ព័ត៌មាន

ឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏ធំ​របស់​ប្រទេស​លីបង់​ បាន​ផ្ទុះ​ឡើង​ ​បណ្ដាលឱ្យ​អាគារ​ជា​ច្រើន​ត្រូវ​ខូច​ខាត​ និង​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ និង​របួស​
សម្រង់

ឃ្លាំង​ស្តុក​សារធាតុ​គីមី​ដ៏ធំ​របស់​ប្រទេស​លីបង់​ បាន​ផ្ទុះ​ឡើង​ ​បណ្ដាលឱ្យ​អាគារ​ជា​ច្រើន​ត្រូវ​ខូច​ខាត​ និង​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ និង​របួស​

ការផ្ទុះដ៏ធំមួយបានធ្វើឱ្យរញ្ជួយតំបន់កំពង់ផែបេរូត រដ្ឋធានីលីបង់ នៅថ្ងៃអង្គារទី ៤ ខែសីហា ឆ្នាំ២០២០ ដោយផលប៉ះពាល់បានហៀរពាសពេញផ្នែកជាច្រើននៃទីក្រុងនេះ។ មន្ត្រីលីបង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដ៏ធំនេះ។ ក្រសួងសុខាភិបាល ហាម៉ាត់ហាសាន់ បាននិយាយថា មនុស្សជាង ២៥០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះដែលបណ្តាលឱ្យមានការបំផ្លាញរាលដាលនៅក្នុងទីក្រុង។ មន្ត្រីកាកបាទក្រហមលីបង់ លោកចច ខេតណាន់ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការហើយប្រជាជននៅតែជាប់នៅក្នុងផ្ទះ និងរចនាសម្ព័ន្ធផ្សេងទៀតនៅក្បែរកន្លែងផ្ទុះ។ រូបភាពនៃការផ្ទុះ និងលទ្ធផលរបស់វាបានបង្ហាញនូវបង្អួចបែកខ្ញែក និងការបំផ្លិចបំផ្លាញផ្សេងទៀតចម្ងាយគីឡូម៉ែត្រពីតំបន់កំពង់ផែ។ យ៉ាងណា ក៏នៅមានមនុស្សបាត់បង់ជីវិត និងរកឃើញមនុស្សរងរបួសបន្ថែមទៀតផងដែរ៕

ម្ដាយអប្រិយ បោះបង់កូនស្រីចោលលើគំនរសំរាម តែសំណាងល្អ បានប្តីប្រពន្ធលក់ឆាក្តៅជួយសង្គ្រោះ
សម្រង់

ម្ដាយអប្រិយ បោះបង់កូនស្រីចោលលើគំនរសំរាម តែសំណាងល្អ បានប្តីប្រពន្ធលក់ឆាក្តៅជួយសង្គ្រោះ

ដោយយោងតាមគណនីហ្វេសប៊ុគឈ្មោះ ‎Jing Mei‎ បានធ្វើការបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងពាក្យពេចន៍មួយចំនួនថា ៖ កូនស្រីដែរសំណាងមានជីវិតជាថ្មីដែរបានបងប្រុសស្រីពីរនាក់ប្តីប្រពន្ធលក់ឆាក្តៅរំដោះ ពីមនុស្សស្រីម្តាយអប្រិយយកមកបោះចោលលើគំនរសំរាមយប់មិញនេះ!! កូនស្រីស្អាតហើយស្លូតបូតទៀតមិនគួរសោះ!! ស្ថានភាពនឹងសុខភាពអូនពេលនេះល្អធម្មតា រឹងមាំ គ្រប់អវយវៈ ប៉ុនតែមានឈាមចេញតាមត្រចៀកម្ខាងព្រោះមានទឹកនឹងសំរាមកង្វក់ចូល ពេទ្យថានៅតាមដានបន្ត!! ម៉ាក់ៗក្នុងក្រុមជួយមតិម្នាក់មួយផង ហើយបើមានសំភារៈកូនស្រីជួយម៉ាក់ៗថ្មីអូនផងណា 🙏🏻🙏🏻 យ៉ាងណាមិញ កូនតូចរូបនេះ ត្រូវបានប្ដីប្រពន្ធដែលលក់ឆាក្ដៅ បានជួយសង្គ្រោះ និងយកទៅមន្ទីរពេទ្យដើម្បីព្យាបាល ក៏ដូចជាចិញ្ចឹមបីបាច់ថែរក្សាផងដែរ។ ចំណែកឯទារិការូបនេះ មើលទៅពិតជាមានមុខមាត់ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ជាពន់ពេក។ ប៉ុន្តែដែលគួរឱ្យស្ដាយនោះគឺ មិនគួរទៅកើតជាមួយនឹងម្ដាយចិត្តអាក្រក់បែបនេះឡើយ។ យ៉ាងណា ក៏សូមជូនពរក្មួយស្រី ធំឡើងជាកូនល្អ និងមានសំណាងចាប់ពីពេលនេះតទៅ៕…

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ករណីរលំទ្វាដែកសង្កត់ក្មេងប្រុសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស
សម្រង់

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ករណីរលំទ្វាដែកសង្កត់ក្មេងប្រុសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ មានករណីក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​ក្មេង​១​នាក់​ទៀត​រង​របួសស្រាល បានបង្ក​ការឱ្យមានភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងដល់​​អ្នក​ភូមិ និងបាននាំ​គ្នា​ប្រញាប់ប្រញាល​ជួយ​សង្គ្រោះ ដឹក​ទៅ​កាន់​មន្ទីរពេទ្យភ្លាមៗ។ ករណីនេះដែរបានកើតឡើងដោយសារតែ ក្មេងៗបាននាំ​គ្នា​លេង​មុខ​ផ្ទះ ហើយ​ចាប់​ទ្វាររបង​ដែក​រុញលេង ស្រាប់តែ​អកុសលដួល​រលំ ហើយសង្កត់ពីលើតែម្ដង។ បើយើងតាមសេចក្ដីរាយការណ៍របស់​សមត្ថកិច្ច​នគរបាល​ស្រុកបាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់ មានឈ្មោះ រុន ចំរុង អាយុ​០៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។ ចំណែក​ក្មេង​២​នាក់​ទៀត​មានឈ្មោះ ភា​រ៉ា និង​ឆៃ​រ៉ាត់ អាយុ​១០​ឆ្នាំ ត្រូវ​ចំ​ជើង​ឆ្វេង​របួសស្រាល ។…

ឃើញខ្មៅៗបែបនេះ តែបើអ្នកណាបាននាងជាប្រពន្ធដឹងតែសំណាងហើយ រស់សោយសុខលើគំនរមាសប្រាក់តែម្ដង
សម្រង់

ឃើញខ្មៅៗបែបនេះ តែបើអ្នកណាបាននាងជាប្រពន្ធដឹងតែសំណាងហើយ រស់សោយសុខលើគំនរមាសប្រាក់តែម្ដង

តារាម៉ូដែលស៊ូដង់ខាងត្បូង វ័យ ២៧ ឆ្នាំ នាង Nyakim Gatwech ដែលមានរហស្សនាមថា “ ម្ចាស់ក្សត្រីនៃភាពងងឹត” បានបំបែករបាំងនៃភាពស្រស់ស្អាតពីធម្មជាតិ និងបានលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូចគ្នា ឥឡូវនេះមានទ្រព្យសរុបទាំងអស់គឺ ៤ លានដុល្លារ។ ឆន្ទៈរបស់នាង Gatwech និងសម្រស់នៃស្បែកខ្មៅដ៏ល្អឥតខ្ចោះរបស់នាង បានធ្វើឱ្យនាងទទួលបានការយល់ព្រម និងកិច្ចព្រមព្រៀងជាឯកអគ្គរដ្ឋទូតយីហោជាមួយក្រុមហ៊ុនធំ ៗ ដូចជា Fashion Nova ។ នាងបានប្រាប់ CBS News ថា “ខ្ញុំរីករាយជាមួយការគោរពខ្លួនឯង ខ្ញុំធ្លាប់ទទួលបានការមើលងាយពីសង្គមមនុស្សដែលនៅជុំវិញខ្លួន ហើយខ្ញុំចាប់ផ្តើមមើលខ្លួនឯង។…

កម្ពុជានឹងបន្តរងនូវឥទ្ធិពលភ្លៀងធ្លាក់ ដោយលាយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេញផ្ទៃប្រទេស ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១១ សីហា
សម្រង់

កម្ពុជានឹងបន្តរងនូវឥទ្ធិពលភ្លៀងធ្លាក់ ដោយលាយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេញផ្ទៃប្រទេស ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១១ សីហា

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២០ ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះ​ នឹងធ្វើឱ្យមានអាកាសធាតុមានការប្រែប្រួលដូចជា ៖ ១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល – សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៥-២៧ អង្សា – សីតុណ្ហភាពអតិបរិមា មានចាប់ពី ៣០ – ៣២ អង្សា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាបរាយប៉ាយផងដែរ។…

មួយរយៈនេះ ឃើញមានអ្នកបង្ហោះបង្អួតទ្រព្យ លុយឡាន និងឈ្លោះគ្នាច្រើនពេក ដល់ថ្នាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទ្រាំមិនបាន បង្ហោះសារសុំចិត្តអ្នកទាំងនោះ
សម្រង់

មួយរយៈនេះ ឃើញមានអ្នកបង្ហោះបង្អួតទ្រព្យ លុយឡាន និងឈ្លោះគ្នាច្រើនពេក ដល់ថ្នាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទ្រាំមិនបាន បង្ហោះសារសុំចិត្តអ្នកទាំងនោះ

ដូចដែលបានឃើញហើយថា តាំងពីចូលឆ្នាំ២០២០នេះមក ពិភពលោកយើងទាំងមូល បានជួបប្រទះនូវបញ្ហា និងវិបត្តិយ៉ាងធំ ដោយសារតែជំងឺកូរ៉ូណាបានផ្ទះឡើង នេះជាហេតុបានធ្វើឱ្យប្រជាជនជួបប្រទះនូវការខ្វះខាត បាត់បង់ការងារ មុខរបរ ការរកស៊ីក៏មានភាពត្រដាបត្រដួស បាត់បង់ចំណូលមួយចំនួនធំ។ ប៉ុន្តែក្នុងមួយរយៈចុងក្រោយនេះដែរ ស្រាប់តែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកយើងនេះ បែរជាឃើញមានបងប្អូនមួយចំនួន បានធ្វើការបង្ហោះបង្អួតពីទ្រព្យសម្បត្តិ លុយ ឡានទំនើបៗ ក៏ដូចជាការប្រកួតប្រជែង ធ្វើឱ្យកើតមានជម្លោះថែមទៀតផង។ ដោយហេតុឃើញនូវបញ្ហាទាំងនេះកើតឡើង ក៏ស្រាប់ធ្វើឱ្យ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានការចាប់អារម្មណ៍ និងបានបង្ហោះសារប៉ុន្មានឃ្លា ជាការសុំចិត្តដល់បងប្អូនដែលបានធ្វើនូវទង្វើទាំងនេះ ដោយលោកបានសរសេររៀបរាប់ថា ៖ នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​ កូវីដ-១៩​ដ៏មហា​ប្រលៃ​ នៅលេី​ភពផែនដី​យេីងនេះ​ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ផងដែ​រ ដូច្នេះហេីយ​ខ្ញុំ​សូម​អភ័យទោស​មុននិង​និយាយ​…

ពិតជាមិនធម្មតា! ទូរសព្ទចល័ត doqo របស់ជប៉ុនD20 + បានដាក់លក់នៅកម្ពុជា ក្នុងរយៈពេលត្រឹមតែ36ម៉ោងប៉ុណ្ណោះ លក់បានដល់ទៅ3000គ្រឿង
PR

ពិតជាមិនធម្មតា! ទូរសព្ទចល័ត doqo របស់ជប៉ុនD20 + បានដាក់លក់នៅកម្ពុជា ក្នុងរយៈពេលត្រឹមតែ36ម៉ោងប៉ុណ្ណោះ លក់បានដល់ទៅ3000គ្រឿង

ទូរសព្ទដៃ doqo របស់ជប៉ុន D20 + មានលក់លើកដំបូងនៅប្រទេសកម្ពុជានៅម៉ោង 10 ព្រឹកថ្ងៃទី 31 ខែកក្កដា។ ក្នុងរយៈពេលត្រឹមតែ36ម៉ោងប៉ុណ្ណោះ លក់ដាច់អស់ចំនួន3000គ្រឿង។ បច្ចុប្បន្នទូរសព្ទម៉ាកនេះត្រូវបានលក់អស់ក្នុងស្តុកហើយ​។ ​អតិថិជនជាច្រើនដែលធ្វើការទិញហើយនិយាយថាទូរសព្ទដៃម៉ាក doqo D20+ តម្លៃទាបជាងទូរសព្ទម៉ាកផ្សេងៗជាច្រើន។ ទូរសព្ទដៃម៉ូដែលនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា។ អតិថិជនបានធ្វើការកម្មង់ជាបន្តបន្ទាប់តែអស់ស្តុកទៅហើយ។ ទូរសព្ទចល័ត doqo D20 + មានទំហំ 6GB+128GB មានតែមួយសេរីនៅប្រទេសកម្ពុជា លក់ក្នុងតម្លៃ169$ដុល្លារ។ ហើយត្រូវបានធ្វើការដាក់លក់នៅលើគេហទំព័រប្រព័ន្ធអ៊ីធើណែត និងហ្វេសប៊ុកផេករបស់ក្រុមហ៊ុន។ ទូរសព្ទចល័ត doqo…

ទៀតហើយ! មនុស្ស២នាក់ ទើបត្រឡប់មកពី ប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង
សម្រង់

ទៀតហើយ! មនុស្ស២នាក់ ទើបត្រឡប់មកពី ប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង

(ព្រៃវែង)៖ មនុស្ស២នាក់ ទើបត្រឡប់មកពី ប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានឱ្យដឹងថា មនុស្សទាំង២នាក់នេះ ទី១ ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២ ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបន្ថែមថា ពួកគេទាំងពីរនាក់…

ច្បាប់ថ្មី ! ហាមស្លៀកពាក់ខ្លី អាចនឹងត្រូវអនុវត្តន៍នៅចុងឆ្នាំ ឬដើមឆ្នាំក្រោយនេះ
សម្រង់

ច្បាប់ថ្មី ! ហាមស្លៀកពាក់ខ្លី អាចនឹងត្រូវអនុវត្តន៍នៅចុងឆ្នាំ ឬដើមឆ្នាំក្រោយនេះ

លោក អ៊ុក គឹមឡេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលដឹកនាំដំណើរការធ្វើសេចក្តីព្រាងច្បាប់ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៣មាត្រា និងមានគោលបំណង ដើម្បីក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ច្បាប់ទាំង៨ជំពូក និង៤៣មាត្រានេះមានដូចជា ៖ ១. ស្រ្ដីត្រូវបានហាមឃាត់ការស្លៀកពាក់ខ្លីពេករហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរ្តិ៍ភេទ ឬការស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរ្តិ៍ភេទ និងបុរសមិនត្រូវដោះអាវឱ្យខ្លួនទទេរនៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ដើម្បីបង្ហាញកេរ្តិ៍ខ្មាស។ ២. សកម្មភាពហាមឃាត់នៅតាមទីសាធារណៈផ្សេងទៀត ដូចជាការរស់នៅលើចិញ្ចើមផ្លូវ ការសុំទាន ការបង្ហូរចោលកាកសំណល់នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មាន ឬរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណី និងសាសនា។ ៣. ហាមឃាត់ការខាកស្ដោះនៅតាមផ្លូវ និងទីសាធារណៈ…

មិនជឿកុំប្រមាថ បុរសម្នាក់បង្ហោះរឿងរ៉ាវព្រឺក្បាលក្រោយចូលបោះតង់នៅក្នុងព្រៃ
ដើរកម្សាន្ត

មិនជឿកុំប្រមាថ បុរសម្នាក់បង្ហោះរឿងរ៉ាវព្រឺក្បាលក្រោយចូលបោះតង់នៅក្នុងព្រៃ

អបិយជំនឿ ៖ បើនិយាយរឿងអបិយជំនឿអមនុស្ស ប្រាកដជាមានអ្នកខ្លះជឿ ដោយបានជួបផ្ទាល់ តែសម្រាប់អ្នកខ្លះទៀតក៏មិនជឿ ដោយគិតថាវាជាអារម្មណ៍រវើរវាយដែលកើតចេញពីភាពភ័យខ្លាច បន្លំចេញជារូបភាពផ្សេងៗ ដែលបន្លាចខ្លួនឯង ។តើអ្នកជឿទៅលើរឿងទាំងអស់នោះដែររឺទេ? កាលពីថ្ងៃទី០១មិនាកន្លងផុតទៅនេះ មានគណនីហ្វេសបុកបុរសម្នាក់ឈ្មោះ ខ្លាខ្មៅបានធ្វើការបង្ហោះទាក់ទងនឹងដំណើរកំសាន្តបែបផ្សងព្រេងនៅក្នុងព្រៃ ដែលបានជួបហេតុការណ៍ចម្លែក សឹងតែនិយាយថាបាក់ស្បាតតែម្តង ដោយបុរសខាងលើបានសសេររៀបរាប់ថា “ខ្ញុំជាមនុស្ស ដែលស្រលាញ់ នឹងចូលចិត្តដំណើរកម្សាន្ដចូលព្រៃបំផុត ប៉ុន្ដែពេលនេះអន់ចង់ហើយ។ ខាងក្រោមនេះ ជារឿងរ៉ាវដែលធ្លាប់បានជួបៈ ——————————————— -បើនិយាយអោយត្រង់ទៅ ខ្ញុំមិនដែលជឿរឿងខ្មោច ឬព្រាយបិសាចអីទេ។ -លើកទី១ ដែលខ្ញុំទៅដល់ទឹកដីជីផាត នឹងអារ៉ែង ដែលពេលនោះខ្ញុំធ្វើដំណើរកាត់ក្នុងព្រៃ រយៈពេល ១៦ម៉ោងគត់…

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​ បន្ថែមទៀត នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០
សម្រង់

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​ បន្ថែមទៀត នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០

ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី៣១ កក្កដា ២០២០នេះ បានរកឃើញអ្នកមានវិជ្ជមានចំនួន ៥នាក់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំង៥នាក់នោះគឺមាន ៖ – បុរសទី១ អាយុ១៨ឆ្នាំ ដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្ន ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកបុរស៤នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន ដែលមកបន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី ហើយបានមកដល់កម្ពុជានៅថ្ងៃទី ៣១ កក្កដា ២០២០។ សរុបចំនួនវិជ្ជមានដែលបានរកឃើញនៅប្រទេសកម្ពុជាទាំងអស់គឺ ២៣៩នាក់ (ស្ត្រី ៤៦ និងបុរស ១៩៣នាក់)។ អ្នកព្យាបាលជាសះស្បើយមានចំនួន ១៦៤នាក់…

ធ្លាប់សុខៗឃើញលេខទាំងនេះទេ? គេហៅថាលេខសំណាង ដែលអ្នកឃើញដោយចៃដន្យ នឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងយោងតាមច្បាប់ស្រូបទាញទំនាញសកល
សម្រង់

ធ្លាប់សុខៗឃើញលេខទាំងនេះទេ? គេហៅថាលេខសំណាង ដែលអ្នកឃើញដោយចៃដន្យ នឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងយោងតាមច្បាប់ស្រូបទាញទំនាញសកល

វាថាអាចជារឿងចៃដន្យ ​រាល់ពេលដែលអ្នកក្រឡេកទៅនាឡិកា ​មើលម៉ោង ​ឬក្រឡេកទៅទិសដៅណាមួយហើយឃើញលេខស្ទួន   និងលេខចម្លែកដែលគួរឱ្យចាប់អារម្មណ៍ ​ដូចជាលេខ  111, 222, 333, 444, 555 ឬលេខដទៃទៀត។ ​តែអ្នកប្រហែលជាមិនដឹងនោះទេ យោងតាមច្បាប់ទំនាញសកល  លេខទាំងនេះមិនមែនជាលេខធម្មតានោះទេ ​វាគឺជាការដាស់តឿនអ្វីម្យ៉ាងពីសកលដែលពាក់ព័ន្ធនឹងជីវិតរបស់អ្នក  ឬជាការផ្លាស់ប្តូរជីវិតដ៏ធំតែម្តង។ តោះមកដឹងពិអត្ថន័យលេខដែលអ្នកបានឃើញដូចខាងក្រោម ៖ # លេខ ១១:១១ ស្ទួន ឬលេខ ១១១១ តើអ្នកដឹងទេ លេខ ១ នេះ តំណាងឱ្យការចាប់ផ្តើម គឺជាលេខដែលនាំកម្លាំង ថាមពល…

អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន
សម្រង់

អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន

ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ ពេលក្រធ្វើស្រែ ពេលមានដាំស្មៅ ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ តែមិនដែលបាននៅជុំគ្នាសោះ ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ព្រួយចង់បានប្រពន្ធចុង ពេលក្រឱ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឱ្យលេខាមកកាន់តំណែងប្រពន្ធ ពេលក្រចង់រស់នៅក្នុងក្រុង​ ពេលមានបានចង់ទៅនៅលំហែកាយនៅក្នុងព្រៃជនបទ ពេលក្រជំពាក់បំណុល​គេ ពេលក្លាយជាអ្នកមានជំពាក់ធនាគារជុំទិស ពេលក្រដេីរខ្នងគម​ ឬដេីរឱន​ ពេលមានបានដេីរឡេីងត្រង់​ លេីកស្មារ ដូចកេីតបូសក្លៀក ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ សូមកុំឲ្យអំពើល្អកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់។ សូមកុំឲ្យភាពស្មោះត្រង់កាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សពុតត្បុត។ សូមកុំឲ្យភាពស្លូតបូតកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព…

រកឃើញវិជ្ជមាន Covid-១៩ ចំនួន៧ករណីបន្ថែមទៀតនៅថ្ងៃទី២៨ កក្កដា ២០២០
សម្រង់

រកឃើញវិជ្ជមាន Covid-១៩ ចំនួន៧ករណីបន្ថែមទៀតនៅថ្ងៃទី២៨ កក្កដា ២០២០

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី២៨ កក្កដា ២០២០ នេះដែរ គឺមានវិជ្ជមានចំនួន ៧ករណីថ្មីបន្ថែមទៀត និងព្យាបាលជាសះស្បើយ ចំនួន ៧នាក់ដូចគ្នា។ គួរបញ្ជាក់ផងដែរថា អ្នកឆ្លងវិជ្ជមានចំនួន៧នាក់ថ្មីនោះគឺ មានលេីក្រុមមួកខៀវ​ ០៤នាក់​ និងលេីក្រុមអ្នកដំណេីរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះ ចំនួន​ ០៣នាក់។ សរុបអ្នកឆ្លងជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមានចំនួន ២៣៣នាក់ (ស្រ្តី ៤៦នាក់ និងបុរស ១៨៧នាក់) និងអ្នកដែលព្យាបាលជាសះស្បើយមានចំនួន ១៥៤នាក់ និងកំពុងសម្រាកព្យាបាលមាលមានចំនួន ៧៧នាក់៕

ចុមឡូយម៉េះ!  ធនាគារ ​ABA  មានសេវាកម្មកម្ម៉ង់លេខគណនីពិសេសជាលេខទូរស័ព្ទ ​ឬលេខដែលអ្នកស្រលាញ់ពេញចិត្តបានទៀត
PR

