ម្ចាស់​ស្រី​ឆ្នាំ​ ៣ កុំ​រំលង​ឲ្យ​សោះ ​ចូល​រោងការ​ចុង​ឆ្នាំ​នេះ​ល្អ សំណាង​គុណ​សំណាង

Jhj
ការផ្សាយពាណិជ្ជកម្ម

ស្ត្រី​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម បើ​អាច​ចូល​រោងការ​នៅ​ចុង​ឆ្នាំ​នេះ គឺ​ល្អ​បំផុត ព្រោះ​តាម​ជើង​លេខ​កំណត់​មក​ថា នឹង​ទទួល​បាន​សំណាង​គុណ​សំណាង ហើយ​ឆាប់​ជោគជ័យ​ក្នុង​ក្រុម​គ្រួសារ​នា​ឆ្នាំ​បន្ទាប់៖

ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221005 131345
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​ស្រី​កើត​ឆ្នាំ​ជូត តែង​មាន​ចរិត​ស្លូតបូត ​ចេះ​គិត​ចេះ​គូរ មិន​ត្រឹម​ប៉ុណ្ណោះ ក៏​ចេះ​មើល​ថែ​ក្រុម​គ្រួសារ ហើយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ជីវិត។

ពេលវេលា​ចុង​ឆ្នាំ​នេះ គឺ​ល្អ​បំផុត​ក្នុង​ការ​រៀបអាពាហ៍ពិពាហ៍​សម្រាប់​ម្ចាស់​ស្រី​ឆ្នាំ​ជូត ព្រោះ​នឹង​អាច​នាំ​លាភ​សំណាង​ច្រើន ឲ្យ​ជីវិត​កាន់​តែ​ធូរធារ​មាន​បាន ក្រោយ​រៀប​ការ​រួច។ ភាព​ចម្រុងចម្រើន ទ្រព្យសម្បត្តិ​កើន​ខ្ពស់ ក៏​នឹង​រៀប​ចំពោះ​មុខ​ជីវិត​គូ​អ្នក​ទាំង​ពីរ។

ការផ្សាយពាណិជ្ជកម្ម

ស្រ្តី​កើត​ឆ្នាំ​មមែ – ពពែ

Ice_screenshot_20221005 131337
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ស្រ្តី​មាន​ចរិត​ស្លូតបូត ចេះ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​នាង​តែងតែ​ហ៊ាន​លះបង់​ចំពោះ​មនុស្ស​ក្បែរ​ខ្លួន ជា​ជាង​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង។ មិន​ត្រឹម​មាន​ប្រាជ្ញា​ឈ្លាសវៃ​ប៉ុណ្ណោះ​ទេ ទៀតសោត​ក៏​តែង​មាន​អាជីព​ការងារ ឬ​របរ​មួយ​ក្នុង​ដៃ​ស្រាប់​មុន​នឹង​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍។

ការផ្សាយពាណិជ្ជកម្ម

យ៉ាង​ណា​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ បើ​អាច​រៀបការ​ចុង​ឆ្នាំ​ ២០២៥ នេះ​គឺ​ល្អ​បំផុត ហើយ​ពេលវេលា​ទៅ​មុខ​បន្ទាប់ នឹង​មាន​បាន អាច​សល់​លុយ​ទិញ​ផ្ទះ​ធំ ទិញ​ឡាន​ខ្ពស់ រស់​បាន​សុខ​ស្រួល​ត​កូន​ចៅ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់។ ម្យ៉ាង​វិញ​ទៀត​ចុង​ឆ្នាំ​នេះ ជា​ពេលវេលា​បូក​និស្ស័យ​ឲ្យ​គូ​សង​ខាង​ស្រលាញ់​គ្នា​យ៉ាង​ល្អូកល្អិន​ផង​ដែរ។

ស្រ្តី​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221005 131331
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាក​មក​ឆ្នាំ​ចុង​ក្រោយ ជា​ស្រ្តី​កើត​ឆ្នាំ​កុរ គឺ​តែង​មាន​ចិត្ត​ទូលាយ ពោរពេញ​ដោយ​មនោសញ្ចេតនា​នៅ​ក្នុង​អារម្មណ៍។ នាង​ក៏​តែង​មាន​ចរិត​ឧស្សាហ៍​ព្យាយាម មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ក៏​ចូលចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង មិន​ចង់​ពឹង​នរណា​ឡើយ លុះ​ត្រា​តែ​ទាល់​ខ្លាំង។

ភាព​ចម្រុងចម្រើន​នឹង​កើត​មាន​បាន សម្រាប់​ម្ចាស់​ស្រី​ឆ្នាំ​កុរ នៅ​ចុង​ឆ្នាំ ២០២៥ ត​ទៅ​មុខ ប្រសិន​ជា​ចាប់​ដៃ​គូ​នឹង​បុរស​ណា​ម្នាក់​ចូល​រោង​ជ័យ​បង្កើត​ជា​ក្រុម​គ្រួសារ​ពេញ​លក្ខណៈ។ ទ្រព្យសម្បត្តិ​ពួក​គេ​នឹង​អាច​កើន​ឡើង​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ក៏​ថែម​ទាំង​អាច​មាន​កូន​ដែល​ឈ្លាសវៃ ដូច​គ្រាប់​ពេជ្រ​លើក​សំណាង​ក្រុម​គ្រួសារ​ថែម​មួយ​កម្រិត​ទៀត​ផង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម