ព័ត៌មាន

ដោយការអាណិតស្រឡាញ់ លោកឧកញ៉ា ស្រី ចាន់ថន​ ជួយកែប្រែខ្សែជីវិតថ្មីឱ្យប្អូនស្រី យ៉ុង ស្រីនីត
ព័ត៌មានជាតិ

ដោយការអាណិតស្រឡាញ់ លោកឧកញ៉ា ស្រី ចាន់ថន​ ជួយកែប្រែខ្សែជីវិតថ្មីឱ្យប្អូនស្រី យ៉ុង ស្រីនីត

ខេត្ត មណ្ឌលគីរី ៖​ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរ ៖ ទី១. ចង់ឱ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ។ ទី២. នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចម្រៀង…។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី..…

អូទ្រីសចរចាលក់យន្ដហោះចម្បាំងEurofighter Typhoon ចំនួន ១៥ គ្រឿងទៅឥណ្ឌូនេស៊ី
ពិភពលោក

អូទ្រីសចរចាលក់យន្ដហោះចម្បាំងEurofighter Typhoon ចំនួន ១៥ គ្រឿងទៅឥណ្ឌូនេស៊ី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃ​ប្រទេសអូទ្រីសបាននិយាយថារដ្ឋមន្រ្តីក្រសួងការពារជាតិអូទ្រីស Klaudia Tanner បានឆ្លើយតបជាផ្លូវការទៅនឹងសំណើរបស់ឥណ្ឌូនេស៊ីក្នុងការទិញយន្តហោះចម្បាំងម៉ាក Eurofighter Typhoon ចំនួន ១៥ គ្រឿង ។ លោកស្រី Tanner បាននិយាយថាលោកស្រីបានដឹកនាំបុគ្គលិកទូទៅឱ្យត្រៀមសម្រាប់ការចរចាជាមួយរដ្ឋាភិបាលនៃទីក្រុងហ្សាកាតាហើយ។ លោកស្រី បាននិយាយថាការលក់ចេញនូវយន្តហោះចម្បាំង Eurofighter Typhoon គឺជាគោលដៅដែលបានប្រកាសជាផ្លូវការហើយការលក់គឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់​ប្រទេសឥណ្ឌូនេស៊ី។ មានជម្រើសពីរសម្រាប់លក់ដើម្បីបន្ត ទីមួយ! សម្ព័ន្ធក្រុមហ៊ុន Eurofighter នឹងត្រូវចេញវិញ្ញាបនប័ត្រចុងក្រោយដល់ឥណ្ឌូណេស៊ី បន្ទាប់មកអូទ្រីសនឹងលក់យន្តហោះដោយផ្ទាល់ទៅឥណ្ឌូនេស៊ី។ ម៉្យាងវិញទៀតក្រុមហ៊ុន Eurofighter នឹងទិញយន្ដហោះត្រឡប់មកវិញ ដោយធ្វើ​ការ​កែលម្អនិង​បន្ទាន់សម័យកាល ហើយលក់ទៅឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ណាមួយជំនួសវិញ។ Eurofighter Typhoon គឺ​ជា​យន្តហោះចម្បាំងបំពាក់ម៉ាស៊ីនភ្លោះ​ដែល​អាច​ប្រើ​ប្រាស់​បាន​ច្រើនយ៉ាង…

ហ្វីលីពីន​ទទួលបាន​ជំនួយជាបរិក្ខាយោធាពី​អាមេរិក​សរុប​តម្លៃ​១៨លាន​ដុល្លារ
បច្ចេកវិទ្យា

ហ្វីលីពីន​ទទួលបាន​ជំនួយជាបរិក្ខាយោធាពី​អាមេរិក​សរុប​តម្លៃ​១៨លាន​ដុល្លារ

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វីលីពីននឹងទទួលបានគ្រឿងបរិក្ខាយោធា​(គ្រាប់បែកទំនើប)​ដែល​មាន​តម្លៃចំនួន ១៨ លានដុល្លារពីអាមេរិកនៅខែក្រោយ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានការពារជាតិនៅភាគខាងត្បូងកំពង់ផែក្រុងម៉ានីលថា៖ “ពួកគេបានផ្តល់ឱ្យយើងនូវគ្រឿងបរិក្ខារយោធាដែលមានតម្លៃចំនួន ១៨ លានដុល្លារ (ដែលនឹងមកដល់) នៅខែក្រោយ។  បរិក្ខាយោធាទាំងនេះជាគ្រាប់កាំភ្លើងធុនធំប្រភេទថ្មីដែលមាន​ភាពជាក់លាក់ហើយ​បាញ់​ចំ​គោលដៅផង​ដែរ”។ នាវាចម្បាំងឈ្មោះ BRP Tarlac របស់​ហ្វីលីពីនត្រូវបានគេដាក់ពង្រាយនៅកោះ Catanduanes សម្រាប់បេសកកម្មជួយសង្គ្រោះពី​មហន្តរ៉ាយដោយព្យុះទីហ្វុង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Lorenzana មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីបរិក្ខាយោធាទាំងនោះទេ។ លោកបាននិយាយថាថ្មីៗនេះលោកបានជួបជាមួយលោក​ John Law ភារធារីស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល ក្នុងពេលដែលពួកគេពិភា​ក្សាអំពីកិច្ចព្រមព្រៀងស្តីពីការធ្វើទស្សនកិច្ច ពីការព្រួយបារម្ភរបស់អាមេរិកលើសមុទ្រហ្វីលីពីនខាងលិច និងគោលនយោបាយការបរទេសរបស់អាមេរិក និងពិភាក្សាអំពីឧបករណ៍យោធាដែលពួកគេកំពុងផ្តល់ដល់ប្រទេសហ្វីលីពីន ព្រមទាំងជំនួយទាក់ទងនិងបរិក្ខាវេជ្ជសាស្រ្តការពារជំងឺរាតត្បាត៕

ដំណឹងល្អពីសម្ដេច តេជោ ហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ទទួលបានលទ្ធផលអវិជ្ជមាន ចំពោះការធ្វើតេស្តលើទី៤
ព័ត៌មានជាតិ

ដំណឹងល្អពីសម្ដេច តេជោ ហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ទទួលបានលទ្ធផលអវិជ្ជមាន ចំពោះការធ្វើតេស្តលើទី៤

យោងតាមការបង្ហោះសារជូនជាដំណឹងឱ្យប្រជាពលរដ្ឋបានជ្រាប អំពីសុខទុក្ខ ក៏ដូចជាលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ព្រមជាមួយនឹងអ្នកជាប់ពាក់ព័ន្ធទាំងឡាយ សម្ដេចបានឱ្យដឹងថា ជាលទ្ធផលនៃការធ្វើតេស្តលើកទី៤នេះដែរ គឺទទួលបានលទ្ធផលអវិជ្ជមាន នេះគឺជាដំណឹងល្អបំផុតសម្រាប់បងប្អូន ប្រជាពលរដ្ឋខ្មែរយើង ដែលទទួលបានដំណឹងមួយនេះ។ ខ្លឹមសារសម្ដេចមានដូចតទៅ ៖  បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៏កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆិកា២០២០ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆិកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ។នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម ៖ ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់…

បារាំងបង្ហាញការ​អភិវឌ្ឍន៍មីស៊ីលបាញ់ពីលើអាកាសសម្រាប់បំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទថ្មីម៉ាក Tiger របស់​ខ្លួន
សម្រង់

បារាំងបង្ហាញការ​អភិវឌ្ឍន៍មីស៊ីលបាញ់ពីលើអាកាសសម្រាប់បំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទថ្មីម៉ាក Tiger របស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងបានប្រកាសថា ប្រទេសបារាំងកំពុងចាប់ផ្តើមនីតិវិធីថ្មី ដើម្បីអភិវឌ្ឍមីស៊ីលបាញ់ពីលើអាកាស [MAST-F –ដែលមានសមត្ថភាពកម្ទេចគោលដៅលើផ្ទៃអាកាសសម្រាប់ដែល​វា​ជាប្រភេទមីស៊ីលបំពាក់លើឧទ្ធម្ភាគចក្រម៉ាក Tiger របស់​ខ្លួន។ អ្នកម៉ៅការនៃគម្រោងផលិតថ្មីនេះគឺក្រុមហ៊ុនផលិតអាវុធរបស់បារាំង MBDA។ ក្រុមហ៊ុនពិតជាបានផ្តល់ដំណោះស្រាយដែលត្រៀមរួចជាស្រេច ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់មីស៊ីលនាពេលអនាគត។ វាជាកាំជ្រួចមីស៊ីលបាញ់ពីលើអាកាសកម្រិតខ្ពស់ដែលមានឥទ្ធិពលខ្លាំងនិងសកម្មបំផុត។ យោងតាមប្រភពពីក្រសួងការពារជាតិបារាំងនេះគឺជាគំរូ MHT / MLP ដែល មីស៊ីលនេះអាចដាក់ដំណើរការបានយ៉ាងងាយស្រួលនិងរហ័សនៅក្នុងយន្តហោះមួយចំនួន។ រហូតមកដល់ពេលនេះ! គេដឹងថាក្រសួងបារាំងចង់កាត់បន្ថយទំងន់មីស៊ីលផ្លោងពីលើអាកាសដែលមានស្រាប់យ៉ាងហោចណាស់ ២០ ភាគរយ ដូច្នេះអាចជួយសន្សំសំចៃទម្ងន់ ១០០ គីឡូក្រាមបន្ថែមទៀតហើយក្នុងពេលតែមួយឧទ្ធម្ភាគចក្រនឹងរក្សា បរិមាណមីស៊ីលអតិបរមាដែលអាចដឹកជញ្ជូន និងប្រើប្រាស់ក្នុងល័ក្ខខ័ណ្ឌប្រយុទ្ធ។ អ្នកជំនាញផ្នែកយោធានិយាយថា ការថយចុះទំងន់ដែលនឹងសំរេចបានដោយសារមីស៊ីលថ្មីនឹងអនុញ្ញាតឱ្យឧទ្ធម្ភាគចក្រហោះហើរបានកាន់តែច្រើន ក៏ដូចជារក្សាលំនឹងលើអាកាសបានយូរ នៅក្នុងតំបន់ជម្លោះយោធាជាក់លាក់ដោយសារលទ្ធភាពនៃការប្រើប្រាស់ប្រេងកាន់​តែ​ច្រើនលើសពីសមត្ថភាពបច្ចុប្បន្ន។ ក្រុមហ៊ុនផលិតមីស៊ីល…

រកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ព័ត៌មានជាតិ

រកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេ​ស្គា​ល់​ថា ជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ ក្នុងនោះមាន ២​០​​ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូ​វ​បា​ន​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។ នេះ​បើ​តាមអង្គការWCS។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន សហកា​រ​ជា​មួ​យ​មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា បានរក​ឃើញនិងបានដាក់ឈ្មោះប្រភេទដើមឈើថ្មី​ទាំងពី​រ​ប្រ​ភេ​ទដែលរកឃើញនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយមួយប្រភេទបា​នដាក់ឈ្មោះវិ​ទ្យា​សា​​ស្ត្រថា «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះ​ខា​ងចុ​ង​យ​ក​តា​មឈ្មោះប្រទេសកម្ពុជា និងមួយប្រភេទទៀតបានដាក់ឈ្មោះវិទ្យាសាស្ត្រថា «ម៉ាឈីលូស សី​មេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាង​ចុងយក​តាម​ឈ្មោះដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​កែ​វ​សីមា។ ទោះបីជាអង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិ​ថ្មីទាំងពីរប្រភេទ​នេះចូលទៅ​ក្នុង​បញ្ជីក្រហមរបស់ខ្លួនក្តី…

លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)
សម្រង់

លោកខាន់ ស៊ីអឿនច្រៀងមួយបទ ដុតអ្នកដែលមានសង្សារការចោលស្តាប់ហើយទឹកភ្នែករហាមគ្រប់គ្នា(មានវីឌីអូ)

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោមសម្លេងរដឺនតិចៗប្រចាំផលិតកម្ម សាន់ដេ បានចេញនូវបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា កូនក្រមុំនេះសង្សារខ្ញុំទេ កំពុងតែវាយប្រហារបេះដូងយុវវ័យមួយចំនួន ដែលមានសង្សាការចោល ស្តាប់ហើយហូរទឹកភ្នែករហាមគ្រប់គ្នា។ បទចម្រៀងមួយបទនេះ ក៏ត្រូវបាននិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និង និពន្ធបទភ្លេងថ្មីដោយលោក ណាំ ប៊ុណ្ណារ័ត្ន ដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងខ្លាំងមួយរូបក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុនផងដែរ។ អត្ថន័យបទចម្រៀងល្អ បទភ្លេងពិរោះ បូកផ្សំជាមួយតារាចម្រៀងច្រៀងបែបស្រវឺងប្លែកទៀត ស្តាប់ហើយអ្នកណាមិនយំទៅ បើកំសត់អីយ៉ាងៗនេះនោះ។ លោកខាន់ ស៊ីអឿន ម្ចាស់បទស្រលាញ់គ្នាយូរម៉េចស្ទាវ មិនដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តម្តងណាឡើយ ព្រោះបទរបស់លោកដែលផលិតចេញមកមួយៗតែងតែប្លែកជាងគេជានិច្ចតែម្តង។ កុំឲ្យខាតពេលអានអត្ថបទយូរ តោះចូលស្តាប់បទចម្រៀងថ្មីរបស់លោក ខាន់…

សេចក្ដីជូនដំណឹង ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ២៤វិច្ឆិកា
ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ ២៤វិច្ឆិកា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីការតាមដានស្ថានភាពនៃអាកាសធាតុនៅក្នុងប្រទេស ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២០ កម្ពុជានឹងទទួលរងនៃម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។ ក្រោមស្ថានភាពបែបនេះបានធ្វើឱ្យ ៖ ១. បណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល  សីតុណ្ហភាពអប្បបរមា មានពី ២២ – ២៤ អង្សា សីតុណ្ហភាពអតិបរមា មានពី ២៨ – ៣០ អង្សា នៅថ្ងៃទី ១៨ ដល់ថ្ងៃទី២២ វិច្ឆិកា នៅផ្នែកមួយចំនួននៃបណ្ដារាជធានីខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។…

រឿងចម្លែកៗទាំង ១៨ ដែលអ្នកអាចឃើញតែនៅក្នុងបណ្តាប្រទេសនៅអាស៊ី!
សម្រង់

រឿងចម្លែកៗទាំង ១៨ ដែលអ្នកអាចឃើញតែនៅក្នុងបណ្តាប្រទេសនៅអាស៊ី!

អាស៊ីគឺជាទ្វីបធំជាងគេនិងមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ដោយមានប្រជាជនប្រមាណ ៤,៤៦ ពាន់លាននាក់ ទ្វីបនេះមានភាពចម្រុះទាំងវប្បធម៌ ភាសា អាហារ។ ល។ ដែលខុសពីអ្វីដែលបស្ចិមប្រទេសបានឃើញហើយនេះជារឿងចំលែកទាំង ១៦ ដែលអ្នកអាចឃើញតែនៅអាស៊ី។ #1 ឧទ្យានធំមួយនៅក្នុងប្រទេសចិនគឺជាកូដ QR #2 ឈ្មោះហាងលក់សម្លៀកបំពាក់នៅប្រទេសឥណ្ឌា #3 ផ្សារបន្លែស្រស់ជាមួយនឹងរថភ្លើងឆ្លងកាត់នៅកណ្តាលក្នុងប្រទេសថៃ #4 គំរបលូនៅប្រទេសជប៉ុនមើលទៅមានលក្ខណៈសិល្បៈ។ #5 អ្នកប្រកួតប្រជែងបច្ចេកវិទ្យាមានច្រើន។ #6 រថភ្លើងនៅក្នុងប្រទេសបង់ក្លាដែសដែលមានមនុស្សច្រើនកុះករ។ #7 ស្បែកជើងសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹកនៅប្រទេសជប៉ុន #8 ការញ៉ាំស្ករកៅស៊ូនៅសាំងហ្គាពួរត្រូវបានពិន័យធ្ងន់ធ្ងរណាស់។ #9 សត្វគោត្រូវបានគេចាត់ទុកថាពិសិដ្ឋនៅក្នុងវប្បធម៌ឥណ្ឌា។ អ្នកនឹងច្រើនតែឃើញសត្វគោដើរជុំវិញផ្លូវដោយមិនខ្លាច។ #10 ការឲ្យចំណីសត្វព្រាបត្រូវបានហាមឃាត់នៅក្នុងប្រទេសសិង្ហបុរី #11…

រកឃើញមានវិជ្ជមានថ្មី១ករណីទៀតសម្រាប់ថ្ងៃទី ១៣ វិច្ឆិកា ២០២០
ព័ត៌មានជាតិ

រកឃើញមានវិជ្ជមានថ្មី១ករណីទៀតសម្រាប់ថ្ងៃទី ១៣ វិច្ឆិកា ២០២០

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 សម្រាប់ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ០១នាក់​ និងមិនមានករណីជាសះស្បេីយ។ បុរសជនជាតិអាមេរិក អាយុ៦៩ឆ្នាំ ស្នាក់នី Apartment មួយកន្លែងនៅរាជធានីភ្នំពេញ បានធ្វើដំណើរពីសហរដ្ឋអាមេរិក និងបន្តជើងហោះហើរនៅតៃវ៉ាន់ បានមកដល់កម្ពុជានាថ្ងៃទី ១៣ វិច្ឆិកា ២០២០។ ជាលទ្ធផលនៃការធ្វើតេស្តវត្ថុសំណាកគឺឃើញវិជ្ជមាន បច្ចុប្បន្នបុរសរូបនោះបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ – សូវៀត។ គួរបញ្ជាក់ថា អ្នកដំណើរដែលបានរួមដំណើរតាមជើងហោះហើរជាមួយនឹងអ្នកជំងឺ គឺមានចំនួន៧១នាក់ បូករួមទាំងបុរសវ័យ៦៩ឆ្នាំរូបនោះ។ បច្ចុប្បន្ននេះ អ្នកដំណើរ៧០នាក់ផ្សេងទៀតបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន៕

តើអ្នកដឹងទេថា ឯកឧត្តម ភីធើ ស៊ីចាតូ បានជួយអ្វីខ្លះដល់កម្ពុជា?
ព័ត៌មានជាតិ

តើអ្នកដឹងទេថា ឯកឧត្តម ភីធើ ស៊ីចាតូ បានជួយអ្វីខ្លះដល់កម្ពុជា?

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថា ឯកឧត្តម ភីធើ ស៊ីចាតូ ដែលជារដ្ឋមន្ត្រីការបរទេស និងពាជ្ជកម្មនៃប្រទេសហុងគ្រី​ តាមរយៈការចូលជួបធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជាយើងកាលពីថ្ងៃទី ០៣ វិច្ឆិកា ២០២០ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងគឺ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី។ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រីរួចមកនោះ នារសៀលថ្ងៃដដែល លោក ភីធើ ស៊ីចាតូ ក៏បានអញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែជាដំណឹងអកុសលដែលពេលលោកបានទៅដល់ទីនោះ ក៏ស្រាប់តែមានការធ្វើតេស្តឃើញមានវិជ្ជមាននៃជំងឺ Covid-19 ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជន និងប្រទេសកម្ពុជាយើងទាំងមូលមានការព្រួយបារម្ភ ដោយហេតុថា…

គ្រោះជាន់លើទុក្ខ! រថយន្តយីឌុប បុកជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ខេត្តរតនគិរី បណ្ដាលឱ្យស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៤នាក់
ព័ត៌មានជាតិ

គ្រោះជាន់លើទុក្ខ! រថយន្តយីឌុប បុកជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ខេត្តរតនគិរី បណ្ដាលឱ្យស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៤នាក់

ខេត្តត្បូងឃ្មុំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបបុកជាមួយនិងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ នៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់(របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់(របួសធ្ងន់)និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែកអ្នកគ្រូពេទ្យត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ។(ព័ត៌មានបឋម)៕ សូមគោរពផ្ញើជូន ពីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

រកឃើញវិជ្ជមានជំងឺ Covid-19 ថ្មី១ករណីទៀតហើយ!
ព័ត៌មានជាតិ

រកឃើញវិជ្ជមានជំងឺ Covid-19 ថ្មី១ករណីទៀតហើយ!

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺ Covid-19​ នៅកម្ពុជា សម្រាប់លទ្ធថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ០១នាក់​ និងមិនមានអ្នកជាសះស្បេីយ​។ អ្នកមានផ្ទុកវិជ្ជមានជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអាមេរិកកាំង អាយុ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ បានធ្វើដំណើរពីសហរដ្ឋអាមេរិកតាមជើង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាងលើកទី២នៅថ្ងៃទី ០៧ នៃការធ្វើចត្តាឡីស័ក គឺឃើញមានវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា អ្នកដំណើរដែលបានរួមដំណើរជាមួយនឹងស្ត្រីខាងលើ គឺមានចំនួន ៦៦នាក់។ ការធ្វើតេស្តលើកទី២នេះ…

លោក ភីធើ ស៊ីចាតូ សម្ដែងការសុំទោសចំពោះកម្ពុជាយ៉ាងខ្លាំង ដែលលោកតេស្តឃើញវិជ្ជមាន Covid-19 ពេលមកធ្វើទស្សនៈកិច្ចនៅកម្ពុជា
ព័ត៌មានជាតិ

លោក ភីធើ ស៊ីចាតូ សម្ដែងការសុំទោសចំពោះកម្ពុជាយ៉ាងខ្លាំង ដែលលោកតេស្តឃើញវិជ្ជមាន Covid-19 ពេលមកធ្វើទស្សនៈកិច្ចនៅកម្ពុជា

យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញផ្សាយជាសាធារណនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះបានឱ្យដឹងថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម បានសម្ដែងការសុំទោសយ៉ាងខ្លាំងមកកាន់កម្ពុជា តាមរយៈខ្សែទូរសព្ទជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចំពោះបញ្ហាដែលលោកបានផ្ទុកនូវវិជ្ជមានជំងឺ Covid-១៩ នៅពេលដែលលោកបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជានេះ។ គួរបញ្ជាក់ផងដែរថា​ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុង គ្រី ឯកឧត្តម ភីធើ ស៊ីចាតូ…

រលកជំងឺCovid-១៩នៅកម្ពុជា តើកម្មវិធីជួបជុំនានាត្រូវរំសាយ ឬផ្អាកដែរទេ?
ព័ត៌មានជាតិ

រលកជំងឺCovid-១៩នៅកម្ពុជា តើកម្មវិធីជួបជុំនានាត្រូវរំសាយ ឬផ្អាកដែរទេ?

យោងតាមប្រសាសន៍របស់ លោកជំទាវ ឱ វ៉ានឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា យើងនៅតែបន្តណែនាំមិនឱ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឱ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែរ។ អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ជារឿយៗកន្លងមកនេះ។ បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ។ យ៉ាងណាមិញ បើយោងតាមប្រសាសន៍របស់លោកជំទាវ គឺមានន័យថា រាល់ការជួបជុំ ឬរៀបចំកម្មវិធីផ្សេងៗទាំងអស់ ដែលមានទ្រង់ទ្រាយធំ គឺខាងកក្រសួងពុំទាន់បានអនុញ្ញាតឱ្យរៀបចំនៅឡើយទេ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារ និងផ្អាករាល់ការជួបជុំទាំងឡាយ ដើម្បីបញ្ចៀស និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid ១៩ ដើម្បីកុំឱ្យមានការឆ្លងជាសហគមន៍៕

សូមប្រយ័ត្ន! ពីថ្ងៃទី១០-១២ វិច្ឆិកានឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងពីថ្ងៃទី១៥-១៧វិច្ឆិកា អាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម
ព័ត៌មានជាតិ

សូមប្រយ័ត្ន! ពីថ្ងៃទី១០-១២ វិច្ឆិកានឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន និងពីថ្ងៃទី១៥-១៧វិច្ឆិកា អាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងពីការតាមដានស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះថា អេតូ បាននឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់ភាគខាងត្បូង ប្រទេសវៀតណាម និងប្រទេសខាងកើតប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា។ ដោយឡែកនៅលើសមុទ្រខាងកើតនៃប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រខាងត្បូង ហើយដំណើរនៃព្យុះនេះនឹងចូលមកដល់ភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី១៥ វិច្ឆិកា ដោយថមថយឥទ្ធិពលជាវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពជាអប្បបរមា មានពី…

