
តេស្ដចិត្តសាស្រ្ត ដឹងពីស្ថានភាពជីវិតគូរបស់អ្នក សូមរើសរូបគូស្នេហ៍មួយគូ ដែលអ្នកមើលទៅមានសុភមង្គលបំផុត ដើម្បីដឹងចម្លើយ
អ្នកចិត្តសាស្រ្តបានរកឃើញថា ការសម្លឹងមើលអាកប្បកិរិយាដែលគូស្នេហាមានចំពោះគ្នាទៅវិញទៅមក អាចដឹងពីស្ថានភាពស្នេហារបស់គេយ៉ាងណា ។ លើសពីនេះអាកប្បកិរិយារបស់រាងកាយបានបង្ហាញមកដោយមិនដឹងខ្លួន ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់បុគ្គលនោះដែរ។ ដូច្នេះសូមជ្រើសរើសគូស្នេហា ដែលអ្នកគិតថាមានសុភមង្គលបំផុត ហើយអានចម្លើយនៅខាងក្រោម ។ A. នារីមានមោទនភាព ចំពោះមិត្តប្រុសរបស់ខ្លួន អ្នកចង់បង្ហាញឲ្យពិភពលោក បានដឹងបានឃើញពីគូស្នេហ៍របស់អ្នក។ បើតាមរូបភាពនេះ យើងអាចមើលឃើញថា ខាងស្រីពិតជាស្រឡាញ់ខាងប្រុសខ្លាំងណាស់ នរណាបាននារីម្នាក់នេះជាភរិយាពិតជាសំណាងណាស់ ប៉ុន្តែនាងក៏មានភាពឯករាជ្យ យល់ច្បាស់ពីអ្វីដែលខ្លួនចង់បាន ចំណែកខាងប្រុសគឺ មានភាពស្ងប់ស្ងាត់រូបគេមានឆន្ទៈលះបង់ចំពោះស្នេហានេះ ។ B. នៅពេលមានស្នេហា នារីម្នាក់នេះកាន់តែលះបង់ នារីបែបនេះ ត្រូវបានគេហៅថាជា “ភរិយាល្អ” ជាសំណាបយោងដី ដោយមានជំនួយពីស្ត្រី …




















