នៅក្នុងអត្ថបទតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកធ្វើការជ្រើសរើសនូវឧបករណ៍ពិណមួយក្នុងចំណោម ពិណទាំង ៦ ដើម្បីទទួលបានសារណែនាំដ៏ល្អបំផុត ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក៖
ពិណទី ១

អ្នកជាមនុស្សមានភាពស្មោះត្រង់ និងរមែងយកចិត្តទុកដាក់អំពីចំណុចខ្សោយរបស់ពួកគេ។ អ្នកដែលជ្រើសរើសពិណទី ១ នេះ គឺរមែងជាមនុស្សដែលមានប្រាជ្ញា ឈ្លាសវៃ ហើយតែងតែសម្រេចបាននូវគោលដៅ ដែលពួកគេចង់បាន។ គ្រប់យ៉ាងទាំងអស់ក្នុងលោក វាសុទ្ធតែមានម្ចាស់ មានកន្លែងរបស់វា ចូរបើកបេះដូងឲ្យទូលាយ ទទួលយកគ្រប់យ៉ាង ទោះរឿងខ្លះវិជ្ជមាន ឬអវិជ្ជមាន ក៏រាប់ថាកត់ទុកជាមេរៀនទៅថ្ងៃក្រោយ។
ពិណទី ២
អ្នកតែងតែមានអារម្មណ៍ខ្ពស់ខ្លាំងណាស់ ហើយអ្នកដែលជ្រើសរើសពិណនេះជាប្រភេទមនុស្សដែលមិនខ្លាចប្រឈមមុខនឹងបញ្ហា។ ចូរគិតឡើងវិញអំពីជីវិតរបស់អ្នក និងគុណភាពដែលធម្មជាតិបានផ្តល់ឲ្យ ហើយធ្វើការវាយតម្លៃដោយយករឿងជាអាទិភាពមកធ្វើមុន រួចដើរតាមក្តីស្រមៃ របស់អ្នក។
ពិណទី ៣
អ្នកដែលជ្រើសរើសពិណទី ៣ នេះ គឺផ្លូវដើររបស់ពួកគេត្រូវបានភ្ជាប់ទៅនឹងអនាគតកាលរួចជាស្រេចហើយ។ រយៈពេលចុងក្រោយនេះ ចូរស្តាប់លើអារម្មណ៍ខាងក្នុងច្រើនជាងសម្តីរបស់អ្នកដទៃនៅខាងក្រៅ ដោយអារម្មណ៍ខាងក្នុងរបស់អ្នកប្រហែលជាអាចផ្តល់ដំបូន្មានឲ្យអ្នកបានល្អជាង។
ពិណទី ៤

អ្នកជាមនុស្សមានភាពសប្បាយរីករាយនិងស្រលាញ់សេរីភាពជាទីបំផុត។ ពួកគេមិនអាចរស់នៅក្នុងជីវិត ដែលគ្មានភាពផ្អែមល្ហែមពីស្នេហានោះទេ។ អ្នកដែលជ្រើសរើសពិណទី ៤ ប្រៀបដូចជាដំណក់នៃទឹកសមុទ្ររួមគ្នាមួយអ៊ីចឹង បែបនេះត្រូវចាំថា អ្នកមិនមែនធ្វើអ្វីតែឯកឯងនោះទេ អ្នកមិនមែនដើរលើផ្លូវនោះតែឯកឯងនោះទេ ពោលគឺមានការប្រកួតប្រជែងឥតឈប់ បែបនេះកុំបណ្តែតបណ្តោយខ្លួនហួសប្រមាណពេក ទោះហត់ក៏សម្រាកបន្តិចបានហើយ តែកុំទាញភាពខ្ជិលច្រអូសមកដាក់ខ្លួន។
ពិណទី ៥
ជីវិតមនុស្សប្រៀនដូចជាខ្សែសង្វាក់វេទមន្តមួយដែលគេបានចងក្រងទុក តែពេលខ្លះក៏រមែងកើតមាននូវរឿងអភិនិហាមិនគួរឲ្យជឿមួយចំនួនដែរ។ ជាសារណែនាំចូរបើកបេះដូងរបស់អ្នក ហើយត្រូវតែជឿជាក់លើអភិនិហាក្នុងលោកនេះ ប្រសិនជាអ្នកខិតខំអស់ហើយនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

