
ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%
ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការ សាងសង់ឆ្ពោះ ទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅ អំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុង បរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងថា ក្រៅពីការសាងសង់កីឡដ្ឋានធំ ដែលកំពុងសម្រេចបាន…




















