បញ្ឈប់ទម្លាប់មិនល្អទាំងនេះ បើអ្នកចង់ស្រកគីឡូលឿន

បញ្ឈប់ទម្លាប់មិនល្អទាំងនេះ_បើអ្នកចង់ស្រកគីឡូលឿន
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនតែងតែមានបំណងចង់ស្រកគីឡូលឿន ចង់បានលទ្ធផលលឿន តែពេលខ្លះពួកគេមិនអនុវត្តតាមស្តង់ដាត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀតអ្នកត្រូវដឹងថា អ្នកគឺមិនអាចស្រកទម្ងន់បាននោះទេប្រសិនបើអ្នកមិនអាចបញ្ឈប់នូវទម្លាប់អាក្រក់ខាងក្រោមនេះបាន!

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.ញ៉ាំលឿនពេក
វាតម្រូវអោយខួរក្បាលរបស់អ្នកប្រើពេលប្រហែលម្ភៃនាទីដើម្បីដឹងថាអ្នកឆ្អែតហើយ។ ដូច្នេះប្រសិនបើអ្នកញ៉ាំអាហារលឿនពេក នោះអ្នកនឹងមិនអាចសម្គាល់ឃើញភ្លាមៗថាអ្នកឆ្អែតទេ។ ហើយនៅពេលអ្នកញ៉ាំកាន់តែយឺត ខួរក្បាលរបស់អ្នកមានពេលច្រើនក្នុងការចាប់ ហើយនឹងប្រាប់អ្នកថាអ្នកឆ្អែតលឿនជាងមុន។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.រំលងអាហារ
នៅពេលដែលអ្នករំលងអាហារ មានឱកាសច្រើនដែលអ្នកដុតកាឡូរីច្រើនក្នុងអំឡុងពេលថ្ងៃ ប៉ុន្តែវានឹងធ្វើឲ្យអ្នកឃ្លានខ្លាំងនៅពេលអាហារបន្ទាប់មកដល់។ ដូច្នេះព្យាយាមរក្សាការរំលាយអាហាររបស់អ្នកដោយញ៉ាំអាហារឲ្យទៀងពេលពេញមួយថ្ងៃ តែសូមកាត់បន្ថយអាហារដែលមិនចាំបាច់ចោល។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣.លួចញុំាក្រោយហាត់ប្រាណ
ប្រសិនបើអ្នកហាត់ប្រាណច្រើន នោះរាងកាយរបស់អ្នកច្បាស់ជាត្រូវការអាហារបន្ថែម។ ដូច្នេះជំនួសឱ្យការញុំាអាហារ ឬ នំផ្តេសផ្តាស សូមអ្នកញ៉ាំទឹកដោះគោជូរជាមួយផ្លែឈើ បន្ទាប់ពីអ្នកហាត់ប្រាណរួច។

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤.រំពឹងលទ្ធផលរហ័ស
ដោយសារការសម្រកទម្ងន់គឺទាមទាររយះពេលវែង ការតាំងចិត្ត និងការអនុវត្តរបស់អ្នកផ្ទាល់ ដូច្នេះសូមកុំរំបឹងថាលទ្ធផលនៃការសម្រកទម្ងន់នឹងទទួលបានឆាប់រហ័ស ព្រោះពេលខ្លះវានឹងធ្វើឲ្យអ្នកខកចិត្ត៕

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម