ជាទូទៅរាងកាយរបស់យើងគឺកម្ចាត់កាកសំណល់ក្នុងអំឡុងពេលដែលយើងគេង ខណៈពេលដែលជាតិពុលមួយចំនួនត្រូវបានបញ្ចេញពីរាងកាយ។ ការគេងក៏មានអត្ថប្រយោជន៍ផ្លូវចិត្តដ៏សំខាន់ផងដែរ ព្រោះការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់យើងក្នុងការប្រមូលអារម្មណ៍ និងដំណើរការព័ត៌មាន។ លើសពីនេះទៅទៀត ការគេងក៏ជួយយើងប្រឆាំងនឹងជំងឺ និងទាក់ទងជាមួយនឹងការកំណត់អារម្មណ៍របស់យើងផងដែរ។ ហើយការកំណត់ទីតាំងគេងរបស់យើងក៏អាចជួយយើងពង្រីកទិដ្ឋភាពដែលមានប្រយោជន៍នៃការសម្រាកពេលយប់ ក៏ដូចជាជួយយើងជៀសវាងអាការៈមិនស្រួលខ្លួនថែមទៀតផង។

មនុស្សទូទៅតែងតែមានការគេងខុសគ្នា ហើយវាមិនមានអ្វីចម្លែកនោះទេព្រោះវាយោងទៅតាមទម្លាប់រៀងខ្លួន ខណៈអ្នកខ្លះគេងផ្ងារ ខ្លះគេងផ្កាប់ ឯខ្លះទៀតគេងផ្អៀង។ តែប្រហែលជាអ្នកមិនដឹងនោះទេថារបៀបដែលអ្នកគេងរាល់ថ្ងៃនេះក៏បានជះឥទ្ធិពលទៅលើសុខភាពរបស់អ្នកផងដែរ។ ដូច្នេះតោះមកដឹងពីរបៀបគេងត្រឹមត្រូវដែលអាចជួយឲ្យអ្នកទទួលបានសុខភាពល្អទាំងអស់គ្នា!

១.ការគេងផ្អៀង
គេងផ្អៀងជាទូទៅគឺជាទម្រង់ដែលមានសុខភាពល្អសម្រាប់ឆ្អឹងខ្នងរបស់អ្នក ហើយក៏ជួយស្បែករបស់អ្នកផងដែរ។ អត្ថប្រយោជន៍ចម្បងនៃការគេងផ្អៀងគឺធ្វើអោយប្រសើរឡើងនូវចរន្តឈាម និងមុខងាររំលាយអាហារនៃក្រពះពោះវៀនរបស់អ្នក ហើយវាក៏ជួយស្ត្រីមានផ្ទៃពោះផងដែរ។ តែគុណវិបត្តិដ៏សំខាន់បំផុតនោះគឺថា ការគេងផ្អៀងបែបនេះអាចធ្វើឲ្យអ្នកស្រមុកខុសពីធម្មតា។

២.ការគេងផ្អារ
ជាទូទៅការគេងផ្ងារផ្តល់អត្ថប្រយោជន៍ដល់ការដកដង្ហើមរបស់អ្នក ដែលអាចមានប្រយោជន៍ក្នុងករណីដែលអ្នកមានបញ្ហាទាក់ទងជាមួយនឹងប្រព័ន្ធដង្ហើម។ តែជាអកុសល ទីតាំងនេះក៏មានទំនោរបង្កឱ្យមានការឈឺចាប់ និងភាពតានតឹងនៅក្នុងតំបន់ករបស់អ្នក ហើយក៏អាចបង្កគ្រោះថ្នាក់ដល់ឆ្អឹងខ្នងផងដែរ។

ដូច្នេះប្រសិនបើចង់បានសុខភាពមួយដែលល្អប្រសើរ សូមអ្នកគេងផ្អៀង និងចៀសវាងនូវការគេងផ្ងារ៕
ប្រភព ៖ បរទេស

