គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល
ការផ្សាយពាណិជ្ជកម្ម

គ្រុនក្តៅតែងតែកើតមានចំពោះក្មេងតូចៗគ្រប់រូប ហើយសីតុណ្ហភាពអាចឡើងដល់ ៣៨អង្សាសេ ឬខ្ពស់ជាងនេះ។ នៅពេលដែលកុមារមានគ្រុនក្តៅ ឪពុកម្តាយតែងតែចង់ឱ្យសីតុណ្ហភាពចុះត្រជាក់យ៉ាងឆាប់រហ័ស ព្រោះខ្លាចកូនប្រកាច់ ឬ ខូចខួរក្បាលជាដើម។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនមានគ្រុនក្តៅ ឪពុកម្តាយខ្លះអាចប្រើវិធីខុសមកព្យាបាលកូន ដោយកំហុសទាំងនោះមានដូចជា៖

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.ជូតកុមារដោយទឹកត្រជាក់ ឬ ទឹកកក
វេជ្ជបណ្ឌិតផ្នែកជំងឺកុមារបាននិយាយថា ការជូតរាងកាយរបស់កុមារដោយទឹកត្រជាក់ ឬ ទឹកកក ដើម្បីឱ្យសីតុណ្ហភាពកូនត្រជាក់លឿន គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាអាចបណ្តាលឱ្យប្រកាច់បាន។ សីតុណ្ហភាពរាងកាយអាចឡើងដល់ 39 អង្សាសេ។ ដូចនេះជំនួសមកវិញ ឪពុកម្តាយអាចប្រើទឹកក្តៅប្រហែល 30 អង្សាសេ (ត្រូវតែទាបជាងសីតុណ្ហភាពរាងកាយរបស់កុមារ) មកជូតលើរាងកាយរបស់កុមារ ព្រោះការជូតខ្លួនដោយទឹកក្តៅគឺល្អជាងទឹកត្រជាក់។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.មិនហ៊ានងូតទឹក ព្រោះខ្លាចទឹកចូលសួត
ទឹកមិនអាចចូលទៅក្នុងសួតបានទេ បើគ្រាន់តែងូតទឹកនោះ។ ការមានជាតិទឹកក្នុងសួតមានន័យថាកុមារមានជំងឺរលាកសួត។ រីឯជំងឺរលាកសួតគឺកើតឡើងដោយសារតែមានមេរោគនៅក្នុងសួត។ ដូច្នេះ មាតាបិតាអាចប្រើទឹកក្តៅឧណ្ហៗលើមកជូតខ្លួនកុមារបានប្រសិនបើចាំបាច់ ក្នុងអំឡុងពេលដែលពួកគេគ្រុនក្តៅ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣.ការស្លៀកពាក់កុមារដែលមានស្រទាប់ជាច្រើន ឬ ប្រើភួយដើម្បីគ្របដណ្តប់ពួកគេ
នៅពេលដែលកុមារមានគ្រុនក្តៅ ជាញឹកញាប់ក្តៅ និងត្រជាក់ ដោយសារតែភាពខុសគ្នាខ្លាំងរវាងសីតុណ្ហភាពរាងកាយ និងសីតុណ្ហភាពខាងក្រៅ។ នៅពេលដែលសីតុណ្ហភាពរាងកាយកើនឡើងលើសពីធម្មតា យើងមានអារម្មណ៍ថាខ្យល់នៅជុំវិញយើងត្រជាក់ជាងធម្មតា។ បន្ទាប់មកសាច់ដុំរបស់យើងនឹងកន្ត្រាក់ និងយឺតមកវិញយ៉ាងឆាប់រហ័ស ដើម្បីផលិតកំដៅបន្ថែមទៀតសម្រាប់រាងកាយ ដែលបណ្តាលឱ្យរាងកាយមានសភាពញ័រ។ ហេតុនេះ ពេលកុមារមានគ្រុនក្តៅ ពួកគេតែងតែចង់យកភួយមកគ្របខ្លួន ប៉ុន្តែឪពុកម្តាយមិនត្រូវធ្វើបែបនេះឡើយ ហើយមិនត្រូវស្លៀកពាក់ឱ្យពួកគេច្រើនស្រទាប់ ឬ ក្រាស់នោះទេ ព្រោះវាអាចធ្វើឲ្យពួកគេក្តៅខ្លួនកាន់តែខ្លាំង។

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលកូនមានគ្រុនក្តៅ ឪពុកម្តាយអាចផ្តល់ថ្នាំផ្សះ និងបន្តតាមដានស្ថានភាពកុមារអោយបានដិតដល់។ ហើយប្រសិនបើកូនរបស់អ្នកបានលេបថ្នាំរួចហើយ សីតុណ្ហភាពទើបតែចុះត្រជាក់មួយរយៈពេលខ្លី ហើយឡើងម្តងទៀត ឪពុកម្តាយគួរតែនាំពួកគេទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ៕

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម