តាមជំនឿ ការរស់គូស្រករ ក្រៅពីរើសខែឆ្នាំឱ្យត្រូវគ្នានោះ ការរើសធាតុឱ្យត្រូវគ្នា ក៏អាចធ្វើឱ្យដៃគូស់នៅចុះសម្រុងនឹងគ្នាបានផងដែរ។ ដោយយោងតាមឆ្នាំសត្វទាំង ១២ គឺសុទ្ធតែមានធាតុទាំង ៦ ដូចជា ធាតុដី ធាតុទឹក ធាតុភ្លើង ធាតុឈើ ធាតុដែក និងធាតុមាស ដោយគេបែងចែកតាមឆ្នាំកំណើតដូចតទៅ៖
១. ឆ្នាំជូត និងឆ្នាំកុរ៖ ធាតុទឹក។
២. ឆ្នាំឆ្លូវ និង ឆ្នាំច ៖ ធាតុដី ។
៣. ឆ្នាំម្សាញ់ និងឆ្នាំមមី ៖ ធាតុភ្លើង។
៤. ឆ្នាំខាល និងឆ្នាំថោះ ៖ ធាតុឈើ ។
៥. ឆ្នាំវក និងឆ្នាំរការ៖ ធាតុដែក ។
៦. ឆ្នាំរោង និងឆ្នាំមមែ៖ ធាតុមាស ។

# តាមជំនឿចាស់បុរាណបានឱ្យដឹងថា ការផ្គូរផ្គងធាតុទាំង៦ មានលទ្ធផលដូចជា ៖
– ធាតុទឹក និងធាតុទឹក គឺល្អ មានសេចក្តីសុខ និងចម្រើន ។
– ធាតុទឹក និងធាតុឈើ គឺល្អ និងមានតែភាពរីករាយ។
– ធាតុដី និងធាតុដី គឺល្អ និងមានអាយុវែង។
– ធាតុភ្លើង និងធាតុភ្លើង គឺមានតែរឿងមិនសប្បាយចិត្ត។
– ធាតុដែក និងដែក គឺមានតែរឿងមិនសប្បាយចិត្ត។
– ធាតុដី និងធាតុដែក គឺនឹងមានសុភមង្គលជាមួយគ្នា។
– ធាតុដី និងធាតុភ្លើង គឺអាចរស់នៅជាមួយគ្នាយូរអង្វែង។
– ធាតុទឹក និងធាតុដី គឺមានតែសេចក្តីសុខ និងសេចក្តីចម្រើន។
– ធាតុភ្លើង និងធាតុដែក គឺល្អ តែមិនសូវចេះសន្សំ។

– ធាតុឈើ និងធាតុឈើ គឺមានសេចក្តីសុខ និងចម្រើន ។
– ធាតុទឹក និងធាតុដែក គឺជាធាតុល្អ មានទ្រព្យសម្បត្តិ និងលុយកាក់។
– ធាតុទឹក និងធាតុភ្លើង គឺអាចរស់នៅជាមួយគ្នាបាន ប៉ុន្តែជារឿយៗមានការឈ្លោះប្រកែកគ្នា។
– ធាតុដី និងធាតុឈើ គឺបានសេចក្តីសុខជាមួយគ្នា។
– ធាតុភ្លើង និងធាតុឈើ គឺតែងតែមានជម្លោះនឹងគ្នា។
– ធាតុមាស គឺត្រូវគ្នាជាមួយធាតុទាំងអស់។
យ៉ាងណាទាំងនេះគ្រាន់តែជាជំនឿដែលជឿបន្តៗគ្នាតែប៉ុណ្ណោះ៕

