ព័ត៌មាន

មិនឲ្យសម្ងំកើបលុយពីអ្នកប្រើនៅកម្ពុជាស្រួលៗ ក្រសួងរៀបចំប្រមូលពន្ធពីក្រុមហ៊ុនយក្ស (Facebook, Netflix, Alibaba…) ហើយ
ព័ត៌មានជាតិ

មិនឲ្យសម្ងំកើបលុយពីអ្នកប្រើនៅកម្ពុជាស្រួលៗ ក្រសួងរៀបចំប្រមូលពន្ធពីក្រុមហ៊ុនយក្ស (Facebook, Netflix, Alibaba…) ហើយ

រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើទស្សនកិច្ច និងជួបជាមួយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែជិតស្និទ្ធក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល…

យោធាអៀរឡង់បារម្ភពីយន្តហោះសង្គ្រោះអង់គ្លេសប្រមូលព័ត៌មានសម្ងាត់របស់​ខ្លួន
បច្ចេកវិទ្យា

យោធាអៀរឡង់បារម្ភពីយន្តហោះសង្គ្រោះអង់គ្លេសប្រមូលព័ត៌មានសម្ងាត់របស់​ខ្លួន

មុខងារនៃការស្វែងរក និងជួយសង្គ្រោះមួយចំនួនរបស់អៀរឡង់អាចត្រូវបានអនុវត្តដោយយន្ដហោះ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសហើយ ក្នុងចំណោមមន្រ្តីយោធាជាន់ខ្ពស់របស់អៀរឡង់ទាំងអស់​ ពួក​គេកំពុងបង្កើនការព្រួយបារម្ភទាក់ទងទៅនឹង“ ផលប៉ះពាល់នៃការស៊ើបការណ៍សម្ងាត់” ។ សារព័ត៌មាន The Irish Times បានរាយការណ៍ថា ការព្រួយបារម្ភចំបងមួយគឺចក្រភពអង់គ្លេសអាចទទួលបានព័ត៌មានសម្ងាត់ផ្ទៃក្នុងអៀរឡង់​។ មន្រ្តីអៀរឡង់មានការព្រួយបារម្ភអំពីផលប៉ះពាល់​នៃការបែកធ្លាយរឿងសម្ងាត់ បន្ទាប់ការអនុញ្ញាតឱ្យយន្តហោះដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ប្រមូលទិន្នន័យលើប្រទេសអៀរឡង់ ខណៈប្រទេស​មួយនេះ​ក្លាយ​ជា​អ្នកបបើកបេសកកម្មជួយសង្គ្រោះនានា។ ប្រភពពី​មន្រ្តីយោធាអៀរឡង់បាន​បង្ហើមឲ្យដឹងថា៖ ការព្រួយបារម្ភជាចម្បងរបស់​ពួក​គេគឺការគ្រប់គ្រងទិន្នន័យ។ វាមានន័យថាយើងមិនចាំបាច់ផ្តល់ទិន្នន័យនេះទៅចក្រភពអង់គ្លេសទេ ទោះបីជាពួកគេស្នើសុំក៏ដោយ។ ករណីនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនឯកជនបានស្នើ​សុំឱ្យដេញថ្លៃក្នុងកិច្ចសន្យា ៦០ លានផោនក្នុងមួយឆ្នាំដើម្បីផ្តល់សេវាកម្មថ្មីឲ្យ SAR (ក្រុមស៊ើបការណ៍អង់គ្លេស) មកជំនួសសេវាកម្មបច្ចុប្បន្នដែលផ្តល់ដោយកងឆ្មាំសមុទ្រអៀរឡង់ កងពិសេសអៀរឡង់ CHC និង​កងទ័ពអាកាស។ អ្នកដេញថ្លៃដែលឈ្នះទំនងជានឹង តម្រូវឲ្យមានឧទ្ធម្ភាគចក្រ…

វិលពីរៀន Online ច្រើនខែ! វិទ្យាល័យមួយបើកការប្រលងសាកល្បង លទ្ធផលសិស្សថ្នាក់ទី ៩ ធ្លាក់ជាង ៩០ ភាគរយ
ព័ត៌មានជាតិ

