ទឹកត្រចៀកក្រាញ់គឺជាភេសជ្ជៈម្យ៉ាងដែលមនុស្សចាស់ភាគច្រើនបរិភោគដើម្បីសុខភាព។ ពួកគាត់ភាគច្រើនយល់ថា ទឹកត្រចៀកក្រាញ់នាំឱ្យត្រជាក់ក្នុង ប៉ុន្តែតាមពិតទៅវាមានអត្ថប្រយោជន៍លើសពីនេះទៅទៀត។ នេះគឺរាល់អត្ថប្រយោជន៍នៃការទទួលទានទឹកត្រចៀកក្រាញ់៖

១.ជំនួយខួរក្បាល
ការស្រាវជ្រាវមួយបានរកឃើញថា ការបរិភោគទឹកត្រចៀកក្រាញ់ជាប្រចាំអាចមានឥទ្ធិពលបង្កើនសមត្ថភាពខួរក្បាល។ គេបានធ្វើការពិសោធន៍នេះទៅលើក្រុមមនុស្ស៣ក្រុម ហើយបានរកឃើញថា ក្រុមដែលទទួលទានទឹកត្រចៀកក្រាញ់បានពង្រឹងសមត្ថភាពខួរក្បាលនិងរៀនឆាប់យល់ជាងមុន។

២.អាចព្យាបាលជំងឺបាត់ការចងចាំ
ដោយសារតែទឹកត្រចៀកក្រាញ់អាចជំនួយការចងចាំបាន វាក៏បានក្លាយជាឱសថដ៏មានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ជំងឺបាត់ការចងចាំទៅថ្ងៃមុខ។ ជំងឺបាត់ការចងចាំឬវង្វេងគឺជាវិបត្តិមួយដែលមនុស្សចាស់តែងជួបប្រទះ ដូចនេះការចាប់ផ្តើមទទួលទានទឹកត្រចៀកក្រាញ់តាំងពីក្មេងទៅក៏អាចទប់ស្កាត់ហានិភ័យនៃជំងឺមួយនេះបានដែរ។

៣.កាត់បន្ថយភាពស្រ្តេស
ក្រៅពីជំនួយខួរក្បាល ទឹកត្រចៀកក្រាញ់ក៏អាចជួយកាត់បន្ថយភាពស្រេ្តសបានដែរ។ ភាពស្ត្រេសអាចវិវត្តន៍ទៅជាជំងឺថប់បារម្ភ ហើយក៏អាចក្លាយទៅជាជំងឺបាក់ទឹកចិត្តបានដែរ។ ដូចនេះ ដើម្បីបង្ការជំងឺផ្លូវចិត្តទាំងអស់នេះ ការបរិភោគទឹកត្រជៀកក្រាញ់ក៏អាចជាដំណោះស្រាយមួយដែរ។

៤.ជំនួយសន្លាក់
អ្នកដែលតែងតែជួបប្រទះនូវបញ្ហាឈឺឆ្អឹងឆ្អែងឬឈឺសន្លាក់ ជាពិសេសមនុស្សចាស់ អាចសាកល្បងទទួលទានទឹកត្រចៀកក្រាញ់បាន។ វាជួយសម្រួលដល់ប្រតិបត្តិការនៃឆ្អឹងនិងធ្វើឱ្យឆ្អឹងដែលរងការប៉ះទង្គិចចាប់ជាសះស្បើយ។

៥.បន្សាបជាតិពុល
នៅក្នុងខ្លួនយើងគឺសម្បូរទៅដោយជាតិពុលដែលអាចបញ្ចេញបានតាមរយៈការហាត់ប្រាណឬការប្រើប្រាស់ថ្នាំជំនួយផ្សេងៗ។ ប្រសិនបើអ្នកមិនចំណូលការហាត់ប្រាណឬមិនសូវមានពេល អ្នកអាចជ្រើសរើសយកការបរិភោគទឹកត្រចៀកក្រាញ់ជំនួសវិញបាន៕

ប្រភព ៖ បរទេស

