បើអាចសុំកុំចល័តចេញក្រៅក្រុងអី កាលម្សិលមិញ ខេត្ត៣នេះ ផ្ទុះខ្លាំង រកឃើញមនុស្សជាច្រើន ឆ្លងកូវីដ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

មួយរយៈក្រោយនេះ មានខេត្តមួយចំនួន បន្តរកឃើញចំនួនអ្នកឆ្លងយ៉ាងច្រើនសន្ធឹក ទាំងពលករដែលមកពីប្រទេសថៃ និងអ្នកឆ្លងក្នុងសហគមន៍។ ដោយឡែក មានខេត្តចំនួន បានរកឃើញ មនុស្ស រាប់រយនាក់ឆ្លងកូវីដ១៩ នេះបើតាម ប្រភពព័ត៌មានដែលទទួលបានពីរដ្ឋបាលខេត្ត នៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១។

ខេត្តចំនួន ៣ ដែលមានការផ្ទុះឆ្លងខ្លាំងនោះ រួមមាន ៖

ការផ្សាយពាណិជ្ជកម្ម

១. ខេត្ត ឧត្តរមានជ័យ រកឃើញអ្នកឆ្លង ១៥០នាក់

២. ខេត្ត ព្រៃវែង រកឃើញអ្នកឆ្លង ១៧៧នាក់

ការផ្សាយពាណិជ្ជកម្ម

៣. ខេត្ត សៀមរាប រកឃើញអ្នកឆ្លង ១០៦នាក់

បើយោងតាមតួលេខខេត្តទាំង ៣ ខាងលើ គឺជាខេត្តដែលមានចំនួនអ្នកឆ្លងច្រើនបំផុត គិតត្រឹមថ្ងៃទី ១២ កក្កដា ម្សិលមិញនេះ។ ហើយក៏នៅមានខេត្តជាច្រើនទៀត ដែលមានចំនួនអ្នកឆ្លងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ សូមបងប្អូនបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ កុំ និង ៣ ការពារ ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម