ព័ត៌មាន

K98K កាំភ្លើងបាញ់ស៊ីបពេញនិយមបំផុត​របស់​ទាហានអាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​និង​លើ​កទី​២
បច្ចេកវិទ្យា

K98K កាំភ្លើងបាញ់ស៊ីបពេញនិយមបំផុត​របស់​ទាហានអាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​និង​លើ​កទី​២

ស្រប​ពេលប្រទេស​អាល្លឺម៉ង់​បច្ចុប្បន្ន​ជា​កន្លែង​មួយ​ដែល​មាន​ទាហានបាញ់ស៊ីបសាហាវបំផុត ​និងផលិត​កាំភ្លើងបាញ់​ស៊ីបទំនើប​ល្អបំផុតក្នុងពិ​ភពលោក ប៉ុន្តែ​​ក្នុងសង្គ្រាមលោកលើក​ទី​២​ ​ពួក​គេ​នៅ​តែងតែតោងកន្ទុយសហភាពសូវៀត ទោះ​បី​ជា​មាន​កាំភ្លើងបាញ់ស៊ីបដ៏​អស្ចារ្យ​ជាង​គេ​ក៏​ដោយ។ វា​ជា​រឿងត្រឹម​ត្រូវ​ដែល​អាល្លឺម៉ង់ត្រូវ​បាន​គេ​និយាយថា​ជា​កន្លែង​ប្រមូលផ្ដុំកំពូលអ្នក​បាញ់​ស៊ីបសម័យទំនើប។ ​បើ​ក្រឡែក​ទៅ​សង្គ្រាម​លោក​លើក​ទី​មួយ ក្រុម​អ្នក​បាញ់​ស៊ីប​អាល្លឺម៉ង់ (German Scharfschutzen) បាន​ប្រឡូកក្នុង​សមរភូមិតាម​លេណដ្ឋាន​បាន​ទៅហើយ។ ដំបូងឡើយ​ពួក​គេ​បាន​ប្រើប្រាស់​កាំភ្លើងជាមួយកែវអុបទិក ​ដើម្បី​បញ្ជូន​ទាហានសម្ប័ន្ធមិត្តទៅ​ស្ថាននរក ប៉ុន្តែ​កាំភ្លើងបែបនេះ​មិន​សូវ​មាន​ច្រើន ហើយក៏មិនសូវទទួល​បាន​ការ​ពេញនិយមប្រើប្រាស់​នោះ​ទេ។ រដូវផ្ការីកឆ្នាំ១៩១៥ មេបញ្ជាការ​ជាន់​ខ្ពស់អាល្លឺម៉ង់​បាន​បញ្ជាឲ្យ​ផលិត​កាំភ្លើងបាញ់ស៊ីប១៥០០០ដើម។ កាំភ្លើងទាំងនេះគឺ​ជា​កាំភ្លើងម៉ាក Gewehr 98​ដែល​ត្រូវ​បាន​ជ្រើសរើសយ៉ាងម៉តចត់​ជា​ទីបំផុត។ Gewehr 98 ប្រើ​គ្រាប់​ទំហំ ៧.៩២x៥៧មីលីម៉ែត្រ​ជាមួយនិង​បំពង់គ្រាប់ប្រវែង ២៩.១អ៊ីង (ប្រជែងសរុបជាងមួយម៉ែត្រ) និង​ទម្ងន់ជាង​៤​គីឡូក្រាម។ កាំភ្ល់ើងនេះផលិត​តាម​កាំភ្លើងសេរីចាស់ Mauser ១៨៩៨​​ដ៏​ល្បីល្ប៉ាញ​ជាមួយ​នឹង​សមត្ថភាព​ផ្ទុក​បាន​៥​គ្រាប់ ជាមួយស្នូលដែករុញគ្រាប់ អាច​បង្វិល(អាម៉េ)បាញ់បាន​៩០ដឺក្រែ។…

មកស្គាល់កាំភ្លើងលបបាញ់(Sniper)៥ប្រភេទបាញ់​បាន​ឆ្ងាយបំផុត​
បច្ចេកវិទ្យា

មកស្គាល់កាំភ្លើងលបបាញ់(Sniper)៥ប្រភេទបាញ់​បាន​ឆ្ងាយបំផុត​

អ្នកបាញ់ស៊ីបគឺជាទាហានម្នាក់ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេសបំផុត​ហើយ​អាច​លាក់ខ្លួន​ក្នុងភាព​ស្មុគស្មាញនៃ​សង្គ្រាមគ្រប់​ស្ថានភាព​ជាមួយនិង​ជំនាញបាញ់ត្រង់របស់​ពួក​គេ។ ពួក​គេ​អាច​លាក់ខ្លួនលើតំបូលផ្ទះឬ​អាគារ ក្នុងព្រៃ តំបន់ភក់ ឬ​កន្លែងណាមួយដែល​សត្រូវមិនអាច​មើល​ឃើញឬ​ចាប់​អារម្មណ៍។ គោលដៅចម្បងបំផុតរបស់​ពួក​គេ​គឺសម្លាប់​សត្រូវ បំផ្លាញអាវុធ​ដោយ​ការ​ប្រើប្រាស់គ្រាប់កាំភ្លើងតិចបំផុត (One shot, One Kill) តាម​តែ​អាច​ធ្វើ​បានដើម្បី​គោលបំណងធំ​ណាមួយ។​ចាប់​តាំង​ពីអ្នក​លប់​បាញ់​ដើរតួនាទីសំខាន់​ក្នុង​ការវាយឆ្មក់ អ្នក​លបបាញ់ទាំងនោះចាំបាច់​ត្រូេះ​តែរក​កន្លែងលាក់ខ្លួន​ហើយ​រង់ចាំរយៈពេលយូរ អត់ធន់ ហើយ​កេះកៃតែម្ដង​គឺ​សម្រេច​តួនាទី។ ចក្ខុមុតល្អ ការស៊ូទ្រាំនិង​អាកាសធាតុ និងសមត្ថភាពក្នុងការគ្រប់គ្រងអាវុធ គឺជាជំនាញមូលដ្ឋានសម្រាប់អ្នកបាញ់បស៊ីប។ ប៉ុន្តែជំនាញទាំងអស់នេះគឺគ្មានប្រយោជន៍ទាល់តែសោះ ប្រសិនបើពួក​គេ​គ្មានកាំភ្លើងល្អសម្រាប់បាញ់។ ក្នុងបណ្ដាញអិនធែណិត មាន​ការ​ជជែកវែកញែកជា​ច្រើន​អំពី​កាំភ្លើង​ដែល​មាន​គុណភាពល្អ​សម្រាប់​ទាហានលបបាញ់។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! KnongSrok សូមបង្ហាញកាំភ្លើងបាញ់ស៊ីប​ល្អបំផុត​ដែល​បាញ់​បាន​ឆ្ងាយ(គ្រាប់ហោះ)បំផុត​ហើយ​យើងរៀបចំណាត់​ថ្នាក់​តាមគុណភាព​និង​លក្ខណៈយុទ្ធសាស្រ្តនៃកាំភ្លើង៖ #1 – British L96A1 sniper rifle…

បន្ទាន់! មានករណីសង្ស័យផ្ទុកកូវីដ១៩​ ទៅលេីជនជាតិហុងគ្រីចំនួន០១​នាក់នៅសៀមរាប​ តែបានរត់គេចចេញពីកន្លែងស្នាក់នៅ​ ហេីយពេលនេះរកមិនទាន់ឃេីញទេ
សម្រង់

បន្ទាន់! មានករណីសង្ស័យផ្ទុកកូវីដ១៩​ ទៅលេីជនជាតិហុងគ្រីចំនួន០១​នាក់នៅសៀមរាប​ តែបានរត់គេចចេញពីកន្លែងស្នាក់នៅ​ ហេីយពេលនេះរកមិនទាន់ឃេីញទេ

នៅព្រឹកថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ មិនមានករណីជាសះស្បេីយ​ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩​ ចំនួន​ ០១នាក់​ ដែលបានរាយការណ៍ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប​ (បច្ចុប្បន្ន​ កំពុងរង់ចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ រាជធានីភ្នំពេញ)​ បានធ្វើការរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស​ ឃុំស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ មកទល់ពេលនេះ​ អាជ្ញាធររកមិនទាន់ឃេីញទេ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ​ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច​ មន្ទីរសុខាភិបាលខេត្ត​ ឫទាក់ទងលេខ​ ១១៥​ ឬតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ​។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ​ ៧០ឆ្នាំ​ នេះ​ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា​ ២១:១៥នាទីនៃថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​…

អបអរសាទរ! កណ្តុររកមីននៅកម្ពុជា ទទួលមេដាយវីរភាពខ្ពស់បំផុត
សម្រង់

អបអរសាទរ! កណ្តុររកមីននៅកម្ពុជា ទទួលមេដាយវីរភាពខ្ពស់បំផុត

យោងតាម កាសែត The Guardian ( អង់គ្លេស ) បានចេញផ្សាយនៅថ្ងៃ សុក្រ ទី ២៥ កញ្ញា ២០២០ ឱ្យដឹងថា កណ្ដុររកមីននៅកម្ពុជា Magawa ទទួលបានមេដាយវីរភាពខ្ពស់បំផុត។ គួរបញ្ជាក់ផងដែរថា Magawa ជាពូជកណ្តុរ នៅអាហ្វ្រិក ហើយដែលត្រូវបានយកមកប្រើដើម្បីរកមីននៅកម្ពុជា ទើបត្រូវបានគេប្រគល់មេដាយមាស PDSA Gold Medal (PDSA : People’s Dispensary for Sick…

ប្រព័ន្ធប្រតិបត្តិការ iOS 14: អាចឱ្យអ្នកគោះខ្នងទូរស័ព្ទ ២ដង ឬ ៣ដង សម្រាប់ផ្លូវកាត់ មានភាពងាយស្រួល និងសកម្មប្លែកជាងមុន
បច្ចេកវិទ្យា

ប្រព័ន្ធប្រតិបត្តិការ iOS 14: អាចឱ្យអ្នកគោះខ្នងទូរស័ព្ទ ២ដង ឬ ៣ដង សម្រាប់ផ្លូវកាត់ មានភាពងាយស្រួល និងសកម្មប្លែកជាងមុន

លក្ខណៈពិសេសថ្មីមួយដែលបានមកដល់ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលមានប្រយោជន៍ខ្លាំងសម្រាប់អ្នកប្រើប្រាស់ទាំងអស់គឺជាអ្វីដែលគេហៅថា Back Tap ។ មុខងារថ្មីរបស់ទូរស័ព្ទ iPhone អាចអោយអ្នកគោះខ្នងទូរស័ព្ទពីរដង និងបីដងនៅខាងក្រោយទូរស័ព្ទ iPhone របស់អ្នកដើម្បីប្រើសម្រាប់មុខងារស្វ័យប្រវត្តិកម្មផ្លូវកាត់ដែលផ្តល់ភាពងាយស្រួល។ សូមក្រឡេកមើលពីរបៀបប្រើមុខងារ Back Tap និងអ្វីៗដែលអ្នកអាចធ្វើបានជាមួយមុខងារថ្មីនេះ។ លទ្ធភាពសម្រាប់ការគ្រប់គ្រងផ្ទាល់ចំពោះមុខងារ Back Tab ថ្មីនេះគឺប្រសិនបើអ្នកចង់ធ្វើឱ្យអ្វីៗកាន់តែសាមញ្ញអ្នកអាចកំណត់គោះខ្នងទូរស័ព្ទ ២​ ដង ឬ ៣ ដងនៅខាងក្រោយទូរស័ព្ទ iPhone របស់អ្នកដើម្បីកំណត់ដូចជាថតអេក្រង់ទូរស័ព្ទ បើក Control Center ឬបើកដំណើរការមុខងារងាយស្រួលដូចជា…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា
សម្រង់

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលកូនព្យុះ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ កញ្ញា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ១៥ កញ្ញា ២០២០នេះថា ” ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន”។ តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពនៃអាកាសធាតុ…

អីយ៉ាស់! ភ្ជុំបិណ្ឌឆ្នាំនេះផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងគេ ហើយសុទ្ធតែជាបទប្រពៃណីពិរោះៗតែម្តង(មានវីឌីអូ)
សម្រង់

អីយ៉ាស់! ភ្ជុំបិណ្ឌឆ្នាំនេះផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងគេ ហើយសុទ្ធតែជាបទប្រពៃណីពិរោះៗតែម្តង(មានវីឌីអូ)

រដូវការបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សង្កេតឃើញថាផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងផលិតកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ គ្រប់បទចម្រៀងរបស់ផលិតកម្មថោនបានផលិតឡើងមកនិមួយៗ សុទ្ធតែជាបទចម្រៀងពិរោះៗហើយបង្កប់ទៅដោយអត្ថន័យអប់រំច្រើនទៀតផង។ រីឯចង្វាក់វិញ គឺថាប្រពៃណីចំប្រពៃណី ញាក់ចំញាក់…ដូចជាបទ៖ ក្រមុំរើសខ្យង (ពេជ្រ ថាណា) សុំមួយញឹបមក..!(នាយ ពាក់ មី) កុំចាំផ្លូវពុក (ម៉ៅ ហាជី) ចៅនឹកយាយតា (បាន មុន្នីល័ក្ខ) ឃើញអន្សមននឹកកូន (ចេន សាយចៃ) បងជិះទូកត្នោត (ណារិន ft អេននី) មួយឆ្នាំភ្ជុំម្តង (អ្នកនាង កាតុ) បងចាំយួរស្រាក់ (សុគន្ធ…

ម្ចាស់បទ ស្រលាញ់គេអស់ពេក លោកដា ភ្លេង ចេញមុខប្រតិកម្មខ្លាំងលើអ្នកដែលច្រៀងCover ហើយមិនដាក់Creditឲ្យម្ចាស់ដើម(មានវីឌីអូ)
សម្រង់

ម្ចាស់បទ ស្រលាញ់គេអស់ពេក លោកដា ភ្លេង ចេញមុខប្រតិកម្មខ្លាំងលើអ្នកដែលច្រៀងCover ហើយមិនដាក់Creditឲ្យម្ចាស់ដើម(មានវីឌីអូ)

តារាចម្រៀងសម្លេងក្រអួនកំពុងអង្រួនបេះដូងយុវវ័យក្នុងពេលបច្ចុប្បន្នលោក ដា ភ្លេង ក្រុម Ice Band ក្នុងផលិតកម្មថោន បានធ្វើការPost នូវរូបភាពបីសន្លឹកភ្ជាប់មកជាមួយនិង Caption យ៉ាងចាប់អារម្មណ៍ខ្លាំងនៅលើទំព័រ Facebook។ ដោយលោកបានបង្ហោះថា៖ បទនេះ មានចំណងជើងថា #មិនយល់ បើសិនជាប្អូន យកទៅCover មិនដាក់ Credit អោយបងកហីទៅចោះ តែកកុំ ដូរចំណងជើងដែរMeaz DimoZz បងស្នើរសុំអោយប្អូន ដាក់ចំណងជើងដើមមកវិញព្រោះអ្នកផ្សេងគេCoverតែគេអត់ដូរចំណងជើងដូចប្អូនទេ អរគុណទុកជាមុន។ បញ្ជាក់ផងដែរថា លោក ដា ភ្លេង គឺជាតារាចម្រៀង…

កំពុងធុញមែនទេ? សាកស្តាប់បទថ្មីរបស់លោក រ័ត្ន(Tena Pluk) ទៅ ធានាថាសើចរឹងពោះតែម្តង (មានវីឌីអូ)
សម្រង់

កំពុងធុញមែនទេ? សាកស្តាប់បទថ្មីរបស់លោក រ័ត្ន(Tena Pluk) ទៅ ធានាថាសើចរឹងពោះតែម្តង (មានវីឌីអូ)

លោក រ័ត្ន(ពលី) ពេលនេះបានប្តូរនូវរហ័សនាមថ្មីថា រ័ត្ន(Tena Pluk)ហើយ។ លោក រ័ត្ន(Tena Pluk) គឺជាតារាចម្រៀងល្បីខ្លាំងកាលពីលោកបានចូលប្រលងចម្រៀងនូវក្នុងStudio របស់ផលិតកម្មមួយនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែលោកមានសម្លេងល្អតែច្រៀងមិនពិរោះមកតាំងពីកំណើត ទើបធ្វើឲ្យលោកច្រៀងមកមិនពិរោះតែល្បីខ្លាំងតែម្តង។ ហើយការច្រៀងមិនពិរោះរបស់លោក គឺមិនមែនជាការសម្តែងច្រៀង ដើម្បីចង់ល្បីនោះទេ គឺលោកច្រៀងមិនពិរោះពិតមែន។ អ្នកនិយមលេងសង្គមFacebookទាំងអស់បានស្គាល់លោក តាមរយៈបទ ពលី របស់លោកTena ព្រោះលោករ័ត្ន បានលើកយកបទចម្រៀងមួយបទនេះមកដើម្បីច្រៀងក្នុងការប្រកួត។ តោះកុំឲ្យខាតពេលយូរ ស្តាប់បទថ្មីដែលលោកបានចេញ ដើម្បីសើចបំបាត់កង្វល់ទាំងអស់គ្នា។ សូមទស្សនាវីឌីអូខាងក្រោម៖

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត
បច្ចេកវិទ្យា

M1891/30 Mosin-Nagant កាំភ្លើងគួរឲ្យ​ទុក​ចិត្តបំផុតរបស់ទាហានបាញ់ស៊ីបសូវៀត

ក្នុង​ដៃ​ទាហានបាញ់ស៊ីបរបស់​សហភាពសូវៀត(រុស្សី)ទាំង​ទាហានលបបាញ់​ស្រី​និង​បុរស​សុទ្ធតែ​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក M1891/30 (M1891 Mosin-Nagant )​ដែល​ល្បី​ថា​ជា​កាំភ្លើង​មាន​គុណភាព​និង​បាន​ផ្ដាច់​ជីវិតទាហានអស់​ជា​ច្រើន។ ឧទាហរណ៍! ពេល​សង្គ្រាម​ចប់​សូវៀត​បាន​បង្ហាញ​ថា​ទាហានរបស់​ខ្លួន​បាន​ទទួល​ពិន្ទុ​ខ្ពស់ ពី​ការ​ប្រើប្រាស់​ទាហានបាញ់​ស៊ីប​ច្រើន​ជាង​គេ​ ខណៈ​​ដែល​អ្នក​ទាំង​នោះបាន​សម្លាប់សត្រូវ​បាន​ដល់​ទៅ ៤២០០នាក់។ បើ​ប្រៀបធៀប​ទៅ​នឹងប្រទេស​ដែល​ចូល​រួម​ក្នុង​សង្គ្រាមលោក​លើក​ទី​២ សហភាពសូវៀត​អ្នក​អ្នក​ផលិតទាហានបាញ់​ស៊ីប​នេះ​ច្រើនជាង​គេបំផុត​។ តម្រូវការ​ការ​ផលិតកាំភ្លើងបាញ់​ស៊ីប​បាន​កើន​ឡើង​ហើយ​កាំភ្លើង​ដែល​ល្អបំផុត​របស់​ពួក​គេ​គឺ (M1891 Mosin-Nagant )​ ដែល​បំពាក់កែវឆ្លុះ 3.5x PU ។ កាំភ្លើងនេះប្រើ​ប្រាស់​គ្រាប់​ទំហំ ៧.៦២x៥៦មីលីម៉ែត្រ​ដែល​មួយបង់​មាន​៥​គ្រាប់​។ កាណុង​មាន​ប្រវែង​២៨.៧អ៊ីង​ហើយ​វា​ប្រើប្រាស់​កែវឆ្លុះ​ 3.5x PU ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​កាំភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​សហភាពសូវៀត។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២​កែវឆ្លុះ​ជាង២២ម៉ឺនគ្រាប់បាន​ផលិត​សម្រាប់​បំពាក់លើ​កាំភ្លើង​ហើយ​ M1891 Mosin-Nagant នេះ​ត្រូវ​បាន​សូវៀត​ផលិត​ជាង​១០ម៉ឺនដើម​។ កាំភ្លើង​នេះ​ប្រើ​ប្រាស់​យ៉ាង​ជោគជ័យក្នុង​សង្គ្រាមលោក​លើក​ទី​២​ពិសេស​ក្នុង​សមរភូមិស្ដាលីនក្រាដ ហើយ​បន្ត​រហូត​ដល់​ការស្រុតចុះ​នៃ​រដ្ឋាភិបាល​ក្រុងប៊ែឡាំងក្នុង​ឆ្នាំ​១៩៤៥។…

មក​ស្គាល់​កាំភ្លើង៥​ប្រភេទ​បម្រើ​ក្នុង​វិស័យសង្គ្រាម​យូរ​ជាង​គេបំផុត​ក្នុងប្រវត្តិសាស្រ្តយោធា
បច្ចេកវិទ្យា

មក​ស្គាល់​កាំភ្លើង៥​ប្រភេទ​បម្រើ​ក្នុង​វិស័យសង្គ្រាម​យូរ​ជាង​គេបំផុត​ក្នុងប្រវត្តិសាស្រ្តយោធា

នៅក្នុងសង្គ្រាមការបង្ហាញអាវុធថ្មីជារឿយៗអាចនាំឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅលើសមរភូមិ ហើយថែមទាំងផ្តល់ឱ្យភាគីម្ខាងណាមួយ​នោះ​ នូវគុណសម្បត្តិលើសលប់សម្រាប់ជ័យជំនះលើ​ការ​ប្រយុទ្ធ។ ដូច្នេះបច្ចេកវិទ្យាយោធាពិត​ជា​រីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយអ្នក​ផលិតស្វែងរកអាវុធល្អចុងក្រោយនិងអស្ចារ្យបំផុត។ នោះហើយជាមូលហេតុដែលធ្វើឱ្យអាវុធទាំងប្រាំនេះមានលក្ខណៈពិសេស ហើយ​ពួក​វាទទួលបាន​ការសាកល្បងជា​ច្រើន​ជំហាន​ព្រម​ទាំងប្រឡូក​ក្នុង​សង្គ្រាមមួយ​ទៅ​សង្គ្រាម​មួយ​ទៀត​ហូហែរ។ 1. British Land Pattern Musket កាំភ្លើងមួយនេះ​ត្រូវ​បាន​គេណែនាំលើក​ដំបូង​នៅ​ឆ្នាំ​១៧២២​​ហើយ​វា​បាន​ក្លាយ​ជា​កាំភ្លើង​ស្ដង់ដារ​របស់​កងទ័ពចក្រព័ទ្ធអង់គ្លេស​ជាង​១០០​ឆ្នាំមក​ហើយ។ទាហាន​កាន់​កាំភ្លើង​នេះ​ហៅ​វា​ Brown Bess ​ហើយ​វា​ក៏​ប្រើ​ប្រាស់​ទូទាំងពិភពលោក​នា​សម័យ​នោះ​ដែរ។ ក្នុង​សង្គ្រាម​មួយចំនួន​ដូច​ជា សង្គ្រាមបដិវត្តន៍អាមេរិក ឬ​សង្គ្រាម​បដិវត្តន៍រដ្ឋា​តិចសាស់ Brown Bess ប្រើប្រាស់ទាំង​ពី​គូភាគី។ នៅ​ឆ្នាំ​១៨៣៨​កាំភ្លើង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ដើម្បី​ងាក​មកប្រើប្រាស់កាំភ្លើង​ជំនាន់ថ្មី​វិញ។ 2. 3-line rifle M1891 វាត្រូវបានគេស្គាល់ជាផ្លូវការ ថា Mosin-Nagant។  M1891 បាន​បម្រើ​ក្នុង​ជួរកងទ័ពរបស់ចក្រភពរុស្ស៊ី ក៏ដូចជាសហភាពសូវៀត…

សូមប្រុងប្រុងយ័ត្ន! កម្ពុជានឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី០៩ ដល់ទី ១៥ ខែកញ្ញា
សម្រង់

សូមប្រុងប្រុងយ័ត្ន! កម្ពុជានឹងរងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី០៩ ដល់ទី ១៥ ខែកញ្ញា

យោងតាមសេចក្ដីរាយការណ៍ពី ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី ០៨ កញ្ញា ២០២០នេះថា ចាប់ពីថ្ងៃទៅ ០៩ កញ្ញា ដល់ ថ្ងៃទី ១៥ កញ្ញា ២០២០នេះ​កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។ តាមរយៈការតាមដាននៃបម្រែបម្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់មកលើកម្ពុជា។ ស្ថានភាពអាកាសធាតុមានដូចតទៅ ៖ ១. នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C –…

សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!
សម្រង់

សម្រស់ស្រុកស្រែជនបទ ពិតជាស្រស់ស្អាត ទាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង!

យោងតាមគណនីផេករបស់ លោក ឃឹម ហ្វីណង់ ចៅហ្វាយស្រុកបន្ទាយស្រី បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយនឹងខ្លឹមសារដ៏មានន័យ បង្ហាញពីសម្រស់នៃធម្មជាតិពណ៌បៃតង នៃទីស្រុកស្រែជនបទ បានធ្វើឱ្យមហាជនមានការស្រឡាញ់ ពេញចិត្តទៅនឹងទិដ្ឋភាពនេះយ៉ាងក្រៃលែង។ ដោយលោកចៅហ្វាយស្រុកបានសរសេរខ្លឹមសារដូចតទៅ ៖ តើ«សម្រស់»ពិតជាអាស្រ័យនៅលើក្រសែភ្នែករបស់អ្នកមើលមែនឬ? (Is “Beauty” really in the eye of the beholder?) ថ្ងៃមុន ជួនជាចៃដន្យសុំផ្លូវអ្នកភូមិដើរវាងឆ្លងកាត់តាមក្រោយផ្ទះរបស់ពួកគាត់ ក៏បានពើបប្រទះនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងផ្ទាំងគំនូរគូរដោយដៃកសិករមួយនេះ ដែលកំពុងតែលាក់ខ្លួនពួនកាយ ដាច់ឆ្ងាយពីភ្នែកអ្នកដទៃដូចជាខ្ញុំ។ រំពេចនោះ ខ្ញុំមិនអាចទ្រាំនឹងមិនសួរខ្លួនឯងបានថា៖ “តើភាពស្រស់ស្អាត និងការអោយតម្លៃទៅលើអ្វីមួយ…

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២
ប្រវត្តិសាស្រ្ត

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ២

តពីលេខមុន!!! កំពូលចារកម្មសម្ងាត់! មនុស្សម្នាក់​ដែលលោក ម៉ៅពឹងជាមុខជាមាត់​ឲ្យ​កាន់​កិច្ចការ​ជា​ចារកម្មលើ​ការ​វាយ​យកកោះតៃវ៉ាន់​គឺ​លោក Cai Xiaogan ដែល​ជា​កំពូល​ចារកម្មដ៏​ជំនាញបំផុត​កាន់​ដំណែង​ជា​មេបញ្ជាការ​កងទ័ពចិនដែល​បង្កប់ខ្លួន​ក្នុងក្រុងតៃប៉ិ។ លោក​កើត​នៅ​ឆ្នាំ១៩០៨​ហើយ​ជាមនុស្សមានមាន​សញ្ជាតិតៃវ៉ាន់ដែល​ធំ​ឡើង​ក្រោម​ការ​គ្រប់គ្រង់​របស់​ចក្រព័ត្តិជប៉ុន។ ក្នុងឆ្នាំ១៩២០​គាត់​បាន​ចាក​ចេញ​ពី​កោះតៃវ៉ាន់ក្នុងនាម​ជាយុវជន​ម្នាក់​មក​រករៀនសូត្របន្ត​នៅ​ក្រុងសៀងហៃ។​នៅ​សៀងហៃ គាត់​មាន​ផ្ទះនៅ​ឆ្ងាយពីសាលារៀន ហើយ​គាត់​ជាមនុស្សម្នាក់ដែលឯកោ និង​តែងតែត្រូវបាន​គេ​បដិសេធមិនរាប់រក។ បែបនេះហើយ​បាន​ធ្វើ​ឲ្យ​គាត់ងាយ​ទទួល​មនោគមវិជ្ជាកម្មុយនីស្ត។ បន្ទាប់​ពី​បំពាក់បំប៉នអស់មួយរយៈ  Cai បាន​ចូល​រួម​ជាមួយ​កងទ័ពលោក​ម៉ៅ សេទុង​ហើយប្រឆាំងរដ្ឋាភិបាល ROC។ សក្តានុពលបញ្ញារបស់ Cai គឺអាចមើលឃើញយ៉ាងច្បាស់ ហើយដូចជាអ្វីដែលល្អបំផុតនិងអស្ចារ្យបំផុតដែលគាត់ត្រូវបានគេចាត់ឱ្យទៅកាន់ដំណែងជានាយកដ្ឋាននយោបាយរបស់កងទ័ពក្រហម។ គាត់ពូកែសរសេរហើយទទួលបានឋានៈជាមន្រ្តីឃោសនាការ។ ទីបំផុតគាត់បានក្លាយជាជនជាតិតៃវ៉ាន់តែមួយគត់ដែលបានរស់រានមានជីវិតនៅប្រតិបត្តិការ Long March។ ក្នុងអំឡុងសង្គ្រាមចិន – ជប៉ុនលើកទី ២ (សង្គ្រាមលោកលើកទី ២)…

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ១
ប្រវត្តិសាស្រ្ត

ហេតុអ្វី ម៉ៅ សេទុង​មិន​លុកលុយ​កោះ​តៃវ៉ាន់? ភាគ១

នៅរដូវក្តៅឆ្នាំ ១៩៤៩ ចាង ខៃជៀក ព្រមទាំងរដ្ឋាភិបាលសាធារណរដ្ឋចិន (ROC) របស់លោកបានបាត់​មុខពី​ចិន​ដី​គោកជារៀងរហូត។ ទីក្រុងសៀងហៃ និងណានជីងដែលជាទីក្រុងរដ្ឋធានីរបស់ប្រទេសចិនសាធារណរដ្ឋ បានធ្លាក់ចូកណ្ដាប់​ដៃកម្លាំងកុម្មុយនិស្តរបស់លោកម៉ៅ សេទុងហើយអង្គភាពកងទ័ពរបស់លោកចាង នៅទូទាំងប្រទេសចិនបានដួលរលំក្រោមទម្ងន់នៃការវាយប្រហារទ្រង់ទ្រាយធំនិងការបែកខ្ញែកគ្នា។ កំពង់ផែភាគអាគ្នេយ៍របស់ប្រទេសចិនត្រូវបានស្ទះដោយសាកប៉ាល់ដឹកមន្ត្រីរដ្ឋាភិបាល របស់​លោក​ចាង កងទ័ពរាប់​ម៉ឺននាក់ និងទ្រព្យសម្បត្តិនានាដើម្បី​ធ្វើដំណើទៅកោះតៃវ៉ាន់ដែលជាផ្លូវកាត់ចុងក្រោយនៃ“ ចិនសេរី” ។ មិនយូរប៉ុន្មាន ពួក​គេបាន​គ្រប់​គ្រងកោះដាច់ឆ្ងាយជាច្រើនដែលលាតសន្ធឹងពី Zhoushan នៅភាគខាងជើងរហូតដល់ Hainan នៅភាគខាងត្បូង​ហើយ​កោះ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ដែនដី​របស់​ ចាង ខាយជៀក។ វាគឺជាពេលវេលាសំខាន់នៅក្នុងប្រវត្តិសាស្រ្តចិនទំនើប ដែលក្រោយមកកងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមរៀបចំផែនការការលុកលុយរបស់កោះតៃវ៉ាន់។ ចាប់ពីខែមិថុនាឆ្នាំ ១៩៤៩…

ធ្លាប់មានអ្នកសួរខ្ញុំថា អ្ហែង!ចេះផឹកអត់? ខ្ញុំក៏តបទៅវិញថា ចេះតើ!!!
សម្រង់

ធ្លាប់មានអ្នកសួរខ្ញុំថា អ្ហែង!ចេះផឹកអត់? ខ្ញុំក៏តបទៅវិញថា ចេះតើ!!!

អ្នកចេះផឹកពិតប្រាកដ! ធ្លាប់មានអ្នកសួរខ្ញុំថា អ្ហែង!ចេះផឹកអត់? ខ្ញុំក៏តបទៅវិញថា ចេះតើ … បន្ទាប់មក យើងក៏ផឹកជុំគ្នា ក្នុងកម្មវិធីជួបជុំ ផឹកបានបន្តិច មុខខ្ញុំឡើងក្រហម ខ្លួនប្រាណក៏ក្រហម (ព្រោះជាមនុស្សឈាមរាក់ ឆាប់ក្រហមណាស់) ហើយខ្ញុំក៏និយាយថា ខ្ញុំឈប់ផឹកហើយ …។ ភ្លាមនោះ ស្រាប់តែម្នាក់ដែលបានសួរខ្ញុំមុននឹងក៏និយាយ ៖ ស្អីហ្ហា! អួតថាចេះផឹក ផឹកតែបន្តិចក៏ក្រហម ហើយសុំឈប់ ចាញ់លឿនម៉េះហ្ហា? ខ្ញុំក៏តបទៅវិញថា ៖ ខ្ញុំអត់បានអួតថាចេះផឹកទេ តែខ្ញុំឆ្លើយនឹងសំណួរបងសួរខ្ញុំ ហើយចម្លើយដែលខ្ញុំថា ខ្ញុំចេះផឹក ពិតណាស់…

ឃាត់ខ្លួនលោកយាយអាយុ​ ៧៦ឆ្នាំ ម្នាក់ពីបទ ញុះញង់ក្មេងតូចចំនួន ៧នាក់ ឱ្យដើរសុំទាន យកលុយឱ្យគាត់
សម្រង់

ឃាត់ខ្លួនលោកយាយអាយុ​ ៧៦ឆ្នាំ ម្នាក់ពីបទ ញុះញង់ក្មេងតូចចំនួន ៧នាក់ ឱ្យដើរសុំទាន យកលុយឱ្យគាត់

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ ដោយដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពងារអនីតិជន។ ប្រតិបត្តិការបង្រ្កាបនេះ កំម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន ០៧នាក់ ស្រី០២នាក់…

ចាប់ពីថ្ងៃទី០២ ដល់ទី០៨ កញ្ញា កម្ពុជានឹងរងឥទ្ធិពលភ្លៀងធ្លាក់ ត្រូវប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់
សម្រង់

ចាប់ពីថ្ងៃទី០២ ដល់ទី០៨ កញ្ញា កម្ពុជានឹងរងឥទ្ធិពលភ្លៀងធ្លាក់ ត្រូវប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញប្រកាសនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។ តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ បានសង្កេតឱ្ឃើញយថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលប្រទេសឡាវ និងវៀតណាម។ ស្ថានភាពបែនេះធ្វើឱ្យ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។…

ផលិតកម្មត្រចៀកកាំ គ្រោងចាយលុយធំចេញទៅផលិតMVថ្មីនៅបរទេស សម្រាប់បទ ត្រចៀកកាំចាំស្នេហ៍ “វគ្គ២”  (មានវីឌីអូ)
សម្រង់

ផលិតកម្មត្រចៀកកាំ គ្រោងចាយលុយធំចេញទៅផលិតMVថ្មីនៅបរទេស សម្រាប់បទ ត្រចៀកកាំចាំស្នេហ៍ “វគ្គ២” (មានវីឌីអូ)

ដោយសារតែមានការគាំទ្រខ្លាំងកាលពីជាងពីរឆ្នាំជាមួយនឹងបទ ត្រចៀកកាំចាំស្នេហ៍ របស់លោក ឥន្ទ និម្មិត និង បទ ទឹកភ្នែកត្រចៀកកាំ របស់កញ្ញា មន្ត សិលាមុន្នី ទើបផលិតកម្មត្រចៀកកាំ សម្រេចចិត្តចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “ត្រចៀកកាំចាំស្នេហ៍” (វគ្គ២) ដោយបកស្រាយរួមគ្នា រវាងលោក ឥន្ទ និម្មិត និង កញ្ញា មន្ត សិលាមុន្នី ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ ផលិតកម្មត្រចៀកកាំ ក៏គ្រោងចេញទៅថតផ្តិតយករូបភាពស្អាតៗ នៅក្រៅប្រទេសសម្រាប់ដាក់បញ្ចូលក្នុងMV​ បទចម្រៀង ដើម្បីជាកាដូជូនដល់Fan របស់ផលិតកម្មត្រចៀកកាំ និង ប្រជាជនកម្ពុជាទាំងអស់បានទស្សនាប្លែកភ្នែក…

ព្រោះគិតថា កន្លងមកនេះ ខ្ញុំនៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់គេ
សម្រង់

ព្រោះគិតថា កន្លងមកនេះ ខ្ញុំនៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់គេ

កាលពីមុន គ្រប់ពេលដែលឈ្លោះគ្នា ខ្ញុំពិតជាមានអារម្មណ៍ថា ខូចចិត្តយ៉ាងខ្លាំង ជាពិសេសគឺ ពេលដែលគេនិយាយថា បែកគ្នាទៅ ខ្ញុំរឹតតែឈឺចាប់ និងសោកសៅបំផុត … ព្រោះគិតថា កន្លងមកនេះ ខ្ញុំនៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់គេ មានរឿងជាច្រើន ខ្ញុំនៅមិនទាន់បានធ្វើដើម្បីគេនៅឡើយទេ ខ្ញុំក៏ស្ដាយ រឿងដែលបានខំប្រឹងកន្លងមក មិនគួរត្រូវបែកត្រឹមពេលនេះ …។ តែរហូតមកដល់ពេលនេះ ខ្ញុំក៏បានអស់ចិត្តហើយ គឺមិនមែនអស់ចិត្តពីគេទេ គឺអស់ចិត្តជាមួយនឹងខ្លួនឯង ព្រោះខ្ញុំបានធ្វើល្អជាមួយគេអស់ពីចិត្ត ដោយមិនគិតចង់បានអ្វីមកវិញ ។ ខ្ញុំបានធ្វើល្អបំផុតដើម្បីគេហើយ តែនៅតែមិនអាចឃាត់ចិត្តគេបាន គេក៏នៅតែចាកចេញទៅ គេនៅតែត្រូវការបែកគ្នា … ដូច្នេះ…

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?
សម្រង់

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា? ប្រឹងធ្វើល្អនឹងគេម៉េះ? គេមិនស្រឡាញ់អ្ហែងទេ គេមិនជ្រើសយកអ្ហែងទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ទោះគេគ្មានអ្នកណា ក៏អ្ហែងមិនមែនជាមនុស្សដែលគេប្រាថ្នាដែរ …។ ខ្ញុំដឹង ខ្ញុំមិនមែនជាមនុស្សដែលគេចង់បានទេ ខ្ញុំមិនមែនជាមនុស្សស្ថិតក្នុងជម្រើសគេទេ ហើយខ្ញុំក៏ដឹងច្បាស់ណាស់ដែរថា ទោះយ៉ាងណា ក៏គេមិនស្រឡាញ់ខ្ញុំ … ប៉ុន្តែការដែលខ្ញុំនៅតែស្រឡាញ់គេ​ ព្រោះខ្ញុំមិនអាចកាត់ចិត្តបានភ្លាមៗនោះឡើយ … ការដែលខ្ញុំនៅតែធ្វើល្អនឹងគេ ព្រោះខ្ញុំជឿថា ថ្ងៃណាមួយដែលគ្មានខ្ញុំ នៅក្បែរគេទៀត គេនឹងនឹកឃើញខ្ញុំគ្រប់ពេលមុនចូលគេង ឬភ្ញាក់ពីគេង គេនឹងនឹកថា ធ្លាប់មានមនុស្សម្នាក់ល្អនឹងគេបំផុត ធ្វើល្អគ្រប់យ៉ាង ផ្ដល់ឱ្យគេគ្រប់យ៉ាង … គេនឹងនឹកឃើញខ្ញុំនៅពេលដែលគេមានទុក្ខ ជួបការលំបាក ឬខូចចិត្ត គេនឹងនឹកដល់ខ្ញុំមុនគេ…