២ថ្ងៃហើយ ទើបតែរកឃើញបុរសជនជាតិចិន ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅខេត្តកំពង់
ព័ត៌មានជាតិ

២ថ្ងៃហើយ ទើបតែរកឃើញបុរសជនជាតិចិន ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅខេត្តកំពង់

ខេត្តកំពង់ចាម ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​(​សណ្ឋាគារ​មេគង្គ​) សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដោយ​រត់​បាត់​រយៈពេល​២​ថ្ងៃមកហើយ ទើប​កម្លាំង​នគរបាល​បាន​តាម​រក​ឃើញ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មាន​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​សណ្ឋាគារ​។ លោក​វរសេនីយ៍ឯក​សុខ យ៉េន អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៩ វិច្ឆិកា​២០២០ ថា បុរស​ជនជាតិ​ចិន​រូប​នោះ​បាន​ជិះ​ម៉ូតូ​ស្មាស​កញ្ចាស់​មួយ​គ្រឿង មក​ឈប់​នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ដោយ​បាន​ទុក​ម៉ូតូ​នោះ​ចោល ។ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​បន្ត​ថា បន្ទាប់​មក​បុរស​ជនជាតិ​ចិន​នោះ​បាន​ឡើង​ជិះ​រថយន្តឈ្នួល​ដើម្បី​បន្តដំណើរ​មក​មុខ​ទៀត លុះ​មក​ដល់​ត្រង់​ចំណុច​ឃុំ​ផ្ទះ​កណ្ដាល​ក៏​បាន​ចុះ​ពីលើ​រថយន្ត​នោះ​ដោយ​មិន​ហ៊ាន​ជិះ​ទៅ​មុខ​ទៀត​ខ្លាច​គេ​យក​ថ្លៃ ។ ដំណឹង​នេះ​បាន ឮ​ដល់​សមត្ថកិច្ច​ហើយ​ក៏​បាន​ឲ្យ​មន្ត្រី​នគរបាល​តាម​រក​ជនជាតិ​ចិន​នោះ ដោយ​ធ្វើការ​ទាក់ទង​តាម​បណ្ដា​ប៉ុស្ដិ៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុងស្រុក​ស្រី​សន្ធរ​ឲ្យ​ជួយ​ស្ទាក់ ។ បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​ព្រែក​ពោធិ៍ ស្ទាក់​ម៉ូតូ​កង់​បី​ដែល​បុរស​ជនជាតិ​ចិន​នោះ​ជិះ​ពេល​ដែល​សួរនាំ​មិន​មាន​ឯកសារ​ណា​បន្តិច​សោះ ។…

រកឃេីញអ្នកវិជ្ជមានចំនួន​ ០៣នាក់ហើយ ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយគណៈប្រតិភូ ហុង គ្រី
ព័ត៌មានជាតិ

រកឃេីញអ្នកវិជ្ជមានចំនួន​ ០៣នាក់ហើយ ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយគណៈប្រតិភូ ហុង គ្រី

ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាសបន្ទាន់នៅយប់ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០២០ អំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ជាលើកទី២ ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងគណៈប្រតិភូជនជាតិហុងគ្រី ជាលទ្ធផលគឺរកឃើញអ្នកផ្ទុកវិជ្ជមានជំងឺ កូវីដ១៩ ចំនួន៣នាក់ហើយ។ អ្នកដែលបានឆ្លងវិជ្ជមានជំងឺកូវីដ១៩ទាំង៣នាក់នោះរួមមាន ៖ – ឯកឧត្តម សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា – លោក ស ចិត្រា ជនជាតិខ្មែរ អាយុ ៤៧ ឆ្នាំ ជាអគ្គលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ…

មិនគួរឲ្យជឿ​ថា នេះជារូបគំនូរ​របស់វិចិត្រករ​ដ៏អស្ចារ្យ​ម្នាក់
សម្រង់

មិនគួរឲ្យជឿ​ថា នេះជារូបគំនូរ​របស់វិចិត្រករ​ដ៏អស្ចារ្យ​ម្នាក់

​មើល​រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ មនុស្ស​ជាច្រើន​នឹង​ចាត់ទុកថា វា​ជា​ស្នាដៃ​ថត​ដ៏​រវើក​របស់​ជាង​ថត​ដ៏​ពូកែ​ម្នាក់ ។ ប៉ុន្តែ ការពិត គឹ​ផ្ទុយស្រឡះ ព្រោះនេះ គឺជា​ស្នាដៃ​វិចិត្រកម្ម​របស់​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​ហួស​ពី​ការ​ស្មាន​មួយរូប ។​ ​វិចិត្រករ​ដែលមាន​ទឹក​ដៃដល់​កម្រិត​អស្ចារ្យ​បំផុត​នេះ គឺ Yigal Ozeri ។ លោក​ជា​ជនជាតិ​អ៊ីស្រាអែល បច្ចុប្បន្ន កំពុង​រស់នៅ និង​បន្ត​វិថី​សិ​ល្បះ​របស់ខ្លួន នៅ​ទីក្រុង​ញូវយ៉ក (​អាមេរិក​) ចំពោះ​អ្នក​ដែល​ចូលចិត្ត​រូបគំនូរ​នោះ ពិតជា​មិន​ចម្លែក​អំពី​ឈ្មោះ «​គ្រូ​អំពី​លទ្ធិ​គំនូរ Photorealism» ។​ Photorealism ឬ នៅ​ហៅថា Photo-realistic ជា​រូបភាប​គំនូរ​មួយ​ទើប​លេចឡើង​មុននេះ មិនយូរប៉ុន្មាន…

ក្រសួងអប់រំ ក៏សម្រេចបិទទាំងសាលារដ្ឋ និងឯកជននៅក្នុងក្រុងភ្នំពេញ និងខេត្តកណ្ដាល រយៈពេល២សប្ដាហ៍ជាបណ្ដោះអាសន្ន
ព័ត៌មានជាតិ

ក្រសួងអប់រំ ក៏សម្រេចបិទទាំងសាលារដ្ឋ និងឯកជននៅក្នុងក្រុងភ្នំពេញ និងខេត្តកណ្ដាល រយៈពេល២សប្ដាហ៍ជាបណ្ដោះអាសន្ន

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា​ បានចេញលិខិតប្រកាសជាបន្ទាន់ នារសៀលថ្ងៃទី០៨ វិច្ឆិកា ២០២០នេះបានឱ្យដឹងថា ” ដោយសារកង្វះព័ត៌មាន និងកិច្ចសហការណ៍ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលដែលមានពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា មិនមានលទ្ធភាពប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីមាតាបិតា អាណាព្យាបាលចំនួនប្រមាណជាង៩០០នាក់ ដោយបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងគណៈប្រតិភូនៃប្រទេសហុងគ្រី និងមានកូនចៅសិក្សានៅគ្រឹះស្ថានសាធារណៈ និងឯកជន។ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ចូលក្នុងសាលា និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ ព្រមទាំងទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអបរំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការនូវគ្រឹះស្ថានសាធារៈ និងឯកជន ជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ នៅរាជធានីភ្នំពេញ…

ជាថ្មីម្ដងទៀត! រដ្ឋាភិបាលសម្រេចបិទក្លឹបកម្សាន្ត KTV រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស
ព័ត៌មានជាតិ

ជាថ្មីម្ដងទៀត! រដ្ឋាភិបាលសម្រេចបិទក្លឹបកម្សាន្ត KTV រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស

នារសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានចេញលិខិតជាបន្ទាន់មួយ ដោយសម្រេចបិទ ក្លឹបកម្សាន្ត KTV រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ សាជាថ្មី។ គួរសម្គាល់ផងដែរថា បច្ចុប្បន្ននេះ គិតត្រឹមម៉ោង ០៧ ៖ ០០ ព្រឹក ថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០២០នេះ ៖ – ចំនួនអ្នកព្យាបាលជាសះស្បើយ ៖ ២៨៨ នាក់ –…