វិលពីរៀន Online ច្រើនខែ! វិទ្យាល័យមួយបើកការប្រលងសាកល្បង លទ្ធផលសិស្សថ្នាក់ទី ៩ ធ្លាក់ជាង ៩០ ភាគរយ

បើ​ការ​តាម​រយៈ​ការ​បង្ហោះ​នូវ​លទ្ធផល​ប្រលង​សាក​ល្បង​នៃ​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ (ថ្នាក់​ទី ៩) និង​ទុតិយភូមិ (ថ្នាក់​ទី ១២) កាល​ពី​ថ្ងៃ​ទី ២៦ ​តុលា ឆ្នាំ ២០២០ ​នៅ​ឯ​វិទ្យាល័យ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សម្រាប់​សិស្ស​ថ្នាក់​ទី ៩ គឺ​មាន​ជាង ៩០ ភាគរយ​ឯ​ណោះ​ដែល​ទទួល​បាន​លទ្ធផល ធ្លាក់។ ក្នុង​ចំណោម​សិស្ស​ថ្នាក់​ទី ៩ ទាំង ៤ នាក់​នៃ​សាលា​ខាង​លើ មាន​សិស្ស​សរុប​ចំនួន ៩៥ នាក់ ហើយ​មាន​តែ…

សម្ដេចតេជោ ហ៊ុន សែន បានធ្វើចត្តាឡីស័កតាមគោលការណ៍ក្រសួងសុខាភិបាល បន្ទាប់ពីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី ដែលបានមានវិជ្ជមានកូវីដ១៩
សម្រង់

សម្ដេចតេជោ ហ៊ុន សែន បានធ្វើចត្តាឡីស័កតាមគោលការណ៍ក្រសួងសុខាភិបាល បន្ទាប់ពីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី ដែលបានមានវិជ្ជមានកូវីដ១៩

មុននេះបន្តិចនៅក្នុងគេហទំព័រផ្លូវការរបស់សម្ដេចតេជោ ហ៊ុនសែន បានជូនដំណឹង អំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ ដែលជាលទ្ធផលគឺ អវិជ្ជមាន។ ការធ្វើតេស្តនេះបានធ្វើឡើងដោយសារតែ កាលពីថ្ងៃទី៣ វិច្ចិកាកន្លងទៅនេះ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូធ្វើទស្សនៈកិច្ចជួបជាមួយនឹងឯកឧត្តម ភីធើ ស៉ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណីជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ នៅពេលដែលលោកបានទៅដល់ទីក្រុងបាំងកក​ នៅរសៀលថ្ងៃដដែលនោះ។ យ៉ាងណាមិញ បើទោះជាលទ្ធផលធ្វើតេស្តរបស់សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ អវិជ្ជមានទាំងអស់ក៏ដោយ តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យសម្ដេចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។ យ៉ាងណាមិញយោងតាមរយៈសារជូនដំណឹងនេះដែរ ប្រជាពលរដ្ឋទាំងអស់សូមផ្ញើសេចក្ដីជូនពរដល់សម្ដេចសុខភាពល្អ និងចៀសចាកពីរោគាព្យាធិទាំងពួង៕

ក្រុមហ៊ុន BAE Systems និង Elbit Systems ចាប់​ដៃគ្នាអភិវឌ្ឍន៍សមត្ថភាពរថក្រោះ​និង​រថពាសដែក​នា​ពេល​អនាគតឲ្យ​កងទ័ពអាមេរិក
បច្ចេកវិទ្យា

ក្រុមហ៊ុន BAE Systems និង Elbit Systems ចាប់​ដៃគ្នាអភិវឌ្ឍន៍សមត្ថភាពរថក្រោះ​និង​រថពាសដែក​នា​ពេល​អនាគតឲ្យ​កងទ័ពអាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យាអាវុធ និង​កងការពារ​ពិសេស BAE Systems របស់អង់គ្លេស និង Elbit Systems របស់អាមេរិកបានសហការគ្នា អភិវឌ្ឍនិងបញ្ចូលសមត្ថភាពប្រតិបត្ដិការជឿនលឿនសម្រាប់រថយន្ដប្រយុទ្ធរបស់កងទ័ពសហរដ្ឋអាមេរិក។ BAE បាននិយាយថាការរៀបចំនេះគឺផ្តោតលើការធ្វើឱ្យមានសុពលភាពនិងបញ្ចូលបច្ចេកវិទ្យាថ្មីលើប្រព័ន្ធយានយន្តប្រយុទ្ធ ដើម្បីផ្តល់សមត្ថភាព​ប្រយុទ្ធប្រឆាំងនឹងជឿនលឿនជាងមុន។ BAE Systems គឺជាក្រុមហ៊ុនឧស្សាហកម្មឈានមុខ​គេ ក្នុងការរចនា សមាហរណកម្ម ផលិតកម្ម និងគាំទ្រដល់រថយន្ដប្រយុទ្ធ(combat vehicles) ដែលមានលក្ខណៈច្នៃប្រឌិត។ ចំណែក Elbit Systems របស់អាមេរិចគឺជាអ្នកនាំមុខគេក្នុងពិភពលោកក្នុងការរចនា និងការធ្វើសមាហរណកម្មនៃដំណោះស្រាយលើ​កម្លាំងម៉ាស៊ីនដ៏ជឿនលឿន។ ការរៀបចំជាក្រុមនេះនឹងស្វែងយល់ពីស្វ័យប្រវត្តិកម្ម របស់នាវិក ប្រព័ន្ធការពារយានយន្ត និងប្រព័ន្ធការពារ និងការវាយលុកផ្សេងទៀតសម្រាប់ការធ្វើសមាហរណកម្មទៅក្នុងឧទ្ធម្ភាគចក្រ…

NATO ដាក់ពង្រាយទាហាន ២៥០០ នាក់និងរថសង្គ្រាម ៦០០ គ្រឿងទៅ​កាន់​ប្រទេសលីទុយអានី
បច្ចេកវិទ្យា

NATO ដាក់ពង្រាយទាហាន ២៥០០ នាក់និងរថសង្គ្រាម ៦០០ គ្រឿងទៅ​កាន់​ប្រទេសលីទុយអានី

ពិភពលោក៖ អង្គកា NATO បាន​បញ្ជូនទាហានចំនួន ២៥០០ នាក់និងគ្រឿងយន្តសម្រាប់​ធ្វើ​សង្គ្រាម ៦០០ គ្រឿងទៅកាន់ប្រទេស​លីទុយអានី​ ដោយពួក​គេបានប្រើប្រាស់រថភ្លើង យន្តហោះ នាវា និងក្បួនឡាន​ដឹង​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ Ex #BrilliantJump 20 II kicks off today! The core of NATO’s Very High Readiness Joint Task Force #VJTF 🇵🇱 21st…

អ្នកដឹងទេថា ការពិតទៅ លុយប្រៀបដូចជាលីអូអ៊ីចឹង …!
សម្រង់

អ្នកដឹងទេថា ការពិតទៅ លុយប្រៀបដូចជាលីអូអ៊ីចឹង …!

👉 លុយ ប្រៀបដូចជាលីអូ អ្នកត្រូវតែមាន ប៉ុន្តែវាមិនចាំបាច់ជួបអ្នកណាៗ ក៏ត្រូវសើយបង្ហាញប្រាប់គេថាអ្នកមាននោះដែរ។ 👉 ធ្វើជំនួញ ប្រៀបដូចជាអ្នកកំពុងតែពពោះ ត្រូវចាំដល់គ្រប់ខែ បើប្រញាប់ពេកងាយនឹងរលូត។ 👉 ប្រសិនបើអ្នកជោគជ័យ សូម្បីតែផោមក៏មានន័យដែរ។ ប្រសិនបើអ្នកបរាជ័យ ទោះសម្តីមានខ្លឹមសារក៏ដូចផោមដែរ។ 👉 រឿងអ្វីក៏ដោយបើមិនអាចធ្វើឲ្យអ្នកស្លាប់ទេ វានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ! ដូច្នេះមិនត្រូវចុះចាញ់ឧបសគ្គនៅចំពោះមុខឡើយ។ 👉 កុំចេះតែយកស្នាមរបួសខ្លួនឯងដើរបង្ហាញគេពេក ពីព្រោះក្នុងសង្គមនេះពិបាកបែងចែក មនុស្សណាដែលអាចជួយយកថ្នាំមកលាបរបួសឲ្យអ្នក ឬមនុស្សណាដែរចាំរោយអំបិលម្ទេសឲ្យអ្នកណាស់។ 👉 អាចយំបាន អាចស្អប់បាន តែដាច់ខាតត្រូវតែរឹងមាំ ពីព្រោះនៅមានមនុស្សជាច្រើនកំពុងចាំសើចចំអកឲ្យយើង។ 👉 ឆាកជីវិតមនុស្សគឺហត់ណាស់…

សង្ឃឹមតែ១%ក៏ត្រូវតែស៊ូ! កើតជំងឺពុកឆ្អឹងពីកំណើត ​ពេទ្យថារស់បានតែ ១ថ្ងៃ  បែរជាក្លាយជាមនុស្សជោគជ័យទាំងក្មេងវ័យ (មានវីដេអូ)
សម្រង់

សង្ឃឹមតែ១%ក៏ត្រូវតែស៊ូ! កើតជំងឺពុកឆ្អឹងពីកំណើត ​ពេទ្យថារស់បានតែ ១ថ្ងៃ បែរជាក្លាយជាមនុស្សជោគជ័យទាំងក្មេងវ័យ (មានវីដេអូ)

ឥណ្ឌា៖ មនុស្សមួយចំនួនតែងតែត្អូញត្អែនូវភាពលំបាករបស់ខ្លួន ពេលជួបប្រទះនឹងឧបសគ្គតិចតួច ទាំងដែលអ្នកមានអ្វីគ្រប់យ៉ាងច្រើនជាងមនុស្សខ្សត់ខ្សោយ និងអ្នកមានបញ្ហាដទៃទៀតលើពិភពលោក។ ជាក់ស្តែងរឿងរ៉ាវរបស់ក្មេងប្រុសជនជាតិឥណ្ឌាមួយរូបបានធ្វើឱ្យមនុស្សទូទាំងពិភពលោកសម្តែងនូវក្តីក្តុកក្តួលអាណិត និងការសោតសរសើរក្នុងពេលតែមួយ  ព្រោះតែជីវិតពិតតាំងពីកំណើតរបស់ក្មេងប្រុសម្នាក់នេះគ្មានអ្នកណាថាអាចរស់នៅបានទេ  ដោយតែក្មេងប្រុសឈ្មោះ Sparsh Shah  គ្រាន់តែកើតមកភ្លាមស្រាប់តែមានជំងឺពុកឆ្អឹង ​ពោលគឺគ្រូពេទ្យបានបញ្ជាក់ថាអាចរស់នៅមានជីវិតក្រោយពីកើតបានតែរយៈពេល ​១ ​ទៅ២ថ្ងៃប៉ុណ្ណោះ។ បើទោះបីជាដឹងថាកូនរបស់ខ្លួនមិនមានសង្ឃឹមរស់នៅតែ ម្តាយឪពុករបស់ Sparsh Shah   នៅតែមិនចុះចាញ់ដោយនៅខំប្រឹងស្វះស្វែងរកវិធីព្យាបាល  រហូតមិននឹកស្មានថា Sparsh Shah  បានតស៊ូមានជីវិតរស់នៅដល់អាយុជាង ​១០ឆ្នាំនេះ ​ទោះបីជាឆ្អឹងនៅតែបន្តបាក់  និងជំនួសដោយឆ្អឹងដែកក្នុងរាងកាយ ថែមទាំងអង្គុយលើរទេះរុញយ៉ាងណាក៏ដោយ។ មកទល់ពេលនេះ Sparsh Shah នៅតែប្រឹងជំនះជំងឺប្រចាំកាយរបស់ខ្លួន  ដោយមានសង្ឃឹមនៅក្នុងជីវិតមិនចុះចាញ់ ​ថែមទាំងធ្វើអ្វីដែលខ្លួនពេញចិត្តផងដែរ ​នោះគឺការលេងតន្ត្រី និងការច្រៀង…

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់
សម្រង់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នក គឺជាប្តីដែលបរាជ័យម្នាក់

កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេកពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។ ពីមុន ប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។ នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖”មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?” ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ! ក្រោយភ្លៀងផ្លូវរអឹល នាងខំតោងរកចាប់ដៃប្តី បន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។ ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។ ឃើញគេទៅជាគូៗ នាងក៏ខលទៅប្តីម្តងទៀត តែបែរជាឮសំលេងផឹកស៊ីសើចសប្បាយ ចាប់ពីពេលនោះមកចិត្តនាងបានស្លាប់បាត់ហើយ។ ហើយក៏មិនត្រូវការគាត់ទៅកំដរទៀតដែរ។…

ចំណេះដឹង៖ តើរបៀបផ្តិតសិលាចារឹកពី​ថ្មប្រាសាទ​ធ្វើឡើងតាមរបៀបណា?
ប្រវត្តិសាស្រ្ត

ចំណេះដឹង៖ តើរបៀបផ្តិតសិលាចារឹកពី​ថ្មប្រាសាទ​ធ្វើឡើងតាមរបៀបណា?

ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។ សម្ភារសំខាន់ៗសម្រាប់ផ្តិតនិងសម្អាតសិលាចារឹកមានដូចជា ច្រាសមានដង ច្រាសដុសធ្មេញ ចង្កាក់ឈើ ដបបាញ់ទឹក ជក់ធំ កំណាត់ក្រាស់រមូលជាដុំ (សម្រាប់តប់ដេញខ្យល់) ស្កុតក្រដាស ទឹកខ្មៅប្រអប់ ទឹកខ្មៅដប ប៉ុងកំណាត់បីខ្នាតសម្រាប់តប់ទឹកថ្នាំ ក្រដាសផ្តិត២ប្រភេទ គឺក្រាស់និងស្តើង។ ទាក់ទងនឹងបច្ចេកទេសនៃការផ្តិតសិលាចារឹក លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គឺអាស្រ័យនឹងស្ថានភាព ទីតាំង និងទំហំនៃសិលារឹក។ ដូច្នោះយើងត្រូវស្វែងយល់ពីលក្ខខណ្ឌទំាងអស់នេះសិន…

អស់បារម្ភទៀតហើយ! ក្រពើមួយក្បាលដែលបានរួចនៅភូមិព្រែកកំពឹស ត្រូវអាជ្ញាធរចាប់បានវិញហើយ
ព័ត៌មានជាតិ

អស់បារម្ភទៀតហើយ! ក្រពើមួយក្បាលដែលបានរួចនៅភូមិព្រែកកំពឹស ត្រូវអាជ្ញាធរចាប់បានវិញហើយ

យោងតាមការPost របស់ Facebook Page : ABC Cambodia បានសរសេរបញ្ជាក់យ៉ាងច្បាស់ៗអមជាមួយនិងរូបភាពបីសន្លឹក ដោយមានអត្ថន័យដូចខាងក្រោម៖ Breaking news ពីវិទ្យុABC​កម្ពុជា​ 107.50FM ថ្ងៃ​ទី​ 17 ខែតុលា​ ឆ្នាំ​2020(វេលាម៉ោង​18:45នាទី​) សត្វ​ក្រពើ​មួយ​ក្បាល​ ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ភ្នំពេញ​ ខណ:នេះ​អាជ្ញាធរចាប់បានហេីយ​ ។ ប្រភព: ABC Cambodia

សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ
ប្រវត្តិសាស្រ្ត

សង្គ្រាមលោកលើកទី ២ បញ្ចប់​ទៅជាង​៧ទសវត្ស​ទៅ​ហើយ តែ​ជប៉ុន​នៅ​បាត់​ទាហានជាងមួយលាន​នាក់​ទៀត​រក​មិន​ទាន់​ឃើញ

សង្គ្រាមលោកលើកទី ២ បានបញ្ចប់ជាង ៧៥ ឆ្នាំមកហើយ ប៉ុន្តែនៅតែមានទាហានជប៉ុនជាងមួយលាននាក់ទៀតបាន​បាត់​ខ្លួន គ្មានដំណឹង រក​សាកសពមិនឃើញ។ គេ​ដឹង​ថា​ទាហានទាំងនោះនៅ​សល់ឆ្អឹងជាច្រើន រាប់តាំងពីក្នុងប្រទេសរុស្ស៊ី ចិន និងម៉ុងហ្គោលី រហូតដល់កោះប៉ាស៊ីហ្វិកនិងទូទាំងអាស៊ី។ ទោះជាយ៉ាងណាក៏ដោយ! គួរឱ្យស្តាយកេរ្តិ៍ដំណែលនៃការឈ្លានពានរបសទាហានជប៉ុនក្នុងអំឡុងពេលសង្គ្រាមទូទាំងអាស៊ី​មិន​ត្រូវ​បានស្វែងរក​ហើយ​បញ្ហាមួយចំនួននៅ​តែ​មិន​ច្បាស់​រហូត​ដល់​បច្ចុប្បន្ន។ ពិតជាគួរឲ្យស្ដាយណាស់​ដែល​ឆ្អឹងសាកសពរបស់​ពួក​គេនឹង​មិន​អាច​រក​ឃើញ មិន​អាច​កំណត់អត្តសញ្ញណ ហើយ​រក​ទៅ​មាតុប្រទេសវិញដើម្បី​ធ្វើ​ការបញ្ចុះសព្វឲ្យ​ថ្លៃថ្នូរ។ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ទទួលខុសត្រូវចំពោះការជួយជ្រោមជ្រែងរបស់ក្រុមគ្រួសារទាហាន​ដឲបាត់​ខ្លួនដែលមានទុក្ខព្រួយមក​ដល់​បច្ចុប្បន្ន ហើយពួកគេជឿជាក់ថាមានតែចំនួនពាក់កណ្តាលនៃចំនួនអ្នកបាត់ខ្លួនទេ ដែលអាចយកមកវិញបាន។ អ្វីដែលនៅសល់គឺនៅបាតសមុទ្រ កប់នៅកន្លែងមិនស្គាល់អត្តសញ្ញាណ ឬនៅក្នុងតំបន់មិនស្ថិតស្ថេរដោយសារហេតុផលនយោបាយ ឬសន្តិសុខ។ បញ្ហាស្មុគស្មាញបំផុត​គឺថាសាច់ញាតិដែល​នៅ​រស់ កាន់តែចាស់ហើយស្លាប់តាម​កាលជាបន្តបន្ទាប់។ ឯកសារ និងវត្ថុបន្យល់ទុកបាត់បង់ឬបំផ្លាញដោយ​សារ​តម្លៃរបស់​វា។ សម្រាប់​អ្វីដែលនៅសល់ត្រូវបានរកឃើញមួយចំនួន…

ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន
សម្រង់

ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន

នាព្រឹកថ្ងៃទី ១៧ តុលា ២០២០នេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្ដីប្រកាសជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅអមសងខាងដងព្រែកកំពង់បាយ ឱ្យបានជ្រាបថា ដោយហេតុស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧០០ នាទីព្រឹកនេះ មានកម្ពស់ ១៤៨.៨៩ម ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ ម៣/វិនាទី។ ហេតុដូចនេះ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះ ទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់ នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។ អាស្រ័យដូចបានជម្រាបជូនខាងលើ…

ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០
សម្រង់

ក្រសួងធនធានទឹក និងឧតុនិយម ជូនសេចក្ដីប្រកាសអំពីអាកាសធាតុ សូមប្រជាជនប្រុងប្រយ័ត្នបន្ថែមទៀត ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ តុលា ២០២០

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅក្នុងថ្ងៃទី ១៦ តុលា ២០២០នេះឱ្យដឹងថា យោងតាមការវិវត្តនៃអាកាសធាតុ មកដល់វេលានេះឃើញថា ប្រព័ន្ធសម្ពាធទាបដែលបានអូសបន្លាយនៅលើប្រទេសកម្ពុជាកាន់តែបង្កើនឥទ្ធិពលជាលំដាប់។ ចំណែកវិសម្ពាធ ដែលបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វានឹងក្លាយជាព្យុះទី១៧ កាលពីថ្ងៃទី ១៥ ខែតុលា ២០២០​ នោះ ពេលនេះវាស្ថិតនៅក្នុងកម្រិត វិសម្ពាធដដែល ដោយមានល្បឿនខ្យល់ក្នុងអតិបរមា ១៥ម៉ែត្រក្នុង១វិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ ២ម៉ែត្រក្នុង១វិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរចូលមកភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ តុលា…

ប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ ក្រោយទឹកហូរច្រោះដី នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង
ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ ក្រោយទឹកហូរច្រោះដី នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

ក្តៅៗយោងតាម Facebook Page របស់លោក HENG Ratana បានបង្ហោះកាលពីចន្លោះម៉ោងប្រាំល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ ក្រោយប្រទះឃើញគ្រាប់មីនជាច្រើនគ្រាប់ដែលមិនទាន់ផ្ទុះ ដោយលោកបានសរសេររៀបរាប់ថា៖ មិនមែនហូរតា​មទឹក​ទេ​ តែក្រោយទឹកហូរច្រោះអស់ដី​ ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ! នៅថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២០​នេះ​ នៅទិសឃុំកំពង់ល្ពៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។ សូមបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន​ សូមមេត្តាប្រុងប្រយ័ត្ន​! និងករណីមានឃេីញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ​ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន​ ឬកំលាំងសុីម៉ាក់ជាបន្ទាន់​ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន! After flooding removed surface…

ជួយស៊ែឱ្យម្ចាស់ផ្លាកលេខឡាន 2BF-7453បានឃើញផង
សម្រង់

ជួយស៊ែឱ្យម្ចាស់ផ្លាកលេខឡាន 2BF-7453បានឃើញផង

កាលពីពេលថ្មីៗនេះ យោងតាម Account Facebook ឈ្មោះ : Sophann បានបង្ហោះនូវរូបភាពពីរសន្លឹកនៅក្នុងអត្ថន័យស្វែងរកម្ចាស់ផ្លាកលេខរថយន្ត ដែលបានបាត់ផ្លាកលេខរបស់ខ្លួន ដោយលោកបានសរសេររៀបរាប់ថា៖ 📢📢ដំណឹងស្វែងរកម្ចាស់ផ្លាកលេខឡាន🚘 👉បងប្អូនទំនាក់ទំនង៖010630007 077630007 ដូច្នេះហើយសូមបងប្អូនជួយស៊ែ ដើម្បីឲ្យម្ចាស់ផ្លាកលេខ 2BF-7453 បានឃើញផង អរគុណ។ ម្ចាស់រថយន្តបើបានឃើញហើយ អាចទាក់ទងទៅលេខទូរស័ព្ទខាងលើដើម្បីទំទាក់ទំនងយកផ្លាកលេខរបស់ខ្លួនបាន។

ទិដ្ឋភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុនាថ្ងៃទី១៦ ខែតុលា ២០២០
សម្រង់

ទិដ្ឋភាពជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុនាថ្ងៃទី១៦ ខែតុលា ២០២០

មួយរយៈនេះដោយសារតែមានការធ្លាក់ភ្លៀងខ្លាំងពេក បានធ្វើឲ្យតាមបណ្តាលខេត្តជាច្រើនដែលមានស្ថានដីទំនាបរងការលិចលង់ជាខ្លាំង រហូតដល់ការជម្លៀសប្រជាជនចេញពីផ្ទះដែលពួកគាត់កំពុងរស់នៅទៅរកតំបន់ដែលមានទីទួលសម្រាប់ការរស់នៅបណ្តោះអាសន្ន។ មិនថាតែតាមបណ្តារខេត្តនោះទេ សូម្បីតែនៅក្រុងភ្នំពេញក៏មានការលិចលង់នៅតាមតំបន់ដែលមានដីទំនាបដូចគ្នា ដូចជា៖ ចំការដូង ខណ្ឌដង្កោជាដើម…។ បើក្រលេកទៅមើលខាងក្រុងព្រះសីហនុវិញក៏មានការលិចលង់ច្រើននៅតាមតំបន់ទំនាបដូចគ្នា។ ជាមួយគ្នានេះដែរ ដោយយោងតាមប្រភពរូបភាពឯកសារពី Facebook Page: KPS BreakingNews យើងសង្កេតឃើញថាការលិចលង់មានច្រើន ហើយប៉ូលិសនៅមូលដ្ឋានក៏បានចុះទៅជួយសម្រាលនូវទុក្ខព្រួយរបស់ប្រជាពលរដ្ឋបានច្រើនផងដែរ។ សូមទស្សនារូបភាពឯកសារខាងក្រោម៖ ប្រភពរូបភាព: KPS BreakingNews

ហេតុផល១៦យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ
សម្រង់

ហេតុផល១៦យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ

ការងារគឺជាក្តីស្រមៃរបស់សិស្សានុសិស្សដែលកំពុងសិក្សាចង់បាន បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សា។ ការងារមួយចំនួនគឺជាយាន្តសម្រាប់ចម្លងសិស្សានុសិស្សឱ្យរៀនចប់ ដោយពួកគាត់ធ្វើវាដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់លើការសិក្សារបស់ពួកគាត់ ហើយការងារមួយចំនួនទៀតគឺមនុស្សគ្រប់គ្នាតែងតែធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ហើយខាងក្រោមនេះគឺជាហេតុផលទាំងដប់ប្រាំមួយយ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងាររបស់ពួកគាត់៖ ១)-បុគ្គលិកត្រូវការលុយ ២)-កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ ៣)-ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក ៤)-ខ្វះការសហការនៅក្នុងក្រុមហ៊ុន ៥)-បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ ៦)-ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក ៧)-បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន ៨)-ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ ៩)-ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ ១០)-មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក ១១)-មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន ១២)-មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក ១៣)-ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន ១៤)-មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ ១៥)-ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ ១៦)-ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរកឱកាសល្អដើម្បីចាកចេញ។…

ជួយស៊ែចែកគ្នាដឹងនិងយល់ពីវិធីសង្គ្រោះបន្ទាន់នៅពេលដែលមានករណីមនុស្សលង់ទឹក
សម្រង់

ជួយស៊ែចែកគ្នាដឹងនិងយល់ពីវិធីសង្គ្រោះបន្ទាន់នៅពេលដែលមានករណីមនុស្សលង់ទឹក

ដោយសារតែមួយរយៈនេះមានការធ្លាក់ភ្លៀងខ្លាំងបង្ករឲ្យក្លាយទៅជាទឹកជំនន់ជន់លិចស្ទើគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលជួបទុក្ខលំបាកជាខ្លាំង។ ជាមួយគ្នានេះដែរ Page ផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏បានបង្ហោះនូវវិធីសង្គ្រោះបន្ទាន់់នៅពេលដែលមានអ្នកលង់ទឹក សម្រាប់ជាប្រយោជន៍ដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាយល់ដឹង និងអាចជួយសង្គ្រោះបានភ្លាមៗទាន់ពេលវេលា ប្រសិនបើមានករណីមានមនុស្សលង់ទឹក។ វិធីសង្គ្រោះបន្ទាន់នៅពេលលង់ទឹក!!! ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។ ១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។ ២) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន…

សូមប្រយ័ត្នទាំងអស់គ្នា! ក្រពើមួយក្បាលបានរួចចេញពីទ្រុងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
សម្រង់

សូមប្រយ័ត្នទាំងអស់គ្នា! ក្រពើមួយក្បាលបានរួចចេញពីទ្រុងនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

យោងតាមការផ្សព្វផ្សាយរបស់ Facebook page ព័ត៌មាន ដើមរាំង-dermrang ថាមានសត្វក្រពើមួយក្បាលបានរួចចេញពីទ្រុងដែលស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ហេតុដូច្នេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នា មេត្តាមានការប្រុងប្រយ័ត្នឱ្យបានច្រើនចំពោះខ្លួនឯងផ្ទាល់និងកូនក្មេងៗតូចផងដែរ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុងដែលខាងFacebook page ដើមរាំង-dermrang បានបង្ហោះជាផ្លូវការណ៍៖ ជួយស៊ែរដំណឹងបន្ទាន់! សត្វ«ក្រពើ១ក្បាល»បានរួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីព្រឹកទី១៥.១០.២០២០! (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។ លោកបន្តថា៖ រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម…

ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន
សម្រង់

ដំណឹង! អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមបណ្ដាលខណ្ឌមួយចំនួន

យោងតាមសេចក្ដីប្រកាសរបស់ អគ្គិសនីកម្ពុជា – EDC បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដំណើរការជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់សង្កាត់/ខណ្ឌមួយចំនួន ដោយគិតចាប់ពីថ្ងៃទី ១៥ តុលា ២០២០ ដល់ថ្ងៃទី ១៨ តុលា ២០២០នេះតទៅ។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ អស្រ័យដូចការជម្រាបជូនដំណឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាប និងអធ្យាស្រ័យចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលនេះ។ សម្រាប់សេចក្ដីលម្អិត នៃតំបន់សង្កាត់ និងខណ្ឌផ្សេងៗ សូមអាននូវសេចក្ដីប្រកាសខាងក្រោមនេះ ៖