ្នែករបស់អ្នកពីកាំរស្មីយូវី
– កាត់បន្ថយការប្រើប្រាស់កុំព្យូទ័រ តាមដែលអាចធ្វើទៅបាន៕

ប្រភព ៖ បរទេស

