មនុស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា ជាពិសេសក៏មានផ្នែកឯកាផ្សេងៗគ្នាដែរ។ នៅក្នុងតេស្តសាកល្បងផ្លូវចិត្តមួយនេះអាចមើលឆ្លុះបេះដូងរបស់អ្នកថា អ្វីជាភាពឯកាបំផុតនៅក្នុងជីវិតអ្នក។
ខាងក្រោមនេះជាទេសភាពធ្លាក់ព្រិលរដូវរងាមួយ តើអ្នកស្រលាញ់ទេសភាពព្រិលធ្លាក់មួយណាដែរ?

បន្ទាប់ពីបានជ្រើសរើសរួច អ្នកអាចមើលឃើញភាពត្រជាក់នៃបេះដូងរបស់អ្នក ពោលគឺភាពឯកាដែលអ្នកមានដូចជា ៖
A . ឯកាគ្មានលុយ
ប្រសិនបើអ្នកជ្រើសរើសទេសភាពព្រិលលើដើមឈើ អ្នកមានភាពឯកា ដោយសារតែគ្មានលុយ។ ប្រហែលជាដោយសារតែអ្នកគ្មានលុយ ទើបអ្នកគិតថាអ្វីៗគ្រប់យ៉ាងសុទ្ធតែគាំង និងមិនអាចសម្រេចបាន។ អ្នកចង់ស្វែងរកវិធីរកលុយឱ្យបានច្រើនជាងឥឡូវនេះ ហើយអ្នកតែងតែចង់បានការងារ និងមុខរបរដែលអាចរកលុយបានច្រើនជាងនេះ ឬប្រសិនជាអាចឈ្នះឆ្នោតទៀតរឹតតែល្អ។
B . ឯកាគ្មានគូស្នេហ៍
បើអ្នកជ្រើសរើសទេសភាពព្រិលនៅមាត់បឹង ភាពឯការបស់អ្នកគឺមកពីគ្មានអ្នកស្រលាញ់ ដោយសារតែទឹកគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់។ អ្នកហាក់បីដូចជាមនុស្សដែលមានមនោសញ្ចេតនាស្នេហាខ្លាំង ហើយចង់រស់នៅក្នុងជីវិតដែលពោរពេញដោយក្តីស្រលាញ់។ ថែមទៅទៀតនោះ អ្នកមានអារម្មណ៍ថាទទេស្អាត និងគ្មានអ្វីទាំងអស់នៅក្នុងជីវិត ប្រសិនជាគ្មាននរណាម្នាក់ស្រឡាញ់អ្នក ឬអ្នកមិនអាចរកមនុស្សដែលអ្នកស្រលាញ់បាន។ ប្រហែលជាពេលនេះ អ្នកកំពុងតែអន្ទះសារស្វែងរកភេទផ្ទុយគ្នាយ៉ាងតក់ក្រហល់ ដែលអាចផ្តល់សេចក្តីស្រឡាញ់ដ៏លើសលប់ដល់អ្នក។
C . ឯកាគ្មានមិត្ត
ប្រសិនបើអ្នកជ្រើសរើសទេសភាពនៃការធ្លាក់ព្រិលនៅក្នុងទីក្រុង ឯការបស់អ្នកគឺការគ្មានមិត្ត ដោយទីក្រុងគឺជាកន្លែងដែលមានមនុស្សច្រើន។ អ្នកកំពុងស្វែងរកមិត្តម្នាក់ដែលអាចបង្ហាញអារម្មណ៍ពិតរបស់អ្នកដល់គេ និងជាអ្នកដែលអាចស្តាប់ ឬពិភាក្សាបញ្ហានៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកមានមិត្តច្រើនដែលយល់ពីទុក្ខកង្វល់របស់អ្នក អ្នកប្រហែលជាគិតថាអារម្មណ៍ស្មុគស្មាញរបស់អ្នកទាំងប៉ុន្មាននឹងជ្រះស្រឡះជាមិនខាន ។
D . ភាពឯកាមិនអាចរៀបការ
ប្រសិនបើអ្នកជ្រើសរើសទេសភាពធ្លាក់ព្រិលនៅផ្ទះ ភាពឯកោរបស់អ្នកគឺការដែលមិនអាចរៀបការបាន ដោយផ្ទះគឺជានិមិត្តរូបនៃគ្រួសារ។ ឥឡូវនេះអ្នកហាក់ដូចជាមិនចេះអត់ធ្មត់សោះ ហើយចេះតែមានចិត្តអន្ទះអន្ទែងចង់រៀបការសាងគ្រួសារឆាប់ៗ ព្រោះអ្នកខ្លាចនៅលីវអស់មួយជីវិត និងខ្លាចអារម្មណ៍ឯកានៅក្នុងការនៅម្នាក់ឯង។ តែយ៉ាងណាក៏ដោយ អ្នកកាន់តែមិនចេះអត់ធ្មត់ អ្នកកាន់តែមិនអាចស្វែងរកដៃគូល្អបាន ៕

