ឪពុកម្តាយដែលបានចាប់ដៃគ្នា ផ្តល់កំណើតឲ្យបុត្រាបុត្រីចំឆ្នាំកំណើតទាំង ៤ ដូចបង្ហាញខាងក្រោម នោះនឹងដូចលើករាសីទ្រព្យក្នងក្រុមគ្រួសារ ហើយក៏រមែងទទួលបានលាភគាប់ប្រសើរ ចាប់តាំងកូននោះ ចាប់កំណើតឃើញពន្លឺថ្ងៃ៖
កូនកើតឆ្នាំខាល – ខ្លា

ទារកកើតឆ្នាំខាល ដូចបាននាំពរជ័យដល់ក្រុមគ្រួសារ ជួយឲ្យសមាជិកទាំងអស់ ធ្លាប់ឈ្លោះប្រកែក ប្រែទៅជាចុះសម្រុង មានសន្តិភាពក្នុងគ្រួសារឡើងវិញ។
សមាជិកថ្មីនេះដែរ ក៏នឹងបើកចំហរាសីទ្រព្យ ឲ្យអណ្តែតហូរចូលដូចទឹក ហើយទទួលបានការជ្រោមជ្រែងពីអ្នកមានបុណ្យ អ្នកមានឋានៈខ្ពស់ជាងខ្លួន ជួយយឹតយោងឲ្យគ្រួសារកាន់តែរីកចម្រើនយ៉ាងរហ័ស។
កូនកើតឆ្នាំមមី – សេះ
មិនថាជាកូនប្រុស ឬកូនស្រីក៏ដោយ ពោលនឹងនាំរឿងល្អ រឿងវិជ្ជមានច្រើនចូលមកក្នុងផ្ទះ បើបានចាប់កំណើតចំឆ្នាំមមី ឬឆ្នាំសេះ។
ទារកដែលកើតមក នឹងទទួលបានការស្រលាញ់ ការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន មិនថាខ្លះជាញាតិក្រៅសាច់ក៏ដោយ។ ពេលធំធាត់ឡើង កូននេះ នឹងមានភាពឈ្លាសវៃ អាចរកចំណូលទាំងវ័យក្មេង ជួយត្រលប់មកក្រុមគ្រួសារវិញ ពោលដូចពន្លឺភ្លឺចិញ្ចាច ល្អទាំងគំនិត ទាំងចំណេះវិជ្ជា ស្គាល់ចាស់ទុំ គួរឲ្យស្ងើចសរសើរបំផុត។
កូនកើតឆ្នាំរោង – នាគ

ពួកគេនឹងក្លាយជាកូននាំលាភសំណាង ជួយឲ្យឪពុកម្តាយថ្កុំថ្កើនចាប់ពីឆ្នាំរោង នៃការកើតនោះរៀងមក។
ស្ថានភាពហិរញ្ញវត្ថុ នឹងដូចត្រូវរង្វាន់ធំ ពោលមានការកើនឡើងមិនគួរឲ្យជឿ។ កូនដែលចាប់កំណើតមក ក៏មិនរករឿងមិនធ្វើទុក្ខឲ្យឪពុកម្តាយហត់ ហើយប្រៀបដូចជាកូនមាសកូនពេជ្រ ទទួលការអភិវឌ្ឍ ឈ្លាសវៃឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បន្តទៅមុខ បើម្តាយឪពុកដុសខាត់អប់រំគេតែបន្តិច នោះពេលធំឡើងនឹងរស់នៅដោយភាពស្មោះត្រង់ ហើយចេះជួយអ្នកដទៃ។
កូនកើតឆ្នាំរកា – មាន់

អាចទទួលបានលាភសំណាងច្រើន ចូលដល់ក្រុមគ្រួសារ នាំឲ្យអាជីពរីកចម្រើន ថែមទាំងការគិតក្នុងការងារ ឃើញតែដំណោះស្រាយ ផែនការណ៍ល្អៗបន្តទៅមុខជានិច្ច។
ការស្វាគមន៍សមាជិកថ្មី ក៏នាំឲ្យទទួលបានការស្រលាញ់ចូលចិត្តបន្ថែមពីញាតិខាងក្រៅ ហើយក្មេងដែលកើតនឹងឆាប់រីកចម្រើនយ៉ាងរលូន អាចក្លាយជាមនុស្សជោគជ័យទាំងវ័យក្មេង ដោយគេហាក់ដូចមានផលបុណ្យពីកំណើត បន្ថែមនឹងការដុសខាត់ពីឪពុកម្តាយផង ឈ្លាសវៃទាំងគំនិត រីឯចិត្តក៏ចាស់ទុំផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

