ហោរាសាស្ត្រ​ប្រចាំ​ខែវិច្ឆិកា ១០ ថ្ងៃដើមខែ ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត

Dfdf
ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម សម្រាប់​រាសី​នៅ​វិច្ឆិកា កំឡុង ១០ ថ្ងៃ ពីថ្ងៃទី ០១ ដល់ទី ១០ ពួក​គេ​គឺ​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​ខ្លះ​នឹង​កើត​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំច – ឆ្កែ

ការផ្សាយពាណិជ្ជកម្ម
Tranh Phong Thuy Phong Ngu 4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​តែងតែ​មាន​ចរិត​រឹងមាំ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កិច្ច​ការងារ​ដែល​ពួក​គេ​កំពុង​ធ្វើ។ នៅ​ខែវិច្ឆិកាខាងមុខ រយៈពេល ១០ ថ្ងៃដំបូង ម្ចាស់​ឆ្នាំ​ច នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ ដោយ​ពួក​គេ​ទទួល​បាន​ឱកាស​ដែល​កម្រ​នឹង​ជួប​ក្នុង​ជីវិត ហើយ​អាច​នាំ​ឲ្យ​ទទួល​បាន​ជោគជ័យ ល្មម​នឹង​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន​គេ​ច្រណែន។

តាម​ពិត​ទៅ​ប៉ុន្មាន​ខែ​មក​នេះ ម្ចាស់​ឆ្នាំ​ច ជួប​រឿង​លំបាក​ច្រើន​ហើយ រួច​ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​រឿង​ភ្ញាក់ផ្អើល​នៃ​ផ្នែក​ទ្រព្យ​ត្រលប់​មក​វិញ ដោយ​ការ​លំបាក​នានា​នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​មាន​តែ​សាង​អាជីព បង្កើត​ចំណូល បង្កើត​ប្រាក់​ចំណេញ​ហូរ​ចូល​ដូច​ទឹក​នៅ​ខែក្រោយ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Sinh Nam 1998 Menh Gi Tuoi Con Gi Hop Voi Tuoi Nao 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ចរិត​ស្លូតបូត ម៉ឺងម៉ាត់ និង​តែងតែ​ទទួល​បាន​ការ​រីកចម្រើន​ក្នុង​ជីវិត​ជានិច្ច។ មនុស្ស​កើត​ឆ្នាំ​ខាល ប្រហែល​ជា​ដំបូង​ឡើយ​មិនមែន​ជា​អ្នក​មាន​អ្វី​ទេ តែ​ពួក​គេ​ខិតខំ ពួក​គេ​ក្លាហាន ដល់​រុញ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន​ទៅ​ថ្ងៃ​មុខ។

ការផ្សាយពាណិជ្ជកម្ម

នៅខែទី ១១ រយៈពេល ១០ ថ្ងៃដំបូង អ្នក​កើត​ឆ្នាំ​ខាល នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ឡើង បញ្ច្រាស​ពី​ស្ថានភាព​កាល​ពី​ដើម​ឆ្នាំ ដែល​ពួក​គេ​ជួប​រឿងរ៉ាវ​លំបាក​ក្នុង​ជីវិត។ ទាំង​ការងារ​ ការ​រកស៊ី ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ឆ្នាំ​ខ្លា នឹង​រីក​សាយ ដូច​ផ្លែ​ទ្រព្យ​ដែល​កំពុង​ដុះ​ផ្លែ​ផ្កា។ ពួក​គេ​អាច​នឹង​ទទួល​បាន​ជំនួយ​ធំ ពី​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ជាង ជួយ​ទាញ​ដៃ​ឲ្យ​ឡើង​ទៅ​កម្រិត​ខ្ពស់​មួយ​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
Tuoi Hoi Se Hop Voi Tranh Gi Trong Phong Thuy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​ចរិត​ស្លូតបូត មិន​ចេះ​ឈឺឆ្អាលនឹង​រឿង​អ្នក​ដទៃ​ច្រើន​ទេ ហើយ​មនុស្ស​នេះ រមែង​មាន​មនុស្ស​ល្អៗ​នៅ​ក្បែរ​ខ្លួន ចាំ​ជួយ​ ចាំ​គាំទ្រ​ដល់​គេ​ជានិច្ច។ សម្រាប់ខែទី ១១ នៃឆ្នាំ ២០២២ គឺ​ជា​ពេលវេលា​នាំ​សំណាង​ដ៏​ធំ​មួយ​សម្រាប់ ម្ចាស់​ឆ្នាំវក ហើយ​ចាប់​ពីថ្ងៃទី ០១ តទៅ ពួក​គេ​នឹង​មិន​សូវ​ជួប​រឿង​លំបាក​ដូច​កំឡុង​ខែមុនៗឡើយ។

លាភសំណាងធំមួយ កាត់ថ្លៃឥតបាន ទោះមានគេហាមក៏ហាមមិនជាប់ នឹងចូលមកដល់ក្នុងជីវិតអ្នក ចន្លោះថ្ងៃទី ០១ ដល់ទី ១០ ចាំតែមើលចុះ។ អំពីរឿងរ៉ាវជីវិតគូក៏ល្អឡើងមួយកម្រិត បើអ្នកនៅលីវ ទំនងនឹងជួបគូពិត រីឯអ្នកមានស្នេហ៍ស្រាប់ ក៏នឹងកាន់តែបន្ថែមភាពផ្អែមល្ហែម៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ​ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម