គន្លឹះដ៏សាមញ្ញ ដើម្បីរក្សាកន្សែងឲ្យនៅទន់ល្មើយដូចទើបតែទិញមកដំបូង!

គន្លឹះដ៏សាមញ្ញ
ការផ្សាយពាណិជ្ជកម្ម

ជាទូទៅនៅពេលដែលកន្សែងរបស់អ្នកឆ្លងកាត់ការបោកសម្អាតជាច្រើនដងនោះ វាអាចនឹងប្រែក្លាយទៅជារឹងពិបាកក្នុងការប្រើប្រាស់ មិនដូចពេលដែលទើបទិញមកប្រើដំបូងៗនោញឡើយ។ ដូច្នេះតោះមកស្វែងយល់ពីរបៀបធ្វើឱ្យកន្សែងរបស់អ្នកនៅតែរក្សាភាពទន់ ជាមួយនឹងគន្លឹះដ៏សាមញ្ញខាងក្រោមនេះ៖

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១.សីតុណ្ហភាព
រឿងមួយដែលអ្នកគួរចងចាំនោះគឺថា សីតុណ្ហភាពខ្ពស់ជាទូទៅមានអត្ថប្រយោជន៍នៅពេលបោកគក់កន្សែងព្រោះវាអាចកាត់បន្ថយសារធាតុគីមីមាននៅក្នុងសាប៊ូដែលអាចបំផ្លាញអាយុកាលរបស់កន្សែង ដូច្នេះការប្រើប្រាស់ទឹកក្តៅគឺមានប្រសិទ្ធភាពល្អបំផុតក្នុងការបោកកន្សែងរបស់អ្នកជាមួយនឹងសាប៊ូ។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.ទឹកខ្មេះ
ក្រៅពីសីតុណ្ហភាពខ្ពស់ ការប្រើទឹកខ្មេះគឺជាសារធាតុបន្ទន់ដ៏សាមញ្ញ និងងាយស្រួលក្នុងការប្រើប្រាស់។ ហើយអ្វីដែលអ្នកត្រូវធ្វើគឺដាក់បរិមាណទឹកខ្មេះសមរម្យទៅក្នុងម៉ាស៊ីនបោកគក់របស់អ្នកនៅពេលបោកកន្សែងគឺជាការស្រេច។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

**ចំណាំ
យើងមិនណែនាំឱ្យប្រើថ្នាំបន្ទន់ក្រណាត់ទេ។ ទោះបីជាផលិតផលទាំងនេះជាច្រើនធ្វើឱ្យសម្លៀកបំពាក់ទន់ក៏ដោយ ប៉ុន្តែពួកវាបង្កគ្រោះថ្នាក់ដល់សុខភាពដោយសារចំនួនសារធាតុគីមីដែលបានប្រើ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ បរទេស

ការផ្សាយពាណិជ្ជកម្ម