នៅពេលអ្នកហត់ តើអ្នកនឹងសម្រាកនៅគ្រែមួយណា ? មើលថាថ្មីៗនេះអ្នកនឹងមានរឿងល្អអ្វីកើតឡើង?

New Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់គ្នាសុទ្ធតែចេះហត់នឿយ ហើយក៏គ្មានអ្នកណាអាចទទួលរងការឈឺចាប់គ្រប់យ៉ាងដើម្បីអ្នកឡើយ គង់តែមានពេលវេលាមួយ អ្នកនឹងអាចធំធាត់បានដោយខ្លួនឯងបាន។ ពេលដែលអ្នកមានអារម្មណ៍ថានឿយហត់ តើអ្នកចង់សម្រាកនៅលើគ្រែមួយណា? តោះ! យើងមកធ្វើការទស្សទាយថាថ្មីៗនេះតើមានរឿងល្អដែរឬទេ?​ ដោយគ្រាន់តែជ្រើសរើសគ្រែគេងមួយដែលអ្នកពេញចិត្តជាងគេ វានឹងបង្ហាញការពិតប្រាប់អ្នកជាមិនខាន។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

A. គ្រែ A

ការផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះទឹកមុខរបស់អ្នកស្រស់ស្រាយ បែបនេះទោះអ្នកជ្រើសរើសតុបតែតាមស្ទាយបែបណា ក៏អាចញុំាឱ្យអ្នកកាន់តែមានភាពស្រស់ស្អាតដែរ។ ប្រាកដណាស់ នេះក៏មានការពាក់ព័ន្ធនឹងជោគសំណាងនៃសេចក្តីស្នេហាររបស់អ្នកដែរ រូបរាងនៃការតុបតែង គឺជាចំណុចសំខាន់ដែលទាក់ទាញដៃគូររបស់អ្នក។

ជាពិសេសគេមានតំណែងនៅក្នុងចិត្តគេស្រាប់ គេចូលចិត្តមនុស្សស្រីបែបណា ចូលចិត្តការតុបតែងបែបណា សុទ្ធតែជាពត៌មានសំខាន់សម្រាប់អ្នក។ បើអ្នកអាចដឹងមុនពីរឿងសំខាន់ទាំងនេះ ហើយមកតុបតែងខ្លួនឱ្យដូចជាមនុស្សដែលនៅក្នុងចិត្តគេ បែបនេះមនុស្សដែលនៅក្នុងចិត្តរបស់មនុស្សប្រុសម្នាក់នេះ ប្រាកដជារូបអ្នកហើយ។

ការផ្សាយពាណិជ្ជកម្ម

B. គ្រែ ​B

បន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏លំបាកអស់មួយរយៈពេលរួចមក ចំពោះឆ្នាំនេះអ្នកនឹងទទួលបានជោគសំណាងជាមិនខាន លុយកាក់ដែលអ្នករកបានពីមុន ដ្បិតតែមិនទាន់ទទួលបានត្រលប់មកវិញមែន តែនៅពេលថ្មីៗនេះគឺជាពេលវេលាដែលអាចទទួលផលយ៉ាងធំ ក្រោមការជួយទំនុកបំផុតរបស់អ្នកមានគុណអាចជាឱកាសក្នុងការចំណេញប្រាក់ ហើយក៏ជាប្រភពធនធានមិនចេះដាច់ នៅក្នុងការរស់នៅ ក៏អាចមានរឿងល្អកើតឡើងជាហូហែដែរ ។

ការផ្សាយពាណិជ្ជកម្ម

C. គ្រែ C

មើលទៅគូព្រេងរបស់អ្នកពិតជាជិតមកដល់ហើយ មិត្តនៅជុំវិញខ្លួនអ្នកច្រើនណាស់ អត្តចរិតរបស់អ្នកក៏រុះរាយណាស់ដែរ អ្នកក៏ជាមនុស្សដែលចូលចិត្តរាប់អានមិត្តភ័ក្រ្តដែរ។ ដូច្នេះមនុស្សផ្ទុយភេទដែលបានរាប់អានអ្នកមានអារម្មណ៍ថារីករាយ អ្នកគឺជាមនុស្សម្នាក់ដែលមានចំណេះវិជ្ជាខ្ពស់ ក៏ចូលចិត្តនាំភាពរីករាយដល់មនុស្សដែលខ្លួនស្រលាញ់ដែរ តែក៏ត្រូវប្រុងប្រយ័ត្នអំពីចរិតរបស់អ្នកដែរ ព្រោះចរិករបស់អ្នកតែងប្រែប្រួលច្រើន ប្រយ័ត្នធ្វើឱ្យខកខានស្នេហារបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

D. គ្រែ D

ទេវតាទ្រព្យនឹងមកគោះទ្វាអ្នកដល់ផ្ទះ នៅក្នុងមួយរយៈពេលនេះអ្នកត្រូវប្រុងប្រយ័ត្នពីរឿងតូចតាចនៅក្នុងជីវិតរបស់អ្នក កុំគិតថាវាជារឿងសាមញ្ញឱ្យសោះ ព្រោះការទទួលបានជោគជ័យ គឺចាប់ផ្តើមពីការធ្វើរឿងតូចតាចឱ្យបានល្អជាមុនសិន ដូច្នេះហើយបើថ្មីៗនេះអ្នករៀនទទួលយកការផ្លាស់ប្តូរ និងគំនិតថ្មីៗ អ្នកលែងប្រកាន់ខ្ជាប់គំនិតចាស់គំរិលរបស់អ្នកកាលពីមុន នោះអ្នកនឹងឈានទៅរកភាពជោគជ័យលឿន តាមរយៈការតស៊ូរបស់អ្នកនឹងទទួលបានលទ្ធផលល្អគួរកត់កំគាល់៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម