
កត់ទុកទៅ! រៀងរាល់ថ្ងៃសីល អ្នកត្រូវសែនផ្លែឈើ ៥ នេះ នោះនឹងនាំសំណាងពេញមួយខែ
ជាការពិតរាល់ដង្វាយដែលយើងបានរៀបចំសម្រាប់ធ្វើពិធីថ្វាយបង្គំឬគោរពទេវតា ទាំងអស់នោះសុទ្ធតែមានអត្ថន័យ សូម្បីតែប្រភេទផ្លែឈើនីមួយៗក៏ត្រូវបានជ្រើសរើសឲ្យត្រូវក្បួន ទៅតាមជំនឿ។ តាមក្បួនហុងស៊ុយបានដំណាលមកថា ផ្លែឈើ ៥ ប្រភេទនេះអ្នកគួរមាននៅលើអាសនៈ រៀងរាល់ថ្ងៃសីលមិនថាខែណាៗក៏ដោយ ព្រោះតាមជំនឿ នោះនឹងនាំឲ្យអ្នកជួបសំណាង សុភមង្គលដល់ក្រុមគ្រួសារពេញមួយខែ៖ ៥) ផ្លែចេក ស្និតនៃផ្លែចេក គឺតំណាងឲ្យប្រអប់ព្រះហស្តរបស់ព្រះពុទ្ធ ហេតុនេះហើយមនុស្សជាច្រើនមានទម្លាប់សែនចេកនៅលើអាសនៈ ហើយដុតធូបគោរពបូជាថ្វាយដល់ព្រះ។ ចេកងាយស្រួលរក តម្លៃក៏មិនថ្លៃនោះដែរ ហើយបើបានចេកចម្ការ ចេកដាំលើដីខ្លួនឯងទៀត គឺកាន់តែប្រសើរ។ ៤) ផ្លែក្រូច ផ្លែក្រូចតាមជំនឿ គឺរមែងនាំភាពជោគជ័យនិងសំណាងចូលដល់ក្រុមគ្រួសារ ហើយពណ៌នៃផ្លែក្រូច គឺសក្ដិសមបំផុតគួរតែមាននៅលើអាសនៈដែលជាកន្លែងគោរពបូជា។ ផ្លែក្រូច ក្នុងអត្ថន័យហុងស៊ុយចិន គឺប្រៀបដូចជាមាស…




















