វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន
ការផ្សាយពាណិជ្ជកម្ម

ស្ត្រីដែលប្រាថ្នាចង់មានកូនគួរតែយកចិត្តទុកដាក់ខ្លាំងលើការញ៉ាំអាហារប្រចាំថ្ងៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវក្នុងឆ្នាំ 2020 បង្ហាញថា វីតាមីន និងសារធាតុចិញ្ចឹមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូន ដូចជាអាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា 3 ឬ DHA ជាដើម។ ម្យ៉ាងវិញទៀត ពួកគេអាចអនុវត្តជម្រើសអាហារដ៏ល្អបំផុតដូចខាងក្រោមនេះ៖

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.ជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជានំបុ័ងគ្រាប់ធញ្ញជាតិ អង្ករសំរូប និងប៉ាស្តា)
២.ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ជាពិសេសសណ្តែក
៣.ជៀសវាងអាហារដែលមានជាតិខ្លាញ់អាក្រក់ ដូចជាអាហារចៀន ឬនំ
៤.ញ៉ាំខ្លាញ់ល្អបន្ថែមទៀតដូចជាផ្លែបឺរ គ្រាប់ធញ្ញជាតិ ឬត្រីខ្លាញ់
៥.ជៀសវាងអាហារ និងភេសជ្ជៈមានជាតិស្ករ បង្អែម នំខេក និងភេសជ្ជៈមានជាតិផ្អែម

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងនោះផងដែរ វេជ្ជបណ្ឌិតបានពន្យល់ថា ទាំងបុរស និងស្ត្រីមានចំណង់ផ្លូវភេទខុសគ្នាអាស្រ័យលើសុខភាព និងអាយុ។ ទោះបីជាអ្នកមានចំណង់រួមភេទខ្លាំងក៏ដោយ អ្នកមិនគួររួមភេទញឹកញាប់ពេកទេ ព្រោះវាអាចធ្វើឲ្យសុខភាពផ្លូវភេទរបស់អ្នកកាន់តែអាក្រក់ ព្រោះមេជីវិតឈ្មោលត្រូវការពេលវេលាសមស្រប ដើម្បីបង្កើនបរិមាណ និងគុណភាព។ ក្នុងករណីបុរសរួមភេទជារៀងរាល់ថ្ងៃ ហើយត្រូវបង្ខំឱ្យបញ្ចេញទឹកកាមជារៀងរាល់ថ្ងៃ នោះពួកគេនឹងមានមេជីវិតឈ្មោលមិនគ្រប់គ្រាន់ ឬ មេជីវិតឈ្មោលមិនអាចបង្កកំណើតបាន។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដើម្បីឲ្យដៃគូរួមភេទទាំងពីរមានសុខភាពល្អ វេជ្ជបណ្ឌិតឯកទេសបានណែនាំថា មនុស្សគួររួមភេទតែ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដូច្នេះវានឹងមិនប៉ះពាល់ដល់គុណភាពនៃមេជីវិតឈ្មោលឡើយ។ សរុបមក អ្នកត្រូវតែមានផែនការត្រឹមត្រូវសម្រាប់ការមានកូន ហើយត្រៀមខ្លួនទាំងសុខភាពល្អ និងទ្រព្យសម្បត្តិ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយក្នុងអំឡុងពេលដំណើរការនៃការមានផ្ទៃពោះរបស់អ្នក៕

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម