ស្បែកជើងកែងមួយ អាចទាយថាអ្នកមានមោទនភាពចំពោះខ្លួនឯងនៅត្រង់ចំណុចណា

Cover Shoes
ការផ្សាយពាណិជ្ជកម្ម

​មនុស្ស​គ្រប់​រូប​មាន​មោទនភាពខុសៗគ្នា ​រៀង​ៗខ្លួន។ តែអ្នកប្រហែលជាមិនទាន់ដឹងខ្លួនច្បាស់នោះទេថា តើអ្នកខ្លួនឯងមានមោទនភាពលើខ្លួនឯងលើចំណុចអ្វីដែលអ្នកមាន។ ដូច្នេះមកធ្វើតេស្តសាកល្បងផ្លូវចិត្តខាងក្រោមនេះ ៖

សំណួរ៖ ក្នុងចំណោមស្បែកជើងកែងខាងក្រោមនេះ តើអ្នកចង់ពាក់ស្បែកជើងមួយណាជាងគេ?

ការផ្សាយពាណិជ្ជកម្ម
Shoes1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពីជ្រើសរើសរួចចូរអានចម្លើយខាងក្រោម ដោយស្បែកជើងកែងគឺជានិមិត្តសញ្ញានៃមោទនភាពរបស់អ្នក៖

A . ជាទីចាប់អារម្មណ៍របស់ភេទផ្ទុយ

ការផ្សាយពាណិជ្ជកម្ម

ស្បែកជើងក្រហម គឺជានិមិត្តសញ្ញានៃចំណង់ចំណូលចិត្តចំពោះស្នេហា ហើយបង្ហាញថាពួកគេមានមន្តស្នេហ៍ដែលទាក់ទាញភេទផ្ទុយ។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់ដូចជាមានមោទនភាពក្នុងការក្លាយជាទីចាប់អារម្មណ៍របស់មនុស្សមានភេទផ្ទុយ។ អ្នក​អាច​ជឿជាក់​លើ​ខ្លួនឯង​បាន ​នៅពេល​ភេទ​ផ្ទុយ​និយាយថា​អ្នក​ចូលចិត្ត​អ្នក ហើយបើមានអ្នកស្រលាញ់អ្នកកាន់តែច្រើនអ្នកនឹងកាន់តែពេញចិត្តពេញថ្លើម ។

B. មានភាពឆ្លាតវៃ

ការផ្សាយពាណិជ្ជកម្ម

ស្បែកជើងកែងពណ៌ខៀវ គឺតំណាងឱ្យភាពវៃឆ្លាត។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់ដូចជាមានមោទនភាពចំពោះភាពឆ្លាតវៃ និងសមត្ថភាពរបស់អ្នក។ អ្នកប្រហែលជាមានមោទនភាពខ្លាំងចំពោះខ្លួនឯង នៅពេលអ្នកទទួលបានពិន្ទុល្អ ក្នុងការធ្វើតេស្ត ការប្រលងនូវវិញ្ញាសាពិបាកៗណាមួយ។ ពិសេសប្រសិនជាអ្នកទទួលបានការសរសើរពីមិត្តរួមការងារ ចៅហ្វាយនាយ មិត្តភក្តិ ឬក្រុមគ្រួសារនោះ អ្នកនឹងកាន់តែសប្បាយចិត្តទ្វេដង។

C. ស្រស់ស្អាតពីធម្មជាតិ

ការផ្សាយពាណិជ្ជកម្ម

ស្បែកជើងពណ៌ស គឺតំណាងឱ្យសម្រស់ធម្មជាតិ។ ប្រសិនបើអ្នកជ្រើសរើសនេះ អ្នកហាក់បីដូចជាមានមោទនភាពចំពោះភាពល្អ និងស្រស់ស្អាតពីធម្មជាតិនៅលើរាងកាយរបស់អ្នក ។ បើទោះជាអ្នកមិនតុបតែងខ្លួនស្អាតពេក ឬព្យាយាមធ្វើឱ្យមានភាពលេចធ្លោជាមួយនឹងម៉ូដទាន់សម័យក៏ដោយ អ្នកមានអារម្មណ៍ល្អគ្រប់គ្រាន់ហើយ។ ដោយវិធីដែលបង្ហាញពីភាពស្រស់ស្អាតបែបធម្មជាតិរបស់អ្នកដូចនេះ អ្នកអាចនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។

D. មានបុគ្គលិកលក្ខណៈល្អ

ការផ្សាយពាណិជ្ជកម្ម

ស្បែកជើងពណ៌បៃតង គឺតំណាងឱ្យសន្តិភាព និងត្រូវបានមនុស្សជុំវិញស្រឡាញ់ចូលចិត្តច្រើន។ ប្រសិនបើអ្នកជ្រើសរើសពណ៌មួយនេះ អ្នកហាក់ដូចជាមានមោទនភាពចំពោះបុគ្គលិកលក្ខណៈរបស់អ្នក។ អ្នក​ប្រហែល​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​ដែល​មិត្តភ័ក្តិ​ និង​សហការី​របស់​អ្នក​ប្រាប់​អ្នក​ថា ​អ្នក​គឺជា​មនុស្ស​ល្អ​ពិត​ប្រាកដ និងជាមនុស្សមានចរិតល្អ៕

ការផ្សាយពាណិជ្ជកម្ម