អ្នកដែលមានស្នាមផ្លែ អាចសាកល្បងវិធីទាំងនេះបាន

អ្នកដែលមានស្នាមផ្លែ_អាចសាកល្បងវិធីទាំងនេះបាន
ការផ្សាយពាណិជ្ជកម្ម

ស្នាមផ្លែត្រូវបានបង្កើតឡើងនៃជាលិកាស្លាកស្នាមនៅលើស្បែក ហើយធម្មតាពួកវាកកើត និងលូតលាស់បន្ទាប់ពីរាងកាយរបស់យើងមានរបួស ស្នាមរបួស រលាក ឬស្នាមជាំ។ ហើយពេលខ្លះ ស្លាកស្នាមផ្លែនេះគឺមានសភាពកាន់តែច្បាស់ និងប្រែទៅជាពណ៌ងងឹតជាងពណ៌ស្បែករបស់យើង។
តែយ៉ាងណាកុំមានការបារម្ភអី ព្រោះអ្នកអាចសាកល្បងវិធីខាងក្រោមនេះបាន ដើម្បីបំបាត់ស្នាមផ្លែទាំងនេះបានដោយមិនចាំបាច់ទៅជួបជាមួយគ្រូពេទ្រ!

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.ប្រើប្រាស់ថ្នាំអាស្ពីរីន
តាមរយះការស្រាវជ្រាវបានរកឃើញថាថ្នាំអាស្ពីរីនអាចការពារកោសិកាដែលបង្កើតស្លាកស្នាមពីការចូលទៅក្នុងកន្លែងដែលមានស្នាមផ្លែបាន។ វិធីនេះ អាចជួយអោយស្នាមផ្លែរបស់អ្នកមានពណ៌ស្រាលជាងមុន និងទំហំតូចជាងមុន។
+ដើម្បីសាកល្បងវិធីព្យាបាលនេះ៖

-កិនគ្រាប់ថ្នាំអាស្ពីរីនពី 3 ទៅ 4 គ្រាប់។
-លាយពួកវាជាមួយទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបង្កើតជាម្សៅទុកបិទទៅលើស្នាមផ្លែ
-លាបវាទៅស្នាមផ្លែ ទុកចោលមួយម៉ោង ឬពីរម៉ោង រួចលាងទឹកចេញគឺជាការស្រេច
-ធ្វើបែបនេះរៀងរាល់ថ្ងៃរហូតដល់ទទួលបានលទ្ធផលមួយដែលអ្នកចង់បាន។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.ខ្ទឹមស
ខ្ទឹមសត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពដូចជាថ្នាំអាស្ពីរីនដែរ ដោយវាអាចរារាំងអង់ស៊ីមមួយចំនួនពីការចូលទៅស្នាមផ្លែ ដែលរួមចំណែកដល់ការបង្កើតជាលិកា និងផ្លាសប្តូរពណ៌នៃស្លាកស្នាម។
+ដើម្បីសាកល្បងវិធីព្យាបាលនេះ៖

– យកខ្ទឹមសស្រស់ ២ ទៅ ៣ កំពឹស រួចបុកអោយម៉ដ្ឋ
– លាបលើតំបន់មានស្នាមផ្លែ ហើយទុកចោលប្រហែល 15 នាទី
– លាងសម្អាតនឹងទឹក ហើយលាបក្រែមផ្តល់សំណើមពីលើ
– ឈប់ប្រើប្រាស់ ឬកាត់បន្ថយរយៈពេលនៃការលាប ប្រសិនបើខ្ទឹមសរលាកស្បែករបស់អ្នក!!!

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣.ទឹកឃ្មុំ
ទឹកឃ្មុំមានសមាសធាតុប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយស្នាមផ្លែ ហើយអ្នកដែលសាកល្បងប្រើប្រាស់វិធីនេះច្រើនតែទទួលបានផល។
+ដើម្បីសាកល្បងវិធីព្យាបាលនេះ៖

– លាបទឹកឃ្មុំ
– ទុកវាចោលមួយភ្លែត
– បន្ទាប់មកលាងជម្រះវាចេញ
– អនុវត្តម្តងហើយម្តងទៀតឱ្យបានញឹកញាប់តាមតម្រូវការ ឬ យ៉ាងហោចណាស់ពីរទៅបីដងក្នុងមួយថ្ងៃរហូតដល់អ្នកទទួលបានលទ្ធផលដែលអ្នកចង់បាន។

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព


៤.ខ្ទឹមបារាំង

ការសិក្សាមួយចំនួនបានគាំទ្រការប្រើប្រាស់ខ្ទឹមបារាំងសម្រាប់កម្ចាត់ស្នាមផ្លែ។ ការសិក្សាឆ្នាំ 2013 បានរកឃើញថា ការប្រើប្រាស់សារធាតុចំរាញ់ពីខ្ទឹមបារាំងបានបញ្ឈប់ fibroblasts ដែលជាកោសិកាដែលផលិតជាលិកាស្លាកស្នាមពីការចូលទៅក្នុងស្បែក។ខ្ទឹមបារាំងក៏ជួយក្នុងការព្យាបាល និងកាត់បន្ថយស្លាកស្នាមផងដែរ។

+ដើម្បីសាកល្បងវិធីព្យាបាលនេះ៖
– កាត់ខ្ទឹមបារាំងតូចមួយជាបំណែកតូចៗ
– ច្របាច់យកទឹក រួចត្រង់វាជាមួយក្រណាត់ស្អាត
– យកទឹកនោះមកលាបលើតំបន់ដែលមានស្នាមផ្លែ រួចទុកចោលរហូតដល់ស្ងួត
– បន្ទាប់មកលាងជម្រះ
– អនុវត្តបីទៅបួនដងក្នុងមួយថ្ងៃរហូតដល់អ្នកឃើញលទ្ធផលដែលអ្នកចង់បាន៕

ការផ្សាយពាណិជ្ជកម្ម
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម