ឆ្នាំខែកំណើត របស់មនុស្សគ្រប់ៗរូប សុទ្ធតែតំណាងឱ្យជោគវាសនារបស់មនុស្សម្នាក់ៗ ។ នៅក្នុងផលបូក ថ្ងៃខែកំណើតរបស់អ្នក ក៏ជាផ្លូវមួយដែលអាចឱ្យអ្នកធ្វើការដោះស្រាយបញ្ហាទាំងរឿងជីវិត គ្រួសារ ស្នេហា និងការងារមុខរបរចិញ្ចឹមជីវិតផងដែរ។
#របៀបរកផលបូកតំណាងថ្ងៃខែ
ជាដំបូងយកថ្ងៃកំណើតរបស់អ្នក បូកនឹងលេខខែកំណើតរបស់អ្នក។ ផលបូកនៃការទស្សន៍ទាយគឺមានលេខខ្ទង់រាយ។
ឧទាហរណ៍៖ ប្រសិនបើអ្នកកើតនៅថ្ងៃទី ២០ ខែ “៦” ផលបូករបស់អ្នកគឺ លេខ ៨ ។

តោះ បូកថ្ងៃខែកំណើតរបស់អ្នក តើលេខរបស់អ្នកជាលេខអ្វី? តោះមើលការទស្សន៍ទាយតាមលេខខាងក្រោមនេះ ៖
“1” · ផ្តើមពីខ្លួនឯង
លេខ”1″ តំណាងឱ្យការចាប់ផ្តើម ឬការកំណើតឡើង ដោយផ្សារភ្ជាប់ ផ្តើមមកពីខ្លួនអ្នក នោះបានន័យថាអ្វីៗគឺផ្តើមពីខ្លួនអ្នក ហើយអ្នកគឺជាម្ចាស់ជោគវាសនានៃខ្លួន ។ អ្នកមានកម្លាំង មានថាមពល ហើយនៅពេលដែលអ្នកតតាំង និងប្រឈមនឹងបញ្ហាអ្វីមួយ សត្រូវ ឬបញ្ហារបស់អ្នកនឹងចៀសឆ្ងាយ ហើយប្រសិនជាអ្នកជាអ្នកដឹកនាំ ឬជាអ្នកដែលតំណាងអ្វីមួយ រមែងតែងតែមានអ្នកស្តាប់បង្គាប់តាម។ ដូច្នេះអ្នកត្រូវតែជឿជាក់លើខ្លួនឯង និងធ្វើអ្វីមួយគឺផ្តើមពីខ្លួនឯង ។
“2” · ពិគ្រោះជាមួយនរណាម្នាក់
លេខ “2” មានន័យថាអត្ថិភាពនៃខ្លួនឯង និងអ្នកដទៃ ដូចចំនុចពីរគូសបន្ទាត់តែមួយ។ អ្វីៗមិនមែនមានតែអ្នកតែម្នាក់ទេ ប៉ុន្តែអ្នកនឹងមានអ្នកផ្សេងទៀតដែលតាមជួយជ្រោមជ្រែង ។ ដើម្បីដោះស្រាយបញ្ហារបស់អ្នក ឬចង់ធ្វើអ្វីឱ្យបានជោគជ័យ សូមពិភាក្សា និងស្តាប់យោបល់អ្នកដទៃឱ្យបានច្រើន ជាជាងការអត្តនោម័តតែម្នាក់ឯង។ លើសពីនេះទៀត អ្នកហាក់បីដូចជាមានអព្ភូតហេតុជាច្រើនកើតឡើង និងភាគច្រើនទទួលបានជំនួយដំណោះស្រាយពីមនុស្សមានភេទផ្ទូយគ្នា ឬជាគូស្នេហ៍អ្នកជាដើម។
“3” . មិត្តភក្តិ!