ចុមឡូយម៉េះ! ធនាគារ ​ABA មានសេវាកម្មកម្ម៉ង់លេខគណនីពិសេសជាលេខទូរស័ព្ទ ​ឬលេខដែលអ្នកស្រលាញ់ពេញចិត្តបានទៀត

ដូចដែលយើងបានដឹងហើយថា ​សព្វថ្ងៃ ​ធនាគារ ​ABA  ត្រូវគេបានស្គាល់ថាជាធនាគារមានឈ្មោះល្បី ឈានមុខគេ និងមានភាពពេញនិយមខ្លាំងមានអតិថិជនប្រើប្រាស់យ៉ាងច្រើនលើសលប់ ដោយសារតែធនាគារនេះមានសេវាកម្មរហ័ស មានច្រើនសាខា មានមុខងារងាយស្រួលជាច្រើន ​ពិសេស App  របស់ធនាគារនេះក៏ងាយស្រួលប្រើប្រាស់សម្រាប់មធ្យោបាយផ្ទេរ និងទូទាត់សាច់ប្រាក់ផ្សេងៗផងដែរ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ធនាគារ ABA  ថ្មីៗនេះ បានបង្កើតសេវាកម្មពិសេសមួយទៀតហើយ ​អាចថាជាសេវាកម្មដែលមិនធ្លាប់មានក្នុងបណ្តាធនាគារកម្ពុជាដទៃ  នោះគឺលោកអ្នកអាចជ្រើសរើសលេខគណនី ABA តាមចំណូលចិត្ត ដែលដូចលេខទូរស័ព្ទ ឬលេខជាទីស្រលាញ់បាន ដូចជាការទិញលេខទូរស័ព្ទមកប្រើប្រាស់ដែរ។ ដូច្នេះចង់បានលេខគណនី ABA ស្អាតៗ លេខ គូ លេខការ៉េ…

ដំណឹងល្អ! ទូរសព្ទជប៉ុនម៉ាកdoqo មានលក់លើប្រព័ន្ធអ៊ីធើណេតនៅប្រទេសកម្ពុជាហើយ ចាប់ពីថ្ងៃទី31ខែ7 ខាងមុខ​នេះ
PR

ដំណឹងល្អ! ទូរសព្ទជប៉ុនម៉ាកdoqo មានលក់លើប្រព័ន្ធអ៊ីធើណេតនៅប្រទេសកម្ពុជាហើយ ចាប់ពីថ្ងៃទី31ខែ7 ខាងមុខ​នេះ

ទូរសព្ទ័ជប៉ុនម៉ាកdoqo មានលក់លើប្រព័ន្ធអ៊ីធើណេតនៅប្រទេសកម្ពុជានៅថ្ងៃទី31ខែ7 ខាងមុខ​នេះហើយ។ ក្រុមហ៊ុនបានបង្កើតឡើងតាំងពីឆ្នាំ2018 មកបង្កើតឡើងដំបូងនឹងកំណត់ទីតាំងច្បាស់លាស់លើប្រព័ន្ធអ៊ីធើណេត សំរាប់ទូរសព្ទ័ម៉ាកល្បីមានការប្រែប្រួលជាខ្លាំងលើទីផ្សារពិភពលោកតាំងពីឆ្នាំ2016ការទិញទូរសព្ទតាមប្រព័ន្ធអ៊ីធើណេតកាន់តែកើនឡើងបន្តិចៗម្តងរហូតដល់បច្ចុប្បន្ន នឹងក្លាយជាសម័យកាលថ្មីមួយ ​នេះជាការកកើតឡើងចេញជារូបរាងរបស់​ទូរសព្ទជប៉ុនម៉ាកdoqo ។ ទូរសព្ទdoqoD20+មានផ្ទុករួមបន្ទះឈីប10ស្នូល កំលាំងថាមពលថ្ម4500ខ្លាំងមិនកំណត់ កាមេរ៉ាផ្នែកខាងក្រោយ1600ម៉ឺន +8 00ម៉ឺនគ្រាប់ ដោយទូរសព្ទdoqo ម៉ូឌែលជប៉ុនបានផលិតនឹងដាក់លក់មានចំនួនកត់ត្រាបានក្នុង60វិនាទីលក់បាន3ម៉ឺនគ្រឿង។ ទូរសព្ទជប៉ុនdoqoម៉ូឌែលថ្មីd20+ ចាប់ដាក់លក់លើទីផ្សារប្រទេសកម្ពុជាលើកទីមួយ នៅខែ7ថ្ងៃ31នេះហើយ។ ប្រភេទទូរសព្ទនេះដែលមិនមានលក់នៅតាមហាងនោះទេ​ គឺអតិថិជនអាចទិញបានតាមរយៈប្រព័ន្ធអ៊ីនធើណែត(ព័ត៌មានអំពីការទិញសូមមើលនៅអត្ថបទខាងក្រោយ) សំរាប់នាំចូលលក់លើកទីមួយមានចំនួន3000គ្រឿង ទូរសព្ទដៃd20+ បំពាក់រេម+memory6GB+128GBតម្លៃលក់169$ដែលមានលើទីផ្សារកម្ពុជាមានគាំទ្រជាខ្លាំង។ ក្នុងនោះដែរ ទូរសព្ទdoqo បានសន្យាថា បើសិនជារយៈពេល៣ថ្ងែ មានការមិនពេញចិត្តនឹងសងប្រាក់ជូនវិញ(ក្នុងការវិចខ្ចប់គ្រឿងបន្លាស់គ្រប់គ្រាន់ត្រឡប់មកវិញ) ថ្ងៃ 31ខែ 7ម៉ោង10:00…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០៤ សីហា ២០២០
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៩ កក្កដា ដល់ថ្ងៃទី ០៤ សីហា ២០២០

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសអំពីស្ថានភាព អាកាសធាតុនៅកម្ពុជា នាព្រឹកថ្ងៃទី ២៨ កក្កដា ២០២០នេះ ដើម្បីក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ២០២០ រហូតដល់ថ្ងៃទី០៤ ខែសីហា​ ២០២០ ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។ តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើប្រទេសកម្ពុជា ខណៈប្រព័ន្ធសម្ពោធទាបបានអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះបានធ្វើឱ្យ ៖ ១. នៅតាមបណ្ដាខេត្តនៅតាមតំបន់ទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨…

​ កោះសង្សារ​​គឺជាកោះឋានសួគ៌​រ៉ូមែន​ទិចនៃទឹកដីរបស់ប្រទេសកម្ពុជា!!!
សម្រង់

​ កោះសង្សារ​​គឺជាកោះឋានសួគ៌​រ៉ូមែន​ទិចនៃទឹកដីរបស់ប្រទេសកម្ពុជា!!!

ដូចដែលយើងធ្លាប់បានដឹងមកហើយទឹកដីប្រទេសកម្ពុជាយើងមានកន្លែងស្អាតៗជាច្រើនហើយថ្ងៃនេះ គេហទំព័រ ក្នុងស្រុក នាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីដំបន់មួយស្ថិតនៅ​ប៉ែកនិរតីនៃ​ប្រទេស​កម្ពុជា​ចម្ងាយប្រមាណ​ជា ២៣២ គ.ម កាត់តាម​ខេត្តកំពង់ស្ពឺ អ្នកដំណើរ​នឹង ទៅដល់ទី រួមខេត្តព្រះសីហនុ​ដែលជាមណ្ឌល​សដ្ឋកិច្ច និងជា​ប្រភព​ទេសចរ ដ៏ល្អឯក​របស់កម្ពុជា។​ ក្រុងព្រះសីហនុ ឬហៅ​ម្យ៉ាង​ទៀតថា​កំពង់សោម មាន​តំបន់​ទេសចរណ៍​​ល្អប្លែកៗ ដែល​គួឲ្យទាក់​ទាញជា​ច្រើន ក្នុងនោះ​មាន កោះសង្សារ​​គឺឋានសួគ៌​រ៉ូមែន​ទិចយើង​មិនអាច​រំលងបាន ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ស្ថិត​នៅប្រជុំ​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់ស្បូវប្រណីត បាន​ក្លាយ​ជាឋានសួគ៌​ពិតរបស់​​ភ្ញៀវទេសចរ​នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ កោះសង្សារ​ដែលស្ថិត​នៅបណ្ដុំកោះរ៉ុង មាន​រមណីយដ្ឋាន​ដែល មាន​វីឡា​ឈើប្រណីត ២៧​ខ្នងស្វាគមន៍​ភ្ញៀវមកកំសាន្ត។…

ផ្នែកមួយនៃសង្គ្រាមលោកលើកទី២៖​ មិនមែនអាល្លឺម៉ង់ សូវៀត ចិនតែប្រទេសតូចមួយនេះមានប្រជាជនស្លាប់ច្រើនជាងគេ
ប្រវត្តិសាស្រ្ត

ផ្នែកមួយនៃសង្គ្រាមលោកលើកទី២៖​ មិនមែនអាល្លឺម៉ង់ សូវៀត ចិនតែប្រទេសតូចមួយនេះមានប្រជាជនស្លាប់ច្រើនជាងគេ

វិសាលភាព​ដ៏​ធំ​សម្បើម​នៃ​សង្គ្រាម​លោក​លើក​ទី​២​​ ស្ទើរ​តែ​មិន​អាច​យល់​បាន​។​ សង្គ្រាម​មួយ​នេះ​បាន​បំផ្លិតបំផ្លាញ​ស្ទើរ​ទាំង​ស្រុង​នៃ​ទ្វីប​អឺរ៉ុប​ អាស៊ី​ខាងកើត តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​អាហ្រ្វិក​ខាង​ជើង​ ខណៈ​ដែល​ឥទ្ធិពល​របស់​វា​បាន​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​ភព​ផែន​ដី។ លោក Randal Olson​ ជំនួយការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ នៅ​សាកល​វិទ្យាល័យ​ Michigan State University​ បាន​ជួយ​ពន្យល់​ពី​ការ​បំផ្លិច​បំផ្លាញ​ពិត​ប្រាកដ ​នៃ​សង្គ្រាម​លោក​លើក​ទី​២ ​ពិសេស​ភាព​អន្តរាយ​នៃ​ជីវិត​មនុស្ស​ក្នុង​អំឡុង​ពេល​នោះ។ គំនូស​តាង​របស់​គាត់​បង្ហាញ​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ ២ ។ ​ ប្រទេស​បេឡារុស​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ដ៏​អាក្រក់​បំផុត​ លើស​ប្រទេស​ណាៗ​ទាំង​អស់​កំឡុង​សង្គ្រាម​ ដោយ​គិត​ជា​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​។​ ជាង​មួយ​ភាគ​បួន​នៃ​ប្រជាពលរដ្ឋ​របស់​ខ្លួន​(២២៩០០០០​នាក់)​បាន​ស្លាប់​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ប្រជាជន​សរុប​របស់​ប៉េឡារុស​មុន​សង្គ្រាមលោក​លើក​ទី​២​គឺ​ជាង​៩១៦០០០០នាក់។ ទាក់ទង​នឹង​ចំនួន​សរុប​!​សហភាពសូវៀត​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ជន​រង​គ្រោះ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។ មនុស្ស​ប្រមាណ​១៦.៨២៥.០០០នាក់​បាន​ស្លាប់​ស្មើ​នឹងលើស​​១៥​%​ជា​ប្រជាជន​ទាំង​អស់។​ខណៈ​ដែល​ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក​បាត់បង់​២០​លាន​នាក់​អំឡុង​ WW2។ ចំណែក​អាមេរិក​ជា​ប្រទេស​ដាច់​ស្រយាល​ពី​គេ​តែ​រង​គ្រោះ​ក្នុង​សង្គ្រាម​លោក​លើក​​ទី​២​ ដែរ​នោះ​គឺ​គាត់​ទាំង​របួស…

ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន
សម្រង់

ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន

បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានដាក់សំណើរសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន សុំឱ្យផ្អាកជើងហោះហើរជាបណ្ដោអាសន្នដែលមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយហេតុឃើញថា កម្ពុជាមួយរយៈចុងក្រោយនេះ មានកំណើននៃអ្នកឆ្លងជំងឺCovid-១៩ ចូលមកច្រើន ដែលភាគច្រើនគឺជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ដូច្នេះ ក្រសួង ក៏ស្នើរសុំឱ្យបិទជាបណ្ដោះអាសន្នសិន។ ភ្លាមៗនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានចំណារដ៏ខ្ពង់ខ្ពស់យល់ឱ្យតាមសំណើររបស់ក្រសួងសុខាភិបាល ដោយេហតុឃើញថា កម្ពុជានឹងត្រូវមានថ្ងៃបុណ្យឈប់សម្រាកច្រើនថ្ងៃនាពេលខាងមុខនេះ ដូច្នេះ សម្ដេចក៏បញ្ជាឱ្យផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយគិតចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២០នេះតទៅ។ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការឆ្លងកាន់តែធំ សម្រាប់បុណ្យជាតិជាច្រើនដែលនឹងធ្វើឡើងនៅខែសីហា និងកញ្ញាខាងមុខនេះ សូមចូលរួមប្រុងប្រយ័ត្ន និងការពារឱ្យបានខ្ពស់ទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងជំងឺ…

រកឃើញវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ២៣នាក់​បន្ថែមទៀតហើយ​ នៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២០
សម្រង់

រកឃើញវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ២៣នាក់​បន្ថែមទៀតហើយ​ នៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២០

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលអ្នកឆ្លងជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ២៤ កក្កដា ២០២០នេះ ក្រសួងបានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតចំនួន ២៣ករណី។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងដែរថា អ្នកដែលឆ្លងជំងឺ Covid-១៩នោះ រួមមាន ជនជាតិខ្មែរចំនួន ១៩នាក់ (ស្រី១នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់ (ស្រី១នាក់)។ – សម្រាប់ជើងហោះហើរ AK 538 មានករណីវិជ្ជមានជំងឺ Covid-១៩ចំនួន ៤នាក់ (ស្រី១នាក់)។ – សម្រាប់ជលងហោះហើរ KR708 មានករណីវិជ្ជមានជំងឺ Covid-១៩…