មិនថារដូវណាទេ តែគឺជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ ហើយការផឹកវាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយជានិច្ច ម្យ៉ាងទៀតវាក៏ជាភេសជ្ជៈមួយដែលល្អសម្រាប់ទាំងកុមារ និងមនុស្សធំ។ ហើយក្នុងនោះមានតែជាច្រើនប្រភេទដែលលោកអ្នកអាចជ្រើសរើសបានតាមចំណង់ចំនូលចិត្ត ដោយពួកវាមានពណ៌ និងរសជាតិខុសៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺតែទាំងអស់គឺសុទ្ធតែមានអត្ថប្រយោជន៍យ៉ាងវិសេសវិសាលចំពោះសុខភាពរបស់លោកអ្នក ដែលរួមមានដូចជា៖
១.តែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានគេដឹងថាអាចរក្សារាងកាយឱ្យមានសុខភាពល្អ និងជួយឲ្យមើលទៅក្មេងជាងវ័យ។ ពួកគេក៏ការពារយើងពីគ្រោះថ្នាក់នៃការបំពុលដែលរាងកាយរបស់យើងត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃ។ តែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលបន្ថយល្បឿន ឬធ្វើឱ្យអ្នកមិនងាយនឹងកើតជំងឺបេះដូង។ មួយវិញទៀត ការផឹកតែក៏ធ្វើឱ្យលំហូរឈាមទូទាំងក្នុងរាងកាយរបស់អ្នកប្រសើរឡើងផងដែរ ដោយវាពង្រីកសរសៃឈាម និងធ្វើឱ្យអ្នកមិនជួបនឹងជម្ងឺកកឈាម។

២.ការផឹកតែជួយក្នុងការផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក
យោងតាមការស្រាវជ្រាវ ការផឹកតែគឺមានប្រយោជន៍ដូចគ្នាទៅនឹងទឹកដែរ បើទោះបីជាវាត្រូវបានរួមផ្សំជាមួយជាតិកាហ្វេអ៊ីនក៏ដោយ ហើយតែត្រូវបានគេស្គាល់ថាជាប្រភពផ្តល់នូវជាតិទឹកដ៏សម្បូរបែប។
៣.តែគឺល្អសម្រាប់បង្កើនការចងចាំរបស់អ្នក
តែគឺជាជំនួយការក្នុងការពង្រឹងខួរក្បាល និងកោសិកាចងចាំរបស់អ្នក។ ការផឹកតែមួយពែងជារៀងរាល់ថ្ងៃនឹងផ្តល់នូវការការពារពីជំងឺវង្វេង និងជំងឺភ្លេចភ្លាំងបានយ៉ាងមានប្រសិទ្ធភាពពីព្រោះសារធាតុទាំងនេះរារាំងសកម្មភាពអង់ស៊ីមដែលភ្ជាប់ទៅនឹងការបាត់បង់ការចងចាំ។ នោះហើយជាមូលហេតុដែលវាត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់មនុស្សចាស់។

៤.ការផឹកតែគឺល្អសម្រាប់ការសម្រកទម្ងន់
ទឹកតែអាចជួយបង្កើនថាមពលរបស់អ្នកនៅពេលអ្នកហាត់ប្រាណ ហើយការផឹកវាជាទៀងទាត់ក៏ត្រូវបានគេដឹងថាអាចជួយដុតបំផ្លាញជាតិខ្លាញ់បានលឿនផងដែរ ដោយសារតែវាដុតកាឡូរីបានលឿន និងជួយរក្សាតំបន់ចង្កេះរបស់អ្នក។

៥.តែជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
នៅពេលអ្នកផឹកតែដូចជា chamomile វានឹងជួយអ្នកបានយ៉ាងច្រើន ប្រសិនបើអ្នកមានជម្ងឺពោះវៀន នោះដោយសារតែមានផ្ទុកសារធាតុ antispasmodic ។ ហើយប្រសិនបើអ្នកផកតែខ្ញីនោះវានឹងជួយអ្នកកុំឱ្យមានការក្អួតចង្អោរ ព្រមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង៕

ប្រភព ៖ បរទេស

