ក្រុមយើងរួមគ្នាដើម្បី គន្ធបុប្ផា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយសារតែបច្ចុប្បន្ននេះ ក្រុងភ្នំពេញយើងកំពុងតែប្រឈមនឹងការវាយលុកយ៉ាងខ្លាំងពីជំងឺ កូវីដ-១៩ បណ្ដាលឱ្យមានការផ្អាកការធ្វើដំណើររបស់បងប្អូនជាច្រើន ក៏ដូចជាអាណាព្យាបាលកុមារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា (ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ)។
ដូច្នេះហើយ ក្រុមយើងខ្ញុំបានទទួលដំណឹងពីខាងមន្ទីរពេទ្យមកថា ពេលនេះស្ដុកឈាមដែលទុកប្រើសម្រាប់ជួយសង្គ្រោះកុមារ (ដោយមិនយកថវិកា) បានខើចស្ដុកហើយ។

ក្រុមយើងខ្ញុំសូមប្រកាសដល់សាធារណជនទាំងអស់ ជាពិសេសសម្រាប់បងប្អូនដែលអាចអញ្ជើញទៅផ្ដល់ឈាម ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបាន (ដោយគោរពតាមគោលការណ៍នៃការធ្វើដំណើររបស់អាជ្ញាធរមានសមត្ថកិច្ច) សូមចូលរួមអញ្ជើញទៅបរិច្ចាគផ្ទាល់នៅ មន្ទីរពេទ្យគន្ធបុប្ផាទី៤ (ក្បែរវត្តភ្នំ ក្រោយសណ្ឋាគារ សាន់វ៉េ) រៀងរាល់ម៉ោងធ្វើការ។
សម្រាប់ព័ត៌មានបន្ថែម បងប្អូនទាំងអស់ អាចទំនាក់ទំនងសាកសួរតាមរយៈលេងទូរសព្ទ ៖ ០១៧ ៨៧ ៨៧ ៤៥ (បងស្រី សំបូរ) សូមអរគុណ៕





