ពេលដែលធ្លាក់ភ្លៀង តើអ្នកមិនចូលចិត្តសើមត្រង់កន្លែងណា? មើលពីភាពទាក់ទាញ និងចរិតរបស់អ្នកនៅក្នុងកែវភ្នែកអ្នកដទៃ

New Copy
ការផ្សាយពាណិជ្ជកម្ម

យើងគ្រប់គ្នាសុទ្ធតែគ្មានអ្នកណាល្អឥតខ្ចោះឡើយ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ពួកយើងក៏មិនចាំបាច់ទៅស្ញប់ស្ញែងអ្នកដែលមានសមត្ថភាពដែរ ក៏មិនចាំបាច់ខកចិត្តនឹងភាពសាមញ្ញរបស់ខ្លួនឯងដែរ មនុស្សគ្រប់រូបសុទ្ធតែមានភាពទាក់ទាញរបស់ពួកគេរៀងខ្លួន។ អ្វីដែលសំខាន់បំផុត គឺស្គាល់ពីចរិតរបស់ខ្លួន និងបន្ថែមការអភិវឌ្ឍន៍ចំពោះខ្លួនឯង។

ចុះនៅពេលភ្លៀងធ្លាក់អ្នកមិនចូលចិត្តសើមនៅត្រង់កន្លែងណាជាងគេ? វាអាចទាយដឹងពីចរិត និងភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែកអ្នកដទៃបាន។

ការផ្សាយពាណិជ្ជកម្ម

A. សើមស្បែកជើង
B. សើមខោអាវ
C. សើមសក់ក្បាល
D. មិនបានខ្វល់ខ្វាយទៅលើរឿងទាំងនេះទេ

Istockphoto 1192922922 612x612
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១​. ជ្រើសរើស A ៖ ភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែកអ្នកដទៃគឺ ៨០ %

ការផ្សាយពាណិជ្ជកម្ម

អ្នកមិនចូលចិត្តដណ្តើម ខ្លាចភាពឯកា មានភាពអត់ធ្មត់ខ្លាំង ហើយពេលមានរឿងអ្វីតែងទុកនៅក្នុងចិត្ត ខ្លួនឯងជាអ្នកទទួលរាប់រង នៅចំពោះមុខអ្នកដទៃ អ្នកតែងតែរក្សាសភាពល្អឥតខ្ចោះ ពីដើមដល់ចប់ អ្នកចាប់អារម្មណ៍ពីទង្វើកាយវិការរបស់អ្នកណាស់ ហើយអ្នកក៏ឆាប់មានអារម្មណ៍មួរម៉ៅដែរ។

អ្នកមានចរិតរួសរាយ តាមពិតទៅអ្នកគឺជាតារាមួយដួងដែលតែងបញ្ចេញពន្លឺភ្លឹបភ្លែត គឺមានភាពទាក់ទាញខ្លាំងណាស់ ម្យ៉ាងទៀតមានជំនឿចិត្តអាចកាន់តែល្អជាងនេះ។ ចរិតរបស់អ្នកត្រង់ ងាយចុះសម្រុង មើលសំខាន់មនោសញ្ចេតនា សុខចិត្តលះបង់ដើម្បីមនុស្សដែលខ្លួនស្រលាញ់ ទោះជារងទុកលំបាកក៏សុខចិត្តដែរ។

ការផ្សាយពាណិជ្ជកម្ម

២. ជ្រើសរើស B ៖ ភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែកអ្នកដទៃគឺ ៩០%

អ្នកចេះគិតដល់អ្នកដទៃ មានពេលខ្លះខ្លាចរអារ ខ្លាចបរាជ័យ ស្តាយស្រណោះមិត្តភាព អ្នកគឺជាមនុស្សម្នាក់ដែលពោរពេញដោយការចាប់អារម្មណ៍ពីអ្នកដទៃ ហើយអ្នកមានស្នេហាស្មោះមួយនឹងមួយ ពេលដែលស្រលាញ់អ្នកណាហើយ គឺស្រលាញ់ខ្លាំងតែម្តង នៅក្នុងភ្នែករបស់អ្នកគឺមើលមិនឃើញអ្នកផ្សេងឡើយ អ្នកក៏ចូលចិត្តនៅតែឯង មានអំនួតតិចតួច មិនទម្លាប់ឃើញអ្នកណាគេពូកែជាងខ្លួនឡើយ។