លេខ “3” មានន័យថាអ្នកខ្លួនឯង អ្នកដទៃ និងចំណុចកណ្តាលរួមមួយរវាងអ្នកទាំង២ ដែលប្រហែលជាមានន័យថាអ្នកតែងតែទទួលបានអ្វីដែលថ្មី មានភាពជោគជ័យ និងក្រោមឥទ្ធិពលរបស់អ្វីផ្សេងក្រៅពីខ្លួនឯង។ នៅក្នុងជីវិតរបស់អ្នក ឬការមានបញ្ហាអ្វីមួយ អ្នកគួរតែមានដៃគូដែលជាមិត្តភក្តិ ឬជាមនុស្សជិតដិត ដែលអ្នកអាចពឹងពាក់បាន។ អ្វីដែលពិសេស សម្តី និងទង្វើរបស់អ្នកល្អៗ នឹងអាចនាំមិត្តល្អៗចូលមកក្នុងជីវិតជួយជ្រោមជ្រែងអ្នក។
“4” · ផ្លាស់ប្តូរការគិត
ដើម្បីចេញពីបញ្ហា វាជារឿងសំខាន់ណាស់ នៅក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក។ ប្តូរការគិតរបស់អ្នកសារជាថ្មី អាចនឹងក្លាយទៅជាឱកាសមួយថ្មីពិសេសម្រាប់អ្នក។ ពិសេសនោះ នៅពេលអ្នកផ្លាស់ប្តូរការគិត និងចាប់ផ្តើមជាថ្មី អ្នកនឹងមានភាពរឹងមាំ និងមានទេពកោសល្យដើម្បីភាពជោគជ័យនៅក្នុងជិវិតរបស់អ្នក ។
“5” . ធ្វើសកម្មភាព
ការធ្វើសកម្មភាព វាជាកម្លាំងដ៏ខ្លាំងដែលអាចនាំមកនូវ ព្រឹត្តិការណ៍ធំ ឬការភ្ញាក់ផ្អើលមួយសម្រាប់ជីវិតអ្នក។ ដើម្បីចេញពីបញ្ហា និងធ្វើឱ្យជីវិតរបស់អ្នកផ្លាស់ប្តូរកាន់តែប្រសើរ សូមប្រើមាត់របស់អ្នកឱ្យមានប្រយោជន៍ កុំឆាប់ខឹងមួរម៉ៅ ឬអន្ទះសារខ្លាំងពេក ធ្វើសកម្មភាពមួយៗ និងច្បាស់លាស់ អ្នកនឹងអាចគ្រប់គ្រងរាល់ស្ថានការគ្រប់យ៉ាង និងអាចបត់បែនជីវិតឱ្យកាន់តែល្អ។
“6” · កុំភ្លេចគិតគូពីអ្នកដទៃ
ដើម្បីចេញពីបញ្ហាដែលអ្នកមាន និងចង់មានជោគជ័យក្នុងជិវិត សូមកុំមោទនភាពលើខ្លួនឯងខ្លាំងពេក តែត្រូវគិតគូពីអ្នកដទៃ និងមនុស្សជុំវិញខ្លួនផង។ កុំទៅមុខលឿនពេក ត្រូវថយក្រោយមួយជំហាន ហើយមើលលើមើលក្រោម ចេះឱនចេះដាក់ ដើម្បីកុំឱ្យជម្លោះ និងភាពស្អប់ខ្ពើមកើតឡើងពីមនុស្សជុំវិញខ្លួន។
“7” . ពិចារណាដោយវិចារណញាណ និងការស្រមើលស្រមៃ
ផ្តោតពីលើសំណាង ជំនឿរបស់អ្នក ដោយជឿជាក់លើវិចារណញាណ និងប្រើការស្រមើលស្រមៃរបស់អ្នកដោយប្រើវិចារណញាណផង នោះអ្នកនឹងទទួលបានការណែនាំអ្វីដែលល្អបំផុតសម្រាប់ជីវិតអ្នក។ គន្លឹះ ភាពជោគជ័យ និងដោះស្រាយបញ្ហារបស់អ្នក គឺពង្រីកការស្រមើលស្រមៃរបស់អ្នក ពីអ្វីដែលអ្នកឃើញ និងបានឮ។
“8” · ការគ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាង
ដើម្បីដើរចេញពីរឿងមិនល្អ ឬអាក្រក់ កុំលង់ក្នុងស្ថានភាពដដែលពេក។ ចូររៀនគ្រប់គ្រង និងដោះស្រាយឱ្យបានឆាប់ ដោយដាក់គោលដៅសម្រាប់អនាគតដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន។ ការចេះគ្រប់គ្រងខ្លួនឯង នឹងធ្វើឱ្យជិវិតរបស់អ្នកកាន់តែមានភាពល្អប្រសើរឡើង។
“9” · ភាពក្លាហាន និងសកម្មភាព
អ្នកមានសមត្ថភាពទទួលយកអ្វីគ្រប់យ៉ាងដោយមិនគិតពីចំណុចខ្សោយ ឬចំណុចខ្លាំងរ។ ដើម្បីចេញពីបញ្ហា កុំព្យាយាមរត់គេចពីបញ្ហា តែត្រូវបង្ហាញភាពក្លាហានប្រឈមមុខនឹងបញ្ហាចំពោះមុខ។ ការដែលមានភាពក្លាហាន និងមានសកម្មភាពតតាំង មិនត្រឹមតែអាចឱ្យអ្នកមានដំណោះស្រាយដ៏ល្អទេ តែថែមទាំងមានជីវិតជោគជ័យទៀតផង។ ចូរធ្វើសកម្មភាព ប្រកួតប្រជែង ដោយភាពក្លាហានរបស់អ្នក។
“0” . គ្រប់យ៉ាង ឬគ្មានអ្វីទាំងអស់
“0” នៅក្នុងស្ថានភាពនេះ គឺបរិសុទ្ធខ្លាំងណាស់ ហើយអត្ថិភាពដូចជាសកលលោក។ អ្នកមានសក្ដានុពលដែលលាក់ទុកក្នុងជីវិតដែលអ្នកមិនដែលបានដឹង។ ដើម្បីរួចផុតពីបញ្ហា កុំបោះបង់ កុំចុះចាញ់ ហើយយកជីវិតខ្លួនឯងទៅប្តូរ។ ទោះបីជានៅពេលនេះ អ្នកមានអារម្មណ៍ថាកំពុងតែស្ថិតនៅក្នុងស្ថានភាពពិបាក ឬអនាគតដែលគ្មានពន្លឺក្តី ចូរជឿជាក់លើខ្លួនឯងអ្នកនឹងមានសំណាងល្អនៅពេលក្រោយ ៕