ការផ្សាយពាណិជ្ជកម្ម

ចូលចិត្តធ្វើពុតជារឹងមាំ ឱ្យគេស្រលាញ់អាណិត។ មានអារម្មណ៍ល្អចំពោះខ្លួនឯង តាមពិតទៅពេលខ្លះក៏អាចធ្វើរឿងខុសឆ្គងឱ្យគេហួសនិយាយដែរ មានភាពអំណត់ មានរឿងអ្វីចូលចិត្តទុកក្នុងចិត្តទទួលរាប់រងតែម្នាក់ឯង។

៣. ជ្រើសរើស C ៖ ភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែករបស់អ្នកដទៃគឺ ៦០%

ការផ្សាយពាណិជ្ជកម្ម

អ្នកឆាប់ភ្លេច មិនចេះចងគំនុំឡើយ អ្នកជាមនុស្សដែលមានព្រំដែន បើមិនទាន់ប៉ះដល់ព្រំដែនរបស់អ្នកទេ គឺមិនអាចផ្ទុះកំហឹងឡើយ បើនរណាល្អដាក់អ្នក អ្នកប្រាកដជាល្អដាក់គេទ្វេដង អ្នកគឺជាមនុស្សដែលមានគំនិតច្រើន តែក៏ជាមនុស្សចម្លែកណាស់ដែរ តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងភាពរីករាយដល់អ្នកដទៃដែរ។

អ្នកតែងរស់នៅក្នុងពិភពរបស់ខ្លួនឯង ក៏អាចមានភាពឆោតល្ងង់ដែរ កុំឃើញថាអ្នកល្ងង់បែបនេះ តាមពិតទៅ មនុស្សបែបនេះគេចូលចិត្តច្រើនណាស់។ មិត្តនៅជុំវិញខ្លួនអ្នកចូលចិត្តមនុស្សដូចជាអ្នកអ៊ីចឹង ចរិតរបស់អ្នកតែងទាក់ទាញការចាប់អារម្មណ៍របស់មនុស្សផ្ទុយភេទរហូតមក។

ការផ្សាយពាណិជ្ជកម្ម

៤. ជ្រើសរើស D ៖ ភាពទាក់ទាញរបស់អ្នកនៅក្នុងភ្នែកអ្នកដទៃមានតែ ៣០%ទេ

ចូលចិត្តធ្វើពុតជារឹងមាំ ខ្លាចត្រូវបានគេមើលរំលង តែងតែលាក់អារម្មណ៍ឈឺចិត្តរបស់ខ្លួន ប៉ុន្តែក៏សង្ឃឹមថាមានគេលួងលោមដែរ អ្នកគឺជាមនុស្សដែលត្រង់ភ្លឹងដូចបន្ទាត់ ក៏មានចិត្តល្អណាស់ដែរ មានចិត្តរាក់ទាក់ រមែងតែងគិតដល់អ្នកដទៃ ប៉ុន្តែពេលដែលអ្នកគិតដល់អ្នកដទៃ គឺតែងត្រូវបានគេយល់ច្រលំ កុំយកភាពល្អរបស់អ្នកបង្កើតទៅជាទម្លាប់របស់អ្នកដទៃឱ្យសោះ អ្នកឆាប់អៀន ពេលដែលជួបនឹងមនុស្សដែលខ្លួនស្រលាញ់ បែរជារបូតបាត់ទៅវិញ ចូលចិត្តភាពសាមញ្ញ មិនចូលអារម្មណ៍រំខាន ឬនឿយហត់ពេកឡើយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ បក្សីទេព / Knongsrok

ការផ្សាយពាណិជ្ជកម្